រដ្ឋធម្មនុញ្ញ






រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បានអនុម័ត​ដោយ​ស្ថាប័ន​ នីតិបញ្ញត្តិ​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។ រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំណត់​ស្ថាប័ន​និង រដ្ឋាភិបាល កម្ពុជា។ច្បាប់​និងសេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត1។

រដ្ឋធម្មនុញ្ញ​គ្រប់គ្រង​បញ្ហា​អធិបតេយ្យភាព តួនាទី​និង​ឋានៈ​របស់​ព្រះមហាក្សត្រ សិទ្ធិ​ជា​មូលដ្ឋាន​របស់ ប្រជាពលរដ្ឋ​ខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌​និង​កិច្ចការ​សង្គម ការប្រព្រឹត្តទៅ​នៃ​រដ្ឋសភា ព្រឹទ្ធសភា សមាជ​និង​រាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ​នៃ​ស្ថាប័ន​តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល​និង​សភា ជាតិ។


ការសើរើ​រដ្ឋធម្មនុញ្ញ

ការផ្តើមគំនិត​សើរើ ឬ​ការផ្តើមគំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នា យក​រដ្ឋមន្ត្រី និង​របស់​ប្រធានរដ្ឋសភា តាម​សេចក្តីស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមា ជិ​ក​រដ្ឋសភា​ទាំងមូល2។ ការសើរើ​ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើង​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​មួយ ដែល​អនុម័ត​ដោយ​សភា តាម​មតិ​ភាគច្រើន​ពីរភាគបី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។ ការសើរើ​ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នៅពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន (សញ្ញាណ​មួយ​ដែល​មិនមាន​និយមន័យ​ច្បាប់​ច្បាស់លាស់) ឬ​ប្រសិនបើ​ការធ្វើ​វិសោធនកម្ម​នោះ​មាន ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ឬ​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋ ធម្មនុញ្ញ។3

រដ្ឋធម្មនុញ្ញ​បាន​ត្រូវធ្វើ​វិសោធនកម្ម៥ដងៈ នៅ ឆ្នាំ១៩៩៤(ការផ្ទេរអំណាច​តាម​ការ​ឡាយ​ព្រះ​ហ​ស្ថ​របស់ ព្រះមហាក្សត្រ​ជូនទៅ​ប្រមុខរដ្ឋស្តីទី ឆ្នាំ១៩៩៩(ការបង្កើត​ស្ថាប័នព្រឹទ្ធសភា)ឆ្នាំ២០០១(ការបង្កើត​និង​ប្រទាន​ ឥស្សរៈ​យស​មេដៃ​ដោយ​ព្រះមហាក្សត្រ)ឆ្នាំ២០០៥(ការធ្វើ​វិសោធនកម្ម​កូ​រ៉ូម​នៃ ​អង្គប្រជុំ​និង​ការអនុម័ត​សម្លេង បោះឆ្នោត​របស់​រដ្ឋសភា​និង​ព្រឹទ្ធសភា និង​នៅ​ឆ្នាំ២០០៦(ការធ្វើ​វិសោធនកម្ម​កូ​រ៉ូម​នៃ​អង្គ ប្រជុំ​និង​ការអនុម័ត​សម្លេង​បោះឆ្នោត​របស់​រដ្ឋសភា​និង​ព្រឹទ្ធសភា4)។

ក្រុមប្រឹក្សាធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សមាជិក៩រូប​ដែលមាន​អណ្ណ​ត្តិ៩ឆ្នាំៈ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន មួយ​ភាគបី ត្រូវ​ផ្លាស់​ថ្មី​ក្នុង​រយៈពេល​បី​ឆ្នាំ​ម្តង បី​ឆ្នាំ​ម្តង។ សមាជិក​បី​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះមហា ក្សត្រ បី​រូប​ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា ហើយបី​រូប​ទៀត​ត្រូវ​តែងតាំង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គ ចៅក្រម។5

ក្រុមប្រឹក្សាធម្មនុញ្ញ​បំពេញបេសកកម្ម​ពី​រៈ (១)មាន​សមត្ថ​កិច្ចធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ​និង​បក ស្រាយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ដែល​សភា​បានអនុម័ត​និង​ព្រឹទ្ធសភា​បាន​ ពិនិត្យ​ចប់សព្វគ្រប់​ហើយ និង(២) ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ​និង​សម្រេច​អំពី​ករណី​វិវាទកម្ម ​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា6។

ក្រុមប្រឹក្សាធម្មនុញ្ញ​មិនអាច​ផ្តួចផ្តើម​គំនិត​ធ្វើការ​សម្រេច​ទៅលើ​ ធម្មនុញ្ញភាព​នៃ​ច្បាប់​បានទេ។ មានតែ ព្រះ មហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សម្លេងគាំទ្រ​មួយ​ភាគ​បួន​នៃ​សមា ជិ​ក​ព្រឹទ្ធសភា ឬ​តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ប៉ុណ្ណោះ អាច​បញ្ជូន​ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត និង​ពិនិត្យ​រួចរាល់​ដោយ​ព្រឹទ្ធសភា ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដើ ម្បី​ពិនិត្យ មុន​ឬ​ក្រោយ​ការប្រកាស​ឲ្យ​ប្រើ7។ ការពិនិត្យ​ធម្មនុញ្ញភាព អាចធ្វើ​ទៅបាន​តាម​ការ​ទាមទារ​ពី ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត នីតិប្រតិបត្តិ ឬ​ព្រះមហាក្សត្រ។ សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ត្រូវ​កំណត់​ត្រឹម​ការពិនិត្យ​អំពី​ ធម្មនុញ្ញភាព​នៃ​ច្បាប់​ប៉ុណ្ណោះ មានន័យថា​ក្រុមប្រឹក្សា​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​គ្រប់គ្រង​ធម្មនុញ្ញភាព​ នៃ​ទំ រង់​បទដ្ឋាន​ទាំងអស់​ដទៃទៀត​មានដូចជា (ក្រិ​ត្យ អនុ​ក្រិ​ត្យ……ជាដើម។ល) ពលរដ្ឋ​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​ណាមួយ​ហើយ​រឿងក្តី​នោះ​ឡើងដល់​ តុលាការ ពលរដ្ឋ​នោះ​អាច លើក​អំពី​អធម្មនុញ្ញភាព​នូវ​បទបញ្ញត្តិ​ណាមួយ​នៃ​ច្បាប់ ឬ​សេចក្តីសម្រេច​របស់​ស្ថាប័ន​នានា​ដែល​គេ​អះ អាង​ថា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​សារវន្ត​ណាមួយ​របស់គេ​ជូនទៅ​តុលាការ​ បាន8។ បើ​យល់ឃើញថា ការលើកឡើង​នេះ​មាន​មូលដ្ឋាន​គ្រប់គ្រាន់ តុលាការ​ត្រូវ​លើក​ករណីនេះ​ទៅ​តុលាការ​កំពូល។ តុលា ការ​កំពូល​ត្រូវ​ចាត់ការ​ពិនិត្យ​និង​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ។ ច្បាប់​មិនបាន​ណែនាំ​ឬ​ផ្តល់នូវ​លក្ខណៈ វិនិច្ឆ័យ​ណាមួយ​ថា​តើ​ស្ថាប័ន​ទាំងនេះ​ត្រូវ​កំណត់​ទទួល​ករណីនេះ​ឬ​យ៉ាងណា។ តាំងពី​មានការ​បង្កើត ឡើង​នៅ​ឆ្នាំ ១៩៩៨ ក្រុមប្រឹក្សាធម្មនុញ្ញ​បានទទួល​ពាក្យបណ្តឹង​តិចតួច​បំផុត​ហើយ​គ្មាន​ភាគី​ ណាមួយ ដែល​ពាក់ព័ន្ធ​រឿងក្តី​ពេល​សវនាការ​មក​ដាក់ពាក្យ​បណ្តឹង​ឡើយ មានន័យថា​គ្មាន​បណ្តឹង​ចាត់​របៀប ណា​ធ្លាប់​បានមក​ដល់ដៃ​ក្រុមប្រឹក្សា​ទេ9។

ការត្រួតពិនិត្យធម្មនុញ្ញភាព
  1. សេចកី្តផើ្តមៈ
ជាទូទៅក្នុងការគ្រប់គ្រងរដ្ឋ រឺ គ្រប់គ្រងសង្គមត្រូវតែមានច្បាប់ជាមូលដ្ឋានគ្រឹះមួយ ទោះបីជារដ្ឋនោះ ប្រកាន់នូវរបបនយោបាយអី្វក៏ដោយ ម្លោះហើយទើបអ្នកធ្វើច្បាប់ទាមទារ​អោយមានការបងើ្កតរដ្ឋធម្មនុញ្ញ។ ទនឹ្ទមនឹងដោយមូលហេតុផេ្សងៗនេះ ក្នុង​លទិ្ធ​ប្រជាធិបធេយ្យ និង ដើម្បីធានាដល់ការត្រឹមត្រូវនៃរដ្ឋធម្មនុញ្ញ ទើបធ្វើអោយមានការត្រួត​ពិនិត្យធម្មនុញ្ញភាព។ តើអី្វទៅដែលជាការត្រួតពិនិត្យធម្មនុញ្ញភាព?
ក.និយមន័យៈ
ធម្មនុញ្ញភាពសំដៅលើភាពមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ។ ដូចនេះ ការត្រួតពិនិត្យ​ធម្មនុញ្ញភាពគឺជាការត្រួតពិនិត្យនូវភាពសមស្របនៃខ្នាតគតិយុត្តិថ្នាក់ខ្ពស់ និង ខ្នាតគតិយុត្តិ​ថ្នាក់ទាប ពោលគឺសំដៅផ្ទៀងផ្ទាត់ថា តើច្បាប់ទាំងទ្បាយដែលសិ្ថតនៅក្រោមឋានានុក្រមនៃ​រដ្ឋធម្មនុញ្ញស្របទៅនឹងច្បាប់កំពូលនេះដែររឺទេ? ហើយផ្តោតទៅលើថា បទដ្ឋាននៅ​ថ្នាក់ក្រោមទាំងទ្បាយមិនប៉ះពាល់ដល់បទដ្ឋានថ្នាក់លើទេនោះ ដែលចាំបាច់ត្រូវមានការត្រួត​ពិនិត្យ និង​មានការអារកាត់គឺលប់ចោលវិធានរបស់ថ្នាក់ក្រោមណាមួយដែលរំលោភវិធាន​ថ្នាក់លើ។ លើសពីនេះទៅទៀត ការត្រួតពិនិត្យធម្មនុញ្ញភាព សំដៅលើការពិនិត្យលើភាពខ្វះ​ចន្លោះនៃច្បាប់ដើម្បីធ្វើការបំពេញបនែ្ថម និង ធ្វើការបកស្រាយនៅរាល់ចំនុចទាំងនោះ។ ការត្រួតពិនិត្យនូវធម្មនុញ្ញភាពនេះគឺជាគំនិតថី្មស្រឡាង នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាយើង ហើយដែលមានលំនាំខុសគ្នាតែបនិ្តចបើប្រៀបធៀបរដ្ឋធម្មនុញ្ញ បារាំងឆ្នាំ ១៩៥៨។
        ខ. តើហេតុអ្វីទើបចាំបាច់អោយមានការត្រួតពិនិត្យធម្មនុញ្ញភាព?
  • បានជាចាំបាច់អោយមានការត្រួតពិនិត្យធម្មនុញ្ញភាព ព្រោះដើម្បីធានាថាប្រព័ន្ធច្បាប់​ថ្នាក់ទាបត្រូវតែស្របនឹងថ្នាក់ខ្ពស់ បើពុំដូចនេះទេគេហៅថាខុសច្បាប់។ រឺម្យ៉ាងវិញទៀត គេអាចធានានូវការរំលោភបំពានលើរដ្ឋធម្មនុញ្ញដែលជាច្បាប់គ្រឹះ នឹងកំពូលនៃរដ្ឋដែលមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ មាត្រា ១៥០ថី្ម បានចែងថា៖
រដ្ឋធម្មនុញ្ញនេះ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃសា្ថប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញ​ជាដាច់ខាត។
ដូចនេះ ដើម្បីធានាថារាល់ការធ្វើវិសោធនកម្ម ឬ ធើ្វច្បាប់ ការត្រួតពិនិត្យធម្មនុញ្ញភាព​ត្រូវបានបងើ្កតឡើង ពីព្រោះអោយស្របទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងនឹង ធានាថា​​ បើរដ្ឋា​ភិបាលមួយដែលចេញពីគណបក្សដែលឈ្នះឆ្នោត ហើយមានតំណែងលើសលប់នៅក្នុង​សភា រដ្ឋាភិបាលនោះ មុខតែអាចធើ្វច្បាប់បានតាមអំពើចិត្ត រហូតដល់អាចមានច្បាប់ខ្លះផ្ទុយ​ ឬ ខុសពីរដ្ឋធម្មនុញ្ញ ហើយបើមិនមានអង្គការណាសំរាប់ដោះស្រាយទេនោះ អាចធ្វើអោយ​ច្បាប់របស់រដ្ឋនោះមានភាពអនាធិបតេយ្យ ឬមិនមានអនុភាពសំរាប់អោយប្រជាពលរដ្ឋ​ប្រតិបតិ្តតាម​ ដែលអាចធ្វើអោយប្រទេសជួបនឹងភាពវឹកវរ។ ហើយការត្រួតពិនិត្យធម្មនុញ្ញភាព ក៏ជាលក្ខខ័ណ្ឌមួយនៃការគោរពនីតិរដ្ឋ និងសេរីភាពរបស់ប្រជាជន។
  1. អង្គការត្រួតពិនិត្យធម្មនុញ្ញភាពៈ
ការត្រួតពិនិត្យធម្មនុញ្ញភាពរបស់ប្រទេសនីមួយៗគឺមានលក្ខណៈខុសគ្នា វាអាស្រ័យ​ទៅតាមប្រទេសនោះ​ដោយជួនកាលត្រួតពិនិត្យដោយតុលាការធម្មតា ឬជួនកាលដោយ​អង្គការដែលបងើ្កតឡើងពិសេសសំរាប់កិច្ចការនោះ។
១.  ត្រួតពិនិត្យដោយតុលាការធម្មតា
  • ការត្រួតពិនិត្យតាមវិធីអាញ្ញាត្រកម្ម
                   នៅក្នុងរឿងណាមួយមុននឹងចូលដល់ជម្រៅពិតប្រាកដនៃសាច់រឿងចៅក្រមត្រូវ​ពិនិត្យជាមុនសិនអំពីអត្ថបទដែលគូកី្តណាម្នាក់បានលើកឡើងថា មិនត្រូវតាមរដ្ឋធម្មនុញ្ញ។ បើ​ចៅក្រមនោះប្រកាសថា អត្ថបទនោះវាមិនត្រូវតាមរដ្ឋធម្មនុញ្ញមែន ពេលនោះអត្ថបទមិនត្រូវ​បានយកមកអនុវត្តនៅក្នុងរឿងកី្តនោះទេ។ បើគូរភាគីម្ខាងទៀតមិនសុខចិត្តអាចបឹ្តងទៅ​សាលាឧទ្ធរណ៍រួចរហូតទៅតុលាការកំពូលដែលជាអ្នកសំរេចចុងក្រោយបង្អស់នឹងជាអ្នក​កំណត់ យុតិ្តសាស្រ្តក្នុងផែ្នកធម្មនុញ្ញភាព។
  • ការត្រួតពិនិត្យតាមនីតិវិធីបង្គាប់
                   នៅពេលជនណាម្នាក់យល់ឃើញថាច្បាប់ណាមួយដែលប៉ះពាល់ដល់ផល​ប្រយោជន៍របស់ខ្លួនហើយផ្ទុយនឹងរដ្ឋធម្មនុញ្ញ ជននោះអាចប្តឹងទៅចៅក្រមឪ្យចេញសេចកី្ត​បង្គាប់ហាមឃាត់ទៅក្នុងភ្នាក់ងារដែលទទួលបន្ទុកអនុវត្តច្បាប់នោះ។
          ២.  ត្រួតពិនិត្យដោយអង្គការពិសេស
                ការត្រួតពិនិត្យដោយអង្គការពិសេសគឺត្រួតពិនិត្យដោយអង្គការដោយឡែកខុសពី​តុលាការធម្មតាដោយអង្គការនេះមានភារកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យធម្មនុញ្ញភាព​របស់ច្បាប់នៅក្នុងប្រទេស។ មានតុលាការធម្មនុញ្ញ (ប្រទេសយូហ្គោស្លាវី, ឆេកូ, អាលឺ្លម៉ង់, អេស្ប៉ាញ) ឬ ក្រុមប្រឹក្សាធម្មនុញ្ញ (ប្រទេសបារាំង) ដែលមិនសិ្ថតនៅក្នុងឋានានុក្រម​តុលាការ។
          អង្គការនេះមានចរិតនយោបាយតិចរឺច្រើនអាស្រ័យទៅតាមប្រទេសនីមួយ។ ស្រប​ពេល​នោះដែល លក្ខខ័ណ្ឌនៃការបែងចែកមាន ៣ ចំនុច គឺៈ
  ការតែងតាំងសមាជិក : អង្គការនេះត្រូវបានជ្រើសតាំងដោយអាជ្ញាធរ​នយោបាយ ដូចជានៅ ប្រទេសបារាំងដែលខុសប្លែកពីប្រទេសអ៊ីតាលី និង អេស្ប៉ាញ ដែលមួយចំណែក​នៃសមាជិកនៃអង្គការនេះត្រូវបានតែងតាំងដោយតុលាការ។
  លក្ខខ័ណ្ឌដែលអាចតែងតាំងបាន : ចំពោះប្រទេសបារាំង អំណាចនយោបាយ​មានសេរីភាពក្នុងការជ្រើសតាំង ប៉ុនែ្តនៅសហព័ន្ធអាលឺ្លម៉ង់ អេស្ប៉ាញ និង​អ៊ីតាលី អាចត្រូវ​តែងតាំង តែជនចំពោះជនណាដែលមានសមត្ថភាពខាងផ្លូវច្បាប់ប៉ុណ្ណោះ (ចៅក្រម មេធាវី និងសាស្រ្តចារ្យច្បាប់)។
  លក្ខនិ្តកៈនៃសមាជិក : សមាជិកអាចតិច រឺ ច្រើនទៅនឹងលក្ខនិ្តកៈចៅក្រម​ធម្មតា​ដែរ។
ឧទាហរណ៍: នៅសហរដ្ឋអាមេរិកចៅក្រមត្រូវបានតែងតាំងអស់មួយជិវិត ឯនៅ​ប្រទេសមួយចំនួន នៅបសឹ្ចមប្រទេសសមាជិកនៃតុលាការនេះ ត្រូវបានតែងតាំងសំរាប់រយៈ​ពេលមួយ ប៉ុនែ្តអាចត្រូវបានដកចេញមុនផុតអាណតិ្ត។
          ប្រទេសកម្ពុជាក៏បានធើ្វការត្រួតពិនិត្យធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញដែល​បានចែងនៅក្នុង​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៣៧ថ្មី។
          ក្រុមប្រឹក្សាធម្មនុញ្ញជាអី្វ?
          ក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលរដ្ឋសភាបាន​អនុម័ត និង​ ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
          ២.១. ប្រវត្តិនៃការកកើតក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
          នៅក្នុងប្រវតិ្តសាស្រ្តកម្ពុជា ចាប់តាំងពីការកកើតរដ្ឋធម្មនុញ្ញដំបូងបំផុតនាថៃ្ងទី ០៦ ខែ ឧសភា ឆ្នាំ១៩៤៧ ដែលបានធ្វើការកែប្រែបន្តបន្ទាប់រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ១៩៦៤ តែពុំមានចែងអំពីប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពទេ ទោះបីមាត្រា១០១ចាស់ក៏និយាយតែពី​សិទ្ធិបកស្រាយអត្ថបទធម្មនុញ្ញ ដែលជាសិទិ្ធបកស្រាយចុងក្រោយរបស់រដ្ឋសភា។ ប៉ុនែ្ត​មិនបាននិយាយអំពីការត្រួតពិនិត្យធម្មនុញ្ញភាពទេ។
          រហូតដល់ថៃ្ងទី ៣០ ខែមេសា ឆ្នាំ១៩៧២ បានបងើ្កតស្ថាប័នមួយដែលដាក់ឈ្មោះថា “តុលាការធម្មនុញ្ញ”។ ទោះបីជាមានឈ្មោះថាតុលាការធម្មនុញ្ញ ក៏អង្គការនេះសិ្ថតនៅដោយ​ឡែកពីអង្គការតុលាការដែរ ហើញតុលាការធម្មនុញ្ញនេះពិនិត្យដោះស្រាយវិវាទកម្ម និង​ប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីនៃ​សាធារណៈរដ្ឋខែ្មរ។ តុលាការនេះ ក៏បានពិនិត្យនិងដោះស្រាយអំពីវិវាទកម្មទាក់ទងនឹងការ​បោះឆ្នោតជ្រើសរើសសមាជិកសហសភា និង ជាអ្នកបកស្រាយជាចុងក្រោយនូវបទបញ្ញតិ្ត​ធម្មនុញ្ញ។ តុលាការធម្មនុញ្ញនេះ ដំណើរការចាប់តាំងពីឆ្នាំ១៩៧២ ប៉ុនែ្តការមកដល់នៃរបបខែ្មរ​ក្រហមនាឆ្នាំ១៩៧៥ សង្គមកម្ពុជាត្រូវទទួលនូវវិនាសកម្ម និង ការប្រល័យពូជសាសន៍រហូត​ដល់ដំណាច់ឆ្នាំ ១៩៧៨។ ដូចេ្នះទោះបីជារដ្ឋធម្មនុញ្ញថៃ្ងទី ៣០ ខែមេសា ឆ្នាំ១៩៧២ បាន​បងើ្កតស្ថាប័ន “តុលាការធម្មនុញ្ញ”​ កី្ត ក៏រដ្ឋធម្មនុញ្ញនេះមិនបានប្រគល់ធម្មនុញ្ញភាពដែរ។
          ក្រោយថៃ្ងរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទនឹ្ទមនឹងការកសាងប្រទេសជាតិឡើងវិញគ្រប់​វិស័យការស្តារប្រព័ន្ធច្បាប់ក៏មានសកម្មភាពខ្លាំងក្លាណាស់ដែរ។ រដ្ឋធម្មនុញ្ញសាធារណរដ្ឋ​ប្រជាមានិតកម្ពុជាថៃ្ងទី ២៧ ខែមិថុនា​ឆ្នាំ១៩៨១ បានអនុញ្ញាតឪ្យមានការបកស្រាយច្បាប់ ដោយក្រុមប្រឹក្សារដ្ឋ ដែលក្នុងឋានៈជាអង្គការអចិន្រៃ្តយ៍របស់រដ្ឋសភា។ ប៉ុនែ្តមាត្រា៤៩នៃរដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា (១៩៨៩-១៩៩១) បានប្រគល់ការបកស្រាយច្បាប់ទៅ​ឪ្យ គណៈកម្មាធិការអចិន្រៃ្តយ៍របស់រដ្ឋសភា។
          រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅថៃ្ងទី ២១ ខែ កញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិឆ្នាំ១៩៩៣ ត្រូវបាន​ប្រកាសឪ្យប្រើនៅថៃ្ងទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ជំពូកទី១០ នៃរដ្ឋធម្មនុញ្ញ (ក្រោយពីវិសោធនកម្ម ជំពូកទី១២ ថ្មី នៃរដ្ឋធម្មនុញ្ញ) បានបងើ្កតឪ្យមានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ” ដែលមានសមត្ថកិច្ចត្រួតពិនិត្យធម្មនុញ្ញភាព។
          ទោះបីជារដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣បានបញ្ញតិ្តឪ្យមានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញកី្ត និង ព្រះមហាក្សត្របានតែងតាំងបន្តបន្ទាប់នូវឥស្សរជនមួយចំនួនកី្ត ក៏ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ​នេះពុំទាន់បានបងើ្កតនៅឡើយ។
          ឆ្នាំ ១៩៩៨ បន្ទាប់ពីរដ្ឋសភាបានអនុម័តច្បាប់សី្តពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុម​ប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភា​បានប្រគល់ភារកិច្ចឪ្យអគ្គលេខាធិការ​ដ្ឋាននៃរដ្ឋសភា ទទួលបន្ទុកទទួលសំណុំបែបបទពាក្យសុំឈរឈ្មោះ ជាបេក្ខជនសមាជិកក្រុម​ប្រឹក្សាធម្មនុញ្ញ។
          ការបោះឆ្នោតរបស់រដ្ឋសភា ដើម្បីជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានលើក​ពេលជាបន្តបន្ទាប់។ រហូតដល់ថៃ្ងទី២១ ខែឧសភា ឆ្នាំ១៩៩៨ សម័យប្រជុំរបស់ឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមអធិបតីភាពសមេ្តច ជា ស៊ីម​ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់​ព្រះមហាក្សត្រក្នុងការជ្រើសតាំងសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
          ការប្រជុំលើកទីមួយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រព្រឹត្តទៅនៅអាគារក្រហមក្នុង​វិមានរដ្ឋចំការមន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨ ក្នុងប្រវតិ្តសាស្រ្តកម្ពុជា។
            ក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មាត្រា ១៣៧ ចែងថាៈ ក្រុមប្រឹក្សាធម្មនុញ្ញមាន​សមាជិក ៩រូប ដែលទទួលអាណតិ្ត ៩ឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តងៗ។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្របីរូបត្រូវ​ជ្រើសរើស តាំងដោយរដ្ឋសភា ហើយបីរូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គ​ចៅក្រម។
          តាមមាត្រា ១៣៨ ថី្មៈ
                   សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវជ្រើសរើសក្នុងចំណោមឥស្សរជនដែលមាន​សញ្ញាប័ត្រចាប់ពីឧត្តមសិក្សាទៅ ខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច ហើយ​មានពិសោធន៍ច្រើនក្នុងការងារ។
          ប្រធានត្រូវជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានមានសំលេងឧត្តម​មានុភាពក្នុងករណីបែកសំលេងជាពីរសើ្មគ្នា។ មុខងាររបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមាន​វិសមត្ថភាព និងមុខងារសមាជិករដ្ឋាភិបាលសមាជិក សភាប្រធានឬអនុប្រធានគណបក្ស​នយោបាយ ឬអនុប្រធានសមាជីព ចៅក្រមក្នុងតំណែង (មាត្រា១៣៩ថី្ម)។
          ប្រធានត្រូវបានតែងតាំងជួនកាលដោយៈ
              អ្នកសើ្មសកិ្តគ្នា ដូចជានៅប្រទេសអ៊ីតាលី
              រដ្ឋសភា ដូចជានៅប្រទេសអាលឹ្លម៉ង់
              ប្រមុខរដ្ឋ ដូចជានៅប្រទេសបារាំង ឬ សហរដ្ឋអាមេរិក
ប៉ុនែ្តនៅប្រទេសកម្ពុជា ប្រធានត្រូចបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ​(យោងតាមមាត្រា ១៣៧ កថាខណ្ឌទី ២​នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា)
  1. របៀបនៃការ​ត្រួតពិនិត្យ
ក.  ត្រួតពិនិត្យជាមុន ឬ ជាក្រោយ
          ការត្រួតពិនិត្យអាចធ្វើទៅមុនពេលច្បាប់ជាធរមាន ឬ ក្រោយពេលច្បាប់ចូលជា​ធរមាន :
    ក.១.  ត្រួតពិនិត្យជាមុន (អាទិកាល)
          ការត្រួតពិនិត្យជាមុនគឺជាការត្រួតពិនិត្យទៅលើច្បាប់ដែលមិនទាន់ប្រកាសឪ្យ​ប្រើសេចកី្តប្រកាសសី្តពីភាពមិនស្របនឹងរដ្ឋធម្មនុញ្ញ ជាឧបសគ្គចំពោះការប្រកាសឪ្យប្រើ។
ការត្រួតពិនិត្យជាមុន ជាគោលការណ៍បងើ្កតឡើងនូវសនិ្តសុខគតិយុត្តយ៉ាងច្រើន ដោយហេតុថាវាមានអានុភាពទប់ស្កាត់ជាមុន។
តាមមាត្រា ១៤០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។​ ច្បាប់អាចត្រូវបានពិនិត្យ​មុននឹងត្រូវប្រកាសឪ្យប្រើ។
ចំពោះបទបញ្ជាផៃ្ទក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការ​ទាំងទ្បាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឪ្យប្រើ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវសម្រេចក្នុងរយៈពេល សាមសិប(៣០) ថៃ្ងយ៉ាងយូរ ថាតើច្បាប់បទបញ្ជាផៃ្ទក្នុង​រដ្ឋសភា និងបទបញ្ជាផៃ្ទក្នុងព្រឹទ្ធសភាខាងលើស្រប ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ។
    ក.២.  ត្រួតពិនិត្យជាក្រោយ (បច្ឆកាល)
          ការត្រួតពិនិត្យជាក្រោយគឺជាការត្រួតពិនិត្យទៅលើច្បាប់ដែលអនុវត្តហើយ។
តាមមាត្រា ១៤១ ថី្ម​នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់អាចត្រូវពិនិត្យមុន​ក្រោយពេលច្បាប់ចូលជាធរមាន។
          ខ. ការផើ្តមគំនិត
          ក្នុងការផ្តើមគំនិតដើម្បីបឹ្តងទៅអង្គការធម្មនុញ្ញអំពីអធម្មនុញ្ញភាព សិទ្ធនេះត្រូវបានផ្តល់​ទៅអោយអំណាចនយោបាយ (នីតិប្រតិបតិ្ត ឬ នីតិបញ្ញាតិ្តឥស្សរជន ឬ អង្គការពិភាក្សាចេញ​សេចកី្តសំរេច) ឬ​អាចប្រគល់ទៅអោយតុលាការ ឬ ក៏អាចប្រគល់ទៅប្រជាពលរដ្ឋ។
          ជាក់សែ្តងនៅប្រទេសដែលគេទទួលស្គាល់ដោយការត្រួតពិនិត្យជាមុន ការផើ្តមគំនិត​មិនត្រូវបានប្រគល់អោយប្រជាពលរដ្ឋទេ ដូចជានៅប្រទេសបារាំងជាដើម។
          ចំណែកឯនៅសហរដ្ឋអាមេរិក ការផើ្តមគំនិតលាយលំគ្នាជាមួយនឹងសិទិ្ធបឹ្តងតុលាការ ពលរដ្ឋគ្រប់រូបដែលជាដើមចោទ ឬ ចុងចំលើយ អាចតវ៉ានៅចំពោះមុខតុលាការអំពីធម្មនុញ្ញ​ភាព របស់បទដ្ឋានណាមួយ។
          ចំពោះប្រទេសដែលប្រគល់ទៅអោយអង្គការពិសេសក្រៅពីតុលាការធម្មតាត្រូវបាន​រៀបចំឡើងតាម ៣ បែប :
              បឹ្តងដោយអំណាចនយោបាយ ឧទាហរណ៍ ប្រទេសអ៊ីតាលី
              ដោយតុលាការ  មាននៅប្រទេសអាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ
              បឹ្តងផ្ទាល់ដោយឯកជន មាននៅអាលឺ្លម៉ង់
ចំណែកឯនៅប្រទេសកម្ពុជាយើងវិញ សិទិ្ធផ្តួចផើ្តមបឹ្តងទៅក្រុមប្រឹក្សាធម្មនុញ្ញត្រូវបាន​ចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
តាមមាត្រា ១៤០ ថី្ម វាក្យខ័ណ្ឌទី១
          ព្រះមហាក្សត្រ នាយករដ្ឋមន្រី្ត ប្រធានរដ្ឋសភា តំណាងរាស្រ្តចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬ សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបាន​អនុម័តទៅអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននឹងច្បាប់នោះត្រូវប្រកាសឪ្យប្រើ។
តាមមាត្រា ១៤១ ថី្ម
          ក្រោយពីច្បាប់ណាមួយ ត្រូវបានប្រកាសឪ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រី្ត សមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួន តំណាងរាស្រ្តចំនួនមួយភាគដប់ ឬ តុលាការ អាចសុំឪ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពី​ធម្មនុញ្ញភាពនៃច្បាប់នោះ។
          ប្រជារាស្រ្តមានសិទិ្ធបឹ្តងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្រ្ត ឬ ប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភាដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
គ. អានុភាពនៃការត្រួតពិនិត្យ
គេបែងចែកជាពីរគឺ ការត្រួតពិនិត្យជាចំបង​(ត្រួតពិនិត្យដោយផ្ទាល់) និង ការត្រួតពិនិត្យ​តាមឧប្បតិ្តហេតុ ឬតាមរឿងហេតុ។
      ការត្រួតពិនិត្យជាចំបង ជាការត្រួតពិនិត្យដោយផ្ទាល់ ឬ ដោយឯករាជ្យពីរឿង​វិវាទនៅចំពោះមុខតុលាការដោយការត្រួតពិនិត្យនេះ នាំអោយមានការរាំងស្ទះដល់ការ​ប្រកាសអោយប្រើច្បាប់ និង ធើ្វអោយមានការប្រកាសនូវមោឃភាពនៃវិធានដែលមិនស្រប។
តាមមាត្រា ១៤២ ថី្ម វាក្យខ័ណ្ឌទី១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា
     បទប្បញ្ញតិ្តក្នុងមាត្រាណា ដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាមិនស្របនឹង​រដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឪ្យប្រើ ឬយកទៅអនុវត្តបានឡើយ។
     ការត្រួតពិនិត្យទៅតាមឧប្បតិ្តហេតុ ឬតាមរឿងហេតុគឺការត្រួតពិនិត្យ​ធម្មនុញ្ញភាព​ពេលមានវិវាទកើតឡើង តាមរយៈតុលាការធម្មតា​និង​ មានអានុភាពត្រឹមតែ​រឿហេតុ ដែលបានលើកឡើងតែប៉ុណ្ណោះ(ចំពោះវិធានណាដែលផ្ទុយនឹង​រដ្ឋធម្មនុញ្ញ)។​ប៉ុន្តែ​បើតុលាការកំពូលជាអ្នក​ប្រកាសភាពមិនស្របនឹង រដ្ឋធម្មនុញ្ញ​​ រដ្ឋអំនាច​ការ​ដាក់ឪ្យ្អនុវត្ត​ច្បាប់នោះ។
                              I.        សន្និដ្ឋាន
សរុបសេចក្តីមក យើងសង្កេតឃើញថា ការត្រួតពិនិត្យធម្មនុញ្ញភាព អាច​ប្រព្រឹត្ត​ទៅបាន អាស្រ័យនឹងគោលការណ៍ដឹកនាំរបស់រដ្ឋនិមួយៗ ពោលគឺ អាស្រ័យនឹងការចាត់តាំង​នៃស្ថាប័ន​នៃអំណាចរបស់រដ្ឋ។ លើសពីនោះទៅទៀត ការត្រួតពិនិត្យធម្មនុញ្ញភាព បានផ្តល់​នូវភាពត្រឹមត្រូវ​តាមក្រឹត្យក្រមនៃច្បាប់ ពោលគឺធ្វើឲ្យស្របតាមខ្នាតគតិយុត្តនៃច្បាប់ ដែល​ធានាឲ្យ ឃើញថា តើច្បាប់ដែលបានអនុម័តនោះ ពិតជាស្របនឹង រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់កំពូល និង ជាច្បាប់គ្រឹះរបស់​ប្រទេស និង ធ្វើឲ្យរដ្ឋមួយក្លាយជានីតិរដ្ឋយ៉ាងពិតប្រាកដ។
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment