ច្បាប់និងបញ្ញត្តិសំខាន់ៗទាំងឡាយ ត្រូវបានចាត់ថ្នាក់តាមលំដាប់លំដោយ។ មានបទដ្ឋានច្បាប់ជា ច្រើនបានត្រូវអនុម័តដោយអំណាចនីតិបញ្ញតិ្តនិងនីតិប្រតិបត្តិៈ ដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ ក្រិត្យ សេចក្តីសំម្រេច….។ល។
មានឋានានុក្រមជាក់លាក់រវាងបទដ្ឋានច្បាប់ទាំងនេះដូច្នេះគ្រប់ បទដ្ឋាននិងបទដ្ឋាននីមួយៗដែលមាន កំរិតថ្នាក់ទាបជាងត្រូវតែអនុលោមតាមបទដ្ឋានច្បាប់ណាដែលមានតម្លៃ ខ្ពស់ជាង។ ទង្វើនេះការពារ មិនឲ្យមានទំនាស់រវាងបទដ្ឋាននិងបទដ្ឋាន។- រដ្ឋធម្មនុញ្ញ: ច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា
- សន្ធិសញ្ញាអន្តរជាតិ: ព្រះមហាក្សត្រឡាយព្រះហស្ថនិងធ្វើសច្ចាប័នលើ សន្ធិសញ្ញានិង អនុសញ្ញាអន្តរជាតិបន្ទាប់ពីមានការអនុម័តពីរដ្ឋសភានិងព្រឹទ្ធសភា។ បន្ទាប់ពីការធ្វើសច្ចាប័ន សន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិក្លាយជាច្បាប់និងអាចត្រូវបានប្រើ ជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចដោយតុលាការ។ (មាត្រា ២៦នៃរដ្ឋធម្មនុញ្ញ)។
- ច្បាប់ៈ ច្បាប់អនុម័តដោយរដ្ឋសភា។
- ក្រមនិងក្រិត្យ(ព្រះរាជក្រមនិងព្រះរាជក្រិត្យ): ក្រិត្យត្រូវបានចេញក្រោមព្រះនាមរបស់ព្រះ មហាក្សត្រក្នុងការអនុវត្តន៍អំណាចរដ្ឋធម្មនុញ្ញ។
- អនុក្រិត្យៈ ត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីបន្ទាប់ពីមានការអនុម័តពីកិច្ចប្រជុំខុទ្ទ កាល័យ។ ក្នុងករណីដែលកិច្ចប្រជុំខុទ្ទកាល័យមិនទាន់បានអនុម័តអនុក្រិត្យ ហត្ថលេខាអម ដោយរដ្ឋមន្ត្រីទទួលបន្ទុកត្រូវតម្រូវឲ្យមាន។ នាយករដ្ឋមន្ត្រីអាចប្រើហត្ថលេខានេះនៅក្នុងការអនុវត្តអំណាចបញ្ញត្តិ ផ្ទាល់របស់ខ្លួន។
- ប្រកាស: ត្រូវបានចេញដោយសមាជិករដ្ឋាភិបាលក្នុងការអនុវត្តន៍អំណាចបញ្ញត្តិផ្ទាល់របស់ ខ្លួន។
- សេចក្តីសម្រេច: សេចក្តីសម្រេចរបស់បុគ្គលដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីឬអ ភិបាល (ប្រកាសដីកា) ដែលត្រូវបានធ្វើនៅក្នុងការអនុវត្តន៍អំណាចបញ្ញត្តិផ្ទាល់របស់ខ្លួន។
- សារាចរៈ ជាទូទៅ សារាចរគឺត្រូវបានចេញដោយនាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល និងដោយ រដ្ឋមន្ត្រីម្នាក់ជាមន្ត្រីរបស់ក្រសួងពាក់ព័ន្ធដែលអាចពន្យល់ ប្រាប់ឬប្រកាសវិធានការណ៍និយត កម្មច្បាប់ ឬផ្តល់នូវការណែនាំ។
- ដីកាខេត្តៈ ដីកាត្រូវបានចេញដោយអភិបាលខេត្តនៅក្នុងរង្វង់ដែនសមត្ថកិច្ចខេត្តរបស់ខ្លួន។
ទោះបីជាមានឋានានុក្រមយ៉ាងនេះក្តី
ច្បាប់និងនិយតកម្ម ជារឿយៗមានការផ្ទុយគ្នាទៅវិញទៅមក។
ដោយសារតែគ្មានអំណាចឬអង្គភាពទទួលបន្ទុកណាត្រួតពិនិត្យ
ឬសើរើច្បាប់និងបញ្ញត្តិដែលមិនស្រប គ្នាឡើងវិញ។
ការភាន់ច្រឡំជារឿយៗកើតមានថាតើច្បាប់ឬបញ្ញត្តិមួយណាគួរត្រូវ
អនុវត្តតាម។
0 យោបល់:
Post a Comment