ប្រព័ន្ធយុត្តិធម៌កម្ពុជារួមមានតុលាការ សាលាដំបូង សាលាឧទ្ធរណ៍និងតុលាការកំពូល។យោងតាមមាត្រា ១២៨ នៃរដ្ឋធម្មនុញ្ញ ប្រព័ន្ធយុត្តិធម៌ត្រូវតែ “ឯករាជ្យ”ធានានិងប្រកាន់ខ្ជាប់អនាគតិ និងការពារសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ។ រដ្ឋធម្មនុញ្ញក៏បានចែងផងដែរថាអំណាចរបស់តុលាការ មិនអាចប្រគល់ឲ្យស្ថាប័ននីតិបញ្ញតិ្តនិងនីតិប្រតិបត្តិបានទេ និងត្រូវគ្របដណ្តប់លើបណ្តឹងទាំងអស់រួម មានបណ្តឹងរដ្ឋបាលផង។ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ទុកតួនាទីឲ្យតុលាការធ្វើការកំណត់ក្នុងច្បាប់ ដោយឡែក។ ច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពរបស់សាលាជំរះក្តីត្រូវបានប្រកាសឲ្យប្រើនៅ ឆ្នាំ១៩៩៣។
ការជំរះផ្តល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធីនិងច្បាប់ជាធរមាន។ មានតែចៅក្រមទេ ដែលមានសិទ្ធិជំរះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឲ្យអស់ពី ដួងចិត្តនិងសម្បជញ្ញៈរបស់ខ្លួន។
សិទ្ធិទទួលបានសវនាការត្រឹមត្រូវនិងយុត្តិធម៌បានបង្កប់នៅក្នុង ច្បាប់និងវិធាននីតិវិធីដ៏ធំធេង។ សច្ចធារណ័និរទោស បន្ទុកបង្ហាញភស្តុតាងនិងវិធានគ្រប់គ្រងការទទួលយកនិងច្រានចោល ភស្តុតាង គឺជាឧទាហរណ៍នៃសិទ្ធិប្រមូលផ្តុំទាក់ទងនឹងសវនាការត្រឹមត្រូវនិង យុត្តិធម៌ដែលគ្រប់ៗគ្នាត្រូវទទួល បាន។
តុលាការ
តុលាការខេត្តនិងក្រុង
តុលាការខេត្តនិងក្រុង មានទីតាំងនៅក្នុងខេត្តនិងក្នុងក្រុង។ តុលាការខេត្ត ក្រុងដែលត្រូវតាំងនៅខេត្ត ក្រុងមានសមត្ថកិច្ចគ្របដណ្តប់លើដែនដីនៃខេត្ត ក្រុងទាំងនោះ ក្នុងការជំរះក្តីលើករណីវិវាទការងារ រដ្ឋបាល ពាណិជ្ជកម្ម ព្រហ្មទណ្ឌនិងរដ្ឋប្បវេណី20។ ជាគោលការណ៍ តុលាការខេត្ត ក្រុងត្រូវបានបែង ចែកជាពីរស្ថាប័នៈ គឺស្ថាប័នរដ្ឋប្បវេណីនិងស្ថាប័នអយ្យការ(ព្រហ្មទណ្ឌ)។ទោះជាយ៉ាងនេះ ក្តី ជាទម្លាប់ ក្នុងការអនុវត្តន៍ និងដោយសារចំនួនចៅក្រមមានកំណត់ ដូច្នេះមិនមានការបែងចែកច្បាស់លាស់រវាងស្ថាប័នទាំងនេះទេ។ ចៅក្រមជារឿយៗកាន់សំណុំរឿងក្តីទាំងព្រហ្មទណ្ឌនិងស៊ីវីល21។
ព្រះរាជអាជ្ញាសាធារណៈអមតុលាការនីមួយៗ22។ មានតែស្ថាប័នអយ្យការសាធារណៈប៉ុណ្ណោះដែល មានសិទ្ធិធ្វើបណ្តឹងអាជ្ញា23។ តុលាការខេត្ត ក្រុងជំនុំជំរះក្តីមានចៅក្រមម្នាក់ និងត្រូវបំពេញដោយរដ្ឋអា ជ្ញា ឬរដ្ឋអាជ្ញារងម្នាក់ និងក្រឡាបញ្ជីម្នាក់24។
សាលក្រមសម្រេចសេចក្តីចំពោះមុខរបស់តុលាការខេត្ត ក្រុងបើកឲ្យប្តឹងឧទ្ធរណ៍ក្នុងរយៈពេល២ខែ គិតពីថ្ងៃកាត់សេចក្តី។ សាលក្រមកំបាំងមុខបើកឲ្យប្តឹងជំទាស់ក្នុងរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទទួលដំណឹង។ បើផុតកំណត់ ប្តឹងជំទាស់ អាចប្តឹងឧទ្ធរណ៍បានក្នុងរយៈពេលពីរខែ គិតពីថ្ងៃផុតកំណត់ប្តឹងជំទាស់។25
សាលាឧទ្ធរណ៍
សាលាឧទ្ធរណ៍ដែលជាតុលាការជាន់ខ្ពស់ជាងតុលាការខេត្ត ក្រុងមានទីតាំងនៅក្រុងភ្នំពេញ។ សាលា ឧទ្ធរណ៍មានសមត្ថកិច្ចគ្របដណ្តប់លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទាំងមូល26។
ការប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍មិនមានល័ក្ខខ័ណ្ឌចងភ្ជាប់ជាមួយមកទេ ដោយសារតែគ្មាន ច្បាប់ឬគោលការណ៍ណែនាំបញ្ជាក់អំពីហេតុផលដែលតម្រូវឲ្យធ្វើ បណ្តឹងឧទ្ធរណ៍។ មិនមានយន្តការ ណាមួយដើម្បីច្រោះយកចេញបណ្តឹងឧទ្ធរណ៍ណាដែលមិនសមហេតុផល ឬគ្មានមូលហេតុច្បាស់ លាស់ទេ។ គ្មានការដាក់ទោសចំពោះការធ្វើបណ្តឹងឧទ្ធរណ៍ណាដែលមិនមានហេតុផល ពិតប្រាកដ ឬ មិនសមហេតុសម ផលនោះឡើយ។
តុលាការកំពូល
តុលាការកំពូល ដែលមានទីតាំងនៅក្រុងភ្នំពេញ គឺជាតុលាការជាន់ខ្ពស់បំផុតនៅប្រទេសកម្ពុជានិងជា សាលាជំរះក្តីចុងក្រោយគេបង្អស់។ តុលាការនេះ មានចៅក្រម ១២ រូបនិងព្រះរាជអាជ្ញាបួនរូប។
តុលាការកំពូលមានសមត្ថកិច្ចបន្តបើកសវនាការលើបណ្តឹងសារទុក្ខ ជំទាស់នឹងសាលដីការបស់សាលាឧទ្ធរណ៍ដោយពិចារណាតែលើអង្គច្បាប់ ប៉ុណ្ណោះ។ តុលាការកំពូលមិនអាចពិចារណាទៅលើអង្គហេតុ ទេ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
មាត្រា ១៣២ទៅ ១៣៤នៃរដ្ឋធម្មនុញ្ញបង្កើតឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធានាឯករាជ្យភាព និងភាពល្អប្រសើរនៃប្រព័ន្ធយុត្តិធម៌។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមាជិក ៩រូបដូចតទៅៈ ព្រះមហាក្សត្រដែលធ្វើជាប្រធាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញា អមតុលាការកំពូល ប្រធានសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍និងចៅក្រម៣រូប27។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានឥទិ្ធពលចំបងមួយទៅលើចៅក្រមទាំង អស់នៅតុលាការគ្រប់ជាន់ថ្នាក់ៈ អំណាចរបស់គេដែលតែងតាំង ដាក់វិន័យនិងណែនាំមន្ត្រីយុត្តិធម៌ ទាំងអស់28 សម្រេចដាក់វិន័យលើចៅក្រមនិងព្រះរាជអាជ្ញាណាដែលបានប្រព្រឹត្តខុស29។ ឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រមត្រូវបានគេរិះគន់ចំពោះការខកខានមិនបានបំពេញ អណ្ណត្តិរបស់ខ្លួនដោយផ្អែក តាមការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ ខ្វះស្វ័យភាពនិងមាននិន្នាការនយោបាយ30។
តុលាការយោធា
តុលាការយោធាស្ថិតនៅក្រៅពីប្រព័ន្ធតុលាការធម្មតា។ ដោយបានបង្កើតឡើងនៅឆ្នាំ ១៩៨១និងមាន ទីតាំងនៅទីក្រុងភ្នំពេញ តុលាការនេះជំនុំជំរះករណីណាដែលទាក់ទងនឹងបទល្មើសយោធា31។ នីតិវិធី របស់តុលាការយោធាដូចគ្នានឹងនីតិវិធីរបស់តុលាការខេត្ត ក្រុង បទល្មើសយោធា គឺជាបទល្មើសដែលត្រូវបានប្រព្រឹត្តឡើងដោយសមាជិកយោធា (យោធិន)នៅក្នុងកងកម្លាំងប្រដាប់អាវុធហើយបទល្មើសទាំងនោះពាក់ព័ន្ធនឹង វិន័យយោធាឬទ្រព្យសម្បត្តិរបស់កងទ័ព។
ក្នុងករណីដែលសមាជិកនៃកងកម្លាំងប្រដាប់អាវុធណាប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌ (រដ្ឋប្បវេណី) ធម្ម តា តុលាការខេត្ត ក្រុងដែលមានយុត្តាធិការត្រឹមត្រូវ ត្រូវកាត់ទោសជនល្មើសដែលបានចោទប្រកាន់ នោះ32។
0 យោបល់:
Post a Comment