សេចក្តីផ្តើមនីតិកម្ពុជា
ប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក
នៅសម័យអង្គរ ប្រទេសកម្ពុជាពុំទាន់មានច្បាប់ទេ អ្វីគឺអាស្រ័យលើការសម្រេចលើព្រះមហាក្សត្រ។ ព្រះមហាក្សត្រគឺជាចៅក្រម ឬអាជ្ញាកណ្តាលដ៍កំពូលក្នុងការដោះស្រាវិវាទជូនប្រជារាស្រ្ត។ ព្រះមហាក្សត្ររៀបចំជំនួបទទួលប្រជារាស្រ្តក្នុងសវនាការ។ អ្នកចូលរួមថ្វាយយោបល់មានឥស្សរៈជនជាន់ខ្ពស់ប្រចាំព្រះរាជវាំង ឬនៅពេលខ្លះ គឺប្រជាកសិករតូចតាច។ សម័យនោះច្បាប់ឬបទបញ្ញាត្តិផ្សេងៗ ត្រូវបានភ្នាក់ងាររាជការ ដើរស្រែកប្រកូកប្រកាស ឬចារនៅលើផ្ទាំងសិលា ហើយដាក់តាំងផ្សព្វផ្សាយ នៅតាមច្រកចេញចូលនៅតាមទីកន្លែសក្ការៈដូចជា ប្រាសាទ ឬក្លោងទ្វារ ព្រះបរមរាជវាំងជាដើម ហើយដើម្បីរក្សានូវបទបញ្ញាត្តិទាំងនោះ ក៏មានការចារឹកនៅលើស្បែកសត្វ និងលាបនឹងខ្មុកម្សក្ស័ណ៍។ល។
ក្រោយសម័យអង្គរ ច្បាប់ទម្លាប់ត្រូវបានបង្កើតទ្បើងបន្តិចម្តងៗជាបន្តបន្ទាប់។ សិលាចារឹកបានបង្ហាញថា ប្រជារាស្ត្រត្រូវតែគោរពវិធានផ្សេងៗដែលបានកំណត់ ការមិនគោរពនឹងបណ្តាលឲ្យមានការដាក់ទណ្ឌកម្មដែលធានាដោយអាជ្ញាធរសាធារណៈ។
នៅក្នុងគ្រឹស្តសករាជ្យ៦២០ ក្នុងរាជ្ជកាលព្រះបាទជ័យជេដ្ឋា ច្បាប់ខ្មែរក៏ត្រូវបានរៀបរៀង ដែលបន្ទាប់មកមានការកែរលំអរនិងពិនិត្យទ្បើងវិញ ក្នុងរជ្ជកាលព្រះបាទអង្គឌួង (១៨៤៧-១៨៦០) ។ គេសង្កេតឃើញថាច្បាប់ទាំងនោះត្រូវបានទទួលឥទ្ធិពលយើងខ្លាំងពីព្រះពុទ្ធសាសនា។ ក្រោយមក ប្រព័ន្ធច្បាប់ខ្មែរត្រូវបានផ្លាស់ប្តូរនៅក្រោយដែលកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង ពិសេសនៅក្រោយឆ្នាំ ១៩១០។
នៅសម័យកាលបច្ចុប្បន្នគេអាចចាត់បញ្ចូលប្រព័ន្ធច្បាប់ចម្បងៗ នៅលើពិភពលោកដូចតទៅៈ
១.ប្រព័ន្ធច្បាប់ស៊ីវិល
ប្រព័ន្ធច្បាប់ស៊ីវិលមានដើមកំណើតនៅអឺរ៉ុកណ្តាល បន្ទាប់មកបានផ្សព្វផ្សាយទៅក្រៅទ្វីប តាមរយះការដាក់អាណានិគម។ បណ្តាប្រទេសដែលធ្លាប់នៅក្រោមអានិគម អេស្បាញ ប៉ុទុយហ្គេ បារាំង ឬហូទ្បង់ គឺសុទ្ធតែកាន់ប្រព័ន្ធច្បាប់ស៊ីវិលទាំងអស់។ នៅអាស៊ីប្រទេសដែលមានប្រវត្តិធ្លាប់ប្រកាន់ប្រព័ន្ធច្បាប់ស៊ីវិលមានជាអាទិ៍ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ កម្ពុជា វៀតណាម ទ្បាវ។ល។ ប្រព័ន្ធច្បាប់ស៊ីវិលបានចាប់បដិសន្ធិទាំងស្រុងពី ៤៥០B.C មុសគ្រឹស្តសករាជ្យ ហើយបានរីករាលដាលពេញពិភពលោក។
បច្ចុប្បន្នរដ្ឋខ្លះនៃប្រទេសដែលប្រព័ន្ធច្បាប់ common law ដូចជាសហរដ្ឋអាមេរិកមានរដ្ឋមួយ ប្រកាន់ប្រព័ន្ធច្បាប់ស៊ីវិលគឺរដ្ឋ Louisiana និងកោះ Puerto Rico ដែលស្ថិតនៅចម្ងាយ ១៥០០គ.ម ពីរដ្ឋ Florida។ នៅប្រទេសកាណាដាក៏ជាប្រទេសកាន់ប្រព័ន្ធច្បាប់ common law ប៉ុន្តែរដ្ឋ Quebec កាន់ប្រព័ន្ធច្បាប់ស៊ីវិល។
នៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលចៅក្រមគ្មានតួនាទីបង្កើតច្បាប់ទេ គឺគ្រាន់តែជាអ្នកអនុវត្តច្បាប់ និង បកស្រាយច្បាប់ប៉ុណ្ណោះ។ ប្រព័ន្ធច្បាប់ស៊ីវិលគឺជាប្រព័ន្ធច្បាប់ដែលផ្អែកលើច្បាប់សរសេរ ឬក្រង ដែលមានមូលដ្ឋានពីច្បាប់ Roman។ នៅសតវត្សទី១៨ មានប្រទេសលើពិភពលោកចំនួន៦០ ដែលច្បាប់របស់គេទទួលឥទ្ធិពលពីក្រមនៃច្បាប់ Roman។ បច្ចុប្បន្នប្រទេសមួយចំនួនបានក្លាយជា ប្រទេសដែលកាន់ប្រព័ន្ធច្បាប់កូនកាត់ ដូចជាប្រទេស អេស្ស៊ីបដែលប្រព័ន្ធច្បាប់របស់គេបានទទួល ឥទ្ធិពលពីប្រព័ន្ធច្បាប់របស់បារាំង អង់គ្លេសផង ហើយក៏ទទួលឥទ្ធិពលខ្លះពីច្បាប់ឥស្លាម។
ប្រទេសកម្ពុជាបច្ចុប្បន្នជាប្រទេសកាន់ប្រព័ន្ធច្បាប់ស៊ីវិល តែដោយសារកាវិវត្តន៍ខ្លួនកន្លងមក ឆ្លងកាត់នូវតំណាក់កាលលំបាក និងមនោគមវិជ្ជាខុសៗគ្នា ដូចជាសម័យមុនឆ្នាំ១៩៧៥ ក្រោយឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ និងក្រោយឆ្នាំ១៩៧៩ ដល់ ១៩៩៨ ក៏ទទួលឥទ្ធិពលខ្លះពីប្រព័ន្ធច្បាប់ ផ្សេងៗ។
២.ប្រព័ន្ធច្បាប់ common law
ប្រព័ន្ធច្បាប់នេះចាប់បដិសន្ធិនៅក្រោយកំណើតនៃព្រះយេស៊ូគ្រីសចំនួន ១០៦៦ឆ្នាំ (១០៦៦ AD)នៅចក្រក្រភពអង់គ្លេស ហើយដែលមានប្រភពសំខាន់ចេញពីសកម្មភាពរបស់ព្រះរាជសាលា យុត្តិធម៌។ ប្រព័ន្ធច្បាប់ common law រួមមាននីតិអង់គ្លេស និងនីតិរបស់ប្រទេសភាគច្រើន ដែលនិយាយភាសាអង់គ្លេស ជាពិសេសបណ្តាប្រទេសដែលជាសមាជិកនៃសមាគម common wealth ហើយដែលគេស្គាល់ប្រព័ន្ធច្បាប់នេះថាជាប្រព័ន្ធច្បាប់អង់គ្លេស-អាមេរិក។
របៀបដែលប្រព័ន្ធច្បាប់នេះប្រកាន់យកគឺ ការបង្កើតវិធានតាមរឿងក្តីនីមួយៗ។ តុលាការធ្វើការសិក្សាទៅលើករណីជាក់ស្តែងនីមួយៗ និងចេញសេចក្តីសម្រេចទៅតាមករណីជាក់ស្តែងនោះ ហើយត្រូវគេយកទៅអនុវត្តសម្រាប់ដោះស្រាយរឿងក្តីក្រោយៗទៀត បង្កើតបានជាយុទ្ធសាស្រ្ត សម្រាប់កាត់ក្តីក្រោយៗទៀត។ នៅក្នុងប្រព័ន្ធច្បាប់ common law គេទទួលស្គាល់ថា ចៅក្រមមិនគ្រាន់ តែជាអ្នកបកស្រាយទេ តែថែមទាំងជាអ្នកបង្កើតច្បាប់ទៀត។
ប្រទេសដែលកាន់ប្រព័នច្បាប់ common law មានដូចជា អង់គ្លេស អាមេរិក អៀទ្បង់ កាណាដា អូស្ត្រាលី ញ៉ូសឺលែន និងបណ្តាប្រទេសមួយចំនួនដែលជាសមាជិកសមាគម common wealth។
៣.ប្រព័ន្ធច្បាប់សង្គមនិយម
ប្រព័ន្ធច្បាប់នេះបានចាប់កំណើតបន្ទាប់ពីជ័យជំនះនៃបដិវត្តន៍ខែតុលា១៩១៧ នៅប្រទេសរូស្ស៊ី។ គឺជាបដិវត្តន៍ដើម្បីលុបបំបាត់នូវរបបកម្មសិទ្ធិឯកជន ដោយធ្វើជាតិតុនីយកម្ម និងសមូហភាព រូបនីយកម្មលើដីធ្លី រោងចក្រ សហគ្រាស និង មធ្យោបាយផលិតកម្មផ្សេងៗ។
លិទ្ធិសង្គមនិយមចាត់ទុកប្រព័ន្ធច្បាប់ទាំងអស់ដែលមានកន្លងមក ជាឧបករណ៍បំរើឲ្យរបបកម្មសិទ្ធិឯកជនដែលជារបបសក្តិភូមិមានការជិះជាន់និងកេងប្រវ័ញ្ញ។ ដើម្បីលុបបំបាត់របបនេះគេត្រូវកំទេចចោលនូវរបបកម្មសិទ្ធិឯកជន ហើយជំនួសមកវិញនូវរបបកម្មសិទ្ធិសមូហភាព និងកម្មសិទ្ធិរដ្ឋ។
នៅឆ្នាំ១៩៨៥ក្រោមការដឹកនាំរបស់លោក Gor Batchev នៅសាធារណៈសង្គមនិយមសហភាពសូវៀត (សសសស) បានចាប់ផ្តើមធ្វើកំណែទម្រង់មួយឈ្មោះ Perestroika។ នៅឆ្នាំ១៩៩០ ក្រោម កំណែទម្រង់នេះ បានធ្វើការកំណត់សមភាពរវាងកម្មសិទ្ធិ៣យ៉ាងគឺ កម្មសិទ្ធិឯកជន កម្មសិទ្ធិ សមូហភាព និងកម្មសិទ្ធិរដ្ឋ តាមរយះវិសោធនកម្មរដ្ឋធម្មនុញ្ញ។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ១៩៩០ សាធារណៈសង្គមនិយមសហភាពសូវៀត(សសសស) ត្រូវបាន បញ្ចប់ ហើយបណ្តាប្រទេសនៅអឺរ៉ុបប្រទេសខាងកើត និងរដ្ឋមួយចំនួនរបស់ សាធារណៈសង្គមនិយមសហភាពសូវៀត (សសសស) បានទាមទារឯករាជ្យ។ បច្ចុប្បន្នគេឃើញមាននៅសល់ប្រទេស ខ្លះដូចជាប្រទេសចិន ដែលនៅបន្តតាមលទ្ធិសង្គមនិយមរបស់ខ្លួនដែលបានចាប់ផ្តើមតាំងពីបដិវត្តន៍ ១៩៦០មក។ ចាប់ពីឆ្នាំ១៩៧៨ ប្រទេសចិនបានធ្វើការកែទម្រង់ជាបណ្តើរៗតាមគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារដើម្បីងាយស្រួលដល់វិនិយោគទុនបរទេស។ រដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៩៨២ របស់ប្រទេសចិន បានបង្ហាញពីការធ្វើសំយោគរវាងលិទ្ធិកុម្មុយនីស្ត និងបច្ចេកទេសច្បាប់ពីបស្ចឹមប្រទេស។
៤.ប្រព័ន្ធច្បាប់ឥស្លាម
គឺជាប្រព័ន្ធច្បាប់ដែលយកសាសនាជាមូលដ្ឋាន។ ប្រព័ន្ធច្បាប់នេះកំណត់ថាសង្គមដែល បរិសុទ្ធ គឺសង្គមដែលយកសាសនាជាគ្រឹះ មិនមែនសង្គមដែលយកច្បាប់ជាគ្រឺះទេ ព្រោះច្បាប់មនុស្សជាអ្នកសរសេរ ដូច្នេះមិនអាចបរិសុទ្ធដូចធម៌របស់ព្រះទ្បើយ។ គម្ពីរសាសនាដ៍ពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ីស្លាមឈ្មោះ កូរ៉ាន់ (Koran) ដែលចាត់ទុកជាប្រភពនៃច្បាប់ ហើយដែលគ្របដណ្តប់លើច្បាប់រដ្ឋប្បវេណី ច្បាប់ពាណិជ្ជកម្ម ច្បាប់រដ្ឋធម្មនុញ្ញ និងកំណត់អំពីសកម្មភាពនៃជីវិតរបស់អ្នកកាន់ សាសនានេះ។ ការបកស្រាយគម្ពីរ Koran បានទាញចេញជាច្បាប់របស់ឥស្លាម ហើយឈ្មោះថា Sharia។ ប្រទេសដែលប្រើប្រព័ន្ធច្បាប់ឥស្លាមគឺបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាដែលមានប្រហែល ២៥ ប្រទេស។
ការបែងចែកនីតិ
គេបែងចែកនីតិជា២ផ្នែកគឺ នីតិជាតិ និង នីតិអន្តរជាតិ
I.នីតិជាតិ នីតិជាតិបែងចែកជាពីរផ្នែកគឹ នីតិសាធារណៈ និង នីតិឯកជន
១.នីតិសាធារណៈ
មានកម្មវត្ថុសម្រាប់គ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ព្រមទាំងទំនាក់ទំនងរវាងអំណាចសាធារណៈជាមួយប្រជារាស្រ្ត។
ឧទារហ៍ៈ ច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់គ្រឹះសម្រាប់កំណត់វិធានដែលពាក់ព័ន្ធ និងទម្រង់របស់រដ្ឋ ការបង្កើតរដ្ឋាភិបាល និងកំណត់អំពីអំណាចសាធារណៈ។
ច្បាប់រដ្ឋបាលដែលជាវិធានពាក់ព័ន្ធទៅនិងការរៀបចំ ការគ្រប់គ្រងសមូហភាពសាធារណៈ រដ្ឋបាលខេត្តក្រុង សេវាសាធារណៈ។ល។
ប្រព័ន្ធច្បាប់ខ្លះ បានកំណត់យកច្បាប់ព្រហ្មទណ្ឌជាច្បាប់ដែលស្ថិតក្នុងនីតិសាធារណៈ ព្រោះគេយល់ថា កម្មវត្ថុនៃច្បាប់ព្រហ្មទណ្ឌគឹការពាររបៀបរៀបរយ និង សន្តិសុខសង្គម។
២.នីតិឯកជន
ជាវិធានទាំងទ្បាយដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជន ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល។
ច្បាប់ដែលចាត់ចូលក្នុងនីតិឯកជនមានដូចជា ច្បាប់រដ្ឋប្បវេណី ច្បាប់ការងារ ច្បាប់អាពាហ៍ ពីពាហ៍ ច្បាប់កិច្ចសន្យា។ល។
ដោយទ្បែកច្បាប់ព្រហ្មទណ្ឌដែលជាវិធានទាក់ទងនិងទោស បទល្មើស ហើយសិទ្ធិផ្តន្ទាទោស គឺជាសិទ្ធិផ្តាច់មុខរបស់រដ្ឋ។ អង្គការចាត់តាំងរបស់រដ្ឋដែលមានសមត្ថកិច្ចត្រូវអនុវត្តសិទ្ធិក្នុងនាមរបស់រដ្ឋ។ ច្បាប់បារាំងចាត់ទុកច្បាប់ព្រហ្មទណ្ឌឋិតក្នុងនីតិឯកជន ព្រោះច្បាប់ព្រហ្មទណ្ឌការពារបុគ្គល និងប្រឆាំងមិនឲ្យមានការប៉ះពាល់ដល់ជីវិត កិត្តិយស ទ្រព្យសម្បត្តិរបស់បុគ្គល។ ចំពោះច្បាប់ជប៉ុនវិញ ចាត់ទុកច្បាប់ព្រហ្មទណ្ឌស្ថិតក្នុងនីតិសាធារណៈ។ មតិខ្លះទៀតយល់ថា ច្បាប់ព្រហ្មទណ្ឌជាច្បាប់ចម្រុះ ដែលស្ថិតក្នុងនីតិសាធារណៈផង នីតិឯកជនផង។
II.នីតិអន្តរជាតិ
គឺជានីតិប្រើប្រាស់សម្រាប់ប្រភពអន្តរជាតិដែលចែងពីទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ រវាងបុគ្គល នឹងបុគ្គល ដោយបែងចែកនីតិអន្តរជាតិសាធារណៈ និងអន្តរជាតិឯកជន។
១.នីតិអន្តរជាតិសាធារណៈ
ជានីតិដែលបែងចែកអំពីទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ នឹងអង្គការអន្តរជាតិដូចជា សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង-ល-។
២.នីតិអន្តរជាតិឯកជន
ជាបទបញ្ញាត្តិដែលគ្រប់គ្រងសណ្តាប់ធ្នាប់អន្តរជាតិ ហើយដែលពាក់ព័ន្ធផ្ទាល់ទៅនឹងឯកជន រឺជាបទបញ្ញាត្តិដែលគ្រប់គ្រងទំនាក់ទំនងរវាងបុគ្គលឯកជននឹងបុគ្គលឯកជនជាអន្តរជាតិ ដូចជាច្បាប់ ស្តីពីសញ្ជាតិ រឺលក្ខខ័ណ្ឌន្តិកៈជនបរទេសជាដើម។
ប្រព័ន្ធតុលាការនៅកម្ពុជា
ប្រព័ន្ធតុលាការនៅកម្ពុជាសម័យបុរាណ បានទទួលឥទ្ធិពលពីប្រវត្តិសាស្រ្តដែលជាច្បាប់ខ្មែរ បុរាណ ច្បាប់ផ្ទាល់មាត់និងពោរពេញទៅដោយសាសនា។ព្រះមហាក្សត្រជាតំណាងអទិទេព ដែលមានអំណាចគ្រប់ប្រភេទ រាប់ទាំងអំណាចធ្វើសវនាការដោះស្រាយរឿងក្តីគ្រប់ប្រភេទផង។ អ្នកជួយព្រះមហាក្សត្រគឺយមរាជ ដែលចាត់ទុកដូចជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សម័យបច្ចុប្បន្ន។ យមរាជគឺជាអ្នកទទួលដាក់ទណ្ឌកម្មនិងពិន័យ ចាប់តាំងពី ទោសតូចតាចរហូតដល់ទោសប្រហារជីវិត។ នៅសតវត្សទី១៧ មានការចងក្រងសេចក្តីសម្រេច ព្រះមហាក្សត្របង្កើតបានជាប្រភពនៃច្បាប់ខ្មែរសម័យនោះ។
សន្ធិសញ្ញាខ្មែរ-បារាំងដែលបានចុះហត្ថលេខានៅថ្ងៃទី ១១ សីហា ១៩៨៦ ដើម្បីបង្កើតរបប អនាធិបតេយ្យបារាំងនៅកម្ពុជា យុត្ថាធិការដែលខ្មែរធ្លាប់មានកន្លងមកនៅតែបន្តអនុវត្តដដែល។ ពេលនោះយុត្ថាធិការខ្មែរ មានសមត្ថកិច្ចដោះស្រាយវិវាទរវាងខ្មែរនឹងខ្មែរ ចំណែកយុត្ថាធិការបារាំង មានសមត្ថកិច្ចដោះស្រាយជម្លោះរវាងជនបរទេស នឹងជនបរទេស។ ផ្ទុយទៅវិញ ប្រសិនបើមានវិវាទ ជាលក្ខណៈចម្រុះ រវាងខ្មែរនឹងជនបរទេសនោះ យុត្ថាធិការបារាំងជាអ្នកមានសមត្ថកិច្ច។
នៅឆ្នាំ១៩៩៨ មានការចាប់ផ្តើមកែរប្រែប្រព័ន្ធយុត្តិធម៌ខ្មែរតាមបែបបារាំង។ នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ ១៩២០ ព្រះមហាក្សត្រខ្មែរ ព្រះបាទស៊ីសុវត្ថិ បានប្រកាសឲ្យប្រើក្រមរដ្ឋប្បវេណីថ្មី។ ចំណែកក្រម នីតិវិធីរដ្ឋប្បវេណី ក៏ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ១៨ ធ្នូ ឆ្នាំ ១៩៣៨ ដែលក្នុងនោះស្ថាប័នតុលាការ ខ្មែរ មានលក្ខណៈដូចគ្នាទាំងស្រុងទៅនឹងស្ថាប័នតុលាការបារាំង ដែលសបញ្ជាក់ថា ប្រទេសកម្ពុជា ចាប់ផ្តើមទទួលយកប្រព័ន្ធច្បាប់សរសេរជាប្រព័ន្ធច្បាប់ស៊ីវិលចាប់ពីពេលនោះមក។
នៅក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ប្រព័ន្ធតុលាការខ្មែរបានបាត់បង់ទាំងស្រុង មិនតែប៉ុណ្ណោះ ចៅក្រមនឹងអ្នកច្បាប់ត្រូវបានសម្លាប់ស្ទើរទាំងអស់។
I.ប្រព័ន្ធតុលាការកម្ពុជាពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលដ៍ខ្មៅងងឹតមួយអស់រយះ ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រដ្ឋធម្មនុញ្ញមួយនៃរបបសាធារណៈរដ្ឋ ប្រជាមានិតកម្ពជាក៏ត្រូវបានអនុម័តនៅឆ្នាំ ១៩៨១។
ក្រិតច្បាប់ចុះថ្ងៃទី ១៥ ខែឧសភា ១៩៨០ បានបង្កើតតុលាការប្រជាជនបដិវត្តន៍ខេត្តក្រុង។ ប្រព័ន្ធតុលាការនៅក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៨៥ គឺមានតែតុលាការបដិវត្តន៍ខេត្តក្រុងប៉ណ្ណោះ (សាលាដំបូង) ដែលជាតុលាការសម្រាប់កាត់ក្តី និងជំនុំជម្រះលើកទី១ និងលើកចុងក្រោយ។ សាលក្រមដែលចេញដោយតុលាការនេះ ត្រូវបានត្រួតពិនិត្យមើលទ្បើងវិញដោយក្រសួងយុត្តិធម៌ នឹងសម្រេចចុងក្រោយដោយក្រុមប្រឹក្សារដ្ឋ (ក្រុមប្រឹក្សារដ្ឋជាអង្គការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងរបប សាធារណៈរដ្ឋប្រជាមានិតកម្ពុជា)។ ក្រុមប្រឹក្សារដ្ឋអាចពិនិត្យមើលទ្បើងវិញ តាមសំណើររបស់ក្រសួង យុត្តិធម៌ ឬរដ្ឋសភា នូវសេចក្តីសម្រេចរបស់តុលាការ។ ប្រើក្រុមប្រឹក្សារដ្ឋពិនិត្យឃើញថា សាលក្រម ដែលចេញដោយតុលាការខេត្តក្រុងមិនត្រឹមត្រូវនោះ ក្រុមប្រឹក្សារដ្ឋបញ្ជូនសាលក្រមនោះ ទៅតុលាការខេត្តក្រុងវិញ ដោយឲ្យកាត់ក្តីសារជាថ្មីតាមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ ដោយប្រើសមាសធាតុថ្មី។ ពេលនោះក្រុមប្រឹក្សារដ្ឋដើរតួជំនួសតុលាការកំពូលផង ជំនួសមហាអយ្យការអមតុលាការកំពូលផង។
នៅក្នុងឆ្នាំ១៩៨៥ តុលាការកំពូលក៏ត្រូវបានបង្កើតទ្បើង ដោយទទួលយកនាទីដែលក្រុមប្រឹក្សា រដ្ឋមានកន្លងមក។ ក្រោយពេលអាជ្ញាធរអង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថា UNTAC ចូលមក ប្រព័ន្ធតុលាការក៏បានផ្លាស់ប្តូរ ដោយបង្កើតបន្ថែមនូវសាលាឧទ្ទរណ៍ដោយច្បាប់ព្រហ្មទណ្ឌអន្តរកាល និងបំពេញបន្ថែមដោយច្បាប់ចុះថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ១៩៩៣។ ដូច្នេះចាប់ពីឆ្នាំ១៩៩៣មក ប្រព័ន្ធតុលាការកម្ពុជាមាន ៣កម្រិតគឺ សាលាដំបូង សាលាឧទ្ទរណ៍ នឹងតុលាការកំពូល។
II.ការកំណត់សមត្ថកិច្ចនៃអង្គការចាត់តាំងតុលាការ
១.ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតនៅក្រោមព្រះរាជអធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គ ឲ្យធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ មាត្រា១៣២ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់ជាអ្នកធានាដល់ឯករាជ្យភាពនៃ អំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ ។ មាត្រា ១៣៣ ចែងថា ចៅក្រមមិនអាចគេដកហូតមុខងារបានទេ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ពិន័យលើចៅក្រមដែលបានប្រព្រឹត្តខុស។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានសមាសភាព៩រូប តែងតាំងដោយព្រះរាជក្រិត្យគឺៈ
១. ព្រះមហាក្សត្រ ជាប្រធាន
២.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិក
៣.ប្រធានតុលាការកំពូល សមាជិក
៤.អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល សមាជិក
៥.ប្រធានសាលាឧទ្ទរណ៍ សមាជិក
៦.អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍ សមាជិក
៧.ចៅក្រមជ្រើសតាំង៣រូប សមាជិក
ចំពោះសមាជិកដែលត្រូវបោះឆ្នោតជ្រើសតាំងចំនួន៣រូបមានអណ្ណត្តិ៥ឆ្នាំ ហើយអាចឈរឈ្មោះជាបន្តបន្ទាប់សម្រាប់អណ្ណត្តិក្រោយទៀតបាន។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានករណីកិច្ចស្នើទៅព្រះមហាក្សត្រ អំពីការតែងតាង ការផ្លាស់ប្តូរ ការផ្តាច់ពីការងារ ការដាក់ឲ្យនៅទំនេរ ការហូតងារចៅក្រម និង ព្រះរាជអាជ្ញា ការឲ្យ យោបល់អំពីការតម្លើងឋាន្តរសក្តិ។ ភារកិច្ចសំខាន់មួយទៀតគឺ រៀបចំការប្រព្រឹត្តទៅនៃអង្គតុលាការ និងផ្តល់យោបល់ អំពីការតាក់តែងច្បាប់ក្នុងវិស័យនេះ។
ការប្រជុំត្រូវកោះប្រជុំដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តាមព្រះរាជបញ្ជានៃព្រះមហាក្សត្រ ហើយ ការប្រជុំអាចស្នើទ្បើង ដោយមានសមាជិក៣រូបយ៉ាងតិច។ ការប្រជុំរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងទុកជាបានការ លុះត្រាតែមានសមាជិក៧រូបយ៉ាងតិចចូលរួមប្រជុំ។ សេចក្តីសម្រេចរបស់ អង្គប្រជុំត្រូវយកតាមមតិភាគច្រើននៃសមាជិកវត្តមាន និងតាមការបោះឆ្នោតជាសម្ងាត់ ប្រធានអង្គប្រជុំមិនចូលរួមការបោះឆ្នោតនេះទេ។ ក្នុងការដែលបានបែងចែកសំលេងជា២ស្មើគ្នានោះ ប្រធានអង្គប្រជុំជាអ្នកសម្រេច។
ការដាក់ទោសពិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវប្រជុំ ក្រោមរូបភាពជាក្រុមប្រឹក្សាវិន័យ និងក្រោមអធិបតីភាព នៃប្រធានតុលាការកំពូល ឬ អគ្គព្រះរាជអាជ្ញា អមតុលាការកំពូល អាស្រ័យករណីដាក់ទោសពិន័យទាក់ទងនិងចៅក្រម ឬព្រះរាជអាជ្ញា។ ក្នុងករណី ខាងលើ ព្រះមហាក្សត្រ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនចូលរួមទេ។
ក្នុងករណីត្រូវដាក់ពិន័យចំពោះប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ក្រុមប្រឹក្សាវិន័យ ត្រូវស្ថិតក្រោមព្រះរាជអធិបតីភាពនៃព្រះមហាក្សត្រ ឬព្រះរាជតំណាង។
២.ក្រសួងយុត្តិធម៌
ក្រសួងយុត្តិធម៌មានភារកិច្ចសំខាន់ៗដូចតទៅៈ
-ធានាឲ្យតុលាការប្រព្រឹត្តទៅបានល្អ
-តាមដានត្រួតពិនិត្យការអនុវត្តន៍សាលក្រម ដោយការត្រួតពិនិត្យមើលមន្ទីរឃុំឃាំង
-ផ្តល់គោលការណ៍ណែនាំអំពីការអនុវត្តន៍ច្បាប់ ឬបទបញ្ជាក្នុងករណីដែលចៅក្រមយល់មិនច្បាស់។
-រ៉ាប់រងឲ្យមានឯកភាព និងការចុះសម្រុងគ្នារវាងច្បាប់ នៅពេលធ្វើសេចក្តីព្រាងច្បាប់
-រក្សាទុកបញ្ជីថ្កោលទោស ព្រមទាំងចេញសម្រង់លិខិតថ្កោលទោស
៣.តុលាការកំពូល
ជាតុលាការថ្នាក់ខ្ពស់បំផុតរបស់ប្រទេស ដែលពីសម័យសង្គមរាស្រ្តនិយមគេហៅថា សាលា វិនិច្ឆ័យ។ តុលាការនេះពុំមានសិទ្ធិពិនិត្យសើរើច្បាប់របស់អំណាចនិតិប្រតិបត្តិ ឬអំណាចនិតិបញ្ញាត្តិ ទ្បើយ គឺមានសិទ្ធិត្រឹមតែអនុវត្តច្បាប់ដែលអនុវម័តដោយអំណាចទាំងពីរប៉ុណ្ណោះ។ តុលាការកំពូល មានសមត្ថកិច្ចដែនដីគ្របដណ្តប់លើផ្ទៃដី នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយមានសមត្ថកិច្ច ជំនុំជំរៈលើបណ្តឹងសារទុក្ខ អំពីសាលដីការ របស់តុលាការឧទ្ទរណ៍។
៤.មហាអយ្យការអមតុលាការកំពូល
ជាស្ថាប័នមួយនៅអមតុលាការកំពូល ដែលមាននាយកដ្ឋាន៣ជាសេនាធិការ
-នាយកដ្ឋានស៊ើបអង្កេត និងត្រួតពិនិត្យការស៊ើបអង្កេតនាយកដ្ឋាននេះមានភារកិច្ចជួយព្រះមហាអយ្យការ ក្នុងការត្រួតពិនិត្យឯកសាររបស់ស្ថាប័ន ឬអង្គការស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ឬការ បំពានច្បាប់ ហើយក្នុងករណីចាំបាច់ត្រូវធ្វើការស៊ើបអង្កេតដោយខ្លួនឯងផ្ទាល់។
-នាយកដ្ឋានព្រហ្មទណ្ឌនាយកដ្ឋាននេះមានភារកិច្ចជួយព្រះរាជអាជ្ញាក្នុងការប្រើសិទ្ធិអយ្យការនូវនីតិ វិធីព្រហ្មទណ្ឌ ដូចជាការអានលិខិតចោទប្រកាន់ ធ្វើសេចក្តីសន្និដ្ឋាន ការតាំងខ្លួនជាគូក្តីដើម ការចោទ ប្រកាន់ ឬដកការចោទប្រកាន់ ត្រួតពិនិត្យនិងតាមដានការអនុវត្តន៍សាលក្រមព្រហ្មទណ្ឌ។
-នាយកដ្ឋានរដ្ឋប្បវេណី នាយកដ្ឋាននេះមានភារកិច្ចជួយព្រះរាជអាជ្ញា ក្នុងការងារទាក់ទិន និងរឿង វិវាទរដ្ឋប្បវេណី ដូចជារឿងដែលប៉ះពាល់ដល់ផលប្រយោជន៍ អនីតិជន ឬ អសមត្ថជន ប្រមូលពត៌មាន ដែលជាភស្តុតាងដើម្បីឲ្យតំណាងព្រះរាជអាជ្ញាទ្បើងថ្លែងសេចក្តីសន្និដ្ឋានក្នុងសវនាការ។
៥.សាលាឧទ្ទរណ៍
មានសមត្ថកិច្ចដែនដីគ្របដណ្តប់លើផ្ទៃដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល និងមានសមត្ថកិច្ចជំនុំជំរៈលើបណ្តឹងឧទ្ទរណ៍ អំពីសាលក្រមរបស់តុលាការខេត្តក្រុង និងតុលាការយោធា ដោយបើកផ្លូវឲ្យប្តឹងសារទុក្ខ បើភាគីណាមួយនៃគូបណ្តឹងមិនពេញចិត្ត និងសេចក្តីសម្រេចដែលចេញដោយសាលាដំបូង អាចធ្វើពាក្យបណ្តឹងឧទ្ទរណ៍មកសាលាឧទ្ទរណ៍ដើម្បីកាត់សេចក្តីសារជាថ្មី។
៦.សាលាដំបូង
សាលាដំបូងកាលពីសម័យសង្គមនិយមគឺហៅថា សាលាលហុ ឬសាលាលោកឃុន ដែលជាតុលាការថ្នាក់ទាបបំផុត រឿងក្តីគ្រប់ប្រភេទត្រូវចាប់ផ្តើមពីសាលាដំបូងទៅ។ សាលាដំបូងមានសមត្ថកិច្ចដែនដីលើខេត្តឬក្រុងដែលតុលាការនោះតាំងនៅ (សិទ្ធិទទួលពាក្យបណ្តឹងនិងសិទ្ធិជំនុំជម្រះ) ហើយមានសមត្ថកិច្ចជំនុំជម្រះបើកផ្លូវឧទ្ទរណ៍។ សាលាដំបូងមានតុលាការខេត្ត-ក្រុង តុលាការយោធា តុលាការពាណិជ្ជកម្ម។
-តុលាការខេត្ត-ក្រុង
ជាសាលាក្តីជាន់ទាប ដែលមានសមត្ថកិច្ចដែនដីលាតសន្ធឹងលើទឹកដីនៃខេត្តក្រុងទាំងមូល ដែលតុលាការនោះតាំងនៅ។ តុលាការខេត្តក្រុងមាននៅគ្រប់ខេត្ត លើកលែងតែខេត្តមួយចំនួនដែល ទើបតែបង្កើតថ្មី ដូចជាខេត្តប៉ៃលិន ខេត្តកែប និងខេត្តឧត្តរមានជ័យ។ ចំពោះតុលាការក្រុងមាន តុលាការក្រុងភ្នំពេញ និងតុលាការក្រុងព្រះសីហនុ ដែលបច្ចុប្បន្នក្លាយជាខេត្តព្រះសីហនុ ចំណែកក្រុង ថ្មីមួយចំនួនដែលទើបនឹងបង្កើតពុំទាន់មានទេ។
-តុលាការយោធា
មានទីតាំងនៅរាជធានីភ្នំពេញ មានសមត្ថកិច្ចដែនដីលាតសន្ធឹងលើផ្ទៃដីនៃព្រះរាជាណាចក្រ កម្ពុជាទាំងមូល ចំពោះតែរឿងដែលទាក់ទងនឹងបទល្មើសយោធា។ តុលាការយោធាមានសមត្ថកិច្ច ជំនុំជម្រះបើកផ្លូវឧទ្ទរណ៍នូវបទល្មើសយោធា។ បទល្មើសយោធា គឺជាបទល្មើសដែលប្រព្រឹត្តដោយ យោធិននៅក្នុងជួរកងទ័ព ដែលពាក់ព័ន្ធទៅនឹងវិន័យកងទ័ព ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់កម្លាំង ប្រដាប់អាវុធ។ ក្នុងករណីដែលយោធិនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌសាមញ្ញ ត្រូវតុលាការខេត្តក្រុង ជាអ្នកជំនុំជម្រះ។
-តុលាការពាណិជ្ជកម្ម
តុលាការនេះពុំទាន់មានបង្កើតទេ គ្រោងនិងបង្កើតនៅរាជធានីភ្នំពេញ សម្រាប់ដោះស្រាយតែរឿងវិវាទពាណិជ្ជកម្ម។ សេចក្តីព្រាងច្បាប់ស្តីពីការកែទម្រង់នៃការចាត់តាំងតុលាការកម្ពុជាឆ្នាំ ១៩៩៥ របស់ក្រសួងយុត្តិធម៌ចែងថា តុលាការពាណិជ្ជកម្មមានសមត្ថកិច្ចជំនុំជំម្រះរឿងវិវាទពាណិជ្ជកម្ម ដែលមានទឹកប្រាក់លើសពី១០លានរៀល។
៧.វេទិការក្រៅផ្លូវការ
គឹជាការដោះស្រាយជម្លោះដោយពុំចាំបាច់តុលាការ ពិសេសរឿងរដ្ឋប្បវេណីដែលមានលក្ខណៈស្រាល។ គ្រប់ជម្លោះមិនមែនសុទ្ធតែត្រូវប្តឹងទៅតុលាការដើម្បីដោះស្រាយតាមច្បាប់នោះទេ គឺអាចដោះស្រាយដោយពឹងផ្អែកលើប្រពៃណី ទំនៀមទំលាប់ តាមរយះការសម្រុះសម្រួល ឬការផ្សះ ផ្សាបាន។ ព្រោះការដោះស្រាយជម្លោះតាមតុលាការបណ្តាលឲ្យមានផលវិបាកខ្លះដល់សង្គម គឺធ្វើឲ្យ សង្គមបែកបាក់ ដោយសារគូភាគីជម្លោះ ក្លាយជាគូសត្រូវនឹងគ្នា។
ក.ការផ្សះផ្សាជម្លោះក្រៅផ្លូវការ
ប្រជាពលរដ្ឋខ្មែរពិសេសអ្នកដែលរស់នៅតាមជនបទ ច្រើនរត់រកវិធីដោះស្រាយជម្លោះតាមប្រពៃណីរបស់ខ្លួនក្នុងនោះ ការសម្របសម្រួល ឬការផ្សះផ្សា តាមរយះចាស់ទុំ ឬអ្នកមុខអ្នកការក្នុងភូមិ ជាវិធីដែលគេតែងនិយមប្រើចំពោះ ជម្លោះដែលមានលក្ខណៈស្រាល មិនបណ្តាលឲ្យមានការខូចខាត ផលប្រយោជន៍ ធ្ងន់ធ្ងរនៃគូភាគីក្នុងជម្លោះ ដូចជារឿងទំនាស់ក្នុងគ្រួសារ ប្តីប្រពន្ធ ទំនាស់ដីធ្លី -ល-។ ហើយនៅពេលខ្លះច្បាប់ជាអ្នកបង្ខំឲ្យផ្សះផ្សាតែម្តង។
ខ.ព្រះរាជសវនការ
ព្រះរាជសវនការគឺជាវេទិការមួយដែលមានតាំងពីយូរលង់មក និងត្រូវបានបង្កើតទ្បើងវិញក្នុង ឆ្នាំ ១៩៩៣ ដោយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ។ ប្រជាពលរដ្ឋខ្មែរអាចយករឿងវិវាទបុគ្គល ឬវិវាទសមូហភាព ទោះជាវិវាទនោះពាក់ព័ន្ធនឹងរាជការក្តី ពាក់ព័ន្ធនឹងសាលក្រមតុលាការក្តី ថ្វាយព្រះ មហាក្សត្រ ហើយប្រជាពលរដ្ឋ តែងត្រូវបានដោះស្រាយដោយការសម្រុះសម្រួល និងសងជាជម្ងឺចិត្ត។
ព្រះរាជសវនាការជាពិធីផ្សះផ្សាម៉្យាងរបស់ព្រះមហាក្សត្រ ដែលព្រះអង្គតែងរំលឹកដល់គូវិវាទ ទាំងអស់ថា ព្រះអង្គគ្មានសិទ្ធិអំណាចសម្រេចក្តីទេ គ្រាន់តែជួយឲ្យគូក្តីបានស្រុះស្រួលនឹងគ្នាប៉ុណ្ណោះ និងដោយពុំមានការសម្រេចណាមួយដែលមានលក្ខណៈចាប់បង្ខំទ្បើយ។
គ. របៀបដោះស្រាយជម្លោះតាមអាជ្ញាកណ្តាល
ជារបៀបដោះស្រាយជម្លោះក្រៅផ្លូវតុលាការមួយ បើគូភាគីក្នុងវិវាទស្ម័គ្រចិត្ត ដោយមានចែង ជាស្រេចក្នុងកិច្ចសន្យា (កិច្ចសន្យាធរុកិច្ច ឬពាណិជ្ជកម្ម)នោះនៅពេលមានវិវាទកើតទ្បើង ត្រូវប្តឹងទៅ អាជ្ញាកណ្តាលដែលខ្លួនជ្រើសរើស។ បច្ចុប្បន្ននៅកម្ពុជា អាជ្ញាកណ្តាលពុំទាន់បានបង្កើតទេ គឹកំពុងតែ រៀបចំបង្កើត ប៉ុន្តែយើងមានក្រុមប្រឹក្សាអាជ្ញាកណ្តាលមួយសម្រាប់ដោះស្រាយវិវាទការងារ ដែលបាន កើតនៅក្នុងឆ្នាំ ២០០២។
នៅលើសាកលលោកមានអង្គការអាជ្ញាកណ្តាលពាណិជ្ជកម្មជាច្រើន ដែលមានលក្ខណៈជា អន្តរជាតិ ហើយដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយទំនាស់ដែលកើតចេញពីកិច្ចសន្យា។
ICC = International Chamber of Commerce បង្កើតនៅក្នុងឆ្នាំ ១៩២៣ នៅក្នុងប្រទេសបារាំង។
LCIA= London Court of International Arbitration បង្កើតនៅក្នុងឆ្នាំ1991 នៅក្នុងប្រទេសអង់គ្លេស
AAA= American Arbitration Association បង្កើតនៅក្នុងឆ្នាំ ១៩២៦ នៅក្នុងប្រទេស អាមេរិក
SIAC= Singapore International Arbitration Center បង្កើតនៅក្នុងឆ្នាំ 1991 នៅប្រទេសសឹង្ហបូរី។ www.siac.org.sg
CIETAC= China International Economics and Trade Arbitration Commission បង្កើតជាលើកដំបូងមិនមែនឈ្មោះ CIETAC តែយើងចាត់ទុកថាបង្កើតនៅក្នុងឆ្នាំ ១៩៥៦ នៅក្នុងប្រទេសចិន។ www.cietac.org.cn
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ សម្រាប់ការពារ គោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួច។
សភាពនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមាន៩រូប ក្នុងនោះមានប្រធាន១រូប និងសមាជិក ៨រូប។ ប្រធានត្រូវបានជ្រើសរើសដោយសហសេវិកទាំង៩រូប តាមភាគច្រើនដាច់ខាត រៀងរាល់៣ឆ្នាំម្តង។ ក្នុងសមាសភាពទាំង៩រូប មាន៣រូបអណត្តិ៣ឆ្នាំ ៣រូបអណត្តិ៨ឆ្នាំ ៣រូបទៀតអណត្តិ៩ឆ្នាំ។ ក្នុងចំណោមសមាសភាពទាំង៩រូបមានៈ
-៣រូបតែងតាំងដោយព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយរដ្ឋសភា
-៣រូបទៀតជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សមាជិកទាំងអស់ត្រូវបានតែង តាំងនិងជ្រើសរើសក្នុងចំណោមៈ
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អាចពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន លុះត្រាតែមានសំណើរពីៈ
ក្រៅពីពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចសំខាន់មួយទៀតគឺ ពិនិត្យ ករណីវិវាទកម្ម ទាក់ទងនឹងការរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា ក្នុងករណីដែលប្រជារាស្រ្តមិនសុខចិត្ត និងសេចក្តីសម្រេចរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
ឋានុក្រមនៃច្បាប់
I.ដំណើរការនៃការរៀបចំច្បាប់
ពង្រាងច្បាប់នៃរដ្ឋសភា និងព្រឹទ្ធសភាពពិនិត្យរួចត្រូវបានព្រះមហាក្សត្រទ្បាយព្រះហស្តលេខា ប្រកាសឲ្យប្រើ បន្ទាប់មកច្បាប់នោះ ត្រូវចូលជាធរមានច្បាប់នៅភ្នំពេញរយះពេល១០ថ្ងៃ ក្រោយថ្ងៃប្រកាសឲ្យប្រើ និងនៅទូទាំងប្រទេសរយះពេល២០ថ្ងៃក្រោយថ្ងៃប្រកាសឲ្យប្រើ។ ចំពោះច្បាប់ដែល ចែងថាជាការប្រញាប់ ច្បាប់នោះត្រូវចូលជាធរមានភ្លាម នៅទូទាំងប្រទេសក្រោយពីថ្ងៃប្រកាសឲ្យប្រើ
ច្បាប់ដែលព្រះមហាក្សត្រទ្រង់ទ្បាយព្រះហស្តលេខា ប្រកាសឲ្យប្រើត្រូវចុះផ្សព្វផ្សាយនៅក្នុង រាជកិច្ច និងបែងចែកឲ្យទូទាំងប្រទេស។
II.ឋានុក្រមនៃច្បាប់
ច្បាប់មានលំដាប់ខ្ពស់ទាប ហើយច្បាប់ដែលមានលំដាប់ទាបត្រូវតែគោរព និងឲ្យស្របតាមច្បាប់ដែលមានលំដាប់ខ្ពស់ជាង។
លំដាប់ថ្នាក់ពីខ្ពស់មកទាបនៃច្បាប់មានដូចតទៅៈ
១.រដ្ឋធម្មនុញ្ញ
ជាច្បាប់កំពូល ដែលច្បាប់ដទៃទៀតត្រូវតែឲ្យស្របតាម។ ច្បាប់ទាំងទ្បាយដែលផ្ទុយពីរដ្ឋ ធម្មនុញ្ញ ត្រូវក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ប្រកាសអសុពលភាពបាននៅពេលដែលមានការស្នើសុំឲ្យពិនិត្យ។
រដ្ឋធម្មនុញ្ញដែលចាត់ទុកជាច្បាប់គ្រឹះនៃប្រទេស អាចធ្វើវិសោធនកម្មបាន ក្នុងករណីដែលមាន ការស្នើសុំ។ អ្នកដែលមានសិទ្ធិស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមានៈ
ការធ្វើវិសោធនកម្មត្រូវអនុម័តដោយសំលេងឆ្នោតពីរភាគបី (២/៣) នៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីប្រទេសជាតិកំពុងជួបប្រទះនូវភាពអាសន្នដូចជា សង្គ្រាម រឺការឈ្លានពានកាន់កាប់ ទឹកដីរបស់កម្លាំងបរទេសនោះ រដ្ឋធម្មនុញ្ញមិនអាចធ្វើវិសោធនកម្មបានទ្បើយ។ ម៉្យាងទៀតមិនអនុញ្ញាតឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះបានធ្វើវិសោធនកម្ម ចំនួន៧ដងគឺៈ
២.ច្បាប់អន្តរជាតិ
ច្បាប់អន្តរជាតិជាច្បាប់ដែលមានឋានុក្រមទាបបន្ទាប់ពីរដ្ឋធម្មនុញ្ញ។ ច្បាប់អន្តរជាតិដែលអាច យកមកអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន លុះត្រាតែរដ្ឋសភា និង ព្រឹទ្ធសភាបានអនុម័ត និង បន្ទាប់មកបានប្រទានសច្ចាប័នដោយព្រះមហាក្សត្រ។

0 យោបល់:
Post a Comment