សំនួរ
និងចម្លើយ
១.
ចូរនិយាយឲ្យបានក្បោះក្បាយអំពីសញ្ញាណនិងការបង្កើត រដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់រដ្ឋមួយដែលកើតឡើងទទ្ទឹមនឹងពេលដែលរដ្ឋនោះត្រូវបានគេទទួលស្គាល់ថាជារដ្ឋផ្លូវការ
ដោយការបោះឆ្នោតពីបណ្តារដ្ឋជាសមាជិកអសប ប្រកាសទទួលស្គាល់ឯករាជ្យភាពនៃរដ្ឋមួយនោះ។
តាមរយៈការកំណត់នូវលក្ខខណ្ឌដែលរដ្ឋមួយអាចត្រូវបានគេទទួលស្គាល់ត្រូវតែមាន
អធិបតេយ្យភាព (ទឹកដី) ប្រជាជន និងរចនាសម្ព័ន្ធគ្រប់គ្រងនយោបាយច្បាស់លាស់
ជាពិសេសនោះគឺរដ្ឋធម្មនុញ្ញដែលត្រូវឲ្យមានជាដាច់ខាត ក្នុងការចែងអំពីកិច្ចការនយោបាយនៃរដ្ឋាភិបាលរបស់រដ្ឋនោះ។
និយមន័យ
-
រដ្ឋធម្មនុញ្ញគឺត្រូវបានឲ្យនិយមន័យដោយយោងតាមគោលការណ៍ដែលគេយកមកប្រើជាសកលមិនមែនជាលិទ្ធិដែលកើតចេញពីអ្នកវិទ្យាសាស្ត្រនយោបាយឫច្បាប់នេះទេ។
គោលការណ៍ទាំងពីរនេះរួមមាន
· រដ្ឋធម្មនុញ្ញក្នុងន័យទម្រង់(គោលការណ៍ឋានានុក្រម)
: រដ្ឋធម្មនុញ្ញគឺជាវិធានគតិយុត្ត ឫលិខិតបទដ្ឋានគតិយុត្ត
ដែលត្រូវបានគេដាក់ឲ្យខ្ពស់ជាងលិខិតបទដ្ឋានឫវិធានគតិយុត្តណាណាទាំងអស់រួមទាំងសន្និសញ្ញាអន្តរជាតិ។
និយាយជារួមគឺជាការដាក់រដ្ឋធម្មនុញ្ញអោយខ្ពស់ជាង ច្បាប់ដ៏ទៃ ដើម្បីធានាថា
លិខិតបទដ្ឋានគតិយុត្តដែលបានបង្កើតមុន និងក្រោយរដ្ឋធម្មនុញ្ញ ចូលជាធរមាន
មិនត្រូវបានចែងផ្ទុយឫមកនិរាករណ៍រដ្ឋធម្មនុញ្ញឡើយ។
· រដ្ឋធម្មនុញ្ញក្នុងន័យសម្ភារៈ :
រដ្ឋធម្មនុញ្ញគឺជាវិធានគតិយុត្តឫលិខិតបទដ្ឋានគតិយុត្ត
ដែលបង្កើតឡើងដើម្បីសម្រួលដល់ការដឹកនាំនយោបាយ ពីមួយជំនាន់ទៅមួយជំនាន់
និងធានានិរន្តភាពនៃរបបមួយដែលគេកំពុងប្រកាន់យកហើយត្រូវតែចែង
តែពីរឿងនយោបាយដឹកនាំប្រទេសតែមួយមុខគត់។
រាល់បញ្ហាវិវាទរបស់ប្រជាជនទូទៅមិនត្រូវបានសរសេរចូលក្នុងរដ្ឋធម្មនុញ្ញទេ។
v ការបង្កើត
ក្នុងរបត់នយោយបាយប្រទេសលើលោកយើងនេះការបង្កើតរដ្ឋធម្មនុញ្ញគឺបណ្តាលមកពីបញ្ហាជាច្រើន
ក្នុងនោះគេបានទាញនូវកត្តាសំខាន់ធំៗដែលជាមូលហេតុចំបងនៃការបង្កើតរដ្ឋធម្មនុញ្ញដូចខាងក្រោម
· ការធ្វើបដិវត្តដ
· ការផ្លាស់ប្តូររបប
· ការផ្តួលរំលំដោយរដ្ឋប្រហារ
· ជំលោះនយោបាយដែលបានឯកភាពគ្នាដើម្បីបង្កើត
(ប្រទេសកម្ពុជាក្នុងសម័យអ៊ុនតាក់)
រដ្ឋធម្មនុញ្ញគឺត្រូវតែបង្កើតដោយរដ្ឋផ្អែកតាមឆន្ទះមេដឹកនាំនយោបាយព្រោះវាជាអធិបតេយ្យភាពរបស់រដ្ឋមួយនៃភាពជាឯករាជ
ក្នុងការចារឹកនូវច្បាប់នយោបាយជាតិដោយមាននិរន្តរភាពនិងត្រូវមិនបានភាគីអន្តរជាតិឫសហគមន៍អន្តរជាតិមកបញ្ញត្តិ
ឫ បង្កើតអោយរដ្ឋនោះនូវរដ្ឋធម្មនុញ្ញដែលមិនបានបញ្ជាក់ពីឆន្ទះរបស់រដ្ឋនោះឡើយ។
តែករណីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា១៩៩៣ ដែលបានដក
ស្រង់ខ្លឹមសារមួយចំនួនក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ១៩៩១ ក៏ពិតមែន
ប៉ុន្តែរដ្ឋធម្មនុញ្ញនេះក៏បានចេញពីឆន្ទះសភាធម្មនុញ្ញ(អ្នកសរសេររដ្ឋធម្មនុញ្ញ)
ដែលឆន្ទះតំណាងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល
ហើយរាល់ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាព ១៩៩១មិនត្រូវបានយកមកប្រើប្រាស់ទៀតឡើយ
ជំនួសមកវិញនូវរដ្ឋធម្មនុញ្ញ ១៩៩៣ ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា។
រដ្ឋធម្មនុញ្ញក៏ត្រូវបានបង្កើតតាមអនុឡោមតាមរបបនយោបាយរបស់រដ្ឋនោះផងដែរ។
ការបង្កើតរដ្ឋធម្មនុញ្ញមួយ អាចធ្វើឡើងតាមរបៀបផ្សេងៗគ្នាតាម
· របបផ្តាច់ការ
Ø រដ្ឋធម្មនុញ្ញប្រទានគឺជាការបង្កើតរដ្ឋធម្មនុញ្ញនៅតាមបណ្តាប្រទេសប្រកាន់យករបបរាជានិយមផ្តាច់ការដែលតាក់តែងនិងអនុម័តដោយព្រះមហាក្សត្រនៃរដ្ឋនោះ
ហើយបានចែងផ្តល់សិទ្ធិអំណាច ដល់ស្ថាប័នព្រះមហាក្សត្រច្រើនជាងគេនិងមានលក្ខណៈផ្តាច់ការដាច់ខាត(Absolute monarchy)។
Ø ប្រជានុសិទ្ធធម្មនុញ្ញគឺជាការបង្កើតរដ្ឋធម្មនុញ្ញដោយក្រុមអ្នកដឹកនាំផ្តាច់ការ
ដែលមិនបានចែងផ្តល់សិទ្ធិគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនិងមាននិន្នការទៅសង្គមនិយម។
-
· របបប្រជាធិបតេយ្យ : តាមទ្រឹស្តីនយោបាយ
ប្រជាធិបតេយ្យគឺសំដៅយកអំណាចក្នុងការសម្រាច់រាល់កិច្ចការនយោបាយដោយប្រជាពលរដ្ឋ
(ប្រជាជនដើម ជនជាតិភាគតិច ជនអន្តោប្រវេសន្ត៍)។ តាមមាត្រា ៥១ថ្មី វាយ្យខណ្ឌ ២
រដ្ឋធម្មនុញ្ញកម្ពុជា១៩៩៣ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
-
Ø ការធ្វើប្រជាមតិធម្មនុញ្ញ :គឺជាការចូលរួមបង្កើតរធតាមរយៈប្រជាពលរដ្ឋដោយផ្ទាល់តាមប្រជាមតិ។
-
Ø ការធ្វើតាមរយៈអ្នកតំណាង :គឺជាការជ្រើសរើសអ្នកតំណាងតាមរយៈការបោះឆ្នោតអោយទៅអង្គុយនៅក្នុងសភាដើម្បីតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញ។
ហើយរដ្ឋធម្មនុញ្ញដែលចេញមកនោះនឹងត្រូវចាត់ទុកថាជាឆន្ទះរបស់ប្រជាពលរដ្ឋ។
-
ក្នុងប្រព័ន្ធច្បាប់ផ្សេងៗគ្នាការបង្កើតរដ្ឋធម្មនុញ្ញក៏ត្រូវបានបង្កើតនិងអនុវត្តតាមរបៀបផ្សេងដូចជា
-
Civil Law : ប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ប្រភេទនេះនិយមការសរសេរ។ ដូចនេះរាល់លិខិតបទដ្ឋានគតិយុត្តទាំងឡាយ
រួមទាំងរដ្ឋធម្មនុញ្ញត្រូវបានចងក្រងដោយការសរសេរ
ហើយត្រូវមានស្ថាប័នមួយដើម្បីត្រួតពិនិត្យបកស្រាយនូវរាល់ជំលោះពាក់ព័ន្ធខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលត្រូវតែជាស្ថាប័នមួយដែលឯករាជ
ពុំនោះទេការបកស្រាយនឹងមានភាពលំអៀង ទៅខាងបក្សណាមួយ
-
CommonLaw : ប្រទេសដែលមិននិយមការសរសេរ។
រាល់ច្បាប់បញ្ញត្តិនានារួមទាំងរដ្ឋធម្មនុញ្ញផងគឺត្រូវស្ថិតនូវជាអរូបិយ។
រដ្ឋធម្មនុញ្ញរបស់ប្រទេសទាំងអស់នោះត្រូវជំនួសមកវិញនូវស្ថាប័ននយោបាយ (Political institution)ដែលដើរតួរជារដ្ឋធម្មនុញ្ញរបស់ប្រទេស។ រាល់ច្បាប់បញ្ញត្តិទាំងឡាយដែលមិនមានការឯកភាពពីស្ថាប័ននយោបាយមួយនេះត្រូវចាត់ទុក្ខថាអធម្មនុញ្ញភាព
នឹងមិនត្រូវយកមកប្រើនោះទេ។
២.
ចូរនិយាយឲ្យបានក្បោះក្បាយពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
-មូលហេតុ
មូលហេតុដែលនាំអោយឈានទៅដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺដោយសារភាពខ្វះចន្លោះ
របស់រធ តម្រូវឲ្យស្ថាប័ននយោបាយត្រូវតែដោះស្រាយនូវបញ្ហាដែលជាប់គាំងដោយ
សារតែរដ្ឋធម្មនុញ្ញតាមរយៈការធ្វើវិសោធនកម្ម។
រដ្ឋធម្មនុញ្ញមិនប្រាកដថាតែងតែល្អឥតខ្ចោះនោះទេ
ខ្ញុំសូមលើកយកឧទាហរណ៍ច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា ១១
ដែលអនុម័តដោយរដ្ឋសភាកម្ពុជាអាណត្តិទី១ ឆ្នាំ ១៩៩៤។
ក្នុងខ្លឹមសារចាស់របស់មាត្រានេះគឺចែងតែអំពីបញ្ហាដែលនាំអោយប្រធានរដ្ឋសភានិងនាយករដ្ឋមន្ត្រីអាចបំពេញកិច្ចការជាប្រមុខរដ្ឋស្តីទីជួសព្រះមហាក្សត្រនៅពេលដែលព្រះអង្គទ្រង់ប្រឈួន។
តែបញ្ហាមួយបានកើតឡើងដោយ
សាររដ្ឋធម្មនុញ្ញមិនបានបញ្ញត្តិអោយច្បាស់អំពីការយាងចេញទៅក្រៅប្រទេសរបស់ព្រះមហាក្សត្រដែលភារកិច្ចជាព្រះប្រមុខរដ្ឋអាចប្រគល់ជួនឥស្សរៈតាមឋានានុក្រមណាមួយដើម្បីបំពេញភារកិច្ចជាប្រមុខរដ្ឋបណ្តោះអាសន្នថ្វាយព្រះមហាក្សត្រ។
ករណីនេះហើយដែលជាបញ្ហាដែលធ្វើឲ្យកម្ពុជាពេលដែលព្រះមហាក្សត្រយាងទៅក្រៅប្រទេសហើយមិនមាន
អ្នកណាមានសិទ្ធិក្នុងការបំពេញការងារជាប្រមុខរដ្ឋដើម្បីចុះហត្ថលេខាប្រកាសអោយប្រើច្បាប់។
បើយើងសង្កេតទៅមើលប្រទេសដែលគេគ្រប់គ្នាចាត់ទុកថាជាបិតានៃលិទ្ធិប្រជាធិបតេយ្យ
គឺសហរដ្ឋអាមេរិច។ តាំងពីពេលដែលរធ សហអ ឆ្នាំ ១៧៧៩មក អាមេរិចបានធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញចំនួន ២៧លើករួចមកហើយ។ ដូច្នោះតាមរយៈឧទាហរណ៍ខាងលើគឺយើងមិនអាច
ចាត់ទុកថាការធ្វើវិសោធនកម្មរធនេះគឺជាការរំលោពបំពានរដ្ឋធម្មនុញ្ញទេគឺគ្រាន់តែជាការ
កាយផុកអោយទឹកហូរ ហើយយើងសង្កេតឃើញថាគ្មានប្រទេសណាមួយដែលបានហាមឃាត់រដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួនមិនអោយធ្វើវិសោធនកម្មគ្រប់ខ្លឹមសារទាំងអស់នោះទេ
គេអាចហាមឃាត់បានតែមាត្រាមួយចំនួនដែលជាខ្លឹមសារគ្រឹះនៃរដ្ឋធម្មនុញ្ញ។
-
និយមន័យ
ការធ្វើវិសោធនកម្មគឺសំដៅដល់ការ កែប្រែ លុបចោល
បំពេញបន្ថែមខ្លឹមសារទាំងឡាយ ដែលមានចែងក្នុងច្បាប់ហើយនឹងត្រូវបានចូលជាធរមាន (ការចូលជាធរមានរបស់ច្បាប់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ)។
ថ្វីត្បិតតែរដ្ឋធម្មនុញ្ញមានជំពូកដែលនិយាយអំពីការធ្វើវិសោធនកម្មក៏ពិតមែនប៉ុន្តែចំនុចខ្លះគឺត្រូវបានស្ថាបនិករដ្ឋធម្មនុញ្ញ
ចែងយ៉ាងច្បាស់ថាមាត្រានេះ (មួយចំនួនដែលជាស្នូលនៃរធ) នឹងមិនត្រូវបានធ្វើវិសោធនកម្មជាដាច់ខាត។
ការហាមប្រាមបែបនេះគឺដើម្បីរក្សានូវតម្លៃនៃរធ នឹងខ្លឹមសារ ស្នូលដែលជាបេះដូងនៃនយោបាយរបស់ជាតិមួយ។
៣ ចំនុចដែលហាមឃាត់មិនឲ្យមានការធ្វើវិសោនកម្ម
រដ្ឋធម្មនុញ្ញរបស់រដ្ឋនីមួយៗមិនថាកម្ពុជាឫបណ្តារដ្ឋដែលមានរដ្ឋធម្មនុញ្ញសរសេរ
(មិននិយាយចំពោះរដ្ឋធម្មនុញ្ញមិនសរសេរ) គឺសុទ្ធតែបើកសិទ្ធិអោយមានការធ្វើវិសោធនកម្មទាំង
អស់ ប៉ុន្តែមិនមែនគ្រប់ចំនុចទាំងអស់ដែលគេអាចធ្វើវិសោធនកម្មបាននោះទេ។ ចំណុចដែល
ជាស្នូលនៃរដ្ឋធម្មនុញ្ញសរសេរ ត្រូវបានហាមឃាត់ជាដាច់ខាតមិនអោយមានការរំលោភនូវ
ស្មារតីនៃការបង្កើតរដ្ឋធម្មនុញ្ញឡើយ។
គោលការណ៍នៃការហាមប្រាមមិនឲ្យមាននូវវិសោធនកម្មលើមាត្រាមួយចំនួនមានដូចជា
-ខ្លឹមសារ និងបញ្ញត្តិសំខាន់ដែលជាបេះដូងរដ្ឋធម្មនុញ្ញ (ស្មារតីរដ្ឋធម្មនុញ្ញ)
-ខ្លឹមសារ និងបញ្ញត្តិសំខាន់ដែលជាបេះដូងរដ្ឋធម្មនុញ្ញ (ស្មារតីរដ្ឋធម្មនុញ្ញ)
-កាលទេសៈនៃបញ្ហាប្រឈមផ្នែកនយោបាយ
បានជាមានការហាមប្រាមមិនឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើចំនុចសំខាន់
នោះគឺក៏
ព្រោះតែស្ថាបនិករដ្ឋធម្មនុញ្ញចង់ការពារនូវអ្វីដែលជាតម្លៃពិតប្រាកដនិងជាស្មារតីនៃជំហរនប
ដ៏រឹងមុំាមិនអោយមានការលុបបំបាត់ឫក៏ផ្លាស់ប្តូរអ្វីឡើយ។
ការធ្វើឲ្យប៉ះពាល់ដល់អ្វីដែលគេបានហាមប្រាបប្រាកដជាធ្វើអោយរដ្ឋនោះបាត់បង់នូវជំហរនយោបាយមួយនិយាយសមញ្ញគឺ
គេបានកាត់មនុស្សតម្រឹមអាវព្រោះអាវវាតូចពេក។ ការឈានដល់ការធ្វើវិសោធនកម្មនូវចំនុច
ស្នូលនៃរដ្ឋធម្មនុញ្ញទោះបីជាការធ្វើនោះដោយបើកចំហរឫដោយស្ងៀមស្ងាត់ក៏ដោយក៏គេអាច
ហៅទង្វើនោះថាជាការប្រឆាំងនូវរដ្ឋធម្មនុញ្ញមានតម្លៃស្មើការធ្វើរដ្ឋធម្មនុញ្ញប្រហារ។
មូលហេតុដែលគេបានកំណត់នូវកាលៈទេសៈមួយដែលមិនអនុញ្ញាតិអោយធ្វើវិសោធនកម្មរធ
ក៏ព្រោះតែគេចង់រក្សាអោយបាននូវតម្លៃរបស់រដ្ឋធម្មនុញ្ញ។ កាលៈទេសៈដែលជាបញ្ហាប្រឈម
ផ្នែកនយោបាយចែកចេញជាបីធំៗគឺ
-Political Deadlock
-Political Deadlock
-ការធ្វើបដិវត្តន៍
-ការធ្វើរដ្ឋប្រហារ
ល្គឹកណាដែលមានភាពអាសន្នរហូតដល់មានការដាក់មានបំរាមគោចរ
ល្គឹកនោះគឺភាពជាប់គាំងនយោបាយធ្ងន់ធ្ងរដែលបណ្តាលឲ្យមានការខ្វែងគំនិតគ្នារវាងបក្សនីមួយៗ
នឹងកកើតឡើង ដូច្នេះការដោះស្រាយគឺមិនអាចឈានទៅដល់ការព្រមព្រៀងគ្នានោះទេ។
ហើយការសម្រេចធ្វើវិសោធនកម្មតែបក្សម្ខាងដោយផ្អែកលើកាលៈទេសប្រឈមបែបនេះគឺជាការរំលោពនូវរដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ។
ការធ្វើបដិវត្តន៍គឺជាការផ្លាស់ប្តូរនូវការគ្រប់គ្រងរបស់របបនយោបាយមួយដោយការធ្វើ
បាតុកម្មទាមទារអោយមានការចុះចេញពីដំណែងពីរដ្ឋាភិបាលចាស់និងបង្កើតអោយមាននូវរដ្ឋាភិបាលថ្មីដើម្បីគ្រប់គ្រងជំនួសដោយហេតុថាមិនពេញចិត្តនូវរបបនយោបាយដែលកំពុងអនុវត្តនៅក្នុងប្រទេស។
ការធ្វើបដិវត្តន៍នេះគឺមានតម្លៃស្មើនឹង ការសម្លាប់រដ្ឋធម្មនុញ្ញនិងបង្កើតរដ្ឋធម្មនុញ្ញថ្មីសម្រាប់ដឹកនាំគ្រប់គ្រងដោយហេតុថារដ្ឋ
ធម្មនុញ្ញចាស់គឺមិនស្របនឹងការចង់បានរបស់អ្នកធ្វើបដិវត្តន៍។
ការធ្វើរដ្ឋប្រហារ
ពាក្យនេះគឺភាគច្រើនលឺសឹងតែរាល់ឆ្នាំនៅប្រទេសជិតខាងរបស់យើង
និយាយអោយចំគឺប្រទេសថៃផ្ទាល់តែម្តង។ ថៃធ្លាប់ធ្វើរដ្ឋប្រហារចំនួនជាង ២០ដងរួចមកហើយដោយសារប្រទេសនេះនិយមនូវរាជនិយម
អំណាចទ័ពមិនស្ថិតនៅក្រោមការ
គ្រប់គ្រងរបស់រដ្ឋាភិបាលដូច្នេះហើយទើបធ្វើអោយប្រទេសនេះផ្លាស់ប្តូររបបនយោបាយ
ជាច្រើនបែបនេះ។ ងាកមកម្ពុជាយើងវិញការចាប់ផ្តើមធ្វើរដ្ឋប្រហារគឺតាំងពីសម័យសង្គមរាស្ត្រនិយម
១៩៧០ ដូច្នេះយើងអាចទាញយកនូវហេតុផលដែលជាគោលបំណងរបស់រធកម្ពុជា
១៩៩៣ក៏ដូចជារធរបស់ប្រទេសផ្សេងៗដែលបានហាមប្រាមមិនឲ្យធ្វើវិសោធនកម្មរធក្នុងកាលៈទេសដែលជាការប្រឈមដោះស្រាយមិនចេញ
នូវបញ្ហានយោបាយ
ថាគឺជាការមិនចង់ឲ្យមានការផ្លាស់ប្តូរនូវរបបនយោបាយចាស់ដោយធ្វើវិសោធកម្មទេ បើសិនជាមានការផ្លាស់ប្តូរមែនវាដូចជានិរាករណ៍រដ្ឋធម្មនុញ្ញចាស់ចោលជំនួសនូវរដ្ឋធម្មនុញ្ញថ្មី
ហើយគេមិនហៅថាការធ្វើវិសោធនកម្មទេ គឺជាការធ្វើរដ្ឋធម្មនុញ្ញប្រហារតែម្តង។
0 យោបល់:
Post a Comment