សំណួរ ចម្លើយ
1. ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តចំនួនប៉ុន្នាន? ខេត្តណាខ្លះដេលមានក្រុងពីរ?
ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានខេត្តចំនួន23ខេត្តដែលក្រុងមានពីរគឺ៖
- ខេត្តកំពង់ចាម(ក្រុងសួង កំពង់ចាម)
- ស្វាយរៀង (ក្រុងបាវិត ស្វាយរៀង)
- បន្ទាយមានជ័យ(ក្រុងសិរីសោភ័ណ ប៉ោយប៉ែត)។
2. ហេតុអ្វីបានជាតំបន់វាលរាប និងតំបន់ទន្លេសាបមានប្រជាជនរស់នៅកុះករ?
បានជានៅតំបន់វាលរាបនិង តំបន់ទន្លសាបមានប្រជាជនរស់នៅកុះករពីព្រោះ៖
- តំបន់តាំងពីរជាតំបន់ទំនាបកណ្យាលសំបូរដោយដីមានជីជាតិ(ដីល្បាប់)
- សំបូរផ្លូវទឹកងាយស្រួលក្នុងការធ្វើដំណើរ
- ដឹកជញ្ជូនទំនិញទៅមកងាយស្រួល
- ការធ្វើកសិកម្ម និងឧស្សាហកម្មជាលក្ខខណ្ឌដ៏ប្រសើរសំរាប់ការរស់នៅ។
3. តើត្រូវធ្វើដូចម្តេចសលម្បីធ្វើឱ្យប្រជាជនចូលចិត្តទៅរស់នៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ?
ដើម្បីធ្វើឱ្យប្រជាជនចូលចិត្តទៅរស់នៅតំបន់ខ្លងរាប និងតំបន់ភ្នំគេត្រូវ៖
- អភិវឌ្ឍន៍តំបន់ទាំងពីឱ្យមានភាពល្អប្រសើរឮ
- បង្កើតហេដ្ឋារចនាសម្ព័ន្ធសង្គម
- បង្កើតទំបនរារីអគ្គីសនី
- ផ្គត់ផ្គង់ទឹកស្អាតសំរាប់ប្រើប្រាស់
- ផ្តល់ដីសំរាបធ្វើកសិកម្ម
- លើកទឹកចិត្តដល់ប្រជាជន ដែលបានទៅរស់នៅតំបន់នោះ។
4. ចូររៀបពីមូលហេតុនៃការកើនឡើងនៃប្រជាជន តំបន់ភ្នំ និងតំបន់ខ្ពង់រាប?
រៀបរាប់ពីមូលហេតុ នៃការកើនឡើងនៃប្រជាជននៅតំបន់ភ្នំនិងខ្ពង់រាបដោយសារ៖
- តំបន់នោះដីមានជីជាតិ
- សំបូរព្រៃឈើ នុងសត្វព្រៃ
- មានផ្លូវគមនាគមងាយស្រួល
- មានភាពងាយស្រួលក្នុងការប្រកបមុខរបរផ្សេងៗ
- តំបន់នោះមានដីធំទូលាយងាយស្រួលក្នុងការធ្វើកសិកម្ម។
5. ហេតុអ្វីបានជាលទ្ធិភាពបង្កកំណើតរបស់ស្ត្រីគឺជាកត្តាកំណត់នៃសន្ទស្សន៍អភិវឌ្ឍន៍ មនុស្ស?
បានជាលទ្ធិភាពបង្កកំណើនស្រ្តី គឺជាកត្តាកំណត់នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សពីព្រោះ បើសិនជាលទ្ធិភាពបង្កកំណើតរបស់ស្ត្រីមានកំរិតខ្ពស់នោះសន្ទស្សន៍ការអភិវឌ្ឍន៍មនុស្សទាប។ផ្ទុយទ៍ៅវិញបើសិនជាលទ្ធិភាពបង្កកំណើតរបស់ស្ត្រីមានកម្រិតទាបនោះសន្ទស្សន៍កម្រិតខ្ពស់(អត្រាចូលរៀនខ្ពស់អាហាររូបត្ថម្ភគ្រប់គ្រាន់សុខភាពប្រជាជនល្អប្រលើរនិងមានអាយុវែង)។
6. តាមពីរ៉ាមីតរបស់ប្រជាជនកម្ពុជាឆ្នាំ2008 ហេតុអ្វីបានជាថ្នាក់អាយុ30-34ឆ្នាំមានភាពផត?
តើក្រុមអាយុនេះកើតនៅអំឡុងឆ្នាំណា?តើក្រុមអាយុនេះមានអាយុប៉ុន្មាន?ឆ្នាំនៅក្នុង សម័យខ្មែរក្រហមកាន់អំណាច(1975-1979)?
តាមពីរ៉ាមីតរបស់ប្រជាជនកម្ពុជា2008ដែលថ្នាក់អាយុ30-34ឆ្នាំមានភាពផតពីព្រោះប្រជា ជននៅក្រុមអាយុនេះទាំងប្រុសនិងស្រីមានចំនួនតិចជាងគេសោយសារការថយចុះនូវលទ្ធិភាពបង្កកំណើតរបស់ស្ត្រីនិងមរណៈភាពរបស់កុមារនៅសម័យខ្មែរក្រហម។ក្រុមអាយុនេះកើតមៅឆ្នាំ1974-1978 ក្រុមអាយុពី1-5ឆ្នាំ។
7. ចូរប្រៀបធៀបចំនួនប្រជាជនសកម្មនៅឆ្នាំ1998និង2008?
ប្រៀបធៀបចំនួនប្រជាជនសកម្មនៅកម្ពុជាក្នុងឆ្នាំ1998និង2008មានបុរសនិងស្ត្រីដែលធ្ចើការងារលើវិស័យការងារទាំង៣គឺ កសិកម្ម ឧស្សាហកម្ម និងសេវាកម្មមានដូចជា៖
- ប្រជាចនដែលធ្វើការក្នុង វិស័យកសិកម្មភាគច្រើនជាស្ត្រី
- នៅឆ្នាំ1998និងមានការថយចុះនៅឆ្នាំ2008។
- ប្រជាជនដែលធ្វើការក្នុងវិស័យឧស្សាហកម្មមានការកើនឡើងគួរឱ្យកត់សំគាល់គឺស្រ្តី មានចំនួនច្រើនជាងបុរស់។
- ប្រជាជនដែលធ្វើការក្នុងវិស័យសេវាកម្ម មានចំនួនកើនឡើងឯចំនួនស្រ្តីវិញថ្វីត្បិត មានចំនួនតិចជាងបុរសដ៏ដោយតែបើធៀបទៅនឹងឆ្នាំ1998មានសន្ទុះកើនឡើងជាង បុរស។
8. ហេតុអ្វីបានជាប្រើប្រាស់កុមារឱ្យធ្វើការងារ?
បានជាប្រើប្រាស់កុមារឱ្យធ្វើការងារព្រោះ៖
- កុមារជាមនុស្សទន់ខ្សោយគ្មានកំលាំងតវ៉ា ឬ ប្រកែកបាន
- កុមារមានចំណេះដឹងទាប
- ខ្វះកម្លាំងពសកម្មនិងភាពក្រីក្រ ឪពុកម្តាយគាបសង្កត់
- បរិស្ថានជុំវិញមិនល្អ
- ឪពុកម្តាយខ្វះចំណេះដឹងបង្ខំកូនឱ្យធ្វើការជួយគ្រួសារ....។
តើមនុស្សប្រភេទណាខ្លះ ដែលចាត់ទុកថាជាក្រុមទន់ខ្សោយ?ហេតុអ្វី?
មនុស្សប្រភេទដែលចាត់ទុកថាជាក្រុមទន់ខ្សោយគឺស្ត្រីមេម៉ាយនិងជនពិការព្រោះ៖
- ពួកគេមិនបានចូលរួមយ៉ាងសកម្មក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។
- មានកម្លាំងទន់ខ្សោយ និងគ្មានសមត្ថភាពគ្រប់គ្រន់ក្នុងការធ្វើការធ្ងន់ធ្ងរ។
- ជនពិការមានកាយសម្បទាមិនរឹងមាំ។
0 យោបល់:
Post a Comment