ការទទួលផលចោរកម្មគឺជាបទល្មើសព្រហ្មទណ្ឌមួយដែលត្រូវបានចែងនៅក្នុងមាត្រា៣៩៩នៃ
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានឲ្យនិយមន័យថា”
គឺជាអំពើទទួល លាក់បំបាំង រក្សាទុក
ឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ
ឬបទមជ្ឈិម។
មិនត្រឹមតែប៉ុននោះទេគឺមានសកម្មភាពមួយចំនួនទៀតដែលគេចាត់ទុកថាជា
ការទទួលផលចោរកម្មផងដែរសកម្មភាពនោះមានដូចជា:
➊អំពើធ្វើជាអន្តការី(ការជួយយសម្រួល ឬផ្តល់ជាមធ្យោបាយដល់នរណាម្នាក់)ដើម្បីបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថារបស់នោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម។
➋អំពើដែលបានទទួលផលពីផលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយដឹងបានដឹងហេតុការច្បាស់(មាត្រា៣៩៩) ។ បទទទួលផលចោរកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាការពី ២ឆ្នាំទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល(មាត្រា៤០០)។
បទល្មើសទទួលផលចោរកម្មក៏មានស្ថានទម្ងន់ទោសផងដែរ
ស្ថានទម្ងន់ទោសទាំងនោះមានចែងក្នុងមាត្រា៤០១នៃក្រមព្រហ្មទណ្ឌ
កាលណាអំពើនោះប្រព្រឹត្តឡើង: ➊ជា
ទម្លាប់។➋ដោយប្រើប្រាស់ភាពងាយស្រួលដែលការប្រកបសកម្មភាព
វិជ្ជាជីវៈផ្តល់ឲ្យ។
➌ការប្រព្រឹត្តជាក្រុមមានការចាត់តាំង។បទល្មើសដែលមានស្ថាន
ទម្ងន់ទោសបែបនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ ១០ (ដប់)ឆ្នាំ។ អតិបរមានៃទោសពិន័យ អាចស្មើនឹងតម្លៃវត្ថុនៃអំពើទទួលផលចោរកម្ម(មាត្រា៤០២) ឧទាហរណ៍
ថាប្រសិនបើយើងបានទទួល រក្សាទុក លាក់បំបាំង ឬ
បញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកដោយមិនស្របច្បាប់ហើយ
វត្ថុនោះមានតម្លៃគិតជាទឹកប្រាក់១លានរៀល។
ដូចនេះប្រសិនបើយើងបានប្រព្រឹត្តបទល្មើសដូចមានចែងខាងលើនោះយើង
និងត្រូវទទួលនៃការផាកពិន័យទឹកប្រាក់១លានរៀលដែរ។បទល្មើសនេះមាន
ធាតុផ្សំដូចជា៖ទី១ធាតុនីត្យានុកូលឬធាតុច្បាប់បទល្មើសមានចែង
ក្នុងមាត្រា៣៩៩ដល់មាត្រា៤០៣។ ទី២ធាតុសម្ភារៈឬសត្យានុម័ត: អំពើ
ប្រព្រឹត្តឡើងក្រោមរូបភាពជា ការទទួល លាក់បំបាំង រក្សាទុក ឬ
បញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនោះបានមកដោយខុសច្បាប់
ហើយបទល្មើសនោះបានសម្រេចផលទៅតាមអ្វីដែលជនល្មើសចង់បាន។ ទី៣
ធាតុអត្តនោម័តុ ឬចិត្តសាស្ត្រ: ជនល្មើលសមានចេតនាទុច្ចរិតប្រព្រឹត្ត
បទល្មើស
។ការប្រព្រឹត្តបទល្មើសនោះគឺជនល្មើសមានគំនិតទុច្ចរិតគ្រោងទុកជាមុន
ដើម្បីធ្វើសកម្មភាពរបស់ខ្លួន។
ជនល្មើសក៏បានដឹងជាមុនផងដែរនូវរាល់ទង្វើឬសកម្មភាពដែលនាំឲ្យមាន
ព្យសនកម្ម(ការខូចខាត)កើតមានឡើង និងទោសទណ្ឌពីអំពើដែលខ្លួនបានប្រព្រឹត្ត។
ហេតុ
ដូច្នេះហើយ
ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់នូវរាល់
បទល្មើសដែលកើតមានឡើង
និងដើម្បីធ្វើការអប់រំដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីបទល្មើស
នេះ៕
ប៉េង សុខឃាង
0 យោបល់:
Post a Comment