កម្រងសំណួរ​ពាក់ព័ន្ធ​នឹង​ផ្នែក​ព្រហ្មទណ្ឌ

សំណួរដកស្រង់ពីសិក្ខាសាលាស្តីពីការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌ​កាលពីថ្ងៃ ទី២៧ ខែ សីហា ឆ្នាំ ២០០៩ នៅសណ្ឋាគារ ណាហ្គាវើល
 
១. នៅ​ពេល​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រព្រឹត្ត​បទ​ ល្មើស​ដែល​កម្រិត​នៃ​ការផ្តន្ទាទោស​តិច​ជាង​១​ឆ្នាំ ដូច​ជា​បទ​ល្មើស​ប្រើ​ប្រាស់​គ្រឿង​ញៀន​បទ​ល្មើស​ទាក់​ទិន​នឹង​ល្បែង​ស៊ី​សង ​ជា​ដើម តំណាង​អយ្យការ​បាន​ប្រើ​ប្រាស់​នីតិ​វិធី​បង្ហាញ​ខ្លួន​ភ្លាម​តាម​មាត្រា​៤៧ និង មាត្រា០៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​ដោយ​បញ្ជូន​សំណុំ​រឿង​និង​ជន​សង្ស័យ​មក​តុលាការ​ដើម្បី​ធ្វើ​ការជំនុំ​ ជម្រះ​ និង​ចេញ​សាល​ក្រមផ្តន្ទា​ទោស​ភ្លាម​។ ប៉ុន្តែ​ តាម​មាត្រា​៤៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នីតិវិធី​នេះ អាច​ប្រើ​ប្រាស់​បាន​ក្នុង​ករណី​បទ​ល្មើស​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​ ធានាគារ​យ៉ាង​តិច ១​ឆ្នាំ និង​យ៉ាង​ច្រើន ៥​ឆ្នាំ។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​ចៅ​ក្រម​សម្រេច​សេចក្តី​ភ្លាម ក៏​ការផ្តន្ទាទោស​តិច​ជាង​មួយ​ឆ្នាំ ហើយ​តុលាការ​ពុំ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ ​ដែល​មាន​វត្តមាន​នា​ពេល​សវនាការ​តាម​មាត្រា ៣៥៣ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ដែរ​។ ក្នុង​ករណី​បែប​នេះ តើ​អយ្យការ និង​តុលាការ ​គួរ​ចាត់​ការ​យ៉ាង​ដូចម្តេច​ចំពោះ​ជន​ជាប់​ចោទ (ឃុំ​ខ្លួន​បាន​ឬ​ទេ?) ឬ​ក៏​ត្រួវ​ដោះ​លែង​ជន​សង្ស័យ ឬ​ជន​ជាប់​ចោទ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​?
០២- នៅ​ពេល​ដែល​ជន​ល្មើស​ជា​អញ្ញា​ត​ជន​ ចៅ​ក្រម​ស៊ើប​សួរ​ ត្រូវ​ចេញ​ដី​ការ​លើក​លែង​ចោទ​ប្រកាន់​តាម​មាត្រា ​២៤៧​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​។ ប៉ុន្តែ​នៅ​ក្នុង​សំណុំ​រឿង​ខ្លះ ​នៅ​មាន​សេស​សល់​វត្ថុ​តាង​នៃ​បទ​ល្មើស​ដែល​តុលា​ការ​ត្រូវ​សម្រេច។​ តាម​នីតិ​វិធី​ដែល​បាន​អនុវត្ត​មុន​ពេល​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ចូល​ជា​ ធរ​មាន​ តុលាការ​ត្រូវ​ចេញ​សាល​ក្រម​ដើម្បី​សម្រេច​ពី​វត្ថុ​តាង​។ តាម​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ថ្មី​តើ​តុលាការ​ចាំ​បាច់​ត្រូវ​ចេញ​សាល​ ក្រម​សម្រេច​ពី​វត្ថុ​តាង​ដែរ​ឬ​ទេ ​បើ​អញ្ញាត​ជន​ត្រូវ​បាន​លើក​លែង​សម្រេច​រឹប​អូស​វត្ថុ​តាង​នៅ​ក្នុង​ដី​ការ ​សម្រេច​ តើ​កា​រ​ចាត់​ចែង​វត្ថុ​តាង​(លក់​ឡាយ​ឡុង​) អាច​ធ្វើ​ទៅ​បាន​ដែរ​ឬ​ទេ ​ក្នុង​ករណី​អញ្ញាត​ជន​? ចំពោះ​ប្រភេទ​នៃ​បទ​ល្មើស​ខ្លះ​ដូច​ជា​ បទ​ល្មើស​ព្រៃ​ឈើ ​បទ​ល្មើស​នេសាទ​ ពេល​ខ្លះ​សមត្ថកិច្ច​ចាប់​បាន​វត្ថុ​តាង​ប្រព្រឹត្ត​បទ​ល្មើស ​តែ​ពុំ​អាច​រក​ឃើញ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ឡើយ​។ តាម​ការ​អនុវត្ត​ដែល​បាន​ធ្វើ​កន្លង​មក​ តំណាង​អយ្យ​ការ​ បាន​ធ្វើ​ការ​បញ្ចូន​រឿង​មក​ជំនុំជ​​ម្រះ​ផ្ទាល់​ ដើម្បី​ចៅ​ក្រម​សម្រេច​រឹប​អូស​វត្ថុ​តាង​តាម​សាល​ក្រម។​ តើតាម​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌថ្មី​ អយ្យការ​និង​តុលាការ​ អាច​ធ្វើ​ចំណាត់​ការ​បែប​នេះ​បាន​ដែរ​ឬទេ? បើ​ពុំ​អា​ច​ធ្វើ​បាន​ តើ​ត្រូវ​ធ្វើ​តាម​នីតិ​វិធី​បែប​ណា?​
០៣- ចំពោះ​បទ​ល្មើស​មជ្ឈឹម​ ជន​ត្រូវ​ចោទ​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ ​តើ​ចៅក្រម​ស៊ើប​សួរ​ ចាំ​បាច់​ត្រូវ​តែ​ចេញ​ដី​ការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជន​ត្រូវ​ចោទ​ឬ​ទេ​ មុន​ពេល​បញ្ចប់​នីតិ​វិធី​ស៊ើប​សួរ​ ប្រសិន​បើ​ពុំ​មាន​ភស្តុ​តាង​ណា​មួយ​បញ្ជាក់​ពី​ការ​គេច​វេស​ ឬ​រឹង​រូស​របស់​ជន​ត្រូវ​ចោទ​នោះ?​
០៤- ក្នុង​ករណី​ខ្លះ​ក្រោយ​ពី​ការ​ស៊ើប​សួរ​ចប់​សព្វ​គ្រប់​ ចៅ​ក្រម​ស៊ើប​សួរ​យល់​ឃើញ​ថា​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​ជន​ត្រូវ​ចោទ ​ពី​បទ​ល្មើស​ (មជ្ឈឹម​ឬ​ឧក្រិដ្ឋ​) ដែល​ចោទ​ប្រកាន់​ដោយ​តំណាង​អយ្យ​ការ​ទេ​ហើយ​ជន​ត្រូវ​ចោទ​ ពុំ​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅ​ក្រម​ស៊ើប​សួរ​ ដោយ​មូល​ហេតុ​ផ្លាស់​ទី​លំនៅ​(​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ពី​ការ​គេច​ខ្លួន​ )។ ប៉ុន្តែ​យោង​តាម​មាត្រា​ ២៤៦​ និង​មាត្រា​ ២៤៧​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ថ្មី ​នាំ​ឲ្យ​​មាន​ការ​បក​ស្រាយ​ថា​ ចៅ​ក្រម​ស៊ើប​សួរ​អាច​ចេញ​ដី​ការ​លើក​លែង​ចោទ​ ប្រកាន់​តាម​មាត្រា ​២៤៧ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​បាន​ លុះ​ត្រា​តែ​បាន​បញ្ជូន​សំណុំ​រឿង​ឲ្យ​ព្រះរាជ​អាជ្ញា​ពិនិត្យ ​និង​ធ្វើ​ដី​កា​សន្និ​ដ្ឋាន​ស្ថាពរ​តាម​មាត្រា​ ២៤៦​សិន​ ទើប​បាន​។ ក្នុង​ករណី​នេះ​ នៅ​ពេល​ដែល​ ចៅ​ក្រម​ស៊ើប​សួរ​បញ្ជូន​សំណុំ​រឿង​ទៅ​ព្រះរាជ​អាជ្ញា​ពិនិត្យ​ ប៉ុន្តែ​ចៅ​ក្រម​ស៊ើប​សួរ​យល់​ឃើញ​ថា​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​ជន​ ត្រូវ​ចោទ​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចេញ​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ពុំ​មាន​លក្ខណៈ​សម​ ហេតុ​ផល​ ។ ក្នុង​ករណី​ខាង​លើ ​តើ​ចៅ​ក្រម​ស៊ើប​សួរ​ ត្រូវ​តែ​ចេញ​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ឬ​យ៉ាង​ណា?​
០៥- ប្រសិនបើ​ចៅ​ក្រម​ស៊ើប​សួរ​ បាន​បញ្ជូន​ជន​ជាប់​ចោទ​ទៅ​ជំ​នុំ​ជំរះ​ ដោយ​ពុំ​មាន​សាវ​តា​ជាតិ​គ្រប់​គ្រាន់​ ហើយ​ចៅ​ក្រម​ជំនុំ​ជំរះ​ បាន​ចេញ​សាល​ក្រម​របៀប​ ចាត់​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​ស្វែង​រក​សាវ​តា​ជាតិ​តែ​​ចៅ​ក្រម​ស៊ើប​សួរ​ពុំ​ អាច​រក​ឃើញ ​តើ​ចៅ​ក្រម​ស៊ើប​សួរ​ត្រូវ​ធ្វើ​ដូច​ម្តេច?​ តើ​ចៅ​ក្រម​ស៊ើប​សួរ​ អាច​ចេញ​ដី​កា​លើក​លែង​ចោទ​ប្រកាន់​បាន​ដែរ​ឬទេ?​
០៦​-តើ​សាល​ក្រម​របៀប​ណា ​ដែល​អយ្យការ​អាច​ប្តឹង​ឧទ្ធរណ៍​បាន​ផ្អែក​តាម​មាត្រា​ ៣៨៥​ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ?​
០៧- ក្នុង​នីតិ​វិធី​បង្ហាញ​ខ្លួន​ភ្លាម​ តើ​សា​ល​ក្រម​ត្រូវ​ធ្វើ​ដូច​ម្តេច​ និង​សរសេរ​បែប​ណា ​ក្នុង​ករណី​សំណុំ​រឿង​នេះ​សាំញ៉ាំ​?
០៨-អំពី ​នីតិ​វិធី​ក្នុង​ការ​អនុវត្ត​សាល​ក្រម​ព្រហ្ម​ទណ្ឌ​ ទាក់​ទង​នឹង​សំណង​ និង​ជំងឺ​ចិត្ត​របស់​ដើម​បណ្តឹង​ រដ្ឋ​ប្បវេណី ​ដែល​ប្តឹង​សុំ​រឹប​អូស​ អចលន​ទ្រព្យ​របស់​ទណ្ឌិត​ដើម្បី​លក់​ឡាយ​ឡុង​ តើ​ជា​សមត្ថកិច្ច​របស់​ព្រះ​រាជ្ញា​ ឬ​តុលាការ​អនុវត្ត?​ សូម​ពន្យល់​នឹង​បក​ស្រាយ​ អំពី​ការ​អនុវត្ត​លើ​មាត្រា​ ៥៣៣​ នៃ​ក្រម​ស្តី​ពី​នីតិ​វិធី​ព្រហ្ម​ទណ្ឌ។​
០៩​- ​ទណ្ឌិត​ម្នាក់​ ត្រូវ​ផ្ត​ន្ទា​ទោស​តាម​សាល​ក្រម​ស្ថាពរ​ពីរ​ ដោយ​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​ដូច​គ្នា ​តើ​មន្ទីរ​ពន្ធ​នា​គារ​ ត្រូវ​អនុវត្ត​ទោស​យ៉ាង​ដូច​ម្តេច​?​
១០-​ករណី​តុលាការ​ផ្តន្ទា​ទោស​ ដាក់​ទណ្ឌ​កម្ម​លើស​ពី​១ឆ្នាំ​ តុលាការ​អាច​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ភ្លាម​(ចំពោះ​ជន​ជាប់​ចោទ​ដែល​មាន​ វត្តមាន​ក្នុង​ពេល​សវនា​ការ​) តើ​សាលក្រម​ត្រូវ​សរសេរ​បែប​ណា?​ ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មាន​ទម្រង់​បែប​ណា?​ តើ​អំណាច​ពិសេស​តាម​មាត្រា ​៣៥៣​ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ ​ត្រូវ​ប្រើ​នូវ​ពេល​ណា​ខ្លះ?​
១១​-តើ​ដី​កា​រ​ចាប់​ខ្លួន​ដែល​ចេញ​ដោយ​ ចៅ​ក្រម​ស៊ើប​សួរ​ នៅ​មាន​សុពល​ភាព​ដែរ​ឬ​ទេ​ក្នុង​ករណី​សំណុំ​រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំ​ ជំរះ​រួច​ហើយ?​
១២​-​ក្នុង​មាត្រា ២០៧ ដីកា​សម្រច​មិន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន
ក/ បើ​ក្នុង​ករណី​ព្រះ​អាជ្ញា​មិន​ស្នើ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទេ តើ​ចៅ​ក្រម​ស៊ើប​សួរ​គប្បី​ជូន​ដំណឹង​ទៅ​ព្រះ​អាជ្ញា​ដែរ​ឬ​ទេ?
ខ/ បើ​ជន​រង​គ្រោះ​ឬ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឬ​មេធាវី ប្តឹង​សុំ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ តើ​ចៅ​ក្រម​ស៊ើប​សួរ ត្រូវ​ជូន​ដំណឹង​ទៅ​អ្នក​ទាំង​នេះ​ដែរ​ឬ​ទេ?
១៣​-​ចូរ​ពន្យល់​ការប្រើ​ពាក្យ ដើម​បណ្តឹង​រដ្ឋប្បវេណី ឬ ជន​រង​គ្រោះ ខុស​គ្នា​យ៉ាង​ដូចម្តេច?
១៤- តាម​មាត្រា ១០ បាន​ចែង​ថា អាជ្ញា​យុកាល​នៃ​បទ​ល្មើស៖
- ១៥ ឆ្នាំ ចំពោះ​បទ​ឧក្រិដ្ឋ
- ០៥ ឆ្នាំ ចំពោះ​បទ​មជ្ឈិម
- ០១ ឆ្នាំ ចំពោះ​បទ​លហុ
ក្នុង ​មាត្រា ១១ បាន​កំណត់​អំពី​ការ​ផ្តាច់​អាជ្ញាយុកាល ។ តាម​អត្ថន័យ​នៃ​មាត្រា​នេះ ខ្ញុំ​បាន​ឧបមា​ថា បើ​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ ព្រះ​រាជ​អាជ្ញា ចៅ​ក្រម​ស៊ើប​សួរ មិន​បាន​ចាត់ការ​បាន​ទាន់​ពេល​វេលា ឬ​គាត់​ភ្លេច​ចាត់ការ បណ្តាល​ឲ្យ​លើស​ការកំណត់​ដូច​មាន​ក្នុង​មាត្រា​ ១០​។
តើ​ការ​មិន​បាន​ចាត់​ការ​សំណុំ​រឿង គេ​គិត​ផ្តាច់​អាជ្ញា​យុកាល​ដែរ​ឬ​ទេ​?
១៥-​មាត្រា ២៤៧ ៖ ដីកា​ដំណោះ​ស្រាយ
ក្នុង ​រយៈ​ពេល​ស៊ើប មេធាវី​ជន​ត្រូវ​ចោទ​បាន​សុំ​លើក​លែង​ចោទ​ប្រកាន់​កូន​ក្តី​របស់​ខ្លួន មុន​ពេល​បិទ​ការស៊ើប​សួរ តើ​ចៅ​ក្រម​ស៊ើប​សួរ​អាច​ចេញ​ដីកា​លើក​លែង​ចោទ​ប្រកាន់​(គ្មាន​បទ​ល្មើស​) មុន​ពេល​បិទ​ការស៊ើបសួរ​បាន​ដែរ​ឬ​ទេ?
ឧបមា​ថា ចៅ​ក្រម​ស៊ើប​សួរ​មិន​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី តើ​ចៅ​ក្រម​ត្រូវ​ជូន​ដំណឹង​ទៅ​មេធាវី​ដែរ​ឬ​ទេ?
១៦-​មាត្រា ១៦១ ៖ ការប្រគល់​វត្ថុ​ដែល​ចាប់​យក ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ
ឧបមា ​ថា ក ខ្ចី​ម៉ូតូ​ពី ខ ដោយ ខ មិន​បាន​ដឹង​ពី​គោល​បំណង​របស់​ ក ឡើយ ។ ក បាន​ជិះ​ម៉ូតូ​ដែល​ខ្ចី​នេះ ទៅ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី គ។ ខ ក្រោយ​ពី​បាន​ដឹង​សមត្ថកិច្ច​បាន​ចាប់​ខ្លួន ក និង​​ដក​ហូត​ម៉ូតូ​របស់​ខ្លួន ខ បាន​ធ្វើ​ពាក្យ​សុំ​ទៅ​អយ្យការ ​ឬ​ចៅ​ក្រម​ស៊ើប​សួរ យក​ម៉ូតូ​របស់​ខ្លួន​វិញ។
តើ ​ការស្នើ​សុំ​ម៉ូតូ​របស់ ខ ចៅ​ក្រម​ស៊ើប​សួរ​គប្បី​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ត្រឹម​ត្រូវ​តាម​នីតិវិធី​ដែរ​ឬ​ទេ? ពី​ព្រោះ​ចៅ​ក្រម មាន​មតិ​ពីរ​ដែល​លើក​ឡើង​ដែល​ខ្វែង​គ្នា៖
- មតិ​ទី ១ ៖ ម៉ូតូ​នេះ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទ​ល្មើស​មិន​គប្បី​ប្រគល់​ឲ្យ​ទេ
- មតិ​ទី ២ ៖ ម៉ូតូ​នេះ​ម្ចាស់​ដើម​ពុំ​បាន​ចូល​រួម​ប្រព្រឹត្ត​បទ​ល្មើស គប្បី​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។
១៧​- មាត្រា​៧​៖ ការ​រំលត់​បណ្តឹង​អាជ្ញាៈ​ មាត្រា ​៧-១​
ឧបមាថា ​ ៖ ជន​ត្រូវ​ចោទ​បាន​ស្លាប់​នៅ​ក្នុង​ដំណាក់​កាល​ចៅ​ក្រ​ម​ស៊ើប​សួរ​ឬចៅ​ក្រម​ ជំនុំ​ជំរះ​។ តើ​ខាង​ព្រះ​រាជ្ញា​ឬ​ខាង​ចៅក្រ​ម​ ដែល​ជា​អ្នក​ចេញ​ដី​កា​រំលត់​បណ្តឹង​អាជ្ញា?
១៨- មាត្រា១៨៦ ៖ ដីកាបង្គាប់ឲ្យចូល
តើ​ចៅ​ក្រម​ស៊ើប​ ត្រូវ​ចេញ​ដី​កា​បង្គាប់​ឲ្យ​ចូ​ល​ខ្លួន​ ប៉ុន្មាន​ដង​ បើ​ក្នុង​ករណី​ជន​ត្រូវ​ចោទ​រឹង​រូស​ពុំ​ព្រម​ចូល​ខ្លួន​?
១៩- មាត្រា ១៨៦-១៩០-១៩៦
ករណី ​ជន​ត្រូវ​ចោទ​បាន​ផ្លាស់​ទី​លំ​នៅ​ មិន​ដឹង​ទៅ​ទី​កន្លែង​ណា​ ឬ​គេច​ខ្លួន​ តើ​ចៅ​ក្រម​ស៊ើប​សួរ​អាច​ចេញ​ដី​កា​ចាប់​ខ្លួន​ដោយ​អនុលោម​តាម​មាត្រា ​១៩៦​ បាន​ដែរ​ឬ​ទេ ​ដោយ​មិន​ចាំ​បាច់​ចេញ​ដី​កា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ ឬ​នាំ​ខ្លួន​?
២០- ក្នុង​ករណី​ចៅ​ក្រម​ជំនុំ​ជំរះ​ពិនិត្យ​ឃើញ​ថា ​សំណុំ​រឿង​ដែល​ចៅ​ក្រម​ស៊ើប​សួរ​បញ្ជូន​មក​ខ្លួន​មាន​លក្ខណៈ​មិន​ទាន់​ពេញ​ លេញ​ ឬ​មូល​ តើ​ចៅ​ក្រម​ជំនុំ​ជំរះ​ត្រូវ​បង្វិល​សំណុំ​រឿង​នេះ​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ឬ​ ទៅ​ព្រះ​រាជ​អាជ្ញា​ ឬ​ទៅ​នគរបាល​យុត្តិធម៌​?
២១-​ មាត្រា ​១៤៣​ សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ពឹង​ពាក់​មេធាវី​ ចុះ​បើ​ក្រុម​គ្រួសារ​ពឹង​ពាក់​មេធាវី​ជំនួស​ជន​ត្រូវ​ចោទ​ តើ​ចៅ​ក្រម​ស៊ើបសួរ អាច​ទទួលយក​ត្រឹម​ត្រូវ​តាម​នីតិ​វិធី​ដែរ​ ឬ​ទេ?​ (មាត្រា ​៩៨-១៤៩​-២៤៥​-៣០១​ តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​ផ្ទាល់​ពឹង​ពាក់​មេធាវី​ទើប​មាន​សុពល​ភាព)​ ។
២២- ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងបទមជ្ឈឹម (មាត្រា២០៩)
- ការឃុំខ្លួនមិនលើសពី ៤ខែ
- ពន្យារពេលមិនឲ្យលើសពី ២ខែ
ចូរពន្យល់ចំណុចដែលថា​មិនត្រូវឃុំខ្លួនលើសពីពាក់កណ្តាលនៃអប្បបរមានៃទោស ?
​២៣​- មាត្រា ​២៤៧-២
ឧបមាថា ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​ ក បាន​បើក​រថយន្ត​បុក​ ខ ឲ្យ​មាន​របួស​ធ្ងន់​ធ្ងរ​ហើយ​បាន​រត់​គេច​ខ្លួន​ដោយ​គ្មាន​សាវ​តា​ជាតិ​ ។ ព្រះ​រាជ​អាជ្ញា​ក៏​ដូច​ជា​ចៅ​ក្រម​ស៊ើប​សួរ​បាន​ចេញ​ដីកា​ដំណោះ​ស្រាយ​លើក​ លែង​ចោទ​ប្រកាន់​លើ​ឈ្មោះ ​ក ដោយ​យោង​តាម​មាត្រា ​២៤៧​-កថាខណ្ឌទី២។​ដោយ ​​ឡែក​​រថ​យន្ត​របស់​ ក ដែល​បន្សល់​ទុក​នោះ ​តើ​ត្រូវ​សម្រេច​យ៉ាង​ដូច​មេ្តច?​ ដើម្បី​ឲ្យ​ជន​រង​គ្រោះ ​អាច​ទទួល​បាន​សំណង​?​
​២៤​ មាត្រា ​១៨៦​៖ ប្រសិន​បើ​ចៅ​ក្រ​​ម​ស៊ើប​សួរ​ ចេញ​ដី​កាបង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ ចូល​ខ្លួន​តាម​ការ​កំណត់​ ហើយ​មេធាវី​ជន​ត្រូវ​ចោទ​ចេះ​តែ​សុំ​​ពន្យា​ពេល​ ដោយ​គ្មាន​មូល​ហេតុ​ តើ​ចៅ​ក្រម​អាច​ចេញ​ដី​កា​​បង្គាប់​​ឲ្យ​នាំ​ខ្លូន​បាន​ដែរ​រីទេ?​
២៥ ​មាត្រា ​២១២​ ៖ សេចក្តី​សម្រេច​ទាក់ទ​ង​និង​អនីតិ​ជន​​មាន​អាយុ​តិច​ជាង​ ១៤​ឆ្នាំ ​បាន​ចែង​ថា​អនីតិ​ជន​ អាយុ​តិច​ជាង​ ១៤​ឆ្នាំ ​មិន​អាច​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ទេ ​ចៅ​ក្រម​ស៊ើប​សួរ​អាច​សម្រេច​ ប្រគល់​អនីតិ​ជន​នេះ​ឲ្យ​ឪពុក​ម្តាយ​ អាណា​ព្យាបាល​ ឬ​ មជ្ឈមណ្ឌល​អប់រំ​ថែ​រក្សា។
ក្នុង​ករណី​មន្ត្រី​នរគ​បាល​យុត្តិធម៌​ នាំ​ខ្លួន​ជន​ត្រូវ​​ចោទ​មក​ដល់​ដំណាក់​កាល​អយ្យការ​ តើ​ព្រះ​រាជ​អជ្ញា​មាន​សិទ្ធិ​ដោះ​លែង​ជន​ត្រូវ​ចោទ​ ដោយ​មិន​ឆ្លង​កាត់​ចៅ​ក្រម​ស៊ើប​សួរ​បាន​ដែរ​ឬទេ​?
២៦​ ក្រៅ​ពី​ករណី​បន្ទាន់​ចំា​បាច់​ តើ​ចៅ​ក្រម​ស៊ើប​សួរ​មាន​សិទ្ធិ​សុំ​ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​ ឲ្យ​នៅ​ក្រៅ ​ឃុំ​ដែរ​ឬ​ទេ?​ ក្នុង​ករណី​ណាខ្លះ​?​ សូម​ផ្តល់​ជា​ឧទាហរណ៍។​
ក្នុង​ ករណី​ខាង​ក្រោយ​នេះ ​បើ​ព្រះរាជ​អជ្ញា​មិន​យល់​ព្រម​តាម​សំណើរ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ តើ​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​យ៉ាង​ដូច​ម្តេច?​ មាត្រា ​២១៥​
២៧​ មាត្រា​ ២១៦​៖ នៅ​ពេល​ដែល​ព្រះរាជ​អាជ្ញា​​សុំ​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ ឲ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឲ្យ ​នៅ​ក្រៅឃុំ ហើយ​ចៅ​ក្រម​ស៊ើប​សួរ​ មិន​បានសម្រេចក្នុងរយៈពេល ៥ ថ្ងៃ ពេលនោះព្រះរាជអាជ្ញាក៏ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សភា​ស៊ើប​សួរ​តើ​សភា​ស៊ើប​សួរ​ដែល​មាន​សិទ្ធិ​ សម្រេច​លើ​ពាក្យ​សុំ​នោះ ​ត្រូវ​​ការ​យក​សំណុំ​រឿង​ទៅ​ពិនិត្យ​ដែរ​ឬទេ​?
២៨ បណ្តឹងឧទ្ធរណ៍ឧប្បត្តិហេតុ ជាបណ្តឹងប្រភេទណា?
២៩ ក្នុងករណីណា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ អាចប្តឹងទៅអ្នកណា? មាត្រា ២៦៦
៣០ ក្នុង​ករណី​ណា​ របស់​ដែល​ត្រូវ​ចាប់​បាន​ ត្រូវ​ផ្តល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​? មាត្រា​ ១៦១ ​តើ​របស់​នោះ​អ្នក​ណា​ជា​អ្នក​ចាប់?​ មន្ត្រី​នគរបាល​យុត្តិធម៌​ ឬចៅ​ក្រម​ស៊ើប​សូរ​?
៣១​ បើ​ចៅ​ក្រម​ស៊ើប​សួរ​ ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ដោយ​មិន​ទាន់​ផុត​រយៈ​ពេល​ឃុំ​ខ្លួន​ទេ ​ហើយ​ក្រោយ​ពេល​ស៊ើប​សួរ​ចប់​សព្វ​គ្រប់​(បិទ​ការ​ស៊ើប​សួរ​)ហើ​យ ​ក៏បាន​បញ្ជូន​រឿង​ទៅ​ជម្រះ​ក្នុង​ដំណាក់​កាល​នេះ ​ដោយ​ចៅ​ក្រម​ជំនុំ​ជំម្រះ​មាន​ការ​យឺត​យូរ​បណ្តាល​ឲ្យ​ហួស​ពេល​ឃុំ។​ តើ​អ្នក​ណា​ទទូល​ខុស​ត្រូវ?​ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច?​
៣២ ក្នុង​ករណី​ចៅ​ក្រម​ស៊ើប​សូរ​ឃុំខ្លូន​ត្រូវ​ចោទ​លើស​កាល​កំណត់​។ ​តើ​ចៅ​ក្រម​ស៊ើប​សូរ​រូប​នោះ​ទទួល​ខុស​ត្រូវ​យ៉ាង​ដូច​មេ្តច?​
៣៣ ​ ក្នុង​សាល​ក្រម​ចំនុច​សំអាង​ហេតុ​ បើ​មាន​មាត្រា​ជា​ច្រើន​ក៏​ដូច​ជា​អនុក្រិត្យ​ ហើយ​សុទ្ធ​តែ​អាច​យក​ មក​សំអាង​បាន​ តើ​យើង​គប្បី​យក​ទាំង​អស់ ​ឬ ​ជ្រើស​យក​មាត្រា​ណា​មួយ​ដែល​សំខាន់​បំផុត​មក​សំអាង​បាន​ហើយ។​
៣៤ ក បានលបលួចមើល ខ កំពុងងូតទឹក។ ខ ចង់ប្តឹង តើជាបទល្មើលអ្វី?
៣៥​ តើ​ក្នុង​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​ ចៅ​ក្រម​កាន់​រឿង​ព្រហ្ម​ទណ្ឌ​នោះ​ មាន​សិទ្ធិ​ចេញ​ដី​កា​រក្សា​ការពារ​បាន​ទេ?​
៣៦ ​ ក្នុង​រឿង​ព្រហ្ម​ទណ្ឌ ​តើ​មាន​បណ្តឹង​ទប់​ស្កាត់​អំពើ​ល្មើស​ជា​មុន​បាន​ទេ?​ ឧទាហរណ៍ ក បាន​ទទួល​ដំណឹង​ពី​ការ​គំរាម​វាយ​ប្រហារ​មួយ​ជា​ដើម។​
៣៧ ចូរ​បក​ស្រាយ​ជំរះ​ផ្ទាល់​និង​ជំរះ​ភ្លាម​ ព្រោះ​ក្នុ​​ង​មាត្រា​ច្បាប់​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​មាន​ចែង​អំពី​លក្ខខណ្ឌ​ ជម្រះ​ភ្លាម​ តែ​មិន​ច្បាស់​លាស់​ក្នុង​មាត្រា​អំពី​ជម្រះ​ផ្ទាល់​។
៣៨ អង្គហេតុ​៖ ​ក បាន​ខ្លួន​ប្រាណ​ ខ ដោយ​ខ្លាច​ ខ ​ប្តឹង​ ក ក៏​បាន​រៀប​ការ​ជា​មួយ​ ខ ។ ​មួយ​រយៈ​ក្រោយ​ ខ បាន​គេច​ខ្ឡួន​បាត់​ទៅ។​ តើ​ជា​បទ​ល្មើស​ឆបោក​បាន​ទេ?​
៣៩​ តើ​នីតិ​វិធី​នៃ​ការ​លើក​លែង​ចោទ​នៅ​ពេល​គ្មាន​សាវ​តា​ជាតិ​ ត្រូវ​ធ្វើ​ដូច​ម្តេច?​ ចំពោះ​អញ្ញាតិ្តជន​ ក្នុង​បទល្មើល​ព្រៃ​ឈើ ​និង​ បទ​ល្មើស​មិន​មែន​ព្រៃ​ឈើ​អំពី​វត្ថុ​តាង​។
៤០​ សំណុំ​រឿង​បាន​បញ្ជូន​ទៅ​ជំនុំ​ជំរះ​ដល់​ដៃ​ចៅ​ក្រម​ជំនុំ​ជំរះ​រូច​ហើយ​ ហើយ​ខណៈ​នោះ​គេ​ចាប់​បាន​ជន​ជាប់​ចោទ​ តាម​ដី​ការ​ចាប់​ខ្លួន​របស់​ចៅ​ក្រម​ស៊ើប​សូរ​ តើ​ចៅ​ក្រម​ជំនុំ​ជំរៈ​ត្រូវ​ធ្វើ​ដូច​ម្តេច?​ សូម​លើក​មាន​មាត្រា​ចំៗ​ តែ​ម្តង​ កុំ​លើក​មាត្រា​ប្រហាក់​ប្រហែល​មក​បក​ស្រាយ។​
៤១ នៅ​ពេល​ចៅ​ក្រម​ស៊ើប​សួរ​ ដាក់​ជន​ ផ្សេង​ទៀត​ឲ្យ​នៅ​ក្រោម​ការ​ពិនិត្យ​ដែល​គ្មាន​ចង្អុល​ឈ្មោះ​នៅ ​ក្នុង​ RI​ របស់​តំណាង​អយ្យ​ការ​(មាត្រា​ ១២៦​) ​តើ​ត្រូវ​ធ្វើដូ​ច​ម្តេច​ជា​មួយ​ស្ថាប័ន​អយ្យកា។​
៤២​ ករណី​ចៅ​ក្រម​ស៊ើប​សួរ​ ចង់​កែ​ប្រែ​បទ​ល្មើស​ នៅ​ពេល​ខ្លួន​កំពុ​ង​ស៊ើប​សូរ​ តើ​ត្រូវ​ធ្វើ​ដូច​មេ្តច​ ជា​មួយ​ស្ថាប័ន​អយ្យការ​។
៤៣ ​ តើ​ដីកា​បញ្ជូន​ឲ្យ​ឆ្លើយ​របស់​ក្រសួង​យុត្តិធម៌​អាច​ប្រើ​ក្នុង​កំរិត​ណា​ ខ្លះ​? កំរិត​ឲ្យ​ព្រះរាជ​អាជ្ញា​ឆ្លើយ​ ឬ​ក៏​ជូន​ព័ត៌មាន​ ឬ​ជូន​ដំណឹង​ សូម​បែង​ចែក​ឲ្យ​បាន​ច្បាស់លាស់​ព្រោះ​អត្តន័យ​នៃ​ដីកា​នេះ​មិន​អាច​បក​​ ស្រាយ​ឬ​ប្រើ​ប្រាស់​បាន​គ្រប់​មុខ​នោះ​ទេ។​ ពេល​ខ្លះ​ចៅ​ក្រម​ស៊ើប​សួរ​ជូន​ឲ្យ​ព្រះរាជ​អាជ្ញា​ផ្តល់​យោបល់​ មិន​មែន​ជូន​ព័ត៌មាន​ទេ ​ហើយ​ពេល​ខ្លះ​គ្រាន់​តែ​ជូន​ព័ត៌មាន​ មិន​ចំា​បាច់​ផ្តល់​យោបល់​របស់​អយ្យការ​ទេ។​
៤៤ ​នៅ​ពេល​សវនា​ការ​ ស្រាប់​តែ​លេច​ចេញ​នូវ​សាវតា​ជាតិ​លើ​ជន​ដែល​ចៅ​ក្រម​លើក​លែង​ តើ​តំណាង​អយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់​ភ្លាម​ ឬ​ត្រូវ​ធ្វើ​ដូច​ម្តេច?​
៤៥ ​ នៅ​ពេល​ស៊ើប​សួរ​ ជា​ធម្មតា​មាន​បណ្តឹង​ពី​ គឺ​បណ្តឹង​អាជ្ញា ​និង បណ្តឹង​រដ្ឋប្បវេណី ​តើ​ជន​រង​គ្រោះ ​ឬ ​ដើម​បណ្តឹង​រដ្ឋប្បវេណី ​មាន​សិទ្ធិ​សុំ​ចៅ​ក្រម​ស៊ើប​សូរ​ ហាម​ឃាត់​ទ្រព្យ​សម្បត្តិ​ជន​ត្រូវ​ចោទ​ឬ​ទេ?​ បើ​ មាន​តើ​ចៅ​ក្រម​ស៊ើប​សូរ​ចេញ​ដីកា​អ្វី?​ ដីកា​រសម្រេច​ ឬ ដី​កា​រក្សា​ការពារ​?
៤៦ តើ​ដីកា​ដំណោះ​ស្រាយ​បញ្ចប់​ដីកា​អី្វខ្លះ​របស់​ចៅ​ក្រម​ ស៊ើប​សូរ​? ប៉ុន្តែ​ក្នុង​ច្បាប់​បញ្ចប់​ដីកា​តែ​ពីរ​ទេ ​គឺដីកាឃុំ​ និង ដីកា​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ រី​ឯដីកា​ចាប់​ខ្លូន​ពុំ​មាន​ចែង​ថាប​​ញ្ចប់​ទេ?​ តែ​បើសិ​ន​វា​ចប់​ដែរ​ ចុះ​ដីកា​ផ្សេងៗ ​ទៀត​យ៉ាង​ដូចម្តេច​ដែរ​ ដូច​ជា​ដីកា​ស្រាវ​ជ្រាវ​សាវ​តាជាតិ​ ឬដីកា​កោះ?​
៤៧ ​នៅ​ពេល​ជំនុំ​ជំរះ​រឿង​មជ្ឈឹម​ ចៅ​ក្រម​ទោល​ តើ​ចៅ​ក្រម​ជំនុំ​ជំរះ​ចង់​ប្តូរ​បទ​ចោទ​ពី​មជ្ឈឹម​ទៅមជ្ឈឹម​​ តើ​យោង​មាត្រា​ណា?​ តើ​បទ​ឧក្រិដ្ឋ​ទៅ​ឧក្រិដ្ឋ​ តើ​យោង​មាត្រា​ណា? ​ឧទាហរណ៍​បទ​ឆបោក​ ទៅ​​រំលោភ​​ លើ​សេចក្តី​ទុក​ចិត្ត​។
៤៨​ សូម​ពន្យល់​អំពី​វិធី​សាស្រ្ត​ក្នុង​ការ​សរសេរ​សាល​ក្រម​។ តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​សរសេរ​សំអាង​ ហេតុ​បាន​ល្អ?​ តើ​ត្រូវ​សរសេរ​យ៉ាង​ណា​ដើម្បីកុំ​ឲ្យ​សំអាង​ហេតុ​ និង​ សេចក្តី​សម្រេច​មាន​លក្ខណៈ​ផ្ទុយ​គ្នា?
៤៩ តើ​ដីកា​ចាប់​ខ្លួន​មាន​អានុភាព​ដល់​ពេល​ណា?​
ក្នុង ​​ករណី​ដែល​មាន​ការ​ចាប់​ខ្លួន​ បាន​នៅ​ពេល​ដែល​ចៅ​ក្រម​ស៊ើប​សួរ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ ​ជំនុះ​ជំរះ​ហើយ​ តើ​ករណី​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា?​ បើ​ចៅ​ក្រម​ជំនុំ​ជំរះ​ ឬ​ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​ អាច​សម្រេច​​បាន​ តើ​ត្រូវ​សរសេរ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​សំអាង​ហេតុ​ និង សេចក្តី​សម្រេច​មាន​លក្ខណៈ​ផ្ទុយ​គ្នា?​
៥០​ តើ​ដើម្បី​បណ្តឹង​រដ្ឋប្បវេណី​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​លើករណី​អ្វីខ្លះ​?​ ចុះ​បើ​សាល​ក្រម​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​រូច​ផុត​ពី​បទ​ចោទ​ប្រកាន់​ តើ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ឬ​ទេ ​លើការ​​សម្រេច​ឲ្យ​រួច​ផុត​នេះ?​
៥១​ ក្នុង​ករណី​ដែល​ចៅ​ក្រម​ស៊ើប​សួរ​ សម្រេច​ចេញ​ដីកា​សម្រេច​លើក​លែង​ការ​ចោទ​ដោយ​គ្មាន​ សាវ​តាជាតិ។​ តើ​វត្តុ​តាង​ដែល​ត្រូវ​សម្រេច​រឹប​អូស​ ត្រូវ​បញ្ចូន​ទៅ​ជំរះ​ឲ្យ​ទៅ​ចៅ​ក្រម​ជំនុំ​ជំរះ​សម្រេច​ ឬ ​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ បើ​ចៅ​ក្រម​ស៊ើប​សូ​រ​សម្រេច​ តើ​អ្នក​ណា​ជា​អ្នក​សម្រេច?​
៥២ ចូរពន្យល់ឲ្យបានច្បាស់លាស់អីពីរយៈពេលនៃការឃុំខ្លួនក្នុងបទមជ្ឈឹម?
៥៣ ​ ក្នុង​ករណី​ដែល​ចេញ​សាលក្រម​លើ​ជន​ជាប់​ចោទ​មាន​អាយុ​ក្រោម​ ១៤ ឆ្នាំ ​តើ​ត្រូវ​សរសេរ​សំអាង​ហេតុ​ និង​ សេចក្តី​សម្រេច​យ៉ាង​ដូច​ម្តេច?​
៥៤ សូម​ជួយ​បក​ស្រាយ​បញ្ចាក់​មាត្រា ​៨ ​នៃក្រ​មនីតិ​វិធី​ព្រហ្ម​ទណ្ឌ ​ស្តីពី​មូល​ហេតុ​ផ្សេងៗ​ទៀត​នៃ​ការ​រំលត់​បណ្តឹង​អាជ្ញា។​
៥៥ ​ ក្នុង​ករណី​ទណ្ឌិត​បាត់​បង់​សិត​(ឆ្កួត​)​ ឬ ​ស្លាប់​មួយ​ចំហៀង​ខ្លួន​(ពេល​ធ្វើ​ចលនា​ត្រូវ​​មាន​ជំនួយ​ពី​មនុស្ស​ ផ្សេងៗ)​ តើ​ត្រូវ​ចាត់​ការ​យ៉ាង​ណា?​
៥៦ សូមបញ្ចាក់អំពីសមត្ថកិច្ចរបស់តុលាការយោធាឲ្យបានច្បាស់លាស់?
៥៧ តើការស៊ើបអង្កេតបឋមចំពោះបទល្មើសមិនជាក់ស្តែងមានរយៈពេលប៉ុន្មាន?
៥៨ ចំពោះករណីឃុំខ្លួនជនជាប់ចោទលើសរយៈពេល តើត្រូវចាត់ការយ៉ាងណា?
៥៩ តើ​មន្រ្តី​នគរបាល​យុត្តិ​ធម៌​ អាច​ចេញ​ ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ​ដីកា​បង្គាប់​ឲ្យ ​ចាប់​ខ្លួន​ យក​ទៅ​អង្គភាព​របស់​ខ្លួន​បាន​ឬ​ទេ?​ នៅ​ពេល​ដែល​គ្មាន​ដីកា​ចាត់​តាំង​ឲ្យ​ស៊ើប​សួរ​ជំនួស​ពី​ចៅ​ក្រម​ស៊ើប​សួរ?​ (សំណុំ​រឿង​នៅ​ក្នុង​ដៃ​ចៅ​ក្រម​)។
៦០ តើ​ចៅ​ក្រម​ស៊ើប​សួរ​ ដែល​ចាត់​តាំង​បណ្តោះ​អាសន្ន​ ដើម្បី​ស៊ើប​សួរ​បន្ត​ ពី​ចៅ​ក្រម​ដែល​បាន​ចាត់​តាំង​ តើ​ចៅ​ក្រម​នោះ​មាន​អំណាច​ចេញ​ដីកា​ដំណោះ​ស្រាយ​បាន​ឬ​ទេ?​ បើ​ចៅ​ក្រម​ចាស់​នៅ​ពុំ​ទាន់​ជា ​ឬ ​មិន​ទាន់​ចប់​ធុរៈ​របស់​ខ្លួន​។
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment