នីតិវិធីធ្វើច្បាប់

+នីតិវិធីធ្វើច្បាប់

អត្ថបទច្បាប់ដែលរដ្ឋសភាបានបញ្ជូនមកព្រឹទ្ធសភា ដើម្បីស្នើសុំពិនិត្យ និងអោយយោបល់ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យ និងចាត់អោយគណៈកម្មការជំនាញ ណាមួយសិក្សាស្រាវជ្រាវ និងនាំយកយោបល់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងអង្គប្រជុំពេញ អង្គព្រឹទ្ធសភា។
ការពិនិត្យច្បាប់របស់គណៈកម្មការជំនាញ
គណៈកម្មការជំនាញទទួលសិក្សាស្រាវជ្រាវអត្ថបទច្បាប់នេះត្រូវបំពេញតួនាទីរបស់ខ្លួនដូចខាងក្រោម ៖
‑​
ត្រូវចាប់អោយសមាជិកក្នុងគណៈកម្មការម្នាក់ សហការជាមួយជំនួយការគណៈកម្មការពិនិត្យ និងធ្វើរបាយការណ៍អំពីលទ្ធផលដែល បានពិនិត្យជូនគណៈកម្មជាជំហានដំបូង។
ត្រូវធ្វើលិខិតសុំយោបល់ពីសមាជិកព្រឹទ្ធសភា (យល់ព្រម កែសម្រួល បដិសេធ) លើអត្ថបទច្បាប់ឬបញ្ហានានាដែលបានទទួល ពិនិត្យ នោះ។ សមាជិកព្រឹទ្ធសភាជូនយោបល់ ៣ថ្ងៃយ៉ាងយូរ មុនពេលពិនិត្យអត្ថបទច្បាប់ បើច្បាប់នេះជាច្បាប់ធម្មតា។ មួយថ្ងៃយ៉ាងយូរ មុន ពេលពិនិត្យ អត្ថបទច្បាប់នេះ បើជាការប្រញាប់។
សមាជិកទទួលបន្ទុកធ្វើរបាយការណ៍ត្រូវសរុបយោបល់សមាជិកព្រឹទ្ធសភាលើកឡើង តាមលិខិតដែលបានសុំយោបល់ (យល់ព្រម កែសម្រួល បដិសេធ)។
ការប្រជុំផ្ទៃក្នុងគណៈកម្មការ
បន្ទាប់ពីបានលិខិតពីគណៈកម្មាធិការអចិន្រ្តៃយ៍ជូនមកគណៈកម្មការជំនាញ គណៈកម្មការជំនាញបានបើកប្រជុំផ្ទៃក្នុងគណៈកម្មការខ្លួន ដោយប្រធានគណៈកម្មការធ្វើលិខិតអញ្ជើញ ដើម្បីពិនិត្យទៅលើយោបល់របស់សមាជិក ដែលបានលើកឡើងថាតើយោបល់ណាគួរទទួល យកមកពិភាក្សាយោបល់ណាមិនគួរទទួលយកមកពិភាក្សាដាក់ក្នុងរបាយការណ៍លើកដំបូងជូនអង្គប្រជុំគណៈកម្មការបើកទូលាយ។
ការប្រជុំផ្ទៃក្នុងអន្តរគណៈកម្មការ
ក្រោយសមាជិកទទួលបន្ទុកធ្វើរបាយការណ៍ បានសរុបយោបល់សមាជិកព្រឹទ្ធសភារួចមក គណៈកម្មការបើកអង្គប្រជុំគណៈកម្មការ បើក ទូលាយមួយដោយអញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺ និងដោះស្រាយចម្ងល់ និងសមាជិកគណៈកម្មការមួយ ចំនួនដែល ពាក់ព័ន្ធ។ អង្គប្រជុំបើកទូលាយត្រូវធ្វើឡើងដូចខាងក្រោម ៖
ពិនិត្យ និងពិភាក្សាលើសំណើសុំចាត់ទុកជាការប្រញាប់ បើមាន
ពិនិត្យ និងពិភាក្សាលើសំណើសុំកែសម្រួល បើមាន
ពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃអត្ថបទច្បាប់ ឬបញ្ហានានា

នាំយកយោបល់របស់ខ្លួនលើចំណុចណាមួយក្នុងចំណោមលទ្ធភាព ​ ដូចខាងក្រោម ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងសមាជិក ព្រឹទ្ធសភា ប្រជុំពេញអង្គសំរេច ៖
ស្នើព្រឹទ្ធសភាយល់ព្រមទទួលយក ឬមិនទទួលយកអត្ថបទច្បាប់ចាត់ទុកជាការប្រញាប់
ស្នើព្រឹទ្ធសភាយល់ព្រមទទួលយកអត្ថបទច្បាប់ទាំងមូលដោយឥតកែប្រែ
ស្នើព្រឹទ្ធសភាអោយពិចារណា កែសម្រួល ឬមិនទទួលយកការកែសម្រួល
ស្នើព្រឹទ្ធសភាបដិសេធអត្ថបទច្បាប់ជាអសារបង់។
អត្ថបទច្បាប់បានពិនិត្យ និងសិក្សាស្រាវជ្រាវរួចហើយ គណៈកម្មការជំនាញត្រូវធ្វើលិខិតសុំ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍ដាក់ចូលក្នុង របៀបវារៈប្រជុំពេញអង្គ។
ការត្រៀមប្រជុំ
ការត្រៀមប្រជុំ យើងត្រូវរៀបចំបែបបទកោះប្រជុំគណៈកម្មការ លិខិតជំរាបជូនអគ្គលេខាធិការ លិខិតជូនដំណឹងការកោះ អញ្ជើញ តំណាង អង្គភាព ឬស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែល គណៈកម្មការស្នើអោយកោះអញ្ជើញ រៀបចំសំណើឯកសារផ្សេងៗនិងរបាយ ការណ៍របស់ គណៈកម្មការដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍និងអង្គប្រជុំព្រឹទ្ធសភារៀបចំធ្វើកំណត់ហេតុ។
‑ 
លិខិតអញ្ជើញ៖ធ្វើលិខិតអញ្ជើញអ្នកដែលពាក់ព័ន្ធ ដូចជាអញ្ជើញតំណាងក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ដោយយោងតាមកម្មវិធី របស់គណៈកម្មការ ឬសំណើរបស់ប្រធានគណៈកម្មការ។
‑ 
លិខិតជូនដំណឹង៖មុនពេលប្រជុំគណៈកម្មការជំនាញដែលទទួលបន្ទុកពិនិត្យពិភាក្សាលើអត្ថបទច្បាប់ណា មួយដែលគណៈ កម្មាធិការ អចិន្រ្តៃយ៍បានចាត់អោយត្រូវធ្វើលិខិតជូនដំណឹងអំពីការប្រជុំ របស់ខ្លួនដល់សម្តេច ឯកឧត្តម លោកជំទាវ សមាជិក‑ សមាជិកាព្រឹទ្ធសភា ទាំងអស់អំពីការ បើកប្រជុំ ដូចជាកំណត់អំពីថ្ងៃបរិចេ្ឆទ ពេលវេលា ទីកន្លែង របៀបវារៈដែលត្រូវប្រជុំ និងដោយ មានតំណាងរាជរដ្ឋាភិបាល (ក្រសួងសាមី) ដើម្បីចូលរួមបំភ្លឺ និងបកស្រាយ សំណូមពររបស់សមាជិកព្រឹទ្ធសភាដែលលើកឡើង។
លិខិតជូនអគ្គលេខាធិការ៖
មុនពេលប្រជុំ គណៈកម្មការត្រូវជំរាបជូនអគ្គលេខាធិការ ដើម្បីចាត់ចែងការអញ្ជើញទៅ ក្រសួងសាមី ឬអ្នកតំណាង ដើម្បីអោយមកបំភ្លឺ អត្ថបទ ច្បាប់។
‑ 
ឯកសារពាក់ព័ន្ធ៖ការត្រៀមប្រជុំត្រូវត្រៀមឯកសារពាក់ព័ន្ធផ្សេងៗដែលទាក់ទងនឹងអត្ថបទច្បាប់ដែលត្រូវ ប្រជុំ ដូចជា របាយការណ៍ សេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល អត្ថបទច្បាប់ រដ្ឋធម្មនុញ្ញ និងឯកសារផ្សេងទៀត…។
‑ 
រៀបចំសំណើឯកសារផ្សេងៗ និងរបាយការណ៍របស់គណៈកម្មការ ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងអង្គប្រជុំ ព្រឹទ្ធសភា ៖
រៀបចំសំណើសុំផ្តល់យោបល់លើអត្ថបទច្បាប់ពីគ្រប់សមាជិក‑សមាជិកាព្រឹទ្ធសភា
រៀបចំសំណើសុំចូលរបៀបវារៈប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍
រៀបចំសំណើផ្សេងៗទៀតតាមការចាំបាច់របស់គណៈកម្មការ
ចុះលេខ កាលបរិច្ឆេទក្នុងសៀវភៅបញ្ជូនលិខិតរបស់គណៈកម្មការ
ត្រៀមធ្វើការថតចម្លងតាមចំនួនច្បាប់ត្រូវការ
ត្រៀមបញ្ជូនលិខិត ឯកសារទៅកាន់គោលដៅអង្គភាពពាក់ព័ន្ធ (គ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា)
រៀបចំធ្វើកំណត់ហេតុ៖
កត់ត្រារាល់មតិយោបល់សំណួរ‑ចម្លើយព្រមទាំងអនុសាសន៍ នៅពេលប្រជុំគណៈកម្មការ និងត្រៀមថតចម្លងកំណត់ហេតុដើម្បី ផ្សព្វផ្សាយ និងចម្លងជូនអង្គភាពពាក់ព័ន្ធ។
សមាសភាព៖
នៅពេលប្រជុំគណៈកម្មការបើកទូលាយប្រធានគណៈកម្មការសាមី ជាអ្នកគ្រប់គ្រងការប្រជុំ ដោយអញ្ជើញតំណាងរាជរដ្ឋាភិបាល ឬ សមាជិករដ្ឋសភា ឬម្ចាស់អត្ថបទច្បាប់ ឬតំណាង ក្រសួងពាក់ព័ន្ធ ឥស្សរជន អ្នកជំនាញការ ឬតំណាងសង្គមស៊ីវិលចូលរួមអោយ យោបល់ លើអត្ថបទច្បាប់ ឬបញ្ហាផ្សេងៗ។
របៀបប្រជុំ៖
ក្នុងការប្រជុំ ប្រធានគណៈកម្មការជំនាញជាអ្នកដឹកនាំកិច្ចប្រជុំដូចតទៅ ៖
អញ្ជើញតំណាងរាជរដ្ឋាភិបាល (ក្រសួងសាមី) សមាជិក‑សមាជិកាព្រឹទ្ធសភា ប្រធាន ឬ តំណាងគណៈកម្មការជំនាញព្រឹទ្ធសភានិង ប្រធាននាយកដ្ឋានមួយចំនួននៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមស្តាប់ ធ្វើការពិភាក្សា ផ្តល់យោបល់ និងស្តាប់ការបំភ្លឺ (អ្នកធ្វើសេចក្តី ព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់)
ប្រធានគណៈកម្មការចាត់តាំងជំនួយការអោយស្រង់អវត្តមាន
ប្រធានគណៈកម្មការជំរាបអង្គប្រជុំអំពីរបៀបវារៈដែលត្រូវធ្វើការពិភាក្សា
ប្រធានគណៈកម្មការស្នើសុំអនុម័តយល់ព្រមពីអង្គប្រជុំលើរបៀបវារៈ
ប្រធានធ្វើរបាយការណ៍ជម្រាបជូនអង្គប្រជុំ
ប្រធាន និងសមាជិកអង្គប្រជុំលើកជាសំណូមពរទៅក្រសួងសាមី ឬអ្នកតំណាងអោយ ឆ្លើយបំភ្លឺ
ប្រធានគណៈកម្មការបានដាក់អត្ថបទច្បាប់ជូនសមាជិកគណៈកម្មការអនុម័ត ឬកែប្រែចំណុចណា ឬលុបចោល ឬបដិសេធ និង ដាក់ជូន គណៈកម្មាធិការអចិន្រ្តៃយ៍បញ្ចូលក្នុង របៀបវារៈប្រជុំពេញអង្គព្រឹទ្ធសភា។
ការអនុម័តយល់ព្រមបញ្ជូនរបាយការណ៍ និងសំណើជូនគណៈកម្មាធិការអចិន្រ្តៃយ៍ ៖
ក្រោយពីអត្ថបទច្បាប់ដែលគណៈកម្មាធិការអចិន្រ្តៃយ៍បានប្រគល់ភារកិច្ចអោយគណៈកម្មការជំនាញពិនិត្យ ពិភាក្សាចប់សព្វគ្រប់ ជាស្ថាពរ ហើយ គណៈកម្មការជំនាញត្រូវធ្វើលិខិតគោរពជូនប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍អំពីលទ្ធផលនេះ ហើយស្នើសុំដើម្បីដាក់ចូល របៀបវារៈ ពេញអង្គព្រឹទ្ធសភានូវអត្ថបទស្តីពី«……»
ការពិនិត្យច្បាប់របស់គណៈកម្មាធិការអចិន្រ្តៃយ៍៖ ក្រោយពេលបានទទួលសំណើស្នើសុំ ដាក់អត្ថបទច្បាប់ពីប្រធានគណៈកម្មការជំនាញ ដើម្បី ដាក់ក្នុងរបៀបវារៈនៃអង្គប្រជុំ ព្រឹទ្ធសភា ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍អញ្ជើញ សមេ្តច ឯកឧត្តម លោកជំទាវជា សមាជិក‑សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីមកចូលរួម ប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ ដោយកំណត់កាលបរិចេ្ឆទប្រជុំ ទីកន្លែង និងដោយមាន ភ្ជាប់ជាមួយនូវរបៀប វារៈប្រជុំ។
ការត្រៀមប្រជុំ ៖

ក្នុងកិច្ចការនេះ អគ្គលេខាធិការជាអ្នករ៉ាប់រងរាល់កិច្ចការរដ្ឋបាល សន្តិសុខ និងសេវាទាំងឡាយ ព្រមទាំងទំនាក់ទំនងផ្សេងៗក្រៅ ព្រឹទ្ធសភា ដើម្បីធ្វើកំណត់បង្ហាញជូនប្រធានគណៈ កម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីកំណត់កាលបរិចេ្ឆទប្រជុំ នៅពេលប្រធាន គណៈ កម្មាធិការ អចិន្រ្តៃយ៍ឯកភាព ទើបអគ្គលេខាធិការធ្វើការជូនដំណឹងអំពីការប្រជុំអចិន្រ្តៃយ៍ ធ្វើលិខិតអញ្ជើញ និងឯកសារ ជំនួយស្មារតី ផ្សេងៗដែល ពាក់ព័ន្ធនឹងការប្រជុំ។
សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍ ៖

គណៈកម្មាធិការអចិន្រ្តៃយ៍មានសមាសភាព ១២រូប ដូចតទៅ ៖
ប្រធានព្រឹទ្ធសភា
អនុប្រធាន (មានពីររូប) ជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍
ប្រធានគណៈកម្មការជំនាញទាំង៩ ជាសមាជិក។
ដំណើរការប្រជុំ ៖

ជាបឋម ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ និងអនុប្រធានទាំងពីរបានមកដល់សាលប្រជុំ អង្គប្រជុំបានក្រោកឈរទទួលសម្តេច ប្រធាន និងអនុប្រធានទាំងពីរ បន្ទាប់មកប្រធាន គណៈកម្មាធិការអចិន្រ្តៃយ៍បានស្នើអគ្គលេខាធិការពិនិត្យកូរ៉ុម បន្ទាប់មកប្រធាន អង្គប្រជុំ បានអាន របៀបវារៈប្រជុំ ដើម្បីជូនអង្គប្រជុំបានជ្រាប ទើបប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ស្នើអោយប្រធានគណៈកម្មការ ជំនាញធ្វើ សេចក្តីរាយ ការណ៍។
ក្នុងការពិភាក្សានេះ គឺផ្តោតលើបញ្ហាពីរ ៖
ការពិនិត្យផ្តល់យោបល់លើអត្ថបទច្បាប់
ការពិនិត្យផ្តល់យោបល់លើបញ្ហាផ្សេងៗ
ការពិនិត្យផ្តល់យោបល់លើអត្ថបទច្បាប់ និងបញ្ហាផ្សេងៗមានដូចតទៅ ៖
ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍អនុញ្ញាតអោយអគ្គលេខាធិការពិនិត្យកូរ៉ុម និងប្រកាស ជូនអង្គប្រជុំ
ប្រធានអង្គប្រជុំអានរបៀបវារៈ
ប្រធានគណៈកម្មការជំនាញរាយការណ៍
‑​
អង្គប្រជុំមានយោបល់លើអត្ថបទច្បាប់ ឬបញ្ហាផ្សេងៗ (បើមាន)
ប្រធានស្នើសុំអនុម័ត (ដោយការលើកដៃ)។
ការពិនិត្យច្បាប់របស់ព្រឹទ្ធសភាពេញអង្គ

ក្នុងការពិនិត្យ ពិភាក្សាត្រូវធ្វើដូចតទៅ ៖
ពិនិត្យ និងពិភាក្សាលើសំណើសុំចាត់ទុកជាការប្រញាប់ នៃអត្ថបទច្បាប់ ឬបញ្ហានានាបើ មាន
ពិនិត្យ និងពិភាក្សាលើសំណើសុំកែសម្រួល បើមាន
ពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃអត្ថបទច្បាប់ ឬបញ្ហានានា។
នាំយកយោបល់និងជំហររបស់គណៈកម្មការលើលទ្ធភាពណាមួយក្នុងចំណោមលទ្ធភាពដូចខាងក្រោម ៖
ស្នើព្រឹទ្ធសភាយល់ព្រមទទួលយកសំណើសុំចាត់ទុកជាការប្រញាប់ឬមិនចាត់ទុកជាការប្រញាប់នៃអត្ថបទច្បាប់ ឬបញ្ហានានាបើមាន
ឬ ស្នើព្រឹទ្ធសភាយល់ព្រមទទួលយកអត្ថបទច្បាប់ ឬបញ្ហានានាទាំងមូល ដោយឥតកែប្រែ
ឬ ស្នើព្រឹទ្ធសភាអោយពិចារណាកែសម្រួល ឬមិនទទួលយកការកែសម្រួល
ឬ ស្នើព្រឹទ្ធសភាបដិសេធអត្ថបទច្បាប់ ឬបញ្ហានានាជាអសារបង់។
ការកោះប្រជុំ ៖

គណៈកម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភាជាអ្នករៀបចំរបៀបវារៈក្នុងសម័យប្រជុំនីមួយៗ។ នៅចុងបញ្ចប់នៃការប្រជុំ ប្រធានត្រូវអាន របៀប វារៈសម្រាប់ពេលប្រជុំបន្ត។ ការកំណត់ថ្ងៃ ប្រជុំ ត្រូវធ្វើជាលិខិតផ្ញើជូនទៅសមាជិកព្រឹទ្ធសភា។ បើមានការកំណត់ដោយផ្ទាល់មាត់ក្នុង ពេលប្រជុំ ការកំណត់នេះត្រូវធ្វើជាលិខិតជូនទៅសមាជិកព្រឹទ្ធសភា ដែលមិនបានមក ប្រជុំ។
តាមធម្មតា ពេលប្រជុំត្រូវកំណត់ ៣ថ្ងៃមុន វៀរលែងតែក្នុងករណីប្រញាប់។ ចំពោះលិខិត អញ្ជើញ ត្រូវមានភ្ជាប់ទៅជាមួយនូវរបៀបវារៈប្រជុំ វៀរលែងតែក្នុងករណីប្រញាប់។ ក្នុង ពេលប្រជុំនីមួយៗ លេខាធិការស្រង់ឈ្មោះសមាជិកព្រឹទ្ធសភាដែលអវត្តមាន។ ឈ្មោះ សមាជិក ព្រឹទ្ធសភាអវត្តមានគ្មានច្បាប់អនុញ្ញាត ត្រូវប្រកាសក្នុងអង្គប្រជុំ។
សមាសភាព ៖

ការប្រជុំព្រឹទ្ធសភា ត្រូវធ្វើជាសាធារណៈ និងត្រូវផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិ។ ព្រឹទ្ធសភាអាចកោះប្រជុំជាសម្ងាត់បាន តាមសំណើ សុំពីប្រធានព្រឹទ្ធសភា ឬពីសមាជិក ព្រឹទ្ធសភាចំនួន ១/១០យ៉ាងតិច ឬពីព្រះមហាក្សត្រ ឬពីប្រធានរដ្ឋសភា ឬពីនាយក រដ្ឋមន្រ្តី។ កាលបើព្រឹទ្ធសភាសម្រេចថា ត្រូវប្រជុំជាសម្ងាត់ ប្រធានព្រឹទ្ធសភា និងលេខា ធិការសម័យប្រជុំពេញអង្គ មើលអោយច្បាស់ជាមុនសិនថា ពិតជាគ្មានមនុស្សដទៃក្រៅពី សមាជិកព្រឹទ្ធសភា លេខាធិការ និងឥស្សរជនដែលព្រឹទ្ធសភាត្រូវការចាំបាច់នៅក្នុងសាល ប្រជុំ។ ក្នុងករណីប្រជុំជាសម្ងាត់នៅមុនពេលបិទការប្រជុំ ព្រឹទ្ធសភាត្រូវអនុម័តថា អនុញ្ញាត ឬមិនអនុញ្ញាតអោយបោះផ្សាយកំណត់ហេតុប្រជុំ។
ការប្រជុំព្រឹទ្ធសភា អាចប្រព្រឹត្តទៅបាន លុះត្រាតែមានប្រធានដឹកនាំក្នុងពេលប្រជុំណា មួយបើប្រធាន និងអនុប្រធានព្រឹទ្ធសភា មិននៅ ដោយមានហេតុការណ៍ពិសេសព្រឹទ្ធសភា ត្រូវផ្អាកការប្រជុំជាបណ្តោះអាសន្ន។ ដំណើរការប្រជុំ ត្រូវធ្វើតាមរបៀបវារៈ វៀរលែងតែក្នុង ពេលប្រជុំខ្លះ ដែលអង្គប្រជុំសម្រេចផ្សេងពីនេះ។ មុនចាប់ផ្តើមសម័យប្រជុំព្រឹទ្ធសភា អនុម័តរបៀបវារៈ និងសមាសភាពលេខាធិការ សម័យប្រជុំ ដើម្បីជួយប្រធានព្រឹទ្ធសភាលើ កិច្ចការ៖
ពិនិត្យកូរ៉ុមសម្រាប់ប្រជុំ និងនៅពេលអនុម័ត
រាប់ចំនួនសម្លេងអនុម័តដោយលើកដៃ ឬដោយក្រោកឈរ និងអង្គុយ
រៀបចំបោះឆ្នោតចំហរ ឬសម្ងាត់
ចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំ
បំពេញភារកិច្ចផ្សេងទៀតតាមសេចក្តីណែនាំរបស់ប្រធានព្រឹទ្ធសភា។
ក្រៅពីលេខាធិការ គឺមានតំណាងរាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ឬម្ចាស់សេចក្តីស្នើច្បាប់ ឬបញ្ហានានាដែលមកការពារ ត្រូវមានវត្តមាន ក្នុងសាលប្រជុំតាមសេចក្តីអញ្ជើញ របស់ប្រធានព្រឹទ្ធសភា។ ឈ្មោះអ្នកមកការពារអត្ថបទច្បាប់ ឬបញ្ហានានា ត្រូវជូនមកព្រឹទ្ធ សភាមុន ពេល ចាប់ផ្តើមការពិភាក្សា និងអនុម័ត។ សហការីជាអ្នកជំនាញដែលមកជាមួយ អាចបំភ្លឺជូនអង្គប្រជុំបាន បើសិនមានការអនុញ្ញាត ពីប្រធាន ព្រឹទ្ធសភា។
ប្រធានព្រឹទ្ធសភាអាចលើកពេលប្រជុំបានបើយល់ឃើញថា ជាការមានប្រយោជន៍ ឬជាការ ចាំបាច់ ឬបើមានសំណើពីប្រធានគណៈ កម្មការជំនាញ ឬពីម្ចាស់អត្ថបទច្បាប់ ឬបញ្ហានានា ឬពីសមាជិកព្រឹទ្ធសភា ០៦នាក់យ៉ាងតិច។ សមាជិកព្រឹទ្ធសភារូបណាក៏ដោយបើចង់ បញ្ចេញយោបល់ ត្រូវសុំ ហើយបានទទួលការអនុញ្ញាតពីប្រធានព្រឹទ្ធសភាជាមុនសិនទើប និយាយបាន។ វាគ្មិនអាចបញ្ចេញយោបល់ នៅនឹងកន្លែង ឬនៅវេទិកាតាមការអនុញ្ញាត របស់ប្រធាន។ លេខាធិការសម័យប្រជុំ ត្រូវកត់ឈ្មោះសមាជិកព្រឹទ្ធសភាដែលសុំបញ្ចេញ យោបល់តាម លំដាប់មុនក្រោយ ហើយបញ្ជូនទៅប្រធានព្រឹទ្ធសភា ដើម្បីផ្តល់ការអនុញ្ញាត អោយឡើងបញ្ចេញយោបល់។ ក្នុងការជជែក ពិភាក្សាបញ្ចេញ យោបល់ ប្រធានត្រូវអោយ និយាយឆ្លាស់គ្នា គឺអ្នកគាំទ្រនិយាយម្តង អ្នកមិនគាំទ្រនិយាយម្តង។ សមាជិកព្រឹទ្ធសភា ដែលបានអនុញ្ញាតអោយ បញ្ចេញយោបល់ ត្រូវមានយោបល់តែអំពីរឿងដែលកំពុង ពិភាក្សា។ បើបញ្ចេញយោបល់ចាកប្រធាន ប្រធានព្រឹទ្ធសភា ត្រូវរំលឹកអោយចូល មកក្នុង ប្រធានបទវិញ ហើយបើវាគ្មិននោះនៅតែចចេសបញ្ចេញយោបល់ចាកប្រធានដដែលនោះ ប្រធានត្រូវតែបញ្ឈប់មិនអោយនិយាយ បន្តទៅទៀត។
ជាគោលការណ៍ រយៈពេលបញ្ចេញយោបល់សម្រាប់សមាជិកព្រឹទ្ធសភាម្នាក់ៗត្រូវមានកំណត់។ សមាជិកព្រឹទ្ធសភាដែលបានចុះ ឈ្មោះសុំ បញ្ចេញយោបល់ និយាយបាន ១០នាទីយ៉ាងយូរ ហើយ ចំពោះសមាជិកព្រឹទ្ធសភាដែលគ្រាន់តែឆ្លើយតប និយាយបាន តែ៥នាទីប៉ុណ្ណោះ តែបើ ប្រធានព្រឹទ្ធសភាយល់ឃើញថាជាការចាំបាច់ ឬជាការមានប្រយោជន៍ក្នុងការពិភាក្សាអាច អនុញ្ញាតបន្ថែម ១០នាទី។
ក្នុងការកំណត់រយៈពេលបញ្ចេញយោបល់នេះ ប្រើសម្រាប់តែសមាជិកព្រឹទ្ធសភា មិនប្រើ សម្រាប់តំណាងរាជរដ្ឋាភិបាល ឬសមាជិក រដ្ឋសភា ឬម្ចាស់សេចក្តីស្នើច្បាប់ ឬអ្នកជំនាញ ការពារអត្ថបទច្បាប់ ឬបញ្ហានានា។​ ហាមបញ្ចេញយោបល់កាត់អ្នកដទៃ បញ្ចេញ យោបល់ វាយប្រហារ បុគ្គល ឬសម្តែងអាការៈផ្សេងៗ ដែលនាំអោយខូចសណ្តាប់ធ្នាប់អង្គប្រជុំ។ បើមានការជ្រួលច្របល់ ក្នុងពេលប្រជុំ ហើយប្រធាន ហាមពុំស្តាប់ ប្រធានលើកពេលប្រជុំ ដោយក្រោកដើរចេញពីសាលប្រជុំ។
កូរ៉ុម៖

ការប្រជុំព្រឹទ្ធសភានឹងយកជាការបាន លុះត្រាតែមាន៖
កូរ៉ុមលើសពី ២/៣ (ពីរភាគបី) នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល​សម្រាប់ការអនុម័ត ទាំងឡាយណាដែលត្រូវអោយយកមតិភាគ ច្រើន ២/៣ នៃចំនួនសមាជិកព្រឹទ្ធសភាទាំង មូល។
កូរ៉ុមលើសពីពាក់កណ្តាល នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល​សម្រាប់ការអនុម័តទាំង ឡាយណាដែលតម្រូវអោយយកមតិភាគ ច្រើនដោយ ប្រៀប ឬមតិភាគច្រើនដាច់ខាតនៃ ចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
កូរ៉ុមត្រូវតែមានគ្រប់ចំនួន នៅពេលបើកការប្រជុំ និងនៅពេលអនុម័ត។ ក្នុងករណីដែល កូរ៉ុមមិនគ្រប់ចំនួនក្នុងរយៈពេល ៣០នាទី ក្រោយ ពេលកំណត់ចាប់ផ្តើមការប្រជុំប្រធាន ព្រឹទ្ធសភា ត្រូវលើកពេលប្រជុំ។
ដំណើរការប្រជុំ៖

ការពិនិត្យ ការអោយយោបល់ ត្រូវធ្វើឡើងទៅលើខ្លឹមសារទូទៅ និងលើខ្លឹមសារទាំងមូល តែម្តង នៃអត្ថបទច្បាប់ ឬបញ្ហានានា ដែលរដ្ឋសភាបញ្ជូនមកព្រឹទ្ធសភាតាមនីតិវិធី។ជា ទូទៅ ការពិនិត្យអោយយោបល់ ផ្តើមឡើងដោយការបង្ហាញរបាយការណ៍របស់គណៈ កម្មការជំនាញ ការបកស្រាយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ ឬបញ្ហា នានា។
សមាជិកព្រឹទ្ធសភាអាចមានមតិយោបល់ភ្លាមបន្ទាប់ពីតំណាងគណៈកម្មការជំនាញ ឬ តំណាងរាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ ឬបញ្ហានានា ក្នុងថេរវេលាមិនអោយលើសពី ការកំណត់នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ តំណាងរាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ឬ បញ្ហានានា ឬគណៈកម្មការជំនាញអាចបំភ្លឺបកស្រាយចំពោះមតិយោបល់របស់សមាជិក ព្រឹទ្ធសភាដែលបានលើកឡើង។ ក្នុងពេល កំពុងពិនិត្យ អោយយោបល់ មតិសុំកែសម្រួល ឬមតិសុំបដិសេធអត្ថបទច្បាប់ ឬបញ្ហានានា អង្គប្រជុំត្រូវពិនិត្យ និងអនុម័តភ្លាមថា ទទួលឬ មិនទទួលមតិយោបល់ខាងលើ បន្ទាប់ពីការបកស្រាយបំភ្លឺពន្យល់ពីតំណាងរាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ ឬបញ្ហានានា និងតំណាងគណៈកម្មការជំនាញ ព្រមទាំងមតិយោបល់ សមាជិកព្រឹទ្ធសភារួចមក។
នីតិវិធីនៃការចាត់ការបន្ត៖

ជាទូទៅ នៅកិច្ចបញ្ចប់នៃដំណាក់កាលពិនិត្យ និងអោយយោបល់ អង្គប្រជុំតែងតែពិនិត្យ អោយយោបល់យល់ព្រមលើអត្ថបទច្បាប់ ឬបញ្ហា នានា ដោយឥតកែប្រែអ្វីឡើយ ប្រសិន ជាគ្មានមតិយោបល់កែសម្រួល និងបដិសេធ។ តែក្នុងករណីដែលអង្គប្រជុំទទួលយកយោ បល់សុំកែ សម្រួលអត្ថបទច្បាប់ ឬបញ្ហានានា ព្រឹទ្ធសភាត្រូវបញ្ជូនយោបល់ខាងលើទៅ រដ្ឋសភាភ្លាម ដើម្បីពិចារណា។ តែបើអង្គប្រជុំទទួលយក យោបល់បដិសេធក្នុងករណីនេះ អង្គប្រជុំត្រូវផ្អាក ហើយជូនព័ត៌មាននេះទៅរដ្ឋសភាភ្លាម។
អំពីនីតិវិធីក្នុងការបង្វិលសេចក្តីព្រាង ឬស្នើទៅមករបស់សភា៖

តាមធម្មតា ព្រឹទ្ធសភាពិនិត្យ និងអោយយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើអត្ថបទ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រម ជាលើក ដំបូងរួចហើយ តែបើជាការប្រញាប់រយៈ ពេលនេះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។ បើព្រឹទ្ធសភាសុំអោយកែសម្រួល លើអត្ថបទ ច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទីពីរ។
ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែប៉ុណ្ណោះ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹម ១០ថ្ងៃ បើត្រូវពិនិត្យសមេ្រចពីបញ្ហាថវិកាជាតិនិង ហិរញ្ញវត្ថុ និងបន្ថយមកត្រឹមតែ ០២ថ្ងៃ ប្រសិនបើជាការប្រញាប់។ បើរដ្ឋសភាទុក អោយ ហួសរយៈពេលកំណត់ ឬពន្យារពេលដែលបានកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេល ជាគោលការណ៍សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបន្ថែម អោយស្មើគ្នា ហើយបើព្រឹទ្ធសភា បដិសេធអត្ថបទច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមក ពិចារណាជាលើកទី២ បាន មុនរយៈ ពេល ១ខែទេ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹម ១៥ថ្ងៃ បើពិនិត្យពីថវិកា ជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែ ០៤ថ្ងៃ បើជាការប្រញាប់។ ក្នុងការពិនិត្យអត្ថបទច្បាប់ ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហរ និងយកតាមមតិភាគច្រើន ដាច់ខាត។
របៀបគិតរយៈពេល៖
ក្នុងប្រទេសកម្ពុជាយើង របៀបគិតរយៈពេល ឬរាប់ថ្ងៃ ពុំមានចែងក្នុងច្បាប់ណាមួយច្បាស់ លាស់នោះទេ។ ប៉ុន្តែផ្អែកលើការបក ស្រាយ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានចែងក្នុង សេចក្តីសម្រេចលេខ០៣៦/០០២/២០០០ កបធ.ច របៀបគិតរយៈពេល ឬរាប់ថ្ងៃ ច្រើន អនុវត្តទៅ តាមរបៀបពីរយ៉ាងគឺ៖
ទី១‑របៀបរាប់រយៈពេលគត់ គឺគេមិនរាប់ថ្ងៃទទួល និងថ្ងៃផុតកំណត់ទទួលនោះទេ។ របៀបទី១នេះ ច្រើនក្នុងករណីគ្មានការប្រញាប់ និង ករណីដែលច្បាប់បានកំណត់ថា «ថ្ងៃគត់»
ទី២‑របៀបរាប់រយៈពេលមិនគត់ គឺគេមិនរាប់ថ្ងៃទទួលឯកសារទេ តែគេរាប់ថ្ងៃដែលត្រូវផុត។ របៀបទី២នេះច្រើនប្រើក្នុងករណីការ ប្រញាប់។ របៀបគិតម៉ោង គឺចាប់រាប់ពីម៉ោង ១២យប់ (ម៉ោងសូន្យ) ដល់ម៉ោង ១២យប់វិញ សម្រាប់ពេលមួយថ្ងៃពេញ។
ករណីប្រញាប់៖
ចំពោះពាក្យថា «បើជាការប្រញាប់» ត្រូវពិនិត្យទៅតាម ៤ករណី គឺ៖
ករណីទី១៖ ក្នុងអត្ថបទច្បាប់មានមាត្រាណាមួយចែងថា «ច្បាប់នេះត្រូវចាត់ទុកជាការ ប្រញាប់»។ ការប្រញាប់នេះ គឺសំដៅទៅលើ «ការប្រញាប់ក្នុងការអនុវត្តន៍ច្បាប់» ពីព្រោះជា ខ្លឹមសារនៃសេចក្តីដែលមានចែងក្នុងច្បាប់តែម្តង ដើម្បីតម្រូវការអនុវត្តន៍អោយស្របនឹង មាត្រា៩៣ វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ។ ដូច្នេះព្រឹទ្ធសភាមានរយៈពេលធម្មតា គឺ ០១ខែ សម្រាប់ពិនិត្យ និងអោយយោបល់។
ករណីទី២៖ មានលិខិតផ្លូវការរបស់រាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ សុំអោយរដ្ឋសភា ពិនិត្យសេចក្តីព្រាង ឬសេចក្តីស្នើច្បាប់នោះជាការប្រញាប់។ ក្នុងករណីនេះ រដ្ឋសភាត្រូវ សម្រេចពីពាក្យសុំនោះ។ ក្រោយពីបានអនុម័តយល់ព្រមលើកដំបូង ហើយរដ្ឋសភាបញ្ជូន មកព្រឹទ្ធសភាដើម្បីពិនិត្យ និងអោយយោបល់ ដូចមានចែងក្នុងមាត្រា១១៣ថ្មី វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ។ បើគ្មានពាក្យសុំពីរដ្ឋសភាថា ជាការប្រញាប់ទេនោះ ព្រឹទ្ធសភាមានរយៈ ពេលធម្មតា គឺ ០១ខែ។
ករណីទី៣៖ មានការស្នើសុំពីរដ្ឋសភាអោយព្រឹទ្ធសភាពិនិត្យជាការប្រញាប់។ ព្រឹទ្ធសភា មានសិទ្ធិសម្រេចលើពាក្យសុំនេះ។ បើព្រឹទ្ធសភាសម្រេចថា គួរទុកជាការប្រញាប់នោះ ព្រឹទ្ធសភាត្រូវអនុវត្តតាមប្រការ៨១ថ្មី នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា គឺត្រូវចុះអត្ថបទច្បាប់ នេះនៅក្នុងរបៀបវារៈពិភាក្សាមុនគេ ហើយត្រូវពិនិត្យ និងអោយយោបល់ក្នុងរយៈពេល ប្រាំថ្ងៃ។ ប៉ុន្តែបើព្រឹទ្ធសភាយល់ថា មិនគួរទុកជាការប្រញាប់ទេ នោះព្រឹទ្ធសភាមានរយៈ ពេលធម្មតា គឺ ០១ខែ។
ករណីទី៤៖ រាជរដ្ឋាភិបាល ឬម្ចាស់អត្ថបទច្បាប់ ស្នើសុំអោយព្រឹទ្ធសភាពិនិត្យជាការ ប្រញាប់ នោះព្រឹទ្ធសភាត្រូវអនុត្តនីតិវិធី ដូចករណីទី៣ដែរ គឺព្រឹទ្ធសភាមានសិទ្ធិក្នុងការ សម្រេចថា គួរយល់ព្រមតាមពាក្យសុំឬទេ? បើយល់ព្រម ត្រូវពិនិត្យ និងអោយយោបល់ក្នុង រយៈពេលប្រាំថ្ងៃ ហើយបើមិនយល់ព្រម គឺមានរយៈពេលធម្មតា ០១ខែដដែល។


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment