ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី ?
គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលរដ្ឋសភាបានអនុម័តនិង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និង សម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
- ចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី ១៥ខែមិថុនា ឆ្នាំ១៩៩៨ ជាលើកទីមួយក្នុងប្រវត្ដិសាស្ដ្រ កម្ពុជា។
- សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១ រូប និងសមាជិកចំនួន ៨រូប ។ ប្រធានត្រូវបានជ្រើសតាំង ដោយ សហសេវិក (១) ទាំង ៩ រូបតាមមតិភាគច្រើនដាច់ខាតរៀងរាល់បីឆ្នាំម្ដង ក្រោយពីសមាជិកថ្មី ៣ រូប ចូលកាន់់តំណែង។ ប្រធានមានឋានៈ និងបុព្វសិទ្ធិស្មើ នឹងប្រធានរដ្ឋសភា។ សមាជិកមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា។ ជាធម្មតាអាណត្ដិរបស់សមាជិកគឺ ៩ ឆ្នាំ ប៉ុន្ដែសមាជិកចំនួន ៣រូប ត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។
ក្នុងអាណត្ដិទី១ ត្រូវបានតែងតាំង ឬជ្រើសតាំងសមាជិកខ្លះសម្រាប់បីឆ្នាំ ខ្លះសម្រាប់ប្រាំមួយឆ្នាំ និងខ្លះទៀត សម្រាប់ ប្រាំបួនឆ្នាំ។ សមាជិក ៣រូបតែងតាំងដោយព្រះមហាក្សត្រផ្ទាល់ ៣រូប ជ្រើសតាំងដោយរដ្ឋសភា និង ៣រូបទៀត ជ្រើសតាំងដោយឧត្ដម ក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកទាំងអស់ត្រូវបានតែងតាំង ឬជ្រើសតាំងពីចំណោម ឥស្សរជន ដែលមានសព្ជាាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ៤៥ ឆ្នាំ មានបទពិសោធន៍ការងារយ៉ាងតិច ១៥ ឆ្នាំ និង មានសញ្ញាប័ត្រ ឧត្ដមសិក្សាឡើងទៅ ក្នុងវិស័យច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច ។
- ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយមកពិនិត្យដោយខ្លួនឯងបានឡើយ ។ មានតែ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាមួយភាគបួន និងអ្នកតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ ធម្មនុញ្ញភាព នៃច្បាប់បាន ។ ប្រជារាស្ដ្រ និងគណបក្សនយោបាយអាច លើកសំណើ ឬប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបានតាមល័ក្ខខ័ណ្ឌ ដែលមានចែង នៅខាងក្រោយ។

ព្រះមហាក្សត្រ និងក្រុមប្រឹក្សាធម្មនុញ្ញ
- ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។
- ការផ្ដើមគំនិតសើរើឬការផ្ដើមគំនិតធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ដ្រី និងរបស់ប្រធានរដ្ឋសភាតាមសេចក្ដី ស្នើរបស់តំណាងរាស្ដ្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។

ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ
- ប្រជារាស្ដ្រអាចលើកឡើងប្ដឹងទៅតុលាការ អំពីបញ្ហាអធម្មនុញ្ញភាពនៃច្បាប់ ឬ សេចក្ដីសម្រេចរបស់ស្ថាប័ននានារបស់រដ្ឋ ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង សេចក្ដីសម្រេចរដ្ឋបាលផ្សេងៗតាមរយៈរឿងក្ដីរបស់ខ្លួននៅតុលាការ ។ តុលាការថ្នាក់ក្រោមបញ្ជូនពាក្យបណ្ដឹងខាងលើនេះទៅតុលាការ កំពូល ។ តុលាការកំពូលជាអ្នកបញ្ជូនបណ្ដឹងនោះបន្ដមកក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជាតុលាការកំពូលយល់ឃើញថាសមហេតុសមផល ។ បញ្ហាដែលកើត ឡើងនោះ ជាបញ្ហាបន្ទាន់បង្ខំដែលតុលាការទទួលបន្ទុកជំនុំជម្រះត្រូវផ្អាកសិន ដោយរង់ចាំចម្លើយរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាមុន ។
ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកជួយពិនិត្យធម្មនុញ្ញភាពជូនប្រជារាស្ដ្រក្នុងករណីនេះ ។
- ក្នុងករណីគ្មានរឿងក្ដីក៏ដោយ ប្រជារាស្ដ្រមានសិទ្ធិប្ដឹងសុំឱ្យពិនិត្យធម្មនុញ្ញភាពនៃច្បាប់ណាដែលប្រកាសឱ្យប្រើហើយ ។ ប្រជារាស្ដ្រត្រូវប្ដឹងតាមរយៈ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន ឬ តំណាងរាស្ដ្រចំនួនមួយភាគដប់ ។
- ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និង សម្រេចជូនប្រជារាស្ដ្រអំពីករណីវិវាទកម្មទាក់ទងនឹងរឿងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និង សមាជិក ព្រឹទ្ធសភាក្នុងករណីដែលប្រជារាស្ដ្រមិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ
- ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និង សម្រេចលើបណ្ដឹងរបស់គណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃបានបដិសេធមិនព្រមចុះបញ្ជីគណបក្សនយោបាយ ។
- ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និង សម្រេចជូនគណបក្សនយោបាយ តាមបណ្ដឹងផ្ទាល់ (បណ្ដឹងនេះធ្វើបានតែក្នុងរយៈពេល ៧២ ម៉ោង យ៉ាងយូរបន្ទាប់ពីការ ប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន) ឬតាមបណ្ដឹងឧទ្ធរណ៍មិនសុខចិត្ដ នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុង វិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។
- ក្នុងការដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការដោះស្រាយបណ្ដឹងតវ៉ា ឬ បណ្ដឹងជំទាស់នឹងបញ្ជីដំបូងនៃការចុះឈ្មោះបោះឆ្នោត និង ការដោះស្រាយបណ្ដឹងក្នុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញ បំពេញតួនាទីដូច តុលាការ ។

ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ
ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាពតាមសំណើពី ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន ឬអ្នកតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការ (តុលាការចំពោះតែច្បាប់ណា
ដែលប្រកាសឱ្យប្រើហើយ)។
ក្រុមប្រឹក្សាធម្មនុញ្ញអាចពិនិត្យជាអាទិកាល (២) ឬ បច្ឆាកាល (៣) នូវធម្មនុញ្ញភាពនៃច្បាប់ ក្នុងល័ក្ខខ័ណ្ឌខាងលើនេះ លើកលែងតែច្បាប់
រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និង បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលត្រូវតែពិនិត្យមុននឹងប្រកាសឱ្យប្រើ (ឬ មុននឹងដាក់អោយអនុវត្ដន៍) ។

ក្រុមប្រឹក្សាធម្មនុញ្ញ និង អធិបតេយ្យជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនៃការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សា
ការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬ ការគ្រប់គ្រងរដ្ឋបាលរបស់
ប្រទេសជាតិ ។
សេចក្ដីសំម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើគ្រប់អំណាចទាំងអស់ ដែលមានចែងក្នុង
រដ្ឋធម្មនុញ្ញ ។

លទ្ធផលសម្រេចបាន
រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបាន
ក្នុងឆ្នាំ
|
ពិគ្រោះមតិ និងសំណើផ្សេងៗ
|
វិវាទ
បោះឆ្នោត |
បកស្រាយរ/ធនិងច្បាប់
|
ពិនិត្យ
ធម្មនុញ្ញភាព |
សំណើមិនចូលសមត្ថកិច្ច ឬខុសទម្រង់
|
១៩៩៨
|
០១
|
១៧
|
ដថដ
|
ដថដ
|
០៤
|
១៩៩៩
|
ដថដ
|
ដថដ
|
០២
|
១២
|
០១
|
២០០០
|
ដថដ
|
ដថដ
|
០២
|
០២
|
០៥
|
២០០១
|
០១
|
ដថដ
|
០២
|
០៥
|
០២
|
២០០២
|
ដថដ
|
ដថដ
|
០៣
|
០១
|
០៤
|
២០០៣
|
០២
|
១១
|
០៤
|
០១
|
០៥
|
២០០៤
|
ដថដ
|
ដថដ
|
០១
|
០៩
|
០៣
|
២០០៥
|
០៣
|
០១
|
០១
|
០៤
|
០១
|
២០០៦
|
០១
|
០៥
|
ដថដ
|
១១
|
០១
|
២០០៧
|
០១
|
០៣
|
ដថដ
|
០៣
|
០២
|
២០០៨
|
០១
|
០៩
|
ដថដ
|
០២
|
១៣
|
២០០៩
|
ដថដ
|
ដថដ
|
០៣
|
ដថដ
|
០៤
|
ដថដ
|
ដថដ
|
០៣
|
០២
|
០៣
|
|
សរុប
|
១០
|
៤៦
|
២១
|
៥២
|
៤៨
|
ទំនាក់ទំនងអន្ដរជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ជាសមាជិកនៃសមាគមតុលាការធម្មនុញ្ញនៃប្រទេស ប្រើភាសាបារាំង (ACCPUF) ចាប់ពីឆ្នាំ ១៩៩៨ ។
ទំនាក់ទំនងជាមួយក្រុមប្រឹក្សាធម្មនុញ្ញ
- អ្នកនាំពាក្យ ៖
- ឯកឧត្ដម ព្រហ្ម ញាណវិចិត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
ទូរស័ព្ទ ៖ ០១២ ៩៩៨ ៣៩៨
អ៊ីមែល ៖ nheansopheap@online.com.kh
- ឯកឧត្ដម អ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
ទូរស័ព្ទ ៖ ០១២ ៨១១ ៣០៦
អ៊ីមែល ៖ uciceccc@gmail.com - អគ្គលេខាធិការដ្ឋាន ៖
- អគ្គលេខាធិការ ទូរស័ព្ទ ៖ ០១២ ៨១៩ ៨៧៨ / ០២៣ ៧២៦ ០៣១
- អគ្គលេខាធិការរង ទូរស័ព្ទ ៖ ០១១ ៨៩៣ ៩៨២ / ០២៣ ៧២៦ ០២៨ - ទូរស័ព្ទ ៖ ០២៣ ៧២០ ៩១២
- ហ្វាក់ ៖ (៨៥៥) ២៣ ៧២៦ ០៣១ / ២៣ ៧២០ ៩១២
- អ៊ីមែល ៖ sgccc@online.com.kh/ info@ccc.gov.kh
- Website
: http://www.ccc.gov.kh
ឯកសារផ្សព្វផ្សាយ ៖
- ព្រឹត្ដិបត្រសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
- សៀវភៅស្ដីពីប្រវត្ដិ និង សកម្មភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
- ឯកសារបង្ហាញអំពីក្រុមប្រឹក្សាធម្មនុញ្ញ
(១) សហសេវិក ៖ ក្រុមអ្នកមានឋានៈស្មើគ្នា ឬមុខការដូចគ្នា
(២) អាទិកាល ៖ ពេលមុន (មុនប្រកាសឱ្យប្រើ)
(៣) បច្ឆាកាល ៖ ពេលខាងក្រោយ (ក្រោយពីប្រកាសឱ្យប្រើ)
(៤) តួលេខគិតត្រឹមថ្ងៃទី ១៩ ខែ មីនា ២០០៩

0 យោបល់:
Post a Comment