សំនួរចម្លើយ ០១

ចម្លើយ

. គំនូសតាងពីប្រភពនីតិព្រហ្មទណ្ឌ
ក្នុងការតាក់តែងច្បាប់ព្រហ្មទណ្ឌនីតិករត្រូវតែសិក្សាអំពីបាតុភូតិជាសកម្ម និងអសកម្មដែល បណ្តាលអោយអំពើមួយ អាចរាប់ចូលជាបទល្មើសហើយសរសេរចងក្រងជាក្រម ឫច្បាប់ដោយឡែកសម្រាប់កំណត់អំពើមួយនោះថាជាបទល្មើស។
បាតុភូតិអសកម្ម គឺជាសកម្មភាពទាំងឡាយក្នុងសង្គមមនុស្សដែលបង្ករមកអោយសង្គមរងនូវការគំរាមកំហែងផ្នែកសន្តិសុខ ភាពអាសន្ននានា ជាអាទិ៍ការធ្វើអោយមានព្យសនកម្មដល់សង្គម។
ឧទាហរណ៍ ៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធ
Internet។ ច្បាប់បង្កើតមកដោយសារសកម្មភាពជាប្រចាំ នៃអ្នកប្រើ Internet  ដែលសព្វថ្ងៃមានជនមួយចំនួនអនុវត្តសិទ្ធិរបស់ខ្លួន ហួសដែនកំណត់ (សិទ្ធិបញ្ចេញមតិ) ។ ជាគោលការណ៍នៃច្បាប់នេះ គឺដើម្បីទប់ស្កាត់ការបញ្ចេញមតិមានលក្ខណៈ ជាការជេរប្រមាឌ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសនីតិបុគ្គលសាធារណៈ។
ចំណែកឯបាតុភូតិសកម្ម គឺជាសកម្មភាព របស់មនុស្ស ដែលសព្វថ្ងៃមនុស្សដែលបានប្រព្រឹត្តអំពើនេះមិនបានផ្តល់ការខូចខាតដល់សង្គមធ្ងន់ធ្ងរជាពិសេសវាមិនមែនជាបទល្មើស (មាត្រា៣ ក្រមព្រហ្មទណ្ឌ៖ គ្មានទោស ប្រសិនបើគ្មានច្បាប់ចែង)។ ដូចនេះរាល់សកម្មភាពដែលជាបាតុភូតិសកម្មគឺបុគ្គលគ្រប់រូបអាចប្រព្រឹត្តបាន ដោយចាត់ទុកថានេះគឺជាសិទ្ធរបស់បុគ្គល។
ឧទាហរណ៍ ៖ ការធ្វើបុណ្យសន្សំកុសល ដែលជាទង្វើមួយមិនប៉ះពាល់ដល់សង្គម ផ្ទុយទៅវិញវាចម្រើនដល់សង្គម ដោយហេតុថាទង្វើនៃការធ្វើបុណ្យនេះ វាបានបណ្តុះចិត្តមនុស្សអោយជ្រះថ្លា និងមិនប្រព្រឹត្តអំពើអាក្រក់។
បន្ទាប់ពីសិក្សាលើបាតុភូតិទាំងពីរនេះហើយ ដើម្បីអោយកើតជារូបរាង្គឡើងនៃនីតិព្រហ្មទណ្ឌ គឺតម្រូវអោយមានការអនុម័តដោយស្ថាប័ននយោបាយពីរគឺ ៖
នីតិបញ្ញត្តិ : អង្គការនីតិបញ្ញត្តគឺជាអង្គការតែមួយគត់(តាមន័យចង្អៀត) ដែលមានអំណាចក្នុងការតាក់តែងនូវកិច្ចសន្យាសង្គម(ច្បាប់) ដែលតំណាងអោយឆន្ទៈរបស់មនុស្សនៅក្នុងសង្គមទាំងមូល។ អង្គការនេះអាចតាក់តែងច្បាប់ព្រហ្មទណ្ឌ ដែលអាចកំណត់នូវមូលទោស រូមមាន ៖ ទោសដាក់ពន្ធធនាគារ និងទោសពិន័យជាប្រាក់ ទៅតាមការវិវត្តជាក់ស្តែងនៅក្នុងសង្គមដែលចាំបាច់តម្រូវអោយបង្កើតច្បាប់នោះឡើង។
នីតិប្រតិបត្តិ
: ក្នុងការអនុវត្តមុខងារនយោបាយក៏ដូចជាមុខងាររដ្ឋបាលរបស់អង្គនីតិប្រតិបត្តិច្បាប់តម្រូវអោយអង្គការនេះអាចតាក់តែងនូវលិខិតបទដ្ឋានក្នុងវិស័យនីតិព្រហ្មទណ្ឌបាន ដើម្បីសម្រួលដល់ការដឹកនាំរដ្ឋបាល/នយោបាយរបស់ខ្លួនមានភាពប្រសើរឡើង។ ការតាក់តែងអត្ថបទច្បាប់នេះ(ន័យទូលាយ) អង្គការនីតិប្រតិបត្តិមានអំណាចក្នុងការចែងផ្តន្ទាទោសអំពើមួយជាបទល្មើសព្រហ្មទណ្ឌហើយអាចផ្តន្ទាទោសត្រឹមតែ ទោសពិន័យជាប្រាក់តែប៉ុណ្ណោះ មិនថាចំនួននោះច្រើនប៉ុណ្ណាក៏ដោយ (មាត្រា ១ ក្រមព្រហ្មទណ្ឌ ២០០៩)។

. ទស្សនៈទាំងបីដែលលើកឡើងថា នីតិព្រហ្មទណ្ឌ ស្ថិតក្នុងចង្កោមនៃនីតិសាធារណៈ ឫ នីតិឯកជន ឫមួយក៏នីតិចម្រុះ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា នីតិព្រហ្មទណ្ឌស្ថិតក្នុងចង្កោមនៃនីតិចម្រុះ ទោះបីជារឿងក្តីព្រហ្មទណ្ឌ ពេលខ្លះវាជាយន្តការក្នុងការដាក់ទណ្ឌកម្មដល់ជនដែលប្រព្រឹត្តកំហុសដែលច្បាប់ចែងថាជាបទល្មើសក្នុងរឿងព្រហ្មទណ្ឌ យ៉ាងណាក្តី ក៏យុត្តាធិការព្រហ្មទណ្ឌអាចជាយន្តការមួយសម្រាប់អោយដើមបណ្តឹងរដ្ឋប្បវេណីទាមទារសំណងការខូចខាតបណ្តាលមកពីអំពើល្មើសរបស់ជនបង្ករ នៅមុខយុត្តាធិការជំនុំជម្រះតុលាការព្រហ្មទណ្ឌ បានផងដែរ។

. លិខិតតុបករណ៍អន្តរជាតិដែលយកមកអនុវត្តក្នុងវិស័យនីតិព្រហ្មទណ្ឌនៅព្រះរាជាណាចក្រកម្ពុជា មានដូចជា៖
-           កតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ១៩៦៦
-           សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ១៩៤៨
-           ពិធីសារបន្ថែមអនុសញ្ញា ស្តីពីការប្រឆាំងការធ្វើទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឫទណ្ឌកម្ម ដែលរដ្ឋសភាបានអនុម័តថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០០៦
-           ពិធីសារស្តីពីការទប់ស្កាត់ បង្រ្កាប និងការដាក់ទណ្ឌកម្ម ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមាដែលបំពេញបន្ថែមលើអនុសញ្ញារបស់ អ...
-           និងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀតដែលកម្ពុជា ជាហត្ថលេខី។

ដោយ៖ និស្សិតច្បាប់ឆ្នាំទី២ ស៊ិន ច័ន្ទផល្គុន
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment