កាលបរិច្ឆេទចេញផ្សាយ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ 07:00:00 AM បានដាក់ស្នើដោយ ៖ កង ចាន់បញ្ញា | 0 Comments
នៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ប្រទេសនានាតែងតែប្រតិបត្តិ តាមបទដ្ឋានអន្តរជាតិដែលខ្លួនជា រដ្ឋហត្ថលេខី ឬជាសមាជិក។ ដោយសារតែលិខិតបទដ្ឋានអន្តជាតិមានច្រើនប្រភេទ នៅពេលនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមនាំប្រិយមិត្តអ្នកអានឲ្យដឹងថា អ្វីទៅជាសន្ធិសញ្ញាអន្តរជាតិ (International Treaty)។
ច្បាប់អន្តរជាតិ - នៅក្នុងអនុសញ្ញាទីក្រុងវីយ៉េន ស្តីពីច្បាប់សន្ធិសញ្ញាឆ្នាំ១៩៦៩ បានឲ្យនិយមន័យថា៖ «សន្ធិសញ្ញា គឺជាកិច្ចសន្យាអន្តរជាតិដែលធ្វើឡើងរវាងរដ្ឋ និងរដ្ឋនៅក្នុងទំរង់ជាលាយលក្ខអក្សរ ហើយស្ថិតនៅក្រោមច្បាប់អន្តរជាតិ »។ គេអាចពន្យល់បានទៀតថា សន្ធិសញ្ញា ជាកិច្ចព្រមព្រៀងរវាងភាគីពីរឬច្រើន ដែលជាប្រធាននៃពីធីចុះហត្ថលេខានេះ សំដៅបង្កើតឲ្យមានឥទ្ធិពលខាងផ្លូវច្បាប់ និងស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ ពីច្បាប់អន្តរជាតិ ទៅលើករណីអ្វីមួយ។
ដូចនេះ សន្ធិសញ្ញា ត្រូវបានកើតឡើងដោយការស្ម័គ្រចិត្តរវាងគូភាគីទាំងអស់ ដែលក្នុងន័យនេះ សន្ធិសញ្ញាអាចត្រូវបានចាត់ទុកថាជាកិច្ចសន្យាគតិយុត្តិ (កិច្ចសន្យាច្បាប់) ដែលមានកំលាំងអានុភាព អនុវត្តតាមផ្លូវច្បាប់ជាលក្ខណៈ បង្ខំចំពោះគ្រប់ភាគីទាំងអស់ ហើយដែលមានភាពខុសប្លែក ពីសេចក្តីប្រកាសធម្មតា។
នៅក្នុងសៀវភៅ«ច្បាប់ការទូត« រៀបរៀងដោយ អនុបណ្ឌិត នួន សុធិមន្ត បានលើកមកបង្ហាញពីនីតិវិធីនៃការបង្កើត និងការចុះហត្ថលេខាលើសន្ធិសញ្ញា ដូច្នេះថា៖
១. ការតាក់តែង
ការចរចា ត្រូវបានចាត់ទុកថាជាដំណាក់កាលដំបូងបំផុត នៃការបង្កើតសន្ធិសញ្ញាអន្តរជាតិ។ ការចរចានេះ ត្រូវធ្វើឡើងដោយបុគ្គលដែលជាអ្នកតំណាងឲ្យរដ្ឋនីមួយៗ ឬភាគីមួយ ហើយជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុម័តសន្ធិសញ្ញានេះ មានជាអាទិ៍ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត ឬបុគ្គលផ្សេងៗទៀតដែលបានទទួលអភ័យឯកសិទ្ធិស្របច្បាប់ ពីរដ្ឋាភិបាល ឬពីរដ្ឋ។
២. ការយល់ព្រមអនុម័តពីបណ្តាប្រទេសហត្ថលេខី
ការអនុម័តពីបណ្តាប្រទេសហត្ថលេខី ត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខា ដ៏មហោឡារិក។ ការចុះហត្ថលេខាមានន័យថា អត្ថន័យនៃសន្ធិសញ្ញា មានលក្ខណៈត្រឹមត្រូវតាមច្បាប់។ ការចុះហត្ថលេខា ក៏ត្រូវបានចាត់ទុកជាការសន្យាតាមផ្លូវសីលធម៌របស់រដ្ឋជាហត្ថលេខី ហើយប្រែក្លាយការសន្យានេះ ទៅជាការសន្យាជាស្ថាពរ នៅពេលវេលានៃការឲ្យសច្ចានុម័ត (ការទទួលយក ឬការទទួលស្គាល់ពីភាពស្របច្បាប់)។
៣. ការបញ្ចូលសន្ធិសញ្ញាទៅក្នុងបទដ្ឋានជាតិ
ជាទូទៅសន្ធិសញ្ញាអន្តរជាតិ នឹងអាចយកទៅអនុវត្តបាន លុះត្រាតែត្រូវបានគេប្រកាសចូលជាធរមាន។ ទន្ទឹមនឹងនេះរដ្ឋហត្ថលេខីទាំងអស់ មិនត្រូវធ្វើអ្វីដែលនាំឲ្យខូចខាត ដល់អត្ថន័យឬខ្លឹមសារនៃសន្ធិសញ្ញាឡើយ មុនពេលដែលសន្ធិសញ្ញានេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់ លើកលែងតែប្រទេសនោះ ប្រកាសទទួលខុសត្រូវនៅលើអំពើនេះ។
គួរកត់សម្គាល់ថា កាតព្វកិច្ចខាងលើនេះ ត្រូវបានគេយកទៅអនុវត្តទៅលើប្រទេសហត្ថលេខីណា ដែលមិនទាន់ឲ្យសច្ចានុម័តលើសន្ធិសញ្ញា ឬនៅមានការស្ទាក់ស្ទើរ។
ឧទាហរណ៍ នៃសន្ធិសញ្ញារួមមាន៖
- សន្ធិសញ្ញាបារាំង-សៀម ក្នុងឆ្នាំ១៩០៤-១៩០៧ ស្តីពីការកំណត់ខ្សែរព្រំដែនខ្មែរ និងសៀម។
- សន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីសន្ថិភាពសម្រាប់ប្រទេសកម្ពុជា ឆ្នាំ១៩៩១
- សន្ធិសញ្ញា សម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ នៅតំបន់អាស៊ីអាគ្នេយ៍ ។
- សន្ធិសញ្ញា សម្រាប់ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍ រវាងប្រទេសហ្គេតតាម៉ាឡា និងប្រទេសអ៊ីតាលីជាដើម។
ការបញ្ចូលខ្លួនទៅក្នុងសន្ធិសញ្ញាមួយ អាចធ្វើបាន តែនៅក្នុងប្រភេទនៃសន្ធិសញ្ញានោះ មានលក្ខណៈជាពហុភាគី និងកិច្ចព្រមព្រៀងមានសរសេរ ពីការត្រៀមបម្រុងសម្រាប់ភាគីផ្សេងតៀត អាចចូលជាសមាជិកនៃសន្ធិសញ្ញានេះបាន។ រដ្ឋឬភាគី ដែលមិនមានវត្តមាននៅពេលចរចា ឬពេលចុះហត្ថលេខា អាចសម្ដែងពីបំណងរបស់ខ្លួន ដើម្បីចូលជាសមាជិកនៃសន្ធិសញ្ញានេះ ដោយអនុវត្តទៅតាមនីតិវិធីដូចមានចែងរួចហើយ នៅក្នុងអនុសញ្ញាទីក្រុងវីយ៉េន។
ចំពោះការកែប្រែទៅលើខឹមសារ ឬការលុបចោលសន្ធិសញ្ញាណាមួយ ភាពខុសគ្នារវាងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកបង្ហាញជូនវិញ នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕ ប្រភពព័ត៌មានៈ មនោរម្យព័ងអាំងហ្វូ

0 យោបល់:
Post a Comment