សំណួរ-ចម្លើយ ជុំវិញការបង់ពន្ធលើប្រាក់បៀវត្ស
©RFI/siv channa
ដោយ សេង ឌីណា
នៅកម្ពុជា ពន្ធលើប្រាក់បៀវត្សមានចែងនៅក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុ ឆ្នាំ១៩៩៥ និងក្នុងច្បាប់ ស្តីពីសារពើពន្ធ ឆ្នាំ១៩៩៧។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយជុំវិញពន្ធលើប្រាក់បៀវត្ស។
សំណួរទី១-តើពន្ធលើប្រាក់បៀវត្សគឺជាអ្វី?
យោងតាមមាត្រា ៤១ នៃច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ១៩៩៧ “ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបម្រើការងារ។
និយោជក គឺជាអ្នកមានកាតព្វកិច្ចកាត់ពន្ធពីនយោជិត នៅពេលបើកប្រាក់បៀវត្សប្រចាំខែ។ បន្ទាប់មក និយោជកត្រូវយកពន្ធនេះទៅបង់នៅសាខាពន្ធដារខេត្ត ឬខណ្ឌ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់។ នេះមានន័យថា ពន្ធដែលកាត់ពីនិយោជិត នៅខែកុម្ភៈ ត្រូវយកទៅបង់ឲ្យរដ្ឋបាលសារពើពន្ធ យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមីនា។
សំណួរទី២-តើអ្នកណាខ្លះដែលត្រូវជាប់បន្ទុកបង់ពន្ធលើប្រាក់បៀវត្ស?
លើកលែងតែក្នុងករណីពិសេស ដែលកំណត់ដោយច្បាប់ គ្រប់រូបវន្តបុគ្គលទាំងអស់ ដែលទទួលប្រាក់បៀវត្ស (ឬតាមភាសាសាមញ្ញថា ប្រាក់ខែ) ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស។ ក្នុងនេះ គឺត្រូវរាប់បញ្ចូល៖
“រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តបុគ្គលអនិវាសនជន ត្រូវជាប់ពន្ធលើប្រាក់បៀវត្សប្រភពកម្ពុជា”។
“និវាសនជន” គឺសំដៅលើអ្នកជាប់ពន្ធ ដែល
“ប្រាក់បៀវត្សប្រភពកម្ពុជា” គឺសំដៅលើប្រាក់បៀវត្ស ដែលទទួលបានក្នុងក្របខ័ណ្ឌនៃសកម្មភាពការងារ នៅក្នុងប្រទេសកម្ពុជា។
សំណួរទី៤-តើអ្វីខ្លះដែលត្រូវគិតបញ្ចូលជាប្រាក់បៀវត្សជាប់ពន្ធ?
ត្រូវរាប់បញ្ចូលជាប្រាក់បៀវត្សជាប់ពន្ធ គឺរួមមានទាំង ប្រាក់ខែ ប្រាក់បំណាច់ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវ និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត (ដូចជាការឲ្យម៉ូតូ ឬឡានទៅបុគ្គលិកប្រើប្រាស់ ការផ្តល់ធានារ៉ាប់រងសុខភាព ការផ្តល់ជំនួយសម្រាប់ការសិក្សារបស់កូន ជាដើម)។
លុយបុរេប្រទាន ឬលុយដែលនិយោជកឲ្យទៅនិយោជិតខ្ចី ក៏ត្រូវរាប់បញ្ចូលក្នុងប្រាក់បៀវត្សជាប់ពន្ធដែរ។ លុយនេះត្រូវបូកបន្ថែមលើប្រាក់បៀវត្ស នៅក្នុងខែដែលឲ្យខ្ចី ហើយកាត់បន្ថយពីប្រាក់បៀវត្ស ក្នុងខែដែលនិយោជិតបង់សងទៅនិយោជកវិញ។
មិនត្រូវរាប់បញ្ចូលក្នុងប្រាក់បៀវត្សជាប់ពន្ធ៖
សំណួរទី៥-តើពន្ធលើប្រាក់បៀវត្សត្រូវគណនាដូចម្តេច?
ពន្ធលើប្រាក់បៀវត្សត្រូវគណនាខុសគ្នារវាងនិវាសនជន និងអនិវាសនជន។
១-អ្នកជាប់ពន្ធជានិវាសនជន
ទីមួយ គេត្រូវគិតសរុបប្រាក់បៀវត្សដែលជាប់ពន្ធទាំងអស់ ដូចដែលបានរៀបរាប់ខាងលើ ដោយយកទាំងបៀវត្សទទួលពីប្រភពនៅកម្ពុជា និងពីប្រភពបរទេស មកធ្វើជាមូលដ្ឋានគិតពន្ធ។
បន្ទាប់មក អ្នកជាប់ពន្ធទាំងឡាយណា ដែលមានកូនក្នុងបន្ទុក អាចកាត់បន្ថយមូលដ្ឋានគិតពន្ធខាងលើបាន ៧ម៉ឺន ៥ពាន់រៀល ក្នុងកូនម្នាក់ៗ ក្នុងមួយខែ ។ ប្រសិនបើអ្នកជាប់ពន្ធមានសហព័ទ្ធ (ប្តី ឬប្រពន្ធ) ដែលជាមេផ្ទះ (អត់ធ្វើការ) ក៏អាចកាត់បន្ថយមូលដ្ឋានគិតពន្ធដូចកូនក្នុងបន្ទុកដែរ គឺ ៧ម៉ឺន ៥ពាន់រៀល។
ក្រោយពីកាត់កងគ្នារួចរាល់អស់ហើយ នៅសល់ប៉ុន្មាន ទើបគេយកទៅគណនាពន្ធ ទៅតាមអត្រាពន្ធ ដែលច្បាប់កំណត់ទៅតាមថ្នាក់៖
គួរបញ្ជាក់ថា ចំពោះពន្ធដែលមានអត្រាកំណើនតាមថ្នាក់ ការគណនាពន្ធក៏ត្រូវទៅតាមថ្នាក់ដែរ។ នេះមានន័យថា អ្នកដែលមានប្រាក់ខែលើសពី ១២លាន ៥សែនរៀល (អត្រាពន្ធ ២០%) មិនមែនត្រូវយកប្រាក់ខែទាំងអស់ ទៅគុណនឹង ២០% ទេ។ ដើម្បីគណនាពន្ធ គេត្រូវយកមូលដ្ឋានគិតពន្ធទៅអង្កន់ជាភាគ ទៅតាមអត្រានីមួយៗ។ បន្ទាប់មក គណនាពន្ធមួយថ្នាក់ម្តងៗ រួចហើយ យកពន្ធដែលគណនាឃើញតាមថ្នាក់នីមួយៗមកបូកបញ្ចូលគ្នា ទើបចេញជាពន្ធដែលត្រូវបង់។
ឧទាហរណ៍៖ លោកសំណាងមានប្រាក់បៀវត្សជាប់ពន្ធសរុបទាំងអស់ ១លានរៀល ក្នុងមួយខែ (ប្រហែលជា ២៥០ដុល្លារ)។ លោកសំណាងមានកូន ៣នាក់ក្នុងបន្ទុក ហើយប្រពន្ធរបស់គាត់គឺជាមេផ្ទះ។
មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរបស់លោកសំណាង៖
១ ០០០ ០០០៛ - ៧៥ ០០០៛ x ៣ (កូន៣នាក់ក្នុងបន្ទុក) - ៧៥ ០០០៛ (ប្រពន្ធមេផ្ទះ)
= ៧០០ ០០០៛
មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរបស់លោកសំណាងស្ថិតនៅក្នុងថ្នាក់ទី២ (៥%)។ ដូច្នេះ ការគណនាពន្ធត្រូវធ្វើឡើងជាពីរភាគ៖ ៥០០ ០០០៛ ដំបូង ក្នុងអត្រា ០% និង ២០០ ០០០៛ ដែលនៅសេសសល់ ក្នុងអត្រា ៥%។
៥០០ ០០០៛ x ០% = ០៛
២០០ ០០០៛ x ៥% = ១០ ០០០៛
ពន្ធដែលលោកសំណាងត្រូវបង់ប្រចាំខែ៖ ០៛ + ១០ ០០០៛ = ១០ ០០០៛
២-អ្នកជាប់ពន្ធជាអនិវាសនជន
ពន្ធលើប្រាក់បៀវត្សរបស់អនិវាសនជន មានអត្រាតែមួយគត់ គឺ ២០% ដោយមិនគិតទៅតាមថ្នាក់ដូចករណីនិវាសនជនទេ។ ដូច្នេះ ដើម្បីគណនាពន្ធ គេត្រូវយកប្រាក់បៀវត្សទាំងអស់ ដែលមានប្រភពនៅកម្ពុជា គុណនឹង ២០%។
សំណួរទី៦-តើអ្នកណាខ្លះដែលច្បាប់កំណត់លើកលែងពន្ធលើប្រាក់បៀវត្ស?
យោងតាម មាត្រា ៤២ថ្មី និងមាត្រា ៤៣ នៃច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ១៩៩៧ ប្រាក់បៀវត្សដែលត្រូវបានលើកលែងពន្ធ រួមមាន៖

- បុគ្គលិក អ្នកទទួលខុសត្រូវ និងអភិបាលរបស់ក្រុមហ៊ុនឯកជន ឬរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ
- មន្រ្តីរាជការ
- មន្រ្តីជ្រើសតាំងដោយការបោះឆ្នោត (លើកលែងតែសមាជិកសភា និងសមាជិកព្រឹទ្ធសភា)
“រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តបុគ្គលអនិវាសនជន ត្រូវជាប់ពន្ធលើប្រាក់បៀវត្សប្រភពកម្ពុជា”។
“និវាសនជន” គឺសំដៅលើអ្នកជាប់ពន្ធ ដែល
- មានទីលំនៅនៅក្នុងប្រទេសកម្ពុជា
- មានកន្លែងស្នាក់នៅជាគោលដើម នៅក្នុងប្រទេសកម្ពុជា
- ឬមានវត្តមាននៅក្នុងប្រទេសកម្ពុជា លើសពី១៨២ថ្ងៃ (កន្លះឆ្នាំ) ក្នុងរយៈពេល ១២ខែ ដែលបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត
“ប្រាក់បៀវត្សប្រភពកម្ពុជា” គឺសំដៅលើប្រាក់បៀវត្ស ដែលទទួលបានក្នុងក្របខ័ណ្ឌនៃសកម្មភាពការងារ នៅក្នុងប្រទេសកម្ពុជា។
សំណួរទី៤-តើអ្វីខ្លះដែលត្រូវគិតបញ្ចូលជាប្រាក់បៀវត្សជាប់ពន្ធ?
ត្រូវរាប់បញ្ចូលជាប្រាក់បៀវត្សជាប់ពន្ធ គឺរួមមានទាំង ប្រាក់ខែ ប្រាក់បំណាច់ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវ និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត (ដូចជាការឲ្យម៉ូតូ ឬឡានទៅបុគ្គលិកប្រើប្រាស់ ការផ្តល់ធានារ៉ាប់រងសុខភាព ការផ្តល់ជំនួយសម្រាប់ការសិក្សារបស់កូន ជាដើម)។
លុយបុរេប្រទាន ឬលុយដែលនិយោជកឲ្យទៅនិយោជិតខ្ចី ក៏ត្រូវរាប់បញ្ចូលក្នុងប្រាក់បៀវត្សជាប់ពន្ធដែរ។ លុយនេះត្រូវបូកបន្ថែមលើប្រាក់បៀវត្ស នៅក្នុងខែដែលឲ្យខ្ចី ហើយកាត់បន្ថយពីប្រាក់បៀវត្ស ក្នុងខែដែលនិយោជិតបង់សងទៅនិយោជកវិញ។
មិនត្រូវរាប់បញ្ចូលក្នុងប្រាក់បៀវត្សជាប់ពន្ធ៖
- ប្រាក់កាត់ទុកដែលជាកាតព្វកិច្ចតាមច្បាប់ការងារ ដើម្បីបង្កើតបេឡាសោធន និងធានាសុខុមាលភាពសង្គម។
- ប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ ក្នុងកម្រិតដែលបានកំណត់ដោយច្បាប់ការងារ
- ប្រាក់បន្ថែមខាងសង្គមកិច្ច ដែលមានចែងក្នុងច្បាប់ការងារ
- ប្រាក់បំណាច់សម្រាប់ចំណាយបេសកកម្ម និងការធ្វើដំណើរ។
- ចំណាយនេះត្រូវធ្វើឡើងក្នុងផលប្រយោជន៍ផ្ទាល់របស់សហគ្រាស
- មិនចាយក្នុងលក្ខណៈហួសប្រមាណ
- ត្រូវមានវិក្កយបត្រជាភស្តុតាង
សំណួរទី៥-តើពន្ធលើប្រាក់បៀវត្សត្រូវគណនាដូចម្តេច?
ពន្ធលើប្រាក់បៀវត្សត្រូវគណនាខុសគ្នារវាងនិវាសនជន និងអនិវាសនជន។
១-អ្នកជាប់ពន្ធជានិវាសនជន
ទីមួយ គេត្រូវគិតសរុបប្រាក់បៀវត្សដែលជាប់ពន្ធទាំងអស់ ដូចដែលបានរៀបរាប់ខាងលើ ដោយយកទាំងបៀវត្សទទួលពីប្រភពនៅកម្ពុជា និងពីប្រភពបរទេស មកធ្វើជាមូលដ្ឋានគិតពន្ធ។
បន្ទាប់មក អ្នកជាប់ពន្ធទាំងឡាយណា ដែលមានកូនក្នុងបន្ទុក អាចកាត់បន្ថយមូលដ្ឋានគិតពន្ធខាងលើបាន ៧ម៉ឺន ៥ពាន់រៀល ក្នុងកូនម្នាក់ៗ ក្នុងមួយខែ ។ ប្រសិនបើអ្នកជាប់ពន្ធមានសហព័ទ្ធ (ប្តី ឬប្រពន្ធ) ដែលជាមេផ្ទះ (អត់ធ្វើការ) ក៏អាចកាត់បន្ថយមូលដ្ឋានគិតពន្ធដូចកូនក្នុងបន្ទុកដែរ គឺ ៧ម៉ឺន ៥ពាន់រៀល។
ក្រោយពីកាត់កងគ្នារួចរាល់អស់ហើយ នៅសល់ប៉ុន្មាន ទើបគេយកទៅគណនាពន្ធ ទៅតាមអត្រាពន្ធ ដែលច្បាប់កំណត់ទៅតាមថ្នាក់៖
ភាគនៃបៀវត្សប្រចាំខែដែលត្រូវជាប់ពន្ធ | អត្រាពន្ធ |
តិចជាង ៥០០ ០០០៛ | ០% |
ពី ៥០០ ០០១៛ ដល់ ១ ២៥០ ០០០៛ | ៥% |
ពី ១ ២៥០ ០០១៛ ដល់ ៨ ៥០០ ០០០៛ | ១០% |
ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០៛ | ១៥% |
លើសពី ១២ ៥០០ ០០០៛ | ២០% |
គួរបញ្ជាក់ថា ចំពោះពន្ធដែលមានអត្រាកំណើនតាមថ្នាក់ ការគណនាពន្ធក៏ត្រូវទៅតាមថ្នាក់ដែរ។ នេះមានន័យថា អ្នកដែលមានប្រាក់ខែលើសពី ១២លាន ៥សែនរៀល (អត្រាពន្ធ ២០%) មិនមែនត្រូវយកប្រាក់ខែទាំងអស់ ទៅគុណនឹង ២០% ទេ។ ដើម្បីគណនាពន្ធ គេត្រូវយកមូលដ្ឋានគិតពន្ធទៅអង្កន់ជាភាគ ទៅតាមអត្រានីមួយៗ។ បន្ទាប់មក គណនាពន្ធមួយថ្នាក់ម្តងៗ រួចហើយ យកពន្ធដែលគណនាឃើញតាមថ្នាក់នីមួយៗមកបូកបញ្ចូលគ្នា ទើបចេញជាពន្ធដែលត្រូវបង់។
ឧទាហរណ៍៖ លោកសំណាងមានប្រាក់បៀវត្សជាប់ពន្ធសរុបទាំងអស់ ១លានរៀល ក្នុងមួយខែ (ប្រហែលជា ២៥០ដុល្លារ)។ លោកសំណាងមានកូន ៣នាក់ក្នុងបន្ទុក ហើយប្រពន្ធរបស់គាត់គឺជាមេផ្ទះ។
មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរបស់លោកសំណាង៖
១ ០០០ ០០០៛ - ៧៥ ០០០៛ x ៣ (កូន៣នាក់ក្នុងបន្ទុក) - ៧៥ ០០០៛ (ប្រពន្ធមេផ្ទះ)
= ៧០០ ០០០៛
មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរបស់លោកសំណាងស្ថិតនៅក្នុងថ្នាក់ទី២ (៥%)។ ដូច្នេះ ការគណនាពន្ធត្រូវធ្វើឡើងជាពីរភាគ៖ ៥០០ ០០០៛ ដំបូង ក្នុងអត្រា ០% និង ២០០ ០០០៛ ដែលនៅសេសសល់ ក្នុងអត្រា ៥%។
៥០០ ០០០៛ x ០% = ០៛
២០០ ០០០៛ x ៥% = ១០ ០០០៛
ពន្ធដែលលោកសំណាងត្រូវបង់ប្រចាំខែ៖ ០៛ + ១០ ០០០៛ = ១០ ០០០៛
២-អ្នកជាប់ពន្ធជាអនិវាសនជន
ពន្ធលើប្រាក់បៀវត្សរបស់អនិវាសនជន មានអត្រាតែមួយគត់ គឺ ២០% ដោយមិនគិតទៅតាមថ្នាក់ដូចករណីនិវាសនជនទេ។ ដូច្នេះ ដើម្បីគណនាពន្ធ គេត្រូវយកប្រាក់បៀវត្សទាំងអស់ ដែលមានប្រភពនៅកម្ពុជា គុណនឹង ២០%។
សំណួរទី៦-តើអ្នកណាខ្លះដែលច្បាប់កំណត់លើកលែងពន្ធលើប្រាក់បៀវត្ស?
យោងតាម មាត្រា ៤២ថ្មី និងមាត្រា ៤៣ នៃច្បាប់ស្តីពីសារពើពន្ធ ឆ្នាំ១៩៩៧ ប្រាក់បៀវត្សដែលត្រូវបានលើកលែងពន្ធ រួមមាន៖
- ប្រាក់បៀវត្សរបស់មន្រ្តី និងនិយោជិត នៃស្ថានទូត ឬស្ថានកុងស៊ុលបរទេស ដែលកាន់លិខិតឆ្លងដែនការទូត ឬលិខិតឆ្លងដែនផ្លូវការរបស់ប្រទេសនោះ
- ប្រាក់បៀវត្សរបស់មន្រ្តី និងនិយោជិតបរទេស នៃអង្គការអន្តរជាតិ ឬរបស់ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលបរទេស
- សមាជិកសភា និងសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
Milan Tomic
0 យោបល់:
Post a Comment