ប្រហែលជាមានមិត្តអ្នកអានដែលបានប្រើប្រាស់ Wi-Fiនៅផ្ទះ មិនតិចនាក់នោះទេ ដែលធ្លាប់ជួបបញ្ហានេះ។ ជួនកាលវាដើរយឺតមួយភ្លែត ប៉ុន្តែជួនកាលទៀតវាដើរយឺតក្នុងអំឡុងពេលមួយយូរ។ ខាងក្រោមជាវិធីសាស្ត្រងាយៗដើម្បីធ្វើឱ្យ Wi-Fi របស់អ្នកអាចដើរលឿនវិញបាន។
១) ដាក់ Wi-Fi Router នៅទីដែលខ្ពស់ និងត្រឹមត្រូវ (Put your Wi-Fi router in its proper place)៖
ពាក្យដែលថា ដាក់នៅកន្លែងត្រឹមត្រូវនោះ គឺមិនមែននៅផ្ទះបាយរបស់អ្នកនោះទេ។ ទីតាំងដែលល្អបំផុតនោះ គឺដាក់វានៅជាន់ (floor) ផ្ទះរបស់អ្នក (ជាន់ដែលអ្នកកំពុងស្នាក់នៅ និងធ្វើការ) ហើយត្រូវនៅចំណុចកណ្ដាលផ្ទះរបស់អ្នក ដើម្បីមានតុល្យភាពផ្សាយ signal គ្រប់កន្លែងក្នុងផ្ទះ។
យល់ល្អអ្នកគួរលើកវាឱ្យវាខ្ពស់បន្តិច ហើយគួរតែដាក់នៅកន្លែងស្រឡះ ពោលគឺមិនមែនហ៊ុមព័ទ្ធដោយឥដ្ឋ ឬមានអ្វីគ្របពីលើនោះទេ ព្រោះថានឹងធ្វើឱ្យសញ្ញាណ (signal) របស់វាមិនអាចបែងចែកបានគ្រប់កម្រិតដែលមាន។
យោងតាមគេហទំព័រ Verizon សញ្ញាណ Wi-Fi អាចខ្សោយនៅពេលដែលយើងដាក់អង់តែនរបស់វាបាញ់ចំផ្ទាំងជញ្ជាំង។ ដូច្នេះអ្នកគួរដាក់វាឱ្យចំកន្លែងដែលអ្នកធ្វើការ។ ក៏ប៉ុន្តែបើផ្ទះរបស់អ្នកមានច្រើនជាន់នោះ គួរដាក់នៅជាន់ខាងលើបំផុតដើម្បីឱ្យ signal គ្របដណ្ដប់ផ្ទៃអគារទាំងមូលបានសព្វគ្រប់។
អ្នកជំនាញបានលើកឡើងទៀតថា អ្នកគួរដាក់ Router របស់អ្នកយ៉ាងហោចណាស់ជាង ៣ម៉ែត្រពីវត្ថុមួយចំនួនដូចជាទូទឹកកក មីក្រូវ៉េវ ឧបករណ៍បំពងសំឡេង និងឧបករណ៍ផ្សេងៗទៀត។
... វិធីអាចទប់ស្កាត់កុំឱ្យឆ្លងមេរោគ Facebook ដែលកំពុងវាយប្រហារម្ចាស់គណនីរាប់ពាន់ ...
២) បិទ channel (Switch the channel)៖
មិនមែនមានតែទូរទស្សន៍ទេដែលមាន channel (ប៉ុស្តិ៍) នោះ ប៉ុន្តែ Wi-Fi ក៏មានដូចគ្នា។ ដើម្បីកាត់បន្ថយការជ្រៀតជ្រែកពីបណ្ដាញ Wi-Fi របស់អ្នកផ្សេងដែលមានផ្ទះក្បែរៗអ្នក អ្នកគួរតែប្ដូរប៉ុស្តិ៍វាដែរ (ប្ដូរពី ១,៦ ទៅ១១) ជាដើម។ យោងតាមគេហទំព័រ Best buy ប៉ុស្តិ៍ចន្លោះពី ១,៦ ទៅ ១១ ខាងលើជាប៉ុស្តិ៍ល្អ និងគេប្រើយ៉ាងសាមញ្ញបំផុត។ បើអ្នកប្ដូរវាហើយ តែវានៅតែយឺតទៀត សូមសាកល្បងប្ដូរពី២ ទៅ ១០វិញម្ដង។
៣) ទិញអង់តែនប្រភេទអង់តែនដាច់(high-gain) សម្រាប់ជំនួយ៖
Wi-Fi routers ខ្លះមានអង់តែនមួយ ហើយខ្លះទៀតមានពីរ ប៉ុន្តែជួនកាលអង់តែនដែលមានស្រាប់នេះមិនអាចផ្ដល់សញ្ញាណគ្រប់គ្រាន់ដល់អ្នកនោះឡើយ។ ដូច្នេះ យល់ល្អអ្នកគួរប្ដូរដាក់អង់តែនមួយទៀតប្រភេទដាច់ ឬគេច្រើនហៅថា booster ឬ high-gain ដើម្បីជំនួយដល់ signal នៅក្នុងផ្ទះរបស់អ្នក។ ការប្ដូរអង់តែនជាងរឿងងាយស្រួលមិនសាំញ៉ាំអ្វីទេ ពោលគឺអ្នកគ្រាន់តែមូរខ្មៅចេញ រួចមួរដាក់ថ្មីចូលជាការស្រេច។
៤) ទិញឧបករណ៍ extender សម្រាប់ដោតបំបែក និងចែកចាយសញ្ញាណ Wi-Fi ឱ្យធំទូលាយ៖
ឧបករណ៍នេះត្រូវបានគេហៅថា Wi-Fi Range Extender ឬអ្នកខ្លះហៅថា Repeater មានមុខងារសម្រាប់បង្កើនដែនសុពលភាពនៃសញ្ញាណអ៊ីនធឺណិតប្រើប្រាស់បានកាន់តែធំទូលាយ និងជួយឱ្យល្បឿនលឿន។ វាក៏អាចប្រើជាមួយអង់តែនដាច់ (high-gain) ផងដែរ ដើម្បីជំនួយដល់សញ្ញាណ។
អ្នកពិនិត្យ និងកែសម្រួលអត្ថបទ (Editor) ឈ្មោះ Lincoln Spector បានរកឃើញពីអត្ថប្រយោជន៍របស់ឧបករណ៍ Extender គឺមានគុណភាពល្អជាងការប្រើអង់តែនជំនួយ (high-gain) ទៅទៀត ប៉ុន្តែជាទូទៅតម្លៃ Extender ក៏ថ្លៃជាង high-gain ដែរ។ ជាក់ស្ដែង Wi-Fi Extender ម៉ូដែល NETGEAR N300 Wi-Fi Range Extender មានតម្លៃ ៧០ដុល្លារ។ សូមបញ្ជាក់ដែរថា ឧបករណ៍ Extender នេះអាចឱ្យអ្នកប្រើច្រើនលើសពីមួយ ទៅតាមតម្រូវការចង់ចែកសញ្ញាណឱ្យផ្សាយបានធំទូលាយ។
៥) កុំប្រាប់លេខសំងាត់ឱ្យអ្នកជិតខាងដឹង៖
ត្រង់ចំណុចនេះ ស្ដាប់ទៅហាក់ដូចជាកំណាញ់បន្តិច ប៉ុន្តែត្រូវគិតថា បើមានមួយ គឺនឹងមានពីរ ហើយនឹងបន្តចែកចាយតៗគ្នានូវ Wi-Fi របស់អ្នក។ ល្បឿនអ៊ីនធឺណិតចុះខ្សោយប្រសិនបើមានអ្នកប្រើប្រាស់ច្រើនគ្នាក្នុងពេលតែមួយ មិនចាំបាច់ទាល់តែ Download នោះទេ។
អាចចូលទៅបិទជម្រើសនៃការផ្សាយសញ្ញាណ Service Set Identifier (SSID) ទៅលើមនុស្សដែលមិនស្គាល់ នៅក្នុងបរិវេណកំណត់មិនឱ្យឃើញបណ្ដាញ Network របស់អ្នកបាន។ ធ្វើដូច្នេះ គឺមានប្រយោជន៍ជៀសវាងគេលួចប្រើ (hack) ដែលធ្វើឱ្យល្បឿនអ៊ីនធឺណិតចុះខ្សោយខ្លាំង៕
ប្រែសម្រួល៖ លីឈៀន

ប្រភព៖ entrepreneur
0 យោបល់:
Post a Comment