យុទ្ធសាស្ត្រ​ ​៤​យ៉ាង​ធ្វើ​ឲ្យ​ខួរ​ក្បាល​​​ចងចាំ​​អ្វី​គ្រប់​យ៉ាង​ដែល​​បាន​​​សិក្សា​



យុទ្ធសាស្ត្រ​ ​៤​យ៉ាង​ធ្វើ​ឲ្យ​ខួរ​ក្បាល​​​ចងចាំ​​អ្វី​គ្រប់​យ៉ាង​ដែល​​បាន​​​សិក្សា​ប្រភព៖​ static.androidgame365

មាន​​យុវវ័យ​មិន​តិច​​នាក់​ទេ​ដែល​ធ្លាប់​អះអាង​ថា​ ខ្លួន​​រៀន​មិន​សូវ​ចាំ​​ បើ​ទោះ​បី​​បាន​​ខិត​ខំ​ប្រឹង​ប្រែង​ទន្ទេញ​មេរៀន​ ឬ​​សិក្សា​យ៉ាង​ណា​​ក៏​ដោយ។ ​លោក​ Henry Roediger និង​ Mark McDaniel ​​ចិត្ត​សាស្ត្រ​វិទូ​​នៅ​សាកលវិទ្យាល័យ​ Washington ​និង​ជា​​អ្នក​និពន្ធ​សៀវភៅ​ "Mark It Stick: The Science of Successful Learning” បាន​លើក​ឡើង​ថា​ ៖«​របៀប​នៃ​​ការ​បង្រៀន​ និង​​របៀប​នៃ​ការ​សិក្សា​​ វា​គឺ​ជា ​​ទ្រឹស្ដី​ ​អព្ភន្តរញាណ (intuition)​ និង​វិជ្ជា​រៀន​សូត្រ​ (lore)​ ​ចម្រុះ​គ្នា​យ៉ាង​ច្រើន​»។ ​ ​​

...៧​ជំហាន​ដែល​​ត្រូវ​ធ្វើ​​ ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ថាមពល​នៅ​ពេល​ព្រឹក​​... 

​​​​​​ខាង​ក្រោម​នេះ​គឺ​ជា​យុទ្ធសាស្ត្រ ​៤​យ៉ាង​ ​ដែល​អាច​ជួយ​អ្នក​​ចង​ចាំ​នូវ​អ្វី​ដែល​អ្នក​សិក្សា​រៀន​សូត្រ​ដោយ​ជោគជ័យ​ ដក​ស្រង់​ពី​​សៀវភៅ​របស់​អ្នក​​ជំនាញ​ទាំង​ពីរ​ខាង​លើ​៖

១) តាំង​ចិត្ត​រំឭក​នូវ​អ្វី​ដែល​អ្នក​រៀនរួច​ហើយ (Force yourself to recall) ​៖ អ្នក​សិក្សា​តែង​តែ​ភ្លេចខ្លួន​មិន​ព្រម​រំឭក​មេរៀន​ដែល​ខ្លួន​បាន​សិក្សា​រួច​ហើយ​ទេ​ ហើយ​ចេះ​តែ​ត្អូញ​ត្អែរ​ថា​ខ្លួន​រៀន​មិន​ចេះ​។ តាម​​ការ​ពិត ការ​រំឭក​មេរៀន​នេះ ​​គឺ​​ជា​គន្លឹះ​សំខាន់​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចងចាំ​បាន​ល្អ​និង​ធ្វើ​ឲ្យ​អ្នក​ចេះ​នូវ​អ្វី​ដែល​អ្នក​កំពុង​​ ឬក៏​បាន​រៀនសូត្រ​​រួច​ហើយ​។​ ទោះ​បី​អ្នក​ប្រឹងប្រែង​រៀន​សូត្រ​​យ៉ាង​ណា​ក៏​ដោយ​ ​បើ​គ្មាន​ការ​រំលឹក​នោះ​ទេ​ ច្បាស់​ណាស់​ថា​ អ្នក​នឹង​​​មិន​ចាំ​ចំណុច​ជា​ច្រើន។ ​កុំភ្លេច​ពាក្យ​ទំនឹមទំនៀម​ខ្មែរ​មួយឃ្លាថា «ដំរី​ជើងបួន​គង់​មានភ្លាត់​ អ្នកប្រាជ្ញចេះស្ទាត់​គង់​មាន​ភ្លេច» មានន័យ​ថា​ ទោះ​បី​ចេះ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ បើ​មិន​ខិតខំ​សំលៀង​ខួរក្បាលខ្លួនឯងទេ ច្បាស់​ជា​ច្រេះចាប់​មិនខាន។

...​៥​យ៉ាង​ជួយ​បង្កើន​គុណភាព​ការងារ​​ និង​​បំពេញ​ការងារ​​ដោយ​​​ឆ្លាតវៃ!... 

២) កុំ​មាក់ងាយ​នូវ​អ្វី​ដែល​ចេះ​ហើយ (Don't fall for fluency) ​៖ នៅ​ពេល​អាន​សៀវ​ភៅម្ដងៗ​ អ្នក​អាន​​តែង​តែមើលរំលង​នូវ​ចំណុច​ណា​ដែល​អ្នក​គិត​ថា ងាយ​ស្រួល ​ធ្លាប់​បាន​ឃើញ ធ្លាប់ដឹង​ ឬក៏​ធ្លាប់​ចេះ​រួច​ហើយ។ ​​ នេះ​ជា​គំនិត​ទុទ្ធិដ្ឋិនិយម​មួយ​ដែល​ងាយធ្វើ​ឲ្យ​អ្នក​បាត់​បង់​ចំណេះ​ដឹង​ និង​មិន​អាច​ចងចាំនូវ​អ្វី​ដែល​សិក្សា​រៀន​សូត្រ​បាន​យូរ​អង្វែង។

៣) ចូរ​​ភ្ជាប់​របស់​​​​​ថ្មី​ទៅ​នឹងរបស់​ចាស់ (Connect the new thing to the old things) ​៖  ​ចំណេះ​ដឹង​គឺ​គ្មាន​ដែន​កំណត់​ថា​ថ្មី​ឬ​ក៏​ចាស់​នោះ​ទេ គឺ​គ្រាន់​តែ​មាន​ដំណាក់​កាល​របស់​វា​​ប៉ុណ្ណោះ​។ ថ្ងៃ​នេះ​អ្នក​ចេះ​អង្គុយ​ ថ្ងៃ​ក្រោយ​អ្នក​នឹង​ចេះក្រោក​ឈរ និង​ចេះ​ដើរ​​ជា​បន្ដ​បន្ទាប់​ទៀត ​​ព្រោះ​​វាជា​ដំណាក់​កា​លប្រទាក់​ក្រឡា​គ្នា​ដែល​នាំ​ឲ្យ​អ្នក​​ចេះ​រត់​រហូតដល់​ពេល​បច្ចុប្បន្ន​នេះ​​។ ដូច្នេះ​អ្នក​ត្រូវ​ភ្ជាប់​ចំណេះ​ដឹង​ដែល​ធ្លាប់​ចេះ​ទៅ​នឹង​អ្វី​​ដែលអ្នក​កំពុង​តែ​ទទួល​យក​សព្វ​ថ្ងៃ​នេះ​។​ ​​សៀវភៅ​ខាង​លើ​បាន​លើក​ឡើង​ថា​ ៖ «​នៅ​ពេល​ដែល​អ្នក​អាច​ពន្យល់​បាន​នូវ​វិធី​​​​ដែល​ការ​សិក្សា​ថ្មី​ៗ​របស់​អ្នក​ប្រទាក់​ក្រឡា​នឹង​​ចំណេះ​ដឹង​ពី​មុន​ពី​មុន​កាន់​តែ​ច្រើន​ អ្នក​កាន់​តែ​ទទួល​បាន​នូវ​ការ​​សិក្សា​​ថ្មី​​ ហើយ​អ្វី​ៗ​ដែល​អ្នក​បង្កើត​ឱ្យ​​មាន​ទំនាក់ទំនង​គ្នា​​ នឹង​ជួយ​ឲ្យ​អ្នក​ចងចាំ​បាន​ល្អ»។ ​​

៤) ​ត្រូវ​ចេះ​វិភាគ​​ប្រៀប​ធៀប​ (Reflect, Reflect…)ធៀបពី​ខ្លួនឯង ទៅ​មជ្ឈដ្ឋានខាងក្រៅ និង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ មក​ខ្លួនឯងវិញ។ ពាក្យ​ខ្មែរ​ថា អនិច្ចារ​រូប​គេ រូប​យើង - កូន​គេ​ កូនយើង - បើ​យើង​កើតមក​មិន​បាន​យក​ចំណេះ​ដឹងអ្វី​មក​តាម​ខ្លួន គេ​ក៏មិន​បាន​យក​អ្វី​មកតាមខ្លួនដែរ។៖ អ្នក​ប្រហែល​ជា​ធ្លាប់​ឮថា បុគ្គល​«ក»​​អន់​ជាងបុគ្គល​ «ខ»​ ព្រោះ​តែ​បុគ្គល​ក្រោយ​នេះ​រៀន​ពូកែ​ជាង​បុគ្គល​«ក»​។ អ្នក​ត្រូវ​គិត​ថា គេ​ម៉េច​ អញ​ម៉េច ហេតុ​ដូចម្ដេចបាន​ជា​គេរៀន​ចេះ​ អញ​រៀន​មិន​ចេះ​? បើ​គេ​រៀន​ចេះ​ អញ​មិន​អាច​រៀន​មិន​ចេះ​ទេ អញ​ត្រូវ​តែ​រៀន​ឲ្យ​ចេះ ព្រោះ​មនុស្ស​យើង​ដល់​ធំពេញ​វ័យ ខួរក្បាល​ទម្ងន់ ១គីឡូ ប្រាំ​ខាំ​ ដូចតែ​គ្នា(*)។ ការ​ប្រៀប​ធៀប​ដូច្នេះ​ជា​ចលករ​មួយ​ ជួយឲ្យ​អ្នកខំប្រឹងរៀន​ឲ្យ​ទាល់​តែចេះ បើ​មិន​ចេះ​ស្មើ​គេ ក៏គ្រាន់​បើ​ជាង​មុន ហើយ​អាច​ចូល​ក្នុងចំណោមគេចុះ​ទៀតផង ពោល​គឺ​មិនអន់​ពេក​ទេ។

ទោះ​ជា​យ៉ាង​ណាក្ដី នេះ​គឺ​គ្រាន់​តែ​ជា​យុទ្ធ​សាស្ត្រ​មួយ​បង្ហាញ​ផ្លូវ​អ្នក​ប៉ុណ្ណោះ​ ត្រង់​អ្នក​ចង់​ដើរ​ ឬមិន​ចង់​នោះ​ គឺ​អាស្រ័យ​លើ​អ្នក​ហើយ។ ម្យ៉ាង​ទៀត​​ពាក្យ​ស្លោក​ខ្មែរ​​​បាន​និយាយ​​ថា ៖ «រៀន​ចេះ​ព្រោះ​ចង់​ ប្រតិបត្តិ​ត្រង់​ព្រោះ​ច្បាប់»។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ហើយ​ ទោះ​តិច​ឬ​ច្រើន​ លោក​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​គាប់​៕

(*) អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ឃើញថា មនុស្សយើង​ មាន​ខួរក្បាល​ស្មើ​គ្នា​ទាំងអស់ គឺ ១គីឡូ ៥ខាំ មិន​ថា​ក្បាល​ធំ ក្បាល​តូច ជាតិសាសន៍​អ្វីទេ គឺ​ទម្ងន់​ខួរក្បាល​ស្មើ​គ្នា​ទាំងអស់ (មនុស្សស្រីអាច​មាន​ទម្ងន់​ខួរក្បាល​ស្រាល​ជាង​មនុស្ស​ប្រុស​បន្តិច គឺ​ប្រហែល ១គីឡូ ៤ខាំ)។ ហ្នឹងជា​ចំណុច​មួយ រីឯចំណុច​មួយ​ទៀត កន្លង​មក​ អ្នក​ខ្លះ​អះអាង​ថា​មនុស្ស​យើង កើតមក មាន​បញ្ញាពី​កំណើត (នេះ​ជា​ទស្សនៈក្រុមវិចារណៈញាណ​និយម -rationalism) ប៉ុន្តែ​មកទល់​នឹង​ពេល​នេះ​ គ្មាន​ទឡ្ហីករណ៍​រឹងមាំ(concrete evidence) ណាមួយ​ ដែល​បញ្ជាក់​ឲ្យ​ច្បាស់​ថា​មនុស្ស​កើត​មក​មាន​បញ្ញា​ពី​កំណើត​នោះទេ មានន័យ​ថា គេ​មិន​បដិសេធថា​ខុសទេ រឿង​ថា​មនុស្សកើតមក​មាន​បញ្ញា​ញាណ​ពីកំណើត​ ប៉ុន្តែ​គេ​ក៏​មិន​អាច​​ទទួល​ស្គាល់​ថាត្រឹមត្រូវដែរ។ ចំណុច​សំខាន់​ បើ​មនុស្ស​កើត​មក​ អង្គុយ​មួយ​កន្លែង គ្មានទំនាក់ទំនង​នឹង​មជ្ឈដ្ឋាន​ខាងក្រៅ មិន​ប្រើខួរក្បាល​ត្រេះរិះ​ពិចារណាសោះ សួរថា​តើ​បញ្ញាហ្នឹង វាកើត​មក​ពីណា? ប្រសិន​បើ​លោក​អ្នក​មាន​ពេល​ទំនេរ អាន​ប្រវត្តិ​របស់​បិតារូបវិទ្យាអាយសាក់ញូូតុន (Isaac Newton) ទើប​ដឹង​ថា​ លោក​ញូូតុន កាល​រៀននៅ​សាកលវិទ្យាល័យ​ខេមប្រ៊ីច លោក​រៀន​អន់​បំផុត សឹង​មិន​បាន​ពិន្ទុ ៥០% ផង។ ក្រោយមក លោក​អង្គុយក្រោម​ដើមប៉ម (apple) ហើយ​ឃើញផ្លែប៉ម​ជ្រុះ លោក​ក៏​ប្រើ​ខួរក្បាល​ត្រេះរិះ​ពិចារណ រហូត​អាច​ពាល់ត្រូវ​ពិភព​អាថ៌កំបាំងនៃ​ធម្មជាតិ ហើយ​បកស្រាយ​ច្បាប់​ធម្ម​ជាតិ​ទាំងឡាយ​ ទុក​ជា​វិភាគទាន​បញ្ញា សម្រាប់​អ្នក​ជំនាន់​ក្រោយ រហូត​ត្រូវ​មជ្ឈដ្ឋាន​អ្នកសិក្សា​ចាត់ទុក​លោក​ជា​ បិតារូបវិទ្យា ពោលគឺ​ប្រហាក់​ប្រហែល​នឹង​លោក អាល់បឺតអែនស្តែន (Albert Einstein) (ញូតុន​ជា​បិតារូបវិទ្យាទូទៅ(physics) រីឯអែនស្តែន ជា​បិតារូបវិទ្យា​អវកាស (astrophysics))។

ប្រែ​សម្រួល៖ សុខ មេត្តា
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment