សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ

សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ

- ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ
- 
ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមត្ថ​កិច្ចធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​រដ្ឋសភា​បានអនុម័ត
   
និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ ក្នុង​ក្របខ័ណ្ឌ​នៃ​ការត្រួតពិនិត្យ ធម្មនុញ្ញភាព ។
- 
ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង​សំរេច​អំពី​ករណី វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ
   
និង ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។
- 
ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​សំរេច​លើ​បណ្ដឹងតវ៉ា ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។
- 
ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី
   
នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬ​ការគ្រប់គ្រង​រដ្ឋបាលរ​បស់​ប្រទេសជាតិ
   
នឹងត្រូវ​ចាត់ទុកជា​អាសា​សូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​តែមួយគត់ ដែលមាន​សមត្ថកិច្ច​សំរេច ពី​មោឃភាព​នេះ ។
- 
ក្រោយពី​ច្បាប់​ណាមួយ​ត្រូវ​បានប្រកាស​ឱ្យប្រើ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​អធម្មនុញ្ញភាព នៃ​ច្បាប់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន
    
តាមរយៈ​ប្រធានរដ្ឋសភា ឬ​តំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់ ។
- 
បុគ្គល​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី​ណាមួយ ហើយ​រឿងក្ដី​នោះ​ឡើងដល់​តុលាការ បុគ្គល​នោះ​អាច​លើក​អំពី​អធម្មនុញ្ញភាព នៃ
   
បទ​ប្ប​ញ្ញ​ត្ដិ​ណាមួយ​នៃ​ច្បាប់ ឬ​សេចក្ដីសំរេច​របស់​ស្ថាប័ន​នានា ដែល​គេ​អះអាងថា ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ជា​សារវន្ដ​ណា
   
មួយ​របស់គេ​ជូន​តុលាការ​បាន ។
អ្នកមាន​សិទ្ធិ​ដាក់សំណើ ឬ​បណ្ដឹង​មក​ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញ្ក​ទទួល​ពិនិត្យ ដោះស្រាយ​សំណើ ឬ​បណ្ដឹង​ជានិច្ច​ជា​កាល​តាមរយៈ​នៃ​ការស្នើសុំ​ពី​ខាងក្រៅ​មិនមែន​ក្រុមប្រឹក្សាធម្មនុញ្ញ​ខ្លួនឯង ចាប់​យកមក​ពិនិត្យ​វិនិច្ឆ័យ ដោយ​ឯកឯង​នោះទេ ។ អ្នក​ដែលមាន​សិទ្ធិ​ក្នុងការ​ធ្វើបណ្ដឹង ឬ​លើកសំណើ​ត្រូវបាន​បែងចែកដោយឡែកៗ ទៅតាម​ប្រភេទ និង​កម្មវត្ថុ​នៃ​បណ្ដឹង រឺ​សំនើ​ដូច​មាន​ខាងក្រោម ៖
ក. អ្នកមាន​សិទ្ធិ​ដាក់​សំណើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់ ការបកស្រាយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា ឬ ព្រឹទ្ធសភា
ប្រភេទ កម្មវត្ថុ​នៃ​សំណើ
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់សំណើ
១. ពិនិត្យ​ធម្មនុញ្ញ ជា​អតិ​កាល (មុន​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
ក. មិន​ដាច់ខាត
- 
ច្បាប់​ស្ដីពី​ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្ដរជាតិ អនុសញ្ញា​អន្ដរជាតិ
- 
ច្បាប់​ធម្មតា
- ព្រះមហាក្សត្រ
- 
ប្រធានព្រឹទ្ធសភា
- 
ប្រធានរដ្ឋសភា
- 
នាយករដ្ឋមន្ដ្រី
- 
តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
- 
សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
ខ. ជាដាច់ខាត
- 
បទបញ្ជាផ្ទៃក្នុង វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​របស់​ព្រឹទ្ធសភា
- 
បទ​បញ្ញា​ផ្ទៃក្នុង វិសោធន​កម្មបទ​បញ្ញា​ផ្ទៃក្នុង​របស់​រដ្ឋសភា
- 
ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់រៀបចំអង្គការ 

- 
ប្រធាន​ព្រឺទ្ធសភា
- 
ប្រធានរដ្ឋសភា
- 
ប្រធានរដ្ឋសភា
២. ពិនិត្យ​ធម្មនុញ្ញភាព ជា​បច្ឆាកាល (ក្រោយ​ពេលដែល​ច្បាប់​ប្រកាស​ឱ្យប្រើ)
- 
ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
- 
បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា និង រដ្ឋសភា
៣. បកស្រាយ
- 
រដ្ឋធម្មនុញ្ញ
- 
ព្រះរាជក្រម ក្រឹត្យ-ច្បាប់​ដែល​នៅ​ជា​ធរមាន
- 
បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង រដ្ឋសភា 
- ព្រះមហាក្សត្រ
- 
ប្រធានព្រឹទ្ធសភា
- 
ប្រធានរដ្ឋសភា
- 
នាយករដ្ឋមន្ដ្រី
- 
តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
- 
សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
- 
តុលាការ
- 
ប្រជារាស្ដ្រ​ធ្វើសំណើ ប៉ុន្ដែ​ពុំ​ដោយ
ផ្ទាល់​ទេ ត្រូវ​ឆ្លង​តាមរយៈ​ប្រធាន​ព្រឹទ្ធ
សភា ប្រធានរដ្ឋសភា សមាជិក​ព្រឹទ្ធសភា ១
ភាគ ៤ តំណាងរាស្ដ្រ ១ ភាគ ១០
ខ. អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹងតវ៉ា​ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ
ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​និង​សំរេច​លើ​បណ្ដឹងតវ៉ា​ពី​សេចក្ដីសំរេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប)តែប៉ុណ្ណោះ​លើកលែងតែ
ករណី​ប្ដឹង​អំពី​លទ្ធផល​បណ្ដោះអាសន្ន ទើប​បុគ្គល​គណបក្សនយោបាយ​ដែល​ឈរឈ្មោះ​បោះឆ្នោត​អាចដាក់​បណ្ដឹង​ដោយផ្ទាល់​មក​ក្រុមប្រឹក្សាធម្មនុញ្ញ
ក្នុង​រយៈពេល ៧២ម៉ោង​បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន ក្នុងករណី​ដែល​បណ្ដឹង​នេះ​មិន​បានដាក់​ប្ដឹងទៅ​គណៈកម្មាធិការ​ជាតិ
រៀបចំ​ការបោះឆ្នោត ។ ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សំរេច​លើ​បណ្ដឹងតវ៉ា​ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ។
ប្រភេទ​កម្មវត្ថុ​នៃ​បណ្ដឹង
សមាសភាព​អ្នកមាន​សិទ្ធិ​ដាក់​បណ្ដឹង
១- ការចុះបញ្ជី គណបក្សនយោបាយ
នៅ​ក្រសួងមហាផ្ទៃ
គណបក្សនយោបាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (៥ថ្ងៃ​យ៉ាងយូរ
បន្ទាប់​ពីថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​បដិសេធ ពី​ក្រសួងមហាផ្ទៃ ។
ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​សំរេច ក្នុង​រយៈពេល ៣០ ថ្ងៃ​យ៉ាងយូរ
បន្ទាប់ពី​ទទួល​បណ្ដឹង)
២- ការតវ៉ា​ពី​បេក្ខភាព បញ្ជីរាយនាម​បេក្ខជន
សាមីខ្លួន សាមី​គណបក្សនយោបាយ(៥ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពិ​ថ្ងៃ​ទទួល
លិខិត ជូន ដំណឹង​បដិសេធ​ពី គជប។ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច
ក្នុង​រយៈពេល១០ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
៣- ការសុំ​ចុះឈ្មោះ​បោះឆ្នោត
   - 
ការបាត់​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
   - 
ជំទាស់​នឹង​ការចុះឈ្មោះ​ក្នុង​បញ្ជី បោះឆ្នោត
   - 
ការរក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត
សាមីខ្លួន​អ្នកតំណាង​ឱ្យ​សាមីខ្លួន (៥ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពិ​ថ្ងៃ​ទទួល​លិខិត​ជូន
ដំណឹង​បដិសេធ​ពី គជប។ក្រុមប្រឹក្សាធម្មនុញ្ញ​សំរេច​ក្នុង​រយៈពេល ១០ ថ្ងៃ យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង)
៤- លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត
   - 
បណ្ដឹងតវ៉ា​ដោយផ្ទាល់ ៧២ ម៉ោង​យ៉ាងយូរ​បន្ទាប់ពី
      
ការប្រកាស​លទ្ធ​ផលប​ណ្ដោះ​អាសន្ន​របស់ គជប
   - 
បណ្ដឹង​ជំទាស់​នឹង​សេចក្ដីសំរេច​របស់ គជប
     
៧២ម៉ោង​យ៉ាងយូរ​បន្ទាប់ពី​ការជូនដំណឹង​របស់ គជប
គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត
ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សំរេច​ក្នុង​រយៈពេល ១០ ថ្ងៃ ទៅ ២០
ថ្ងៃ​យ៉ាងយូរ​បន្ទាប់ពី​ទទួល​បណ្ដឹង

#Cambodialawstudent

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment