ចូរនិយាយឲ្យបានក្បោះក្បាយអំពីការបកស្រាយរដ្ឋធម្មនុញ្ញដោយក្រុមប្រឹក្សាធម្មនុញ្ញ។
ជាការពិតណាស់ចំពោះប្រទេសដែលប្រកាន់យកការយកយន្តការជាស្ថាប័ននយោបាយឲ្យក្លាយជារដ្ឋធម្មនុញ្ញរបស់រដ្ឋនោះគឺពុំចាំបាច់អ្វីអោយមានការត្រួតពិនិត្យអ្វីនោះទេ
(ច្បាប់មានលក្ខណៈជាអរូបិយ)។
ប៉ុន្តែបើយើងប្រៀបធៀបជាមួយប្រទេសដែលមានរដ្ឋធម្មនុញ្ញសរសេរ គឺខុសគ្នាស្រលាស់។
រាល់ការធ្វើវិសោធនកម្មឫបង្កើតច្បាប់ផ្សេងៗពាក់ពាន់ដល់ខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
គឺតម្រូវឲ្យមានជាដាច់ខាងនូវស្ថាប័នដាច់ដោយឡែកមួយ ឫក៏ហៅម៉្យាងទៀតថាជាស្ថាប័នឯករាជ្យមួយ
ដើម្បីធានានូវសេចក្តីសម្រេចនៃការបកស្រាយរធមិនឲ្យមានលក្ខណៈលំអៀងទៅរកស្ថាប័ននយោបាយផ្សេងៗទៀតឡើយ។
គ្រប់បណ្តារដ្ឋដែលមានរដ្ឋធម្មនុញ្ញសរសេរសុទ្ធតែបានបញ្ញាត្តិជុំវិញអំណាចតែមួយគត់ដែលត្រូវប្រគល់ឲ្យស្ថាប័នមួយជាអ្នកមានឯកសិទ្ធិបកស្រាយខ្លឹមសារមានចែងរដ្ឋធម្មនុញ្ញ។
ជាឧទាហរណ៍កម្ពុជាសម័យសង្គមរាស្ត្រនិយមបានផ្តល់ សិទ្ធិដល់សមាជិកសភា សម័យលន់នុល
បានបង្កើតតុលាការធម្មនុញ្ញ និងបន្ទាប់សម័យសារធារណរដ្ឋទី២
និងរដ្ឋកម្ពុជាបានផ្តល់សិទ្ធិដល់
គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាអ្នកមានសិទ្ធិបកស្រាយ និងត្រូតពិនិត្យ។
ទោះជាយ៉ាងនេះក្តីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា១៩៩៣ បានកំណត់ឲ្យមានស្ថាប័នមួយដែលជាស្ថាប័នឯករាជ្យ
មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យច្បាប់ បកស្រាយច្បាប់
និងជំនុំជម្រះរាល់បណ្តឹងពាក់ព័ន្ធនិងការបោះឆ្នោតការចុះបញ្ជីបោះឆ្នោតរបស់គណបក្សនយោបាយ។
ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ច
-ត្រួតពិនិត្យច្បាប់មុនពេលព្រះមហាក្សត្រប្រកាសឲ្យប្រើៈ
(អាទិកាល) គឺជាការត្រួតពិនិត្យរាល់ ច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ
បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ព្រឹទ្ធសភា និងច្បាប់អង្គិន។
ការត្រួតពិនិត្យទាំងនេះគឺជាការត្រួតពិនិត្យដាច់ខាតដែលមិនត្រូវរំលងឡើយ។
ចំពោះឯច្បាប់ផ្សេងៗទៀតដូចជាសន្និសញ្ញាអន្តរជាតិ ឫច្បាប់នានា អាចបើកឲ្យមានការស្នើសុំអោយត្រួតពិនិត្យបានដោយសមាសភាព
៖ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រ ១/១០ ប្រធានព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា ១/៤
-ការត្រួតពិនិត្យក្រោយពេលដែលច្បាប់ប្រកាសឲ្យប្រើៈ
(បច្ឆាកាល) គឺជាការស្នើសុំរបស់ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា
តំណាងរាស្ត្រ ១/១០
ប្រធានព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា ១/៤ និងប្រជារាស្ត្រទូទៅនៅពេលដែលមានវិវាទក្នុងតុលាការអាចស្នើតាមរយៈតុលាការតាមឋានានុក្រមនៃនីតិវិធីស្នើ
ឲ្យក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ ឫក៏អាចស្នើតាមរយៈតំណាងរាស្ត្របាន។ ភាគច្រើនគឺយើងមិនសូវឃើញការស្នើសុំអ្វីឡើយ។
ជាគោលការណ៍ នៃការត្រួតពិនិត្យធម្មនុញ្ញភាពគឺសំដៅធានានូវភាព
មិននៅក្រោមច្បាប់នានានៃរដ្ឋធម្មនុញ្ញដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញថា
រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលដែលនាំអោយមានវិវាទសមត្ថកិច្ចកើតឡើងនិងជាពិសេសគឺបាត់បង់នូវតម្លៃរបស់រដ្ឋធម្មនុញ្ញនោះតែម្តង។
ម្យ៉ាងវិញទៀតបើយើងមើលគោលការណ៍ទម្រង់របស់រដ្ឋធម្មនុញ្ញដែលនិយាយពីឋានានុក្រមគឺតម្រូវមិនអាចឲ្យមានវិវាទសមត្ថកិច្ចក្នុងការបកស្រាយច្បាប់ឡើយ។
Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.
0 យោបល់:
Post a Comment