ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សង្រ្គោះ​ជាតិ ​ត្រៀម​ជួប​គ្នា​ជា​ថ្មី​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​


ជំនួបចរចារបស់ក្រុមការងារគណបក្សទាំងពីរនាពេលកន្លងកម។
ជំនួបចរចារបស់ក្រុមការងារគណបក្សទាំងពីរនាពេលកន្លងកម។
RFI/ Siv Channa

ដោយ វ៉ា សំណព្វ
ក្រុម​ការងារ​​សេចក្តី​ព្រាង​​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ​ ស្តី​ពី​​ការ​រៀប​ចំ​​អង្គការ​​បោះ​ឆ្នោត​​គណបក្ស​​ប្រជាជន​​កម្ពុជា​ និង​​សង្គ្រោះ​​ជាតិ​​នឹង​​ជួប​ប្រជុំ​គ្នា​​ជា​ថ្មី​​នៅ​​រសៀល​​ម៉ោង​៣​ថ្ងៃ​​សុក្រ​​នេះ ​ដើម្បី​​បញ្ចប់​​សេចក្តី​ព្រាង​​វិសោធនកម្ម​​រវាង​​គណបក្ស​​ទាំង​ពីរ​ ដែល​​មើល​ទៅ​​នៅ​​ខ្វែង​គ្នា​​តិច​តួច​​នោះ​។​ ការ​ជួប​គ្នា​​នេះ ​បាន​ធ្វើ​​ឡើង ​ក្រោយ​ពី​​ការ​ឆ្លើយ​តប​​ជា​​ផ្លូវ​ការ​​របស់​លោក​​ឧបនាយក​រដ្ឋ​មន្ត្រី​ ស​ ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ ​ទៅ​នឹង​​លិខិត​​របស់​លោក ​សម ​រង្ស៊ី​ ប្រធាន​​គណបក្ស​សង្គ្រោះ​​ជាតិ​ កាល​ពី​​យប់​​ថ្ងៃ​ទី​៣១​កក្កដា​​ម្សិល​​មិញ​​នេះ​។​

សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ
 
01/08/2014
ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ ដែល​ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក អេង ឆៃអ៊ាង មកពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួបគ្នា​ជាថ្មី​នៅវេលា​ម៉ោង៣រសៀល​ថ្ងៃ​សុក្រ​ទី១សីហា​នេះ នៅឯ​វិមាន​រដ្ឋសភា។ ក្រុមការងារ​ទាំងពីរ នឹង​លើកយក​សេចក្តីព្រៀងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា៧៦ និង​ការបង្កើត​ជំពូក​ថ្មី​ទាក់ទង​នឹង​អង្គ​ការរៀបចំ​ការបោះឆ្នោត​មក​ដាក់​លើ​តុ ដើម្បី​ពិភាក្សាគ្នា​ស្វែងរក​ចំណុច​រួមគ្នា​មួយ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។

បើតាម​លោក ជាម យៀប ដដែល សេចក្តីព្រាងច្បាប់​របស់​គណបក្ស​ទាំងពីរ វា​ស្ទើរតែ​ត្រូវ​គ្នា​ទាំងអស់​ទៅហើយ ក៏ប៉ុន្តែ​វា​នៅមាន​ចំណុច​ខុសគ្នា​ខ្លះ​ទាក់ទង​ទៅនឹង​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​ក គ.ជ.ប និង​ការផ្តល់​ថវិការ​ស្វយ័ត​ដើម្បី​បំពេញការងារ​របស់ខ្លួន។ ដែល​ចំណុច​ទាំងពីរ​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ចែង​ដាច់​នៅក្នុង​មាត្រា១៥២ និង​មាត្រា១៥៣ថ្មី នៃ​សេចក្តីព្រាង​របស់ខ្លួន។

សូមបញ្ជាក់ថា ការជួបគ្នា​ជាថ្មី​របស់​ក្រុមការងារ​ទាំងពីរ​នេះ បានធ្វើ​ឡើង នៅក្រោយពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ជា​ផ្លូវការ​ទៅនឹង​លិខិត​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​យប់​ថ្ងៃទី៣១ ខែកក្កដា​ម្សិល​មិ​ញ​នេះ ដោយបាន​ភ្ជាប់​មកជា​មួយ​នូវ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា​មកជា​មួយ​ផង។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មិនទាន់​អត្ថាធិប្បាយ​យ៉ាងណា​នៅឡើយ​ទេ ជុំវិញ​សេចក្តីព្រាងច្បាប់​នេះ ដោយ​លោក​នៅ​រង​ចាំមើល​លទ្ធផល​នៃ​ការជួប​ចរចារ​គ្នា​រវាង​ក្រុមការងារ​គណបក្ស​ទាំងពីរ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ។ លោក សម រង្ស៊ី ក៏មិនទាន់​បានកំណត់​ពី​កាល​បរិ​ច្ចេ​ទ​ពិតប្រាកដ​នៃ​ថ្ងៃ​ចូលធ្វើ​សច្ចាប្រណិធាន​នៅក្នុង​ព្រះបរមរាជវាំង​នៅឡើយ​ដែរ ល្គឹកណា​ភាគី​ទាំងពីរ​មិនទាន់​ឯកភាពគ្នា​ទាំងស្រុង​នោះ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment