ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ

ប្រ​វ​ត្ដិ​ក្រុមប្រឹក្សាធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា

នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ពុំ​ដែលមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ រដ្ឋធម្មនុញ្ញ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែល​បាន​កែប្រែ​បន្ដបន្ទាប់
រហូតដល់ ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ១៩៦៤ ក៏បាន​និយាយ​នៅក្នុង​មាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួត
ពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា ។ រដ្ឋធម្មនុញ្ញ​សា​ធាណ​រដ្ឋ​ខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បាន​បង្កើ់ត​ឱ្យ
មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​មួយ​ដែរ​ដែល​ដាក់ឈ្មោះថា “ តុលាការ​ធម្មនុញ្ញ ”។ ទោះបីជា​មានឈ្មោះ​ជា​តុលាការ​ធម្មនុញ្ញ​ក៏ដោយ​ក៏​អង្គការ
នេះ​ស្ថិតនៅ​ដោយឡែក​ពី​អង្គការ​តុលាការ​ដែរ ។ ការបង្កើ់ត​នេះ​គឺ​ពិតជា​ទទួល​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​យ៉ាង​ប្រត្យក្ស។ ការមកដល់​នៃ​របប​ខ្មែរក្រហម
នៅ​ឆ្នាំ ១៩៧៥ បាន​នាំមក​នូវ​ការកាប់សម្លាប់​ប្រជាជន និង​កំទេច​បំផ្លាញ​រចនាសម្ព័ន្ធ​ទាំងអស់​ព្រមទាំង​ជាន់ឈ្លី​ក្បួនច្បាប់​ទាំងឡាយ​គ្មាន​សល់​រហូតដល់
ដំណាច់ឆ្នាំ ១៩៧៨ ។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹង​ការកសាង​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ​ការស្ដារ​ប្រព័ន្ធ​ច្បាប់​ក៏មាន​សកម្ម
ភាពខ្លាំង​ក្លា​ណាស់ដែរ ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា​ឆ្នាំ ១៩៨១ អនុញ្ញាតឱ្យ​មានការ​បកស្រាយ​ច្បាប់​ដោយ​ក្រុមប្រឹក្សារដ្ឋ​ក្នុងឋានៈ
ជា​អង្គការ​អចិន្ដ្រៃយ៍ របស់​រដ្ឋសភា ។ ចាប់ពី​ឆ្នាំ ១៩៨៩ ដល់ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញ​នៃ រដ្ឋ​កម្ពុជា​បាន ចែង​អំពី​ការបកស្រាយ
ច្បាប់ ដោយ​គណៈកម្មាធិការ អចិន្ដ្រៃយ៍​រដ្ឋសភា ។ ប៉ុន្ដែ​នៅពេលនោះ​ការបកស្រាយ​រដ្ឋធម្មនុញ្ញ និង​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​ពុំទាន់​មាន
នៅឡើយ ។ រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានអនុម័ត​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ
សហប្រជាជាតិ ពី​ឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ នេះ​គឺជា​ការវិល​ត្រលប់​ទៅរក​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​ជា
ថ្មី​ម្ដងទៀត ។

ជំពូក XII ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​និយាយ​អំ​ព៉ី “ ក្រុមប្រឹក្សាធម្មនុញ្ញ ” ដែលមាន​ចំណុច​ជាច្រើន​ធ្វើ​ឱ្យគេ​នឹកគិត​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេស
បារាំង ។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅមាន​ចំណុច​ខុសគ្នា ពី​បែប​បារាំង​ដែរ ពិសេស​ការពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​ក្រោយ​ពេលដែល​ច្បាប់​នោះ
ត្រូវបាន ប្រកាស​ឱ្យប្រើ​ហើយ និង​សវនាការ​សាធារណៈ​នៅក្នុង​ការ​ជំនុំ​ជំ​រះ វិវាទ​ទាក់ទង និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ។ សវនាការ​សា
ធា​រណៈ​នេះ មានចែង​នៅក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ ដែល​បានប្រកាស​ឱ្យប្រើ​នៅ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។ គួរ​កត់​សំ
គាល់​ដែរ​ថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើ​វិសោធនកម្ម ២លើក​មកហើយ លើក​ទី ១ នៅ​ថ្ងៃទី១៤ ខែ​កក្ដ​ដា ឆ្នាំ ១៩៩៧ ដើម្បី​ធ្វើ
ប្រតិភូកម្ម​ព្រះ​ហ​ស្ថ​លេខា​ព្រះមហាក្សត្រ​ទៅជូន​ប្រមុខរដ្ឋស្ដីទី និង លើក​ទី ២ នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៩៩ ដើម្បី​ប​ងើ់្ក​ត
ព្រឹទ្ធសភា ។

ដកស្រង់ពីគេហទំព័ររបស់ក្រុុមប្រឹក្សាធម្មនុញ្ញ http://www.ccc.gov.kh/u_index.php?task=u_history_ccc


SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment