ក្រុម​ការងារ​​កែ​ទម្រង់​​ការ​បោះ​ឆ្នោត​ជួបគ្នា​​សម្រេ​ច​​ប្រជុំ​​ថ្ងៃ​​ចន្ទ​​បន្ត​ដើម្បី​​ពិភាក្សា​​លើ​៤​ចំណុច


ការជួបចរចាគ្នារវាងគណបក្សប្រជាជន និង គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤។
ការជួបចរចាគ្នារវាងគណបក្សប្រជាជន និង គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៤។
RFI/ Siv Channa

ដោយ លី ម៉េងហួរ
ដូច​​ការគ្រោងទុកគឺ​នៅ​ម៉ោងព្រឹកថ្ងៃ​អង្គារទី២៩កក្កដា​​នេះក្រុមការងារ​​​ចម្រុះ​កែទម្រង់​ការ បោះឆ្នោតរបស់​គណបក្ស​ប្រជាជន​​កម្ពុជា​និង​​គណបក្ស​​សង្គ្រោះ​ជាតិ​ ដឹក​នាំ​​​ដោយ​​​​លោក ប៊ិន​​ ​ឈិន​​ និង​ ​លោក គួ​យ ប៊ុន​រឿន បាន​​​ជួប​ប្រជុំ​គ្នា​ជា​​លើកដំបូង​។ក្រុមកា​រងារ​ចម្រុះ​ដែលមាន​សមាសភាព​ម្ខាង រូប បាន​ព្រមព្រៀងគ្នា​លើ​ប្រធានបទនិង​កម្មវិធី​ជួបគ្នា​បន្តនៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​​សប្តាហ៍​ក្រោយ។​កំណែទម្រង់​ការបោះឆ្នោត​នេះត្រូវបាន​ក្រុមការងារ​ទាំងពីរ​កំណត់​ជា​បណ្តោះ​អាសន្ន​​ថា នឹង​ត្រូវ​​ចំណាយ​ពេល ៦ខែ។

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ
 
29/07/2014
ក្រុមការងារ​កែទម្រង់​ការបោះឆ្នោត​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​ម្ខាង៥រូបដឹកនាំ​ដោយ​លោកប៊ិនឈិននិង​លោក​គួ​យ​ប៊ុន​រឿនបាន​ជួបប្រជុំជា​លើកដំបូង​នៅ​ព្រឹក​ថ្ងៃទី២៩កក្កដា​នេះនៅ​រដ្ឋសភា។
កិច្ចប្រជុំ​ជាង២ម៉ោង​នោះត្រូវបាន​លោកស៊ិ​ក​ប៊ុន​ហុក​សមាជិក​រដ្ឋសភានិង​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជារួមទាំង​លោក​ហូរ​វ៉ាន់សមាជិក​ក្រុមការងារ​ចម្រុះ​គណបក្ស​សង្គ្រោះ​ជាតិបាន​អះអាងថាប្រកបដោយ​បរិយា​កាស​​ល្អនិង​មិនមាន​អ្វី​រាំងស្ទះ​នោះទេ។ក៏ប៉ុន្តែ​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​នេះក៏​មិនទាន់​សម្រេច​​អ្វី​ជា​ដុំកំភួន​ដែរ។ក្រុមការងារ​ទាំងពីរបាន​កំណត់​ថានឹង​ជួបគ្នា​ម្តងទៀតនៅ​ព្រឹក​ថ្ងៃ​ចន្ទដើម​សប្តាហ៍​ក្រោយ។

លោកហូរវ៉ាន់ឲ្យ​ដឹងថាកិច្ចប្រជុំ​ក្រុមការងារ​កែទម្រង់​ការបោះឆ្នោត​រប​ស់​គណបក្ស​ទាំងពីរនៅ​ថ្ងៃ​ចន្ទ​ខាងមុខនឹង​ជជែក​គ្នា​លើ៤ចំណុចរួមមាន៖ទី១-រចនាសម្ព័ន្ធ​គជបចាប់ពី​ថ្នាក់​ខេត្ត​រាជ​ធានី​​​ក្រុង​ស្រុក​ខណ្ឌរហូតដល់​គជប​ថ្នាក់ឃុំ​សង្កាត់ទី២-បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោតទី៣-​យន្តកា​រ​ដោះស្រាយ​វិវាទ​បោះឆ្នោតនិង​ចំណុច​ទី៤-ការពិនិត្យ​រៀបចំ​សិក្ខាសាលា​កែទម្រង់​បោះឆ្នោត​។

ក្រៅពី​ឯកភាព​ជា​គំនិត​ខាងលើនេះលោក​ហូរ​វ៉ាន់បាន​បន្តថាក្រុមការងារ​ចម្រុះ​គណបក្ស​ទាំង​ពីរក៏បាន​ជជែក​គ្នាហើយ​កំណត់​ជា​បណ្តោះអាសន្ន​ថាដើម្បី​កែទម្រង់​ការបោះឆ្នោតនិង​ច្បាប់​បោះឆ្នោត​នេះត្រូវការ​ពេលវេលា​យ៉ាងហោចណាស់៦ខែ។

ទោះជា​​​​ចំណាយ​ពេល​​យូរដោយសារ​តែមាន​កិច្ចការ​ជាច្រើន​ត្រូវធ្វើប៉ុន្តែ​លោក ​ហូរ ​វ៉ាន់ គូស​បញ្ជាក់ថាបើសិនជា​ក្រុមការងារ​ចម្រុះ២ក្រុម​ទៀតគឺ​ក្រុមការងារ​កែប្រែ​រដ្ឋធម្មនុញ្ញនិង​ក្រុម​ការងារ​​កែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភាដែល​ជួបគ្នា​នៅ​រសៀល​នេះបញ្ចប់​ការងារ​របស់ខ្លួននៅ​ល្ងាច​នេះឬ​នៅ​ថ្ងៃ​ពុធ​ស្អែកនោះ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រទាំង៥៥រូបរបស់​គណបក្ស​សង្គ្រោះ​ជាតិនឹង​ចូល​ស្បថហើយ​ចូលប្រជុំ​រដ្ឋសភាដើម្បី​អនុម័ត​លើ​ការកែសម្រួល​ច្បាប់​ទាំង​នោះ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment