​ទស្សនៈ​អ្នកប្រវត្តិសាស្ត្រ និង​អ្នកស្រាវជ្រាវ​ជុំវិញ​ការដោះលែង​អ្នកទោស​ថៃ​​

ព័ត៌មានថ្មីបំផុត

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃពុធ ទី2 កក្កដា 2014, 11:45 AM​

លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត ក្នុងថ្ងៃនាំចូលសវនាការ នាពេលកន្លងមក


អ្នកវិភាគ ​ប្រវត្តិសាស្ត្រ និង​អ្នកស្រាវជ្រាវ លើកឡើងថា ការដោះលែង​ទណ្ឌិត​ជនជាតិ​ថៃ ដែល​ជា​មេដឹកនាំ​អាវ​លឿង​លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត អាច​ជា​សញ្ញា​នៃ​ការបង្ហាញ​ភាពទន់ភ្លន់​ផ្នែក​ការទូតដើម្បី​បាន​ផលប្រយោជន៍​ អ្វី​មួយ​មក​វិញ តែ​ក៏​ជាការ​បង្ហាញ​អំពី​ការចុះ​ខ្សោយ​ផ្នែក​ការទូត​របស់​កម្ពុជា​ដែរ​។

​ទណ្ឌិត​ និង​ជា​សកម្មជន​អាវ​លឿង​ថៃ លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត (Veera Somkwamkid) ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​អង្គារ​ទី​០១​ខែកក្កដា​នេះ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​រដ្ឋាភិបាល​យោធា​ថៃ​។​

​ការដោះលែង​នេះ ស្របពេល​ដែល​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការបរទេស​ថៃ លោក Sihasak Phuangketheow បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជាលោក ហោ ណាំហុង​។​

​សាស្ត្រ​ចារ្យ​ប្រវត្តិសាស្ត្រ​លោក​ សំបូរ មា​ណ្ណា​រ៉ា ​ឯកភាព​នឹង​ឯកសារ​ប្រវត្តិសាស្ត្រ​ថា កាលពី​ជំនាន់​ស្តេច​មុនៗ ក្សត្រ​ដែល​ចង់​បាន​សន្តិភាព តែងតែ​នាំ​យក​សួយសារអាករ​ទៅ​ឲ្យ​ប្រទេស​ជិតខាង ដើម្បី​ខ្លួន​ទទួលបាន​នូវ​សេចក្ដីសុខ​ សន្តិភាព​ ដោយ​មិន​មាន​ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​ជិតខាង​។ ​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​សំបូរ មា​ណ្ណា​រ៉ា បញ្ជាក់ថា ការដឹកនាំ​ប្រទេស​នា​ពេលបច្ចុប្បន្ន គឺ​មិន​ដូច​គ្នា​ទេ ព្រោះ​ប្រទេស​នី​មួយៗ​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​ប្រទេស​ដូចៗ​គ្នា។

​សម្រាប់​អ្នក​ស្រាវជ្រាវ​សង្គម​លោក កែម ឡី មានប្រសាសន៍ថា ការដោះលែង​អ្នកទោស​ថៃ គឺជា​រឿង​នយោបាយ ដែល​ជា​ថ្នូរ​នឹង​ការ​ឲ្យ​ពលករ​ខ្មែរ ចូលទៅ​ក្នុង​ប្រទេស​នេះ​ដោយ​សន្តិភាព​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការដោះលែង​អ្នកទោស​ថៃ​នេះ គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ ដែល​ជា​ការ​ជ្រៀង​ជ្រែក​ក្នុង​ប្រព័ន្ធតុលាការ ដែល​អាច​ហៅ​បាន​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា គឺ​គ្រប់គ្រង​ដោយ​លោក​ហ៊ុន សែន​។ លោក​បន្តថា ការដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចេញមុខ​ទៅ​ចាប់​ដៃ​ជាមួយ​ទ័ព​ថៃ ដែល​ធ្វើ​រដ្ឋប្រហារ​លទ្ធិប្រជាធិបតេយ្យ បញ្ជាក់​ឲ្យឃើញថា ប្រទេស​ខ្មែរ​កំពុង​ស្ថិត​ក្នុង​បរិបទ​ប្រទេស​កុ​ម្មុយ​នី​ស​ដែរ ហើយ​ថា​ការ​ធ្វើ​នយោបាយ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ ជាពិសេស​ព្រំដែន​ប្រាសាទ​ព្រះវិហារ ។

លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​លើកឡើងថា ការដោះលែង​នេះ មិនមែន​ផ្អែកទៅបាលើ​នយោយ​ដោះដូរ​អី​នោះ​ទេ តែ​គឺ​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់​។

​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១១ លោក វី​រ៉ា ស៊ុំ​ក្វាម​ឃី​ត ត្រូវបាន​សាលាដំបូង​ក្រុងភ្នំពេញ បាន​កាត់ទោស ក្រោម​បទ​ចូល​ទីលាន​យោធា​កម្ពុជា​ដោយ​ខុសច្បាប់ ក្នុង​បំណង​ទុច្ចរិត និង​បទ​ប្រមូល​ព័ត៌មាន​សម្ងាត់​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កម្ពុជា​។​

​ការដោះលែង​ទណ្ឌិត វី​រ៉ា ស៊ុំ​ក្លា​ម​ឃី​ត ដែល​ជា​សកម្មជន​ក្រុម​អាវ​លឿង​ថៃ ធ្វើឡើង​ក្រោយ​ពេល​របប​យោធា​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​ទាំង​ បង្ខំ និង​ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើសុំ​ឲ្យ​របប​យោធា​ថៃ​ដោះលែង​ពលករ​ខ្មែរ​១៣​នាក់ ដែល​រដ្ឋាភិបាល​ថៃ​ចាប់ខ្លួន​ករណី​ប្រើ​ឯកសារ​ក្លែងក្លាយ​៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment