ក្រុមយុវជនដែលមកពីសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមរាប់ពាន់នាក់ ទំបំផុតបានទៅដល់ខាងមុខស្ថានទូតវៀតណាម ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស។ ស្ថានទូតវៀតណាមជាគោលដៅចុងក្រោយគេបង្អស់ ដែលក្រុមអ្នកតវ៉ា ត្រូវដាក់ញត្តិនៅព្រឹកថ្ងៃទី២១កក្កដានេះ ដើម្បីឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ប្រវត្តិសាស្ត្រពិត នៃទឹកដីកម្ពុជាក្រោម។
ការដង្ហែរក្បួនមិនមានឧបសគ្គ ឬអំពើហិង្សាណាមួយកើតឡើងតាមផ្លូវឡើយ ខណៈដែលកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានចេញទៅបិទផ្លូវសំខាន់ៗមួយចំនួន នៅជុំវិញភូមិគ្រឹះលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅឯវិមានឯករាជ្យ ដើម្បីកុំឲ្យអ្នកហែញត្តិដើរកាត់។
ជាការកត់សម្គាល់ ការដង្ហែរញត្តិរបស់ក្រុមអ្នកតវ៉ាដែលពាក់អាវយឺតពណ៌ស មានផែនទីកម្ពុជា កាលពីសម័យអាណាចក្រខ្មែរ ប្រដាប់ដោយទង់ជាតិ ទង់សាសនា និងបដាដែលមានសរសេរអក្សរថា «កម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ» ផងនោះ បានធ្វើឡើងចាប់ពីម៉ោង៧ព្រឹក ដោយធ្វើការប្រគល់ញត្តិរបស់ពួកគេដល់ស្ថានទូតបារាំងមុនគេ បន្ទាប់មកទៅស្ថានទូតអង់គ្លេស ទូតអាមេរិក ទូតរុស្ស៊ី តំនាងសហភាពអឺរ៉ុប ស្ថានទូតចិន និងចុងក្រោយគឺស្ថានទូតវៀតណាម។
ក៏ប៉ុន្តែមន្ដ្រីស្ថានទូតវៀតណាមបដិសេធមិនទទួលញត្តិទេ ដោយបង្គាប់ឲ្យក្រុមអ្នកតវ៉ាយកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញវិញ ក៏ប៉ុន្តែក្រុមអ្នកហែញត្តិមិនយល់ព្រម ហើយក៏បន្តប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតវៀតណាម មិនទៅណារហូតមកទល់ថ្ងៃត្រង់នេះ។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិ នៅថ្ងៃចន្ទនេះដែរថា អាជ្ញាធរបានបង្ហាញនូវភាពអត់ធ្មត់ឲ្យបានកាន់តែច្រើននូវការប្រឈមមុខដាក់គ្នា ដោយសារថែរក្សាបរិយាកាសនៃការជួបចរចាគ្នាថ្នាក់កំពូល រវាងគណបក្សជាប់ឆ្នោតទាំងពីរ ដែលកំពុងវិវត្តទៅបានល្អនៅថ្ងៃស្អែក។ លោកបញ្ជាក់ថា សាលារាជធានី មិនមែនជាកន្លែងទទួលញត្តិសម្រាប់ស្ថានទូតវៀតណាមទេ។ ទោះយ៉ាងនេះក្ដី អាជ្ញាធរក្រុងក៏បានសម្របសម្រួលឲ្យអភិបាលរងខណ្ឌចំការមកមួយរូប មកទទួលញត្តិជំនួស ហើយសន្យាថា នឹងបញ្ជូនទៅកាន់ស្ថានទូតវៀតណាម មិនឲ្យបាត់បង់ឡើយ។
សូមរំលឹកថា កាលពីថ្ងៃទី៨ខែកក្កដាកន្លងទៅ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា យុវជនខ្មែរ និងព្រះសង្ឃ បានធ្វើបាតុកម្មតវ៉ាម្ដងហើយ នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យលោកត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សុំទោសជាសាធារណៈចំពោះសម្ដីដែលខ្លួនបាននិយាយថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាមតាំងពីយូរលង់មកហើយ៕

0 យោបល់:
Post a Comment