សង្គ្រាម​ពាក្យ​សម្តី​បាន​ផ្ទុះ​ឡើង​ជា​ថ្មី រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​

 
 
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។
RFI-ចាន់ណា

ដោយ ប៉ែន បូណា
ថ្លែង​ក្នុង​ទិវា​មច្ឆជាតិ​ពី​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​កិច្ច​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ប៉ុន្តែ ហាម​គណបក្ស​សង្គ្រោះ​ជាតិ​លើកយក​បញ្ហា ២​ភាគ​៣ មក​ធ្វើ​ជា​លក្ខណ។ ប្រមុខ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច ក៏​បាន​ព្រមាន​ជា​ថ្មី​ទៀត​ថា នឹង​បើក​ដៃ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​បាតុកម្ម​ប្រឆាំង​តប​វិញ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បន្ត​ធ្វើ​បាតុកម្ម។

ប្រសាសន៍របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ 
 
 
02/07/2014
ជា​ការ​ឆ្លើយតប លោក យ៉ែម ប៉ុញ្ញ​ឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​នៅតែ​បើកទ្វា​ចំហ​សម្រាប់​ការចរចា ដែរ​តែ​នៅ​រក្សា​ការ​ទាមទារ​ការ​បង្កើត គ.ជ.ប ដោយ​សំឡេង ២​ភាគ​៣​ដដែល។ ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ បញ្ជាក់ថា មិន​ត្រូវ​ធ្វើ​បាតុកម្ម​អុកឡុក​ទេ។

សូម​ស្តាប់​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ ដូចតទៅ៖
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment