ដោយ«ព្រួយបារម្ភ»ចំពោះអំពើហិង្សារវាងបាតុករគណបក្សប្រឆាំង និងភ្នាក់ងារសន្តិសុខ ដែលបានកើតឡើងនៅថ្ងៃទី១៥ ខែកក្កដានោះ និងចំពោះ«ការដាក់ទោសធ្ងន់»លើសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រី រ៉ាវីណា សែមដាហ្សានី (Ravina Shamdasani) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានអំពាវនាវឱ្យមន្ត្រីយុត្តិធម៌«គោរពឱ្យបានម៉ឺងម៉ាត់តាមបទដ្ឋានសិទ្ធិមនុស្ស» ក្នុងចំណាត់ការទាក់ទងនឹងករណីនេះ។
ដោយជម្រុញឱ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតអំពើហិង្សានោះ«ជាបន្ទាន់ ប្រកបដោយតម្លាភាព អព្យាក្រិតភាព និងប្រសិទ្ធភាព» លោកស្រី រ៉ាវីណា សែមដាហ្សានី ក៏បានស្នើឱ្យគ្រប់ភាគី«ចរចាគ្នាវិញ ដើម្បីបញ្ចប់ការជាប់គាំងនយោបាយ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា «បម្រាមទាំងឡាយចំពោះសេរីភាពបញ្ចេញមតិ និងសេរីភាពប្រមូលផ្តុំគ្នាដោយសន្តិវិធី ត្រូវតែដកចេញភ្លាម ហើយគ្រប់គ្នាត្រូវតែអនុវត្តសិទ្ធិទាំងនេះដោយសន្តិវិធី»។
ទន្ទឹមនឹងនេះដែរ គណៈប្រតិភូសហភាពអឺរ៉ុបក៏«សោកស្តាយ»ចំពោះអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យថ្ងៃនោះ ហើយថ្លែងថា«មេដឹកនាំកម្ពុជានានាត្រូវតែធ្វើសកម្មភាពដោយការទទួលខុសត្រូវ ដើម្បីជាប្រយោជន៍ដល់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា និងត្រូវតែបង្ការអំពើហិង្សាបន្ថែមទៀត»។
គណៈប្រតិភូសហភាពអឺរ៉ុបសង្កត់ធ្ងន់ថា «នីតិវិធីដ៏ច្បាស់លាស់ត្រូវតែអនុវត្ត ហើយសិទ្ធិទាំងឡាយនៃជនដែលត្រូវឃុំខ្លួនបណ្ដោះអាសន្ន ត្រូវតែគោរពឱ្យបានពេញលេញ»។ គណៈប្រតិភូសហភាពអឺរ៉ុបជម្រុញឱ្យ«គ្រប់ភាគីទាំងអស់ស្តារឡើងវិញឱ្យបានឆាប់រហ័ស នូវលក្ខខណ្ឌនានាដើម្បីវិលមកចរចាគ្នា ខាងនយោបាយ ដោយការស្ថាបនាវិញ»។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកឈ្មោះ ជែន្នីហ្វ៊ើ សាគ្គី (Jennifer R.J. Psaki) លើកឡើងថា «យើងថ្កោលទោសអំពើហិង្សា (...) ដែលបង្កឱ្យកងសន្តិសុខ និងបាតុកររបួស»។ លើសពីនេះទៀត អ្នកស្រី ជែន្នីហ្វ៊ើ សាគ្គី អំពាវនាវឱ្យ«ដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិ» ព្រមទាំងឱ្យរដ្ឋភិបាលកម្ពុជា «ដកបម្រាមធ្វើបាតុកម្មចេញ និងអនុញ្ញាតឱ្យប្រជាជនធ្វើបាតុកម្មដោយសន្តិវិធី»។
ប្រតិកម្មខាងលើរបស់សហគមន៍អន្តរជាតិជាការធ្វើឱ្យសំឡេងរបស់សង្គមស៊ីវិលជាតិ និងអន្តរជាតិកាន់តែកងរំពងឡើង។ មុននេះមួយថ្ងៃ បណ្ដុំអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ជាង២០អង្គភាព បានសម្ដែង«ការសោកស្តាយ» និង«ថ្កោលទោសការចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាប់ និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងការគាបសង្កត់» តាមរយៈសេចក្តីថ្លែងការរួមមួយចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤៕

0 យោបល់:
Post a Comment