ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ
ព្រះបរមរតនកោដ្ឋ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១០
ដល់ថ្ងៃទី១២កក្កដាខាងមុខនេះ។
ដើម្បីញ៉ាំងឲ្យព្រះរាជពិធីនេះ
ប្រព្រឹត្តទៅក្នុងបរិយាកាសឱឡារិក អធិកអធម
ក្នុងឥរិយាបទកាន់ទុក្ខស្រគត់ស្រគំរបស់ជាតិទាំងមូល
ក្រសួងព័ត៌មាន
បានណែនាំឲ្យផ្អាកសកម្មភាពដែលមានលក្ខណៈសប្បាយ
និងគគ្រឹកគគ្រេង ក្នុងរយៈពេល៣ថ្ងៃ
នៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ។
នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ
ព្រះបរមរតនកោដ្ឋ ក្រសួងព័ត៌មាន
បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា
ត្រូវផ្អាកការផ្សាយនូវកម្មវិធី ទស្សនីយភាព ការសម្ដែង ការប្រគុំតន្ដ្រី
និងការផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលមានលក្ខណៈសប្បាយ គគ្រឹកគគ្រេង។
ដោយឡែក កន្លែងកម្សាន្តសប្បាយ
ក៏ត្រូវផ្អាកសកម្មភាពដែលមានលក្ខណៈសប្បាយរបស់ខ្លួន
នៅក្នុងអំឡុងថ្ងៃទី១០ ដល់ថ្ងៃទី១២កក្កដានេះផងដែរ។
នេះបើតាមបទបញ្ជាណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី០៣កក្កដា។
ក្រៅពីនេះ ក្រសួងព័ត៌មាន បានណែនាំឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ទាំងរដ្ឋ និងឯកជន ទូទាំងប្រទេស ត្រូវផ្សាយបន្តផ្ទាល់ពីវិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា នូវសកម្មភាពនានា ក្នុងរយៈពេលនៃព្រះរាជពិធី ដង្ហែព្រះបរមអដ្ឋិ។
អ្នកសារព័ត៌មានគ្រប់រូប ទាំងអ្នកនៅក្នុងព្រះរាជពិធីដង្ហែ និងអ្នកបម្រើការងារក្នុងស្ទូឌីយោតាមស្ថានីយ៍ផ្សាយរបស់ខ្លួន ត្រូវបានកំណត់ឲ្យប្រើប្រាស់ឯកសណ្ឋានកាន់ទុក្ខ សម្លៀកបំពាក់ពណ៌សនិងខ្មៅ គឺបុរសខោខ្មៅវែង អាវសដៃវែង ក្រវ៉ាត់កខ្មៅ និងស្ដ្រី សំពត់ខ្មៅ អាវស ពានាស។
សូមជម្រាបជូនថា ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២កក្កដា។ នៅថ្ងៃទី១០ និងទី១២កក្កដា មានពិធីតាំងសមាធិ បង្សុកូល និងរាប់បាត្រនៅមុខព្រះបរមរាជវាំង។
ចំណែកថ្ងៃទី១១កក្កដា គឺជាថ្ងៃដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ដោយក្បួនដង្ហែចម្ងាយប្រមាណ១៣គីឡូម៉ែត្រនោះ នឹងធ្វើដំណើរចេញពីព្រះបរមរាជវាំងតាមទ្វារជ័យ បត់ឆ្វេង រួចធ្វើដំណើរតាមផ្លូវលេខ១៨៤ ទើបបត់ឆ្វេងទៅតាមមហាវិថីព្រះនរោត្តម កាត់តាមវិមានឯករាជ្យ មហាវិថីព្រះសីហនុ រួចទើបបត់តាមផ្លូវសុធារស តម្រង់មកកាន់ព្រះវិហារព្រះកែវមរកត នៅក្នុងបរិវេណព្រះបរមរាជវាំងវិញ។
គួររម្លឹកថា អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទីវង្គត កាលពីវេលាម៉ោង១និង២០នាទី យប់រំលងអធ្រាត្រ ម៉ោង នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានតម្កល់ទុកក្នុងព្រះបរមរាជវាំងអស់រយៈពេលជាង៣ខែ មុននឹងត្រូវព្រះអគ្គីដុតរំលាយ នៅថ្ងៃទី៤កុម្ភៈ ឆ្នាំ២០១៣៕

0 យោបល់:
Post a Comment