ថ្ងៃសៅរ៏ ទី៥ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១២:១០
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២ កក្កដា បានចេញសេចក្តីសម្រេចមួយទាក់ទិនទៅនឹងច្បាប់ចំនួន៣ ដែលទាក់ទងនឹងតុលាការ ហើយក៏ត្រូវបានចាត់ទុកថាជាសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស មួយផងដែរ ដែលក្រុមអ្នកនយោបាយក៏ដូចជាអង្គការសង្គមស៊ីវិលនៅក្រៅរដ្ឋា ភិបាលបានជំទាស់បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័ត ហើយបានដាក់ជូនទៅរដ្ឋ សភា ។ ក្រុមអ្នកជំទាស់ក៏បានធ្វើសកម្មភាពនានាជាច្រើនប្រឆាំងនឹងសេច ក្តីព្រាងច្បាប់នេះ តែទោះបីជាបែបណា រដ្ឋសភា និងព្រឹទ្ធសភាបានធ្វើការប្រជុំពិភាក្សាអនុម័តជាឯកច្ឆន្ទ ហើយក៏បានបញ្ជូនមកក្រុមប្រឹក្សាធម្មនុញ្ញ ។
ច្បាប់ចំនួន៣ដែលទាក់ទងនឹងតុលាការនេះមាន ១-ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ២-ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និង៣-ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ច្បាប់ទាំង៣នេះត្រូវបានរដ្ឋសភាអនុម័តជាបន្តបន្ទាប់ ពីថ្ងៃទី២២ដល់២៣ ឧសភា ២០១៤ នាសម័យប្រជុំលើកទី២ នីតិកាលទី៥ ហើយត្រូវបានព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៣ នៅថ្ងៃទី១២ មិថុនា ២០១៤ ។ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចថា ច្បាប់ទាំង៣គឺស្របនឹងរដ្ឋធម្មនុញ្ញ និងបានចាត់ទុកថា ជាការសម្រេចស្ថាពរ និងបិទផ្លូវតវ៉ាផងដែរ ៕
0 យោបល់:
Post a Comment