កោះសន្តិភាព
រាជធានីភ្នំពេញ ៖ លោកយាយចំណាស់ម្នាក់ដែលគេអះអាងថា ជាប្រជាពលរដ្នរស់នៅតំបន់បឹងកក់ កាលពីព្រឹកថ្ងៃទី១០ កក្កដា បានទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្តឹង លើភាគីម្ខាងរស់នៅជិតខាងគ្នាថាបានប្រើអំពើហិង្សាលើលោកយាយ ។ ប៉ុន្តែនៅពេលលោកយាយម្នាក់នោះទៅដល់សាលាដំបូង គេបានសង្កេតឃើញអ្នកស្រី ទេព វន្នី ដឹកនាំក្រុមសហគមន៍បឹងកក់ ថ្មគោល និងបុរីកីឡា ប្រមាណជិត១០០នាក់ទៅគាំទ្រ និងធ្វើឲ្យមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចមូលដ្ឋាន ដោយរុញច្រានគ្នាទៅវិញទៅមក ។
ក្រុមអ្នកស្រី ទេព វន្នី ចង់តែទៅតោងរបងទ្វារសាលាដំបូង ដើម្បីបង្ហាញពីភាពគាំទ្រ ផ្តល់កម្លាំងចិត្តលោកយាយជាដើមបណ្តឹង តែត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកអធិការ ហួត ចាន់យ៉ារ៉ាន់ រារាំងមិនឲ្យក្រុមអ្នកគាំទ្រទៅធ្វើដូច្នោះទេ មូលហេតុនាំឲ្យមានភាពប៉ះពាល់ដល់ការងារមន្រ្តីរាជ ការស្ថាប័ននោះ ។ ខណៈពេលសមត្ថកិច្ចនគរបាលទៅរារាំងបែបនេះ ក្រុមប្រជាពលរដ្ឋមកពីសហគមន៍ទាំង៣មិនស្តាប់ការណែនាំនោះឡើយ ជាហេតុធ្វើឲ្យសាលាខណ្ឌ៧មករា បញ្ចេញកម្លាំង សន្តិសុខ ប្រមាណ២០ទៅ៣០នាក់ រុញកៀកប្រជាពលរដ្ឋទាំងនោះឲ្យទៅឈរម្ខាងផ្លូវ (នៅខាងជើងស្តាតអូឡាំពិក) ដោយមានការប៉ះទង្គិចគ្នាច្រានទៅច្រានមកបន្តិចបន្តួច មិនមានភាគីណារងរបួសស្នាមនោះទេ តែត្រូវការបិទផ្លូវមុខនោះមួយភ្លែតដែរ ។
លោកយាយជាដើមបណ្តឹងមានឈ្មោះង៉ែត ឃុន អាយុ៧៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅអចិន្រ្តៃយ៍ផ្ទះលេខ៤៧ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទៅដាក់ពាក្យប្តឹងឈ្មោះតុល ស្រីពៅ ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៦២ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្បែរគ្នានឹងផ្ទះលោកយាយដើមបណ្តឹងដែរ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២៨ មិថុនា នៅតំបន់បឹងកក់ រាជធានីភ្នំពេញ ។
ពាក្យបណ្តឹងនោះបានបញ្ជាក់ថា នៅថ្ងៃទី២៨ មិថុនា មានកងរាជអាវុធហត្ថមួយក្រុម បានទៅសង់បន្ទាយនៅតំបន់បឹងកក់កន្លែងកំពុងមានទំនាស់។ នៅវេលារសៀលថ្ងៃនោះលោកយាយ (ង៉ែត ឃុន) បានទៅឃើញជាមួយនឹងប្រជាសហគមន៍បឹងកក់ ហើយបាននាំគ្នាទៅសុំ មន្ត្រីកងរាជអាវុធហត្ថនោះ កុំឲ្យសង់បន្ទាយនោះអី ព្រោះដីនៅកំពុងមានទំនាស់ ដោយរង់ចាំអាជ្ញាធរដោះស្រាយជូនប្រជាពលរដ្ឋសិន ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
0 យោបល់:
Post a Comment