អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​៖ ខ្ញុំ​មិន​សុំទោស ហើយ​អ្នក​តវ៉ា​រំលោភ​ច្បាប់​កម្ពុជា និង​អន្តរជាតិ

​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី8 កក្កដា 2014 |



អ្នកនាំពាក្យ​ ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាន​ថុង​(Trung Van Thong) ឆ្លើយតប​នឹង​ការតវ៉ា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា លោក​នឹង​មិន​សុំទោស​តាម​ការទាមទា​រលើ​ការ​ថ្លែង​របស់​លោក​ឡើយ ដោយ​ចាត់ទុក​ការតវ៉ា​ជាការរំលោភ​ច្បាប់​កម្ពុជា និង​អន្តរជាតិ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នក​តវ៉ា​បាន​ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម​ក្នុង​បំណង​ទាមទារ​ឲ្យ​ ប្រទេស​នេះ សុំទោស​ចំពោះ​ការ​ដែល​មន្ត្រី​វៀតណាម​អះអាង​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់ ​វៀតណាម​តាំងពី​អតីតកាល​។ សមត្ថកិច្ច​ចម្រុះ និង​អ្នក​តវ៉ា បាន​ប៉ះទង្គិច​គ្នា​ដោយ​មាន​ការ​បំបែក​ការតវ៉ា ការ​គប់​ដំ​ថ្ម រហូត​ធ្វើឲ្យ​មនុស្ស​យ៉ាង​តិច​១០​នាក់​រងរបួស​។​

​លោក ត្រឹង វ៉ាន​ថុង ប្រាប់​សារព័ត៌មាន​Shanghay Daily​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មិន​មាន​គម្រោង​សុំទោស​ចំពោះ​ការ​ថ្លែង​របស់​លោក​ឡើយ​។ សារព័ត៌មាន​បាន​ដកស្រង់​សម្តី​របស់​លោក ត្រឹង វ៉ាន​ថុង ថា​«​ខ្ញុំ​ពុំ​ មាន​អ្វី​សំ​ទោស​សម្រាប់​ការ​ថ្លែង​របស់​ខ្ញុំ​ទេ ពីព្រោះ​ទឹកដី​ផ្នែក​ខាងត្បូង​វៀតណាម​ជា​កម្មសិទ្ធិ​របស់​វៀតណាម​។ អ្នក​តវ៉ា​កំពុងតែ​រំលោភ​ច្បាប់​កម្ពុជា និង​អន្តរជាតិ​»​។​

​កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៤ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ត្រឹង វ៉ាន​ថុង បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា​«​បារាំង​មិន​បាន​កាត់ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ​តែ​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ​ព័ត៌មាន​បាត់បង់​ទឹក​ដី​គ្មាន​អ្វី​ជា​មូលដ្ឋាន​ ទេ គ្មាន​អ្វី​ជា​ភ័ស្តុតាង​ទេ​»​។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន នៅ​ថ្ងៃ​អង្គារ​នេះ អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូល​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម​ ប្រចាំ​កម្ពុជា​រឿង​ដី​កម្ពុជា​ក្រោម កុំឲ្យ​មាន​អំពើហិង្សា​ណាមួយ​កើតឡើង ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​វៀតណាម​។​

​លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា ប្រសិន​បើ​មើល​ទៅលើ​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ មន្ត្រី​របស់​ស្ថានទូត​ដែល​បោះ​ទីតាំង​នៅ​កម្ពុជា មាន​សិទ្ធិ​បញ្ចេញមតិ​របស់​គេ​នៅលើ​ទឹកដី​កម្ពុជា​។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការសម្តែង​របស់​គេ​ត​ទល់​នឹង​ បញ្ហា​អ្វីមួយ​។ លោក​អំពាវនាវ​កុំឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង និង​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ រក្សា​ភាព​ថ្លៃថ្នូរ​នៃ​ប្រជាជាតិ​កម្ពុជា និង​ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការគោរព​ច្បាប់​ជាតិ និង​អន្តរជាតិ គឺ​តាម​អ្វី​ដែល​មានចែង​ក្នុង​គោលការណ៍​អាស៊ាន​។​

​លោក ផៃ ស៊ីផា​ន បញ្ជាក់ថា​«​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​១ យើង​ផ្អាក​រាល់​សកម្មភាព​ណា​ដែល​យើង​យល់​ឃើញ​ថា ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ជាមួយ​នឹង​ការរំលោភ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​អាច​បង្ក​នូវ​ភាព​ហិង្សា​ណាមួយ​។​....​វិធានការ​ទី​២ នៅក្នុង​ជំហរ​របស់​រដ្ឋាភិបាល គឺ​យើង​គោរព​នូវ​អ្វី​ដែល​ចែង​នៅក្នុង​ច្បាប់​អន្តរជាតិ យើង​គោរព​នូវ​អ្វី​ដែល​ជា​និន្នា​របស់​អាស៊ាន​ដែល​ជា​ច្បាប់​ក្នុង​តំបន់​»៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment