លោក ​យឹម ​សុវណ្ណ​៖ ​ការ​ចាប់​ខ្លួន​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​ គឺ​ជា​ស្ថានភាព​ធ្ងន់ធ្ងរ​

លោក ​យឹម ​សុវណ្ណ ​អ្នក​​នាំ​ពាក្យ​​គណបក្ស​​សង្គ្រោះ​ជាតិ​ ។
លោក ​យឹម ​សុវណ្ណ ​អ្នក​​នាំ​ពាក្យ​​គណបក្ស​​សង្គ្រោះ​ជាតិ​ ។
@RFI

ដោយ វ៉ា សំណព្វ
ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​នេះ ​គឺ​​លោក ​យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​។ ​ឆ្លើយ​តប​​ទៅ​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ លោក ​យឹម ​សុវណ្ណ​បាន​​ហៅ​​ស្ថានភាព​​នៃ​​ការ​ចាប់​ខ្លួន​​បេក្ខជន​​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ជា​​បន្ត​បន្ទាប់​​ដោយ​​អាជ្ញាធរ​​រដ្ឋាភិបាល​​នៅ​ពេល​នេះ ​គឺ​ជា​​ស្ថានភាព​​ធ្ងន់ធ្ងរ​​មួយ​។ ​តែ​​យ៉ាង​ណា​​ក៏ដោយ​ លោក ​យឹម ​សុវណ្ណ ​បាន​​អះ​អាង​ថា​ តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ទាំង​អស់​​មិន​​ព្រួយ​បារម្ភ​​ទេ ​ហើយ​​ប្រសិន​បើ​​មាន​ការ​​ចាប់​ខ្លួន​​បន្ថែម​​ទៀត​​នោះ ​តំណាង​រាស្ត្រ​​បក្ស​​សង្គ្រោះ​​ជាតិ​​ទាំង​អស់​​នឹង​​ស្ម័គ្រ​​ដើរ​ចូល​​ទៅ​កាន់​​ពន្ធនាគារ​​តែ​ម្តង​។ ​យ៉ាងណា​​ក៏ដោយ​ អ្នក​នាំ​ពាក្យ​​បក្ស​ប្រឆាំង​​រូប​នេះ ​បាន​​អំពាវ​នាវ​​ឲ្យ​មាន​​ការ​ជួប​​ចរចា​​​គ្នា​​ជា​ថ្មី​ ដើម្បី​​ស្វែង​រក​​ដំណោះ​ស្រាយ​​នយោបាយ​។ ​មាន​តែ​​ការ​ចរចា​​ប៉ុណ្ណោះ ​ជា​​ជម្រើស​​ដ៏​​ល្អ​​បំផុត​។​
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment