ភារកិច្ចនិងអំណាចសំខាន់ៗរបស់ព្រះរាជអាជ្ញា!
ភារកិច្ចនិងអំណាចសំខាន់ៗរបស់ព្រះរាជអាជ្ញា!
តើប្រិយមិត្ត បានស្គាល់ព្រះរាជអាជ្ញាដែរឬទេ? ចុះភារកិច្ចឬអំណាចរបស់គាត់វិញ? យោងតាមមាត្រ១៣១(ថ្មី) នៃរដ្ឋធម្មនុញ្ញ បានចែងថា មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា។មានន័យថាព្រះរាជអាជ្ញាដែល ស្ថិតក្នុងស្ថាប័នអយ្យការ គឺជាមន្ត្រីតុលាការដែលជាអ្នកធ្វើបណ្ដឹងអាជ្ញា(ព្រហ្មទណ្ឌ)ក្នុង នាមផលប្រយោជន៍សាធារណៈ។
ចំពោះនាទីឬភារកិច្ចក៏ដូចជាសិទ្ធិ អំណាចចម្បងៗរបស់ព្រះរាជអាជ្ញា នៅតាមតុលាការដំបូងរាជធានី-ខេត្ត មានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដូច ខាងក្រោម៖
-ទទួលពាក្យបណ្ដឹងពីភាគីនៃរឿងក្ដី ឬពីសាធារណៈជន
-ទទួលកំណត់ហេតុដែលធ្វើឡើងដោយមន្ត្រីនគរបាលយុត្តិធម៌
-ធ្វើការស៊ើបអង្កេតបឋមក្នុងករណីមួយចំនួន
-ស្នើសុំឲ្យចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេត
-ព្រាងដីកាចោទប្រកាន់ (លិខិតរៀបរាប់ពីបទចោទប្រកាន់ព្រហ្មទណ្ឌ)ឬសេចក្ដីសន្និដ្ឋានជូនតុលាការជំនុំជម្រះ
-បង្ហាញភស្តុតាងដល់តុលាការក្នុងពេលជំនុំជម្រះ
-ធ្វើបណ្ដឹងឧទ្ធរណ៍
តើប្រិយមិត្តមានដឹងពីភារកិច្ចផ្សេងៗទៀតទេរបស់ព្រះរាជអាជ្ញានៅតាមតុលាការដំបូងខេត្ត-រាជធានីទេ?
0 យោបល់:
Post a Comment