ដោយ៖ ញឹម សុខន | ថ្ងៃពុធ ទី2 កក្កដា 2014 | 22 នាទី មុន
ការសែតថៃ អះអាងថា ការដោះលែងទណ្ឌិតដែលជាសកម្មជនអាវលឿងថៃ កាលពីថ្ងៃអង្គារ គឺបានធ្វើឡើងបន្ទាប់ពីមេដឹកនាំយោធាថៃ ទាក់ទងគ្នាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ។
កាសែនឌឺណេសិនថៃ ចុះផ្សាយថ្ងៃទី២ខែមិថុនាឆ្នាំ២០១៤នេះ ឲ្យដឹងថា ការដោះលែងលោក លោក វីរ៉ា ស៊ុំក្វាមឃីត (Veera Somkwamkid) គីធ្វើឡើងបន្ទាប់ពីមានការសន្ទនាគ្នាតាមទូរស័ព្ទរវាង លោក ប្រាយុទ្ធ ចាន់អ៊ូចា ប្រធានក្រុមប្រឹក្សាសន្តិភាពជាតិថៃ និងនាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុន សែន។
កាសែតដដែលឲ្យដឹងទៀតថា ព័ត៌មាននេះ ត្រូវបានបង្ហើបឲ្យដឹង តាមរយៈធ្វើបទសម្ភាសន៍ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ។
ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ពន្យល់ថា ការដោះលែងទណ្ឌិតថៃ គឺធ្វើឡើងតាមគោលការណ៍ច្បាប់ របស់កម្ពុជាគឺគ្មានសម្ពាធនយោបាយអ្វីទេ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា កម្ពុជាកំពុងប្រើឥទ្ធិពលការទូត របស់ខ្លួន ក្នុងរូបភាពចាញ់ប្រៀបប្រទេសថៃ ។ ម្យ៉ាងទៀតការដោះលែងនេះ ជាភស្តុតាងមួយទៀតបង្ហាញថា តុលាការស្ថិតក្រោមអំណាចអ្នកនយោបាយ ។
តុលាការកម្ពុជា ចោទប្រកាន់ វីរ៉ា ស៊ុំក្វាមឃីត (Veera Somkwamkid)ពីបទចារកម្ម នៅពេលចូលកម្ពុជាខុសច្បាប់ និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ ប៉ុន្តែបានបន្ធូរបន្ថយទោសមកនៅ៦ឆ្នាំវិញ៕
0 យោបល់:
Post a Comment