លោក សម រង្ស៊ី ថា ព្រះមហាក្សត្រជូនពរឲ្យជោគជ័យទាំងអស់គ្នា
ដោយ៖ ឡាយ សាមាន | ថ្ងៃព្រហស្បតិ៍ ទី24 កក្កដា 2014
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះមហាក្សត្របានជូនពរគណបក្សទាំងពីរ ឲ្យបានជោគជ័យទាំងអស់គ្នា។
។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានដឹកនាំមន្ត្រីរបស់ខ្លួនចូលគាល់ព្រះមហាក្សត្រដើម្បីរាយការណ៍អំពីលទ្ធផលនៃកិច្ចព្រមព្រៀងនយោបាយរួម នៅវេលាម៉ោង៤រសៀល និងបានចេញមកវិញនៅម៉ោង៥និង៣០នាទីល្ងាច។
។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានដឹកនាំមន្ត្រីរបស់ខ្លួនចូលគាល់ព្រះមហាក្សត្រដើម្បីរាយការណ៍អំពីលទ្ធផលនៃកិច្ចព្រមព្រៀងនយោបាយរួម នៅវេលាម៉ោង៤រសៀល និងបានចេញមកវិញនៅម៉ោង៥និង៣០នាទីល្ងាច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានថ្លែងទៅកាន់អ្នកសារព័ត៌មានទេ តែលោក សម រង្ស៊ី ត្រូវបានអ្នកសារព័ត៌មានព្យាយាមសួរតាមរថយន្តបន្តិច ដោយលោកគ្រាន់តែបញ្ជាក់ថា ព្រះមហាក្សត្រមានព្រះបន្ទូលទៅកាន់មេដឹកនាំគណបក្សទាំងពីរថា បរិយាកាសល្អ និងជូនពរឲ្យជោគជ័យទាំងអស់គ្នា។
ភាគីគណបក្សប្រជាជនដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមានសមាជិកពីររូបទៀត គឺលោក សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា និងលោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ភាគីគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសម រង្ស៊ី ប្រធានគណបក្ស លោក កឹម សុខា អនុប្រធាន និងលោក ប៉ុល ហំម។
ក្រោយពីគាល់ព្រះមហាក្សត្រ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមានផែនការចូលស្បថសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ។
នេះជាលើកដំបូងហើយ ដែលលោក ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជែងទាំងពីរ ចូលគាល់ព្រះមហាក្សត្រ បន្ទាប់ពីមានការចូលគាល់ព្រះមហាក្សត្រម្ដងកាលពីថ្ងៃទី១៦ ខែកញ្ញា ២០១៣ ដើម្បីដោះស្រាយបញ្ហាវិវាទខាងនយោបាយនៃការបោះឆ្នោតថ្ងៃទី២៨ កក្កដានោះ។
គណបក្សជាប់ឆ្នោតទាំងពីរ ដឹកនាំដោយលោកហ៊ុន សែន និងលោកសមរង្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀគ្នាចំនួន៦ ចំណុច ក្នុងនោះរួមមាន ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប សមាសភាពគ.ជ.ប ៩រូប តាមរូបមន្ត ៤-៤-១ ហើយត្រូវចែងក្នុងរដ្ឋធម្មនុញ្ញ និងកំណែទម្រង់ក្បាលម៉ាស៊ីនរដ្ឋសភា តាមរូបមន្ត ៧ ទល់ ៦ ជាដើម៕
0 យោបល់:
Post a Comment