អង្គការ​នានា​នឹង​ពិភាក្សា​អំពី​ការ​តស៊ូ​មតិ​លើ​ច្បាប់​មួយ​ចំនួន

ដោយ វោហារ ជាតិ
2014-07-08
តំណាង​អង្គការ និង​សមាគម​នានា មក​ពី​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​ប្រមាណ​ជាង ២០០ នាក់ នឹង​ពិភាក្សា​គ្នា អំពី​សេចក្ដីព្រាងច្បាប់​និង​ច្បាប់​ដែល​ទើប​អនុម័ត​ហើយ នៅ​ថ្ងៃ​ទី​៩ កក្កដា នៅ​មជ្ឈមណ្ឌល​សង្គម​កូរ៉េ រាជធានី​ភ្នំពេញ។
បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ចុះ​ថ្ងៃ​ទី៨ កក្កដា កិច្ច​ពិភាក្សា​នេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ«យុទ្ធសាស្ត្រ​តស៊ូ​មតិ សម្រាប់​លើកកម្ពស់​បរិយាកាស​អំណោយផល​ក្នុង​ប្រទេស​កម្ពុជា» ដែល​រៀបចំ​ដោយ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា។
កិច្ច​ពិភាក្សា​នេះ ដើម្បី​​ចែក​រំលែក​នូវ​ការ​វិភាគ និង​ក្ដី​កង្វល់​លើ​ច្បាប់​មួយ​ចំនួន ដូចជា​ច្បាប់​ទាំង ៣ ទាក់ទង​វិស័យ​តុលាការ ​ដែល​សភា​ទើប​អនុម័ត សេចក្ដីព្រាងច្បាប់​នៃ​ឧក្រិដ្ឋកម្ម ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ និង​អ៊ិនធើណែត សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហព័ន្ធ​ពាណិជ្ជកម្ម និង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment