ប្រជាពលរដ្ឋប្រមាណជិត ១០០ នាក់នេះ បានប្រមូលផ្តុំគ្នាតាំងពីម៉ោង ៨ ព្រឹក នៅពីមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយមានលើកបដា និង ស្រែកទាមទារតាមឧគ្ឃោសនាសព្ទផង ដើម្បីឲ្យតុលាការដោះលែងតំណាងរាស្ត្ររបស់ពួកគេជាបន្ទាន់។
ការប្រមូលផ្តុំគ្នានេះ បានកើតឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ ពោល គឺបន្ទាប់តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនតំណាងរាស្ត្រទាំង ៥ រូប និង សកម្មជនម្នាក់របស់គណបក្សសង្គ្រោះជាតិ ហើយបានបញ្ជូនទៅកាន់ពន្ធធនាគារព្រៃសកាលពីល្ងាច ថ្ងៃ ទី ១៦ កក្កដា ។
លោក ខឿន វីរ៉ាត់ យុវជនមួយរូបដែលបានចូលរួមការតវ៉ានេះ បាននិយាយថា គោលបំណងដែលលោកមកកាន់ទីនេះ គឺ ដើម្បីទាមទារតុលាការដោះលែងតំណាងរាស្ត្រ៥រូប និង សកម្មជនមួយរូបរបស់គណបក្សសង្គ្រោះជាតិ។ យុវជនម្នាក់នេះហៅ ការសម្រេចរបស់តុលាការថា ជាការកាត់ក្តីអគតិ និង អយុត្តិធម៌។
ដៃទាំងពីរលើកបដារដែលសរសេរដោយដៃថា ដោះលែងតំណាងរាស្ត្រយើងទាំង ៥ រូប លោក យាយ គឹម អេង ដែលជាអ្នកតវ៉ាម្នាក់ទៀតមកពីសហគមន៍បុរីកីឡាបាន លើកឡើងថា លោកយាយមិនរំពឹងថា តុលាការនឹងដោះលែងតំណាងរាស្ត្រ និង សកម្មជនបក្សប្រឆាំងភ្លាមៗនោះទេ។ ប៉ុន្តែ ការមកតវ៉ាទាមទារនេះ គឺ ដើម្បីឲ្យតុលាការពិចារណាឡើងវិញ ពីព្រោះតំណាងរាស្ត្រ និង សកម្មជនបក្សប្រឆាំងមិនមានកំហុសនោះឡើយ។
គួរកត់សម្គាល់ថា ក្រោយពីប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាតវ៉ាអស់ប៉ុន្មានម៉ោងរូចមក អាជ្ញាធរ ដែលមានទាំង កងរាជអាវុធហត្ថ និង ប៉ូលីសបង្ក្រាបបាតុកម្មជាច្រើននាក់ ត្រូវបានបញ្ជូនមកកាន់តុលាការដើម្បីត្រៀមទប់ទល់ និង ការពារតុលាការ។ យ៉ាងណាក៏ដោយ អាជ្ញាធរមិនបានបង្ក្រាប ឫមានការប៉ះអង្គិះគ្នាណាមួយកើតឡើងនោះទេ ៕

0 យោបល់:
Post a Comment