ច្បាប់បី ដែលក្រសួងយុត្តិធម៌
បង្កើតឡើងសម្រាប់«កែលម្អ» តុលាការនៅកម្ពុជា
ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសកាលពីថ្ងៃពុធថា
«ស្របនឹងរដ្ឋធម្មនុញ្ញ»
ហើយស្ថាប័នកំពូលនេះបានសម្រេច«បិទផ្លូវតវ៉ា»។ កន្លងទៅ
អង្គការមិនមែនរដ្ឋាភិបាលអះអាងថា
ច្បាប់ទាំងនោះធ្វើឲ្យអំណាចតុលាការនៅកម្ពុជា«បាត់បង់
ឯករាជ្យភាព»
ហើយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស
ធ្លាប់បានសម្ដែងសេចក្តីព្រួយបារម្ភ
ស្រដៀងគ្នានឹងសង្គមស៊ីវិលដែរ។
ជាការឆ្លើយតបទៅនឹងលិខិតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា
ដែលស្នើឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់
ចំនួនបី ក្នុងនោះមានច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា លោក ឯក សំអុល
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច ក្នុងនាមស្ថាប័នកំពូលនេះថា
ច្បាប់ថ្មីទាំងនេះ «ស្របនឹងរដ្ឋធម្មនុញ្ញ» ហើយ«បិទផ្លូវតវ៉ា»។
យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា យល់ឃើញថា រដ្ឋសភា និងព្រឹទ្ធសភា បានអនុវត្ត«យ៉ាងត្រឹមត្រូវ» តាមរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យ និងអនុម័តច្បាប់ ហើយខ្លឹមសារនៃបទបញ្ញត្តិទាំងឡាយនៃច្បាប់នីមួយៗមិនផ្ទុយនឹង រដ្ឋធម្មនុញ្ញឡើយ។ ស្ថាប័នកំពូលនេះក៏បានចាត់ទុកថា ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ចំពោះមុខសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ គឺស្របតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។
នៅថ្ងៃទី២៦ ខែឧសភា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងដោយ៩អង្គភាព បានប្រមូលផ្តុំគ្នាថ្លែងការណ៍រួម ដើម្បី«ថ្កោលទោស»ការអនុម័តច្បាប់ថ្មីទាំងបី ដោយរដ្ឋសភា និងបានស្នើឱ្យព្រឹទ្ធសភាផ្អាកការអនុម័តបន្ត។ សង្គមស៊ីវិល ដែលមិនអាចឃាត់គណៈរដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភាបាន ធ្លាប់លើកឡើងថា«ច្បាប់ដែលត្រូវបានអនុម័តទាំងនេះផ្តល់អំណាចកាន់តែ ទូលំទូលាយដល់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើចៅក្រម និងព្រះរាជអាជ្ញា ហេតុដូច្នេះនឹងធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាព និងធ្វើឱ្យរដ្ឋាភិបាល អាចគ្រប់គ្រងតាមផ្លូវច្បាប់លើចៅក្រម និងព្រះរាជអាជ្ញា»។ លើសពីនេះទៅទៀត បើតាមសង្គមស៊ីវិលទាំងនោះ ច្បាប់ទាំងបីនោះ«បំពានលើគោលការណ៍នៃការបែងចែកអំណាច» ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផង និង«បំពានលើច្បាប់ និងបទដ្ឋានអន្តរជាតិមួយចំនួន»ផង។
ទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ធ្លាប់បានលើកឡើងថា លោកសូមស្វាគមន៍ការអនុម័តច្បាប់សំខាន់ទាំងបី ព្រោះវាមានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធតុលាការកម្ពុជា។ ប៉ុន្តែ ទន្ទឹមនឹងនេះដែរ លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី បានសម្តែងការព្រួយបារម្ភថា បញ្ញត្តិមួយចំនួននៃច្បាប់ទាំងនោះ បានក្លាយជាឧបសគ្គចំពោះឯករាជ្យនៃតុលាការកម្ពុជា ត្បិតអំណាចនីតិប្រតិបត្តិ នឹងមានឥទ្ធិពលទៅលើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ទោះបីជាយ៉ាងណាក៏ដោយ ការបកស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញអំពីធម្មនុញ្ញភាពនៃច្បាប់ ទាំងបី ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី២២ និង២៣ ខែឧសភា ហើយដែលត្រូវបានព្រឹទ្ធសភាឯកភាពតាមទាំងស្រុងដោយឥតកែប្រែ នៅថ្ងៃទី១២ ខែមិថុនា គឺជាសេចក្តីសម្រេចស្ថាពរ ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ៕

0 យោបល់:
Post a Comment