ដោយ វោហារ ជាតិ
2014-07-06
2014-07-06
ព្រឹទ្ធសភាបក្ស សម រង្ស៊ី ប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភា ជាមួយសមាជិកព្រឹទ្ធសភាបក្សប្រជាជនកម្ពុជា ដែលសម័យប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ កក្កដា ឆ្នាំ២០១៤។
សេចក្ដីថ្លែងការណ៍បដិសេធនេះ ធ្វើឡើងតាមរយៈគេហទំព័ររបស់បក្សសង្គ្រោះជាតិ ថ្ងៃទី៦ កក្កដា ដោយអះអាងថា រដ្ឋសភា និងរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំដោយបក្សប្រជាជន គឺខុសច្បាប់ ហើយព្រឹទ្ធសភាគួរបដិសេធនូវសេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់នានា ជាអសារបង់ដូចមានចែងក្នុងមាត្រា១១៣ ថ្មីនៃរដ្ឋធម្មនុញ្ញ៕
0 យោបល់:
Post a Comment