ទាក់ទាញការចាប់អារម្មណ៍បន្តិចសិន
សំនួរចម្លើយ រដ្ឋធម្មនុញ្ញ
១ ចូរនិយាយពីសញ្ញាណនៃរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញគឺត្រូវបានឲ្យនិយមន័យដោយយោងតាមគោលការណ៍ដែលគេយកមកប្រើជាសកលមិនមែនជាលិទ្ធិដែលកើតចេញពីអ្នកវិទ្យាសាស្ត្រនយោបាយឫច្បាប់នេះទេ។ គោលការណ៍ទាំងពីរនេះរួមមាន
សំនួរចម្លើយ រដ្ឋធម្មនុញ្ញ
១ ចូរនិយាយពីសញ្ញាណនៃរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញគឺត្រូវបានឲ្យនិយមន័យដោយយោងតាមគោលការណ៍ដែលគេយកមកប្រើជាសកលមិនមែនជាលិទ្ធិដែលកើតចេញពីអ្នកវិទ្យាសាស្ត្រនយោបាយឫច្បាប់នេះទេ។ គោលការណ៍ទាំងពីរនេះរួមមាន
·
រដ្ឋធម្មនុញ្ញក្នុងន័យទម្រង់(គោលការណ៍ឋានានុក្រម) : រដ្ឋធម្មនុញ្ញគឺជាវិធានគតិយុត្ត
ឫលិខិតបទដ្ឋានគតិយុត្ត
ដែលត្រូវបានគេដាក់ឲ្យខ្ពស់ជាងលិខិតបទដ្ឋានឫវិធានគតិយុត្តណាណាទាំងអស់រួមទាំងសន្និសញ្ញាអន្តរជាតិ។
និយាយជារួមគឺជាការដាក់រដ្ឋធម្មនុញ្ញអោយខ្ពស់ជាង ច្បាប់ដ៏ទៃ ដើម្បីធានាថា លិខិតបទដ្ឋានគតិយុត្តដែលបានបង្កើតមុន
និងក្រោយរដ្ឋធម្មនុញ្ញ ចូលជាធរមាន
មិនត្រូវបានចែងផ្ទុយឫមកនិរាករណ៍រដ្ឋធម្មនុញ្ញឡើយ។
·
រដ្ឋធម្មនុញ្ញក្នុងន័យសម្ភារៈ : រដ្ឋធម្មនុញ្ញគឺជាវិធានគតិយុត្តឫលិខិតបទដ្ឋានគតិយុត្ត
ដែលបង្កើតឡើងដើម្បីសម្រួលដល់ការដឹកនាំនយោបាយ ពីមួយជំនាន់ទៅមួយជំនាន់
និងធានានិរន្តភាពនៃរបបមួយដែលគេកំពុងប្រកាន់យកហើយត្រូវតែចែង
តែពីរឿងនយោបាយដឹកនាំប្រទេសតែមួយមុខគត់។ រាល់បញ្ហាវិវាទរបស់ប្រជាជនទូទៅមិនត្រូវបានសរសេរចូលក្នុងរដ្ឋធម្មនុញ្ញទេ។
២. ចូរនិយាយអំពីការបង្កើតរដ្ឋធម្មនុញ្ញ ។
ក្នុងរបត់នយោយបាយប្រទេសលើលោកយើងនេះការបង្កើតរដ្ឋធម្មនុញ្ញគឺបណ្តាលមកពីបញ្ហាជាច្រើន
ក្នុងនោះគេបានទាញនូវកត្តាសំខាន់ធំៗដែលជាមូលហេតុចំបងនៃការបង្កើតរដ្ឋធម្មនុញ្ញដូចខាងក្រោម
·
ការធ្វើបដិវត្តដ
·
ការផ្លាស់ប្តូររបប
·
ការផ្តួលរំលំដោយរដ្ឋប្រហារ
·
ជំលោះនយោបាយដែលបានឯកភាពគ្នាដើម្បីបង្កើត
(ប្រទេសកម្ពុជាក្នុងសម័យអ៊ុនតាក់)
រដ្ឋធម្មនុញ្ញគឺត្រូវតែបង្កើតដោយរដ្ឋផ្អែកតាមឆន្ទះមេដឹកនាំនយោបាយព្រោះវាជាអធិបតេយ្យភាពរបស់រដ្ឋមួយនៃភាពជាឯករាជ
ក្នុងការចារឹកនូវច្បាប់នយោបាយជាតិដោយមាននិរន្តរភាពនិងត្រូវមិនបានភាគីអន្តរជាតិឫសហគមន៍អន្តរជាតិមកបញ្ញត្តិ
ឫ បង្កើតអោយរដ្ឋនោះនូវរដ្ឋធម្មនុញ្ញដែលមិនបានបញ្ជាក់ពីឆន្ទះរបស់រដ្ឋនោះឡើយ។ តែករណីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា១៩៩៣
ដែលបានដក ស្រង់ខ្លឹមសារមួយចំនួនក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ១៩៩១
ក៏ពិតមែន
ប៉ុន្តែរដ្ឋធម្មនុញ្ញនេះក៏បានចេញពីឆន្ទះសភាធម្មនុញ្ញ(អ្នកសរសេររដ្ឋធម្មនុញ្ញ)
ដែលឆន្ទះតំណាងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល
ហើយរាល់ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាព ១៩៩១មិនត្រូវបានយកមកប្រើប្រាស់ទៀតឡើយ
ជំនួសមកវិញនូវរដ្ឋធម្មនុញ្ញ ១៩៩៣ ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា។
រដ្ឋធម្មនុញ្ញក៏ត្រូវបានបង្កើតតាមអនុឡោមតាមរបបនយោបាយរបស់រដ្ឋនោះផងដែរ។
ការបង្កើតរដ្ឋធម្មនុញ្ញមួយ អាចធ្វើឡើងតាមរបៀបផ្សេងៗគ្នាតាម
·
របបផ្តាច់ការ
Ø រដ្ឋធម្មនុញ្ញប្រទាន គឺជាការបង្កើតរដ្ឋធម្មនុញ្ញនៅតាមបណ្តាប្រទេសប្រកាន់យករបបរាជានិយមផ្តាច់ការដែលតាក់តែងនិងអនុម័តដោយព្រះមហាក្សត្រនៃរដ្ឋនោះ
ហើយបានចែងផ្តល់សិទ្ធិអំណាច ដល់ស្ថាប័នព្រះមហាក្សត្រច្រើនជាងគេនិងមានលក្ខណៈផ្តាច់ការដាច់ខាត
(Absolute
monarchy)។
Ø ប្រជានុសិទ្ធធម្មនុញ្ញគឺជាការបង្កើតរដ្ឋធម្មនុញ្ញដោយក្រុមអ្នកដឹកនាំផ្តាច់ការ
ដែលមិនបានចែងផ្តល់សិទ្ធិគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនិងមាននិន្នការទៅសង្គមនិយម។
·
របបប្រជាធិបតេយ្យ : តាមទ្រឹស្តីនយោបាយ ប្រជាធិបតេយ្យគឺសំដៅយកអំណាចក្នុងការសម្រាច់រាល់កិច្ចការនយោបាយដោយប្រជាពលរដ្ឋ
(ប្រជាជនដើម ជនជាតិភាគតិច ជនអន្តោប្រវេសន្ត៍)។ តាមមាត្រា ៥១ថ្មី វាយ្យខណ្ឌ ២ រដ្ឋធម្មនុញ្ញកម្ពុជា១៩៩៣
បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
Ø ការធ្វើប្រជាមតិធម្មនុញ្ញ : គឺជាការចូលរួមបង្កើតរធតាមរយៈប្រជាពលរដ្ឋដោយផ្ទាល់តាមប្រជាមតិ។
Ø ការធ្វើតាមរយៈអ្នកតំណាង : គឺជាការជ្រើសរើសអ្នកតំណាងតាមរយៈការបោះឆ្នោតអោយទៅអង្គុយនៅក្នុងសភាដើម្បីតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញ។
ហើយរដ្ឋធម្មនុញ្ញដែលចេញមកនោះនឹងត្រូវចាត់ទុកថាជាឆន្ទះរបស់ប្រជាពលរដ្ឋ។
ក្នុងប្រព័ន្ធច្បាប់ផ្សេងៗគ្នាការបង្កើតរដ្ឋធម្មនុញ្ញក៏ត្រូវបានបង្កើតនិងអនុវត្តតាមរបៀបផ្សេងដូចជា
Civil Law :
ប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ប្រភេទនេះនិយមការសរសេរ។ ដូចនេះរាល់លិខិតបទដ្ឋានគតិយុត្តទាំងឡាយ
រួមទាំងរដ្ឋធម្មនុញ្ញត្រូវបានចងក្រងដោយការសរសេរ
ហើយត្រូវមានស្ថាប័នមួយដើម្បីត្រួតពិនិត្យបកស្រាយនូវរាល់ជំលោះពាក់ព័ន្ធខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលត្រូវតែជាស្ថាប័នមួយដែលឯករាជ
ពុំនោះទេការបកស្រាយនឹងមានភាពលំអៀង ទៅខាងបក្សណាមួយ
CommonLaw : ប្រទេសដែលមិននិយមការសរសេរ។
រាល់ច្បាប់បញ្ញត្តិនានារួមទាំងរដ្ឋធម្មនុញ្ញផងគឺត្រូវស្ថិតនូវជាអរូបិយ។
រដ្ឋធម្មនុញ្ញរបស់ប្រទេសទាំងអស់នោះត្រូវជំនួសមកវិញនូវស្ថាប័ននយោបាយ (Political
institution) ដែលដើរតួរជារដ្ឋធម្មនុញ្ញរបស់ប្រទេស។
រាល់ច្បាប់បញ្ញត្តិទាំងឡាយដែលមិនមានការឯកភាពពីស្ថាប័ននយោបាយមួយនេះត្រូវចាត់ទុក្ខថាអធម្មនុញ្ញភាព
នឹងមិនត្រូវយកមកប្រើនោះទេ។
0 យោបល់:
Post a Comment