កម្ពុជា​មាន​តុល្យភាព​ស្បៀង​ជា​អង្ករ​ប្រមាណ​ជិត​៣​លាន​តោន

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​៥ មេសា បាន​ប្រកាស​ថា សម្រាប់​ឆ្នាំ​២០១០ កម្ពុជា​មាន​តុល្យភាព​ស្បៀង​ជា​អង្ករ​នៅ​សល់​ប្រមាណ ២,៥​លាន​តោន។
ដោយ អ៊ុក សាវបូរី
2011-04-06


រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ក្នុង​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ​២០១០-​២០១១ និង​ទិសដៅ​ផែនការ​ឆ្នាំ​២០១១-​២០១២ ថា វិស័យ​កសិកម្ម​ឆ្នាំ​២០១០ បាន​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត និង​ទឹក​ជំនន់ ប៉ុន្តែ​ស្ថានភាព​ផលិតកម្ម កសិកម្ម​ជា​រួម​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​ទូទាំង​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន មាន​ប្រសាសន៍​ថា ឆ្នាំ​២០១០ ដំណាំ​ស្រូវ​ប្រាំង និង​ស្រូវ​វស្សា បាន​ដាំ​លើ​ផ្ទៃដី​ជាង ២.៩៩៥.០០០​ហិកតារ។ បរិមាណ​ផល​ស្រូវ​សរុប​ប្រមាណ ៨,២៥​លាន​តោន ដែល​គណនា​ទិន្នផល​មធ្យម​ក្នុង​១​ហិកតារ​ជិត ៣​តោន។ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥ ក្រសួង​កសិកម្ម​គ្រោង​នាំ​អង្ករ​ចេញ​ជា​ផ្លូវការ​ឲ្យ​បាន​ជាង ១​លាន​តោន។

លោក ច័ន្ទ សារុន បន្ថែម​ថា ការ​នាំ​អង្ករ​ចេញ​គឺ​ម៉ាស៊ីន​កិន​ស្រូវ​ត្រូវ​តែ​ផលិត​ស្រូវ​ឲ្យ​ទៅ​ជា​ អង្ករ​ប្រកប​ដោយ​ស្តង់ដារ​អន្តរជាតិ​ជា​កត្តា​សំខាន់ ៖ «ម៉ាស៊ីន​ សព្វថ្ងៃ​នេះ ខ្ញុំ​ឃើញ​ថា រោងចក្រ​ទាំង​អស់​ដែល​កំពុង​តែ​ត្រឹមត្រូវ​តាម​គុណភាព ដែល​តាម​គេ​កំណត់​នោះ​កំពុង​តែ​ប្រឹងប្រែង ២៤​ម៉ោង​លើ ២៤​ម៉ោង គឺ​ធ្វើ​៣​វេន ប៉ុន្តែ​មិន​គ្រប់​ទេ។ ខ្ញុំ​សង្ឃឹម​ថា ជា​ពិសេស​ការ​ចូល​រួម​របស់​ឯកជន​នឹង​ប្រឹងប្រែង​ធ្វើ​រោងចក្រ​ជា​ច្រើន​ទៀត​ នៅ​តាម​បណ្ដា​ខេត្ត​ដែល​មិន​ទាន់​បាន​ហើយ កំពុង​តែ​ធ្វើ​ហើយ»។

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ការ​ពិត ឆ្នាំ​២០១០ ទិន្នផល​ស្រូវ​កើន​ឡើង​មែន។ ប៉ុន្តែ​ការ​ប្រមូល​ផល​ទុក​ដាក់​ស្រូវ​នៅ​ខេត្ត​ដែល​មាន​ផ្ទៃដី​ដាំ​ស្រូវ​ ធំ​ជាង​គេ បែរ​ជា​បណ្ដោយ​ឲ្យ​ស្រូវ​កិន​ទៅ​ជា​អង្ករ​មាន​ការ​បាក់​កំណាត់​អង្ករ​មាន​ កម្រិត​ខ្ពស់​បំផុត ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បារម្ភ​ដល់​ឥទ្ធិពល​នៃ​ការ​នាំ​អង្ករ​ចេញ​ដែរ។

លោក​បណ្ឌិត យ៉ង សាំងកុមារ បន្ថែម​ថា ៖ «ជា​ពិសេស​នៅ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ អ៊ីចឹង​គួប​ផ្សំ​នឹង​ពោធិ៍សាត់​ខ្លះៗ​ហ្នឹង ផល​ស្រូវ​បាន​ច្រើន​មែន ប៉ុន្តែ​អត្រា​បាក់​របស់​ស្រូវ​ពេល​យក​មក​កិន​ទៅ​វា​មាន​ភាព​ខ្ពស់ អា​ហ្នឹង​វា​ជា​ការ​បារម្ភ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​ភាព​ចំណេញ​នៃ​ការ​រក​ ស៊ី​អង្ករ និង​ការ​នាំ​អង្ករ​ចេញ​ដែរ»។

លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ មាន​ប្រសាសន៍​បន្ត​ថា រដូវ​វស្សា​ឆ្នាំ​២០១១ មិន​ទាន់​បាន​ចាប់​ផ្ដើម​ទេ ប៉ុន្តែ​ក្រសួង​កសិកម្ម​បាន​ចាប់​ផ្ដើម​ឲ្យ​កសិករ​ដាំ​ស្រូវ​បង្កើន​រដូវ​ជា ​ពូជ​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ បាន​ន័យ​ថា អាច​ដាំ​ស្រូវ​នោះ​ក្នុង​រដូវ​ណា​ក៏​បាន មាន​ចំនួន ៣​ប្រភេទ​ពូជ ៖ «គឺ​ពូជ​ស្រូវ​ស្រាល មិន​ប្រកាន់​រដូវ មាន​ពូជ​សែនពិដោរ ពូជ​អ៊ីអ៊ែរ៦៦ និង​ពូជ​ជលសារ»។

លោក ច័ន្ទ សារុន មាន​ប្រសាសន៍​បន្ថែម​ថា កាល​ពី​ប្រារព្ធ​ពិធី​ច្រត់​ព្រះនង្គ័ល ឆ្នាំ​២០១០ គោ​ឧសភរាជ​មិន​បាន​បរិភោគ​ស្រូវ​ទេ បរិភោគ​តែ​ពោត និង​សណ្ដែក ដែល​នាំ​ឲ្យ​កសិករ​មួយ​ចំនួន​ធំ​បារម្ភ​ពី​ផល​ស្រូវ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ស្រូវ​ឆ្នាំ​២០១០ ទទួល​ផល​បាន​ច្រើន​លើស​ពី​ឆ្នាំ​២០០៩។


លោក​ថា ដំណាំ​កសិកម្ម​ដែល​កំពុង​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​មាន​ស្រូវ ពោត សណ្តែក កៅស៊ូ។ ចំណែក​ដំណាំ​អំពៅ បាន​ដាំ​លើ​ផ្ទៃដី​ជិត ៣​ម៉ឺន​ហិកតារ និង​មាន​រោងចក្រ​ផលិត​ស្ករ​ស​មួយ​នៅ​ខេត្ត​កោះកុង មិន​ទាន់​អាច​ផលិត​ជា​ស្ករ​ស​បាន​នៅ​ឡើយ ទើប​តែ​អាច​ផលិត​បាន​ជា​ស្ករ​ក្រហម ដោយសារ​ផល​អំពៅ​ដាំ​បាន​តិច​ពេក។ ចំពោះ​ដំណាំ​កៅស៊ូ​ឆ្នាំ​២០១០ ដាំ​លើ​ផ្ទៃដី ១៨១.០០០​ហិកតារ លើស​ឆ្នាំ​២០០៩ ចំនួន ៣៩%។


លិតកម្ម​សត្វ​ពាហនៈ និង​បក្សី មាន​ការវិវឌ្ឍន៍​រីក​ចម្រើន។ ប៉ុន្តែ​មិន​ទាន់​ធានា​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុង​ស្រុក​បាន ដែល​នាំ​ឲ្យ​មាន​ការ​នាំ​ចូល​សត្វ​ជ្រូក​ពី​បរទេស​ជា​បណ្ដោះ​អាសន្ន។ ការចិញ្ចឹមបក្សី​គិតពីឆ្នា២០០៥​ដល់២០១០ កើនពី១៥លានក្បាល ដល់​២០លាន​៨សែនក្បាល។

ចំពោះ​វិស័យ​ព្រៃឈើ និង​ជលផល លោក​មាន​ប្រសាសន៍​ថា បទល្មើស​ស្ថិត​នៅ​ជា​បញ្ហា​ប្រឈម​ដែល​មិន​ទាន់​អាច​លុប​បំបាត់​បាន​ទាំង​ ស្រុង​នៅ​ឡើយ។ បទល្មើស​នោះ​មាន​ការ​ផ្លាស់ប្ដូរ​រូបភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រសិន​បើ​មិន​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment