ម៉ាឡេស៊ី ជាប់​ចំណាត់​ថ្នាក់​លេខ​៣ សម្រាប់​ការ​វិនិ​យោគ​ទុន​នៅ​កម្ពុជា បន្ទាប់​ពី​ចិន​លេខ​១ និង​វៀត​ណាម​លេខ​២


ដោយ ៖ អប្សរា



ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ១៥:៤៨




កោះសន្តិភាព

ពិធី​ជំនួប​ទ្វេរ​ភាគី​


រាជធានីភ្នំពេញ ៖ ​ក្នុង​ជំនួប​ទ្វេរ​ភាគី​ជាមួយ​លោក​ឯក​អគ្គ​រាជ​ទូត​ថ្មី​ម៉ាឡេស៊ី​ប្រចាំ​ នៅ​កម្ពុជា សម្តេច​ហេង សំរិន ប្រធាន​​រដ្ឋ​សភា​បាន​លើក​ឡើង​ថា ប្រទេស​​​ម៉ាឡេស៊ី ជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៣ លើ​វិស័យ​វិនិ​យោគ​ទុន​ បន្ទាប់​ពី​ប្រទេស​ចិន​លេខ​​១ និង​វៀត​ណាម​លេខ​២ ។

លោក​កែវ ពិសិដ្ឋ នាយក​ខុទ្ទ​កាល័យ​សម្តេច​ហេង សំរិន ប្រាប់​អ្នក​សារ​ព័ត៌​មាន​ក្រោយ​ចប់​ជំនួប​នា​ព្រឹក​ថ្ងៃទី​២៣ មិថុនា នៅវិមាន​រដ្ឋសភា​ថា ក្នុង​ជំនួប​នោះ​សម្តេច​​​ប្រធាន​លើក​ឡើង​ពី​ប្រវត្តិ​ទំនាក់​ទំនង​ជា​មួយ​ កម្ពុជា​ចាប់​តាំង​ពីឆ្នាំ​១៩៥០​មក​ម៉្លេះ ។ ប្រទេស​ម៉ាឡេស៊ី ជាប់​ចំណាត់​ថ្នាក់​ទី៣ ចំពោះ​​ការ​វិនិយោគ​ទុន​​នៅ​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន​លេខ១ និង​ប្រទេស​វៀតណាម​លេខ​២ ។ ដោយ​ឡែក​វិស័យ​ទេស​ចរណ៍​ម៉ាឡេស៊ី​មក​ទស្សនា​នៅ​កម្ពុជា ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ ។

សម្តេច​ប្រធាន​រដ្ឋសភា​ក៏​បាន​លើកឡើង​ពី​បញ្ហា​ពល​ករ​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ស្នើ​ឱ្យ​ម៉ាឡេស៊ី​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ការពារ​ពល​ករ​កម្ពុជានៅ​ ម៉ាឡេស៊ី ដើម្បី​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ​ពី​​និយោជក​ម៉ាឡេស៊ី ។ ចំពោះ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​រវាង​ម៉ាឡេស៊ី លើ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ម៉ាឡេស៊ី និង​កម្ពុជា បាន​បង្កើត​ក្រុម​មិត្តភាព​រវាង​ប្រទេស​ទាំង​២​ផង​ដែរ ។ ម៉ាឡេស៊ី​​បាន​ដើរ​តួ​សំខាន់​ក្នុង​សភា​អាស៊ី និង​បាន​ផ្តើមគំនិត​ផ្តួចផ្តើម​សភា​អាស៊ី​ផង​ដែរ។

សម្តេច​ប្រធាន​ក៏​បាន​សំណូម​ពរ​ឱ្យ​ឯក​អគ្គ​​រាជ​ទូត ម៉ាឡេស៊ី ជួយ​គៀង​គរ​អ្នក​វិនិ​យោគ​ទុន​មក​កម្ពុជា​ឱ្យ​បាន​ច្រើន ពិសេសនោះ​ផ្នែក​វិស័យ​កសិ​កម្ម​ និង​ជំរុញភ្ញៀវ​ទេស​ចរ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment