សេង ឌីណា
©RFI
ដោយ សេង ឌីណា
នៅក្នុងនាទីយល់ដឹងពីច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូមធ្វើការពន្យល់ជុំវិញសិទ្ធិគ្រប់គ្រងកូន នៅក្នុងករណីឪពុកម្តាយលែងលះគ្នា។ តើអំណាចមេបាត្រូវប្រគល់ទៅឲ្យឪពុក ឬម្តាយ? តើអ្នកគ្មានអំណាចមេបាមានសិទ្ធិ និងករណីយកិច្ចអ្វីខ្លះ?
សំណួរ-នៅក្នុងករណី ដែលឪពុកម្តាយលែងលះគ្នា តើកូនត្រូវបានទៅអ្នកណាជាអ្នកគ្រប់គ្រង?
ជាបឋម គួរបញ្ជាក់ថា កាលណានិយាយអំពីការគ្រប់គ្រងកូន នៅក្នុងករណីលែងលះ គេត្រូវនិយាយពីចំណុចសំខាន់ ២ គឺ អំណាចមេបា (តើឪពុក ឬម្តាយ ឬទាំងឪពុក និងម្តាយ ដែលត្រូវមានអំណាចមេបាលើកូន?) និងទីកន្លែង ដែលកូនត្រូវរស់នៅ (កូនត្រូវរស់នៅជាមួយឪពុក ឬជាមួយម្តាយ?)។
ជាធម្មតា កាលណាលែងលះគ្នា ឪពុកម្តាយ នឹងត្រូវរស់នៅបែកគ្នា។ ដូច្នេះ កូនត្រូវទៅរស់នៅជាមួយខាងណាមួយ (ជាមួយឪពុក ឬជាមួយម្តាយ?)។
បើគេនិយាយពីគោលការណ៍ច្បាប់ជាទូទៅ នៅក្រោយការលែងលះ ការកំណត់ពីអំណាចមេបា អាចធ្វើឡើង តាមពីររបៀប គឺ អំណាចមេបារួម និងអំណាចមេបាទោល។ អំណាចមេបារួម គឺមានន័យថា បើទោះបីជារស់នៅបែកគ្នាក៏ដោយ ឪពុក និងម្តាយ ដែលលែងលះគ្នា នៅតែមានអំណាចមេបារួមគ្នា លើកូន ដូចជា កាលពីមិនទាន់លែងលះគ្នាដែរ។
ក៏ប៉ុន្តែ ច្បាប់ខ្មែរ គឺនៅក្នុងក្រមរដ្ឋប្បវេណី (មាត្រា ១០៣៧) ទទួលស្គាល់តែអំណាចមេបាទោលតែប៉ុណ្ណោះ ដោយមិនទទួលស្គាល់អំណាចមេបារួមទេ នៅក្នុងករណីលែងលះ។ មានន័យថា អំណាចមេបាត្រូវប្រគល់ទៅឲ្យខាងណាមួយ។ ឬមួយត្រូវឲ្យទៅម្តាយ។ ឬមួយត្រូវឲ្យទៅឪពុក។ តាមធម្មតា បើម្តាយជាអ្នកទទួលអំណាចមេបា កូនត្រូវរស់នៅជាមួយម្តាយ។ បើឪពុកជាអ្នកទទួលអំណាចមេបា កូនត្រូវរស់នៅជាមួយនឹងឪពុក។
សំណួរ-តើការសម្រេចប្រគល់កូនទៅឲ្យឪពុក ឬទៅឲ្យម្តាយជាអ្នកគ្រប់គ្រង ត្រូវធ្វើឡើងដោយរបៀបណា? ហើយត្រូវធ្វើឡើងដោយយោងទៅលើកត្តាអ្វីខ្លះ?
មាត្រា ១០៣៧ នៃក្រមរដ្ឋប្បវេណី ផ្តល់អាទិភាពទៅឲ្យឪពុកម្តាយ ដែលចង់លែងលះគ្នា ជាអ្នកពិភាក្សាគ្នា កំណត់អំពីការគ្រប់គ្រងកូន។
ប្រសិនបើឪពុកម្តាយមិនអាចស្វែងរកដំណោះស្រាយតាមរយៈការជជែកពិភាក្សាគ្នាបានទេ គឺតុលាការជាអ្នកសម្រេច ហើយតុលាការត្រូវសម្រេចយកផលប្រយោជន៍របស់កូនជាធំ។ ជាទូទៅ តុលាការតែងតែពិនិត្យមើលទៅលើចំណុចមួយចំនួន ដូចជា
សំណួរ-តើឪពុក ឬម្តាយ ដែលមិនមានអំណាចមេបា (មិនរស់នៅជាមួយកូន) ត្រូវមានសិទ្ធិអ្វីខ្លះ?
ឪពុក ឬម្តាយ ដែលទទួលបានសិទ្ធិគ្រប់គ្រងកូន នៅតែមានចំណងញាតិស្របច្បាប់ជាមួយកូន ជាឪពុក ឬជាម្តាយដដែល។ ការប្រគល់សិទ្ធិឲ្យឪពុកជាអ្នកគ្រប់គ្រងកូន មិនមែនមានន័យថា ចំណងគតិយុត្តរវាងកូន និងម្តាយត្រូវកាត់ផ្តាច់នោះទេ ហើយការប្រគល់សិទ្ធិទៅឲ្យម្តាយគ្រប់គ្រងជាអ្នកគ្រប់គ្រងកូន ក៏មិនមែនមានន័យថា ចំណងគតិយុត្តជាឪពុកត្រូវកាត់ផ្តាច់នោះដែរ។
ឪពុក ឬម្តាយ ដែលមិនបានទទួលសិទ្ធិគ្រប់គ្រងកូន នៅតែមានសិទ្ធិចូលជួប និងប្រាស្រ័យទាក់ទងជាមួយនឹងកូន ហើយក្នុងពេលជាមួយគ្នា នៅតែមានករណីយកិច្ចចូលរួមទទួលបន្ទុកលើសោហ៊ុយ ដែលចាំបាច់ ដើម្បីគ្រប់គ្រងថែរក្សាកូន។ ចំណែកឯឪពុក ឬម្តាយ ដែលទទួលសិទ្ធិគ្រប់គ្រងកូន ត្រូវបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត ក្នុងការចូលជួប សួរសុខទុក្ខ និងប្រាស្រ័យទាក់ទងជាមួយកូន។
របៀបនៃការចូលជួប ការប្រាស្រ័យទាក់ទងជាមួយកូន និងការចូលរួមចំណែក ក្នុងសោហ៊ុយចាំបាច់ ក្នុងការគ្រប់គ្រងថែរក្សាកូន (អាហារកិច្ច) គឺត្រូវកំណត់ តាមរយៈការជជែកពិភាក្សាគ្នា រវាងឪពុក និងម្តាយ។ ប្រសិនបើឪពុកម្តាយមិនមានការព្រមព្រៀងគ្នាទេ គឺតុលាការជាអ្នកសម្រេច ដោយយកផលប្រយោជន៍កូនជាធំ ហើយនៅក្នុងការកំណត់អំពីអាហារកិច្ច តុលាការក៏ត្រូវគិតពិចារណាទៅលើស្ថានភាពនៃជីវភាព និងស្ថានភាពសេដ្ឋកិច្ចរបស់ឪពុកម្តាយដែរ។
ចំណុចសំខាន់មួយទៀត ឪពុក ឬម្តាយ ដែលមិនទទួលបានសិទ្ធិគ្រប់គ្រងកូន នៅតែមានសិទ្ធិទាមទារឲ្យភាគីម្ខាងទៀត រាយការណ៍អំពីស្ថានភាពរបស់កូននេះបាន។ ម្យ៉ាងទៀត ចំពោះកិច្ចការសំខាន់ៗ ដែលទាក់ទងនឹងអាយុជីវិតកូន ទាក់ទងនឹងអនាគតកូន ឪពុក ឬម្តាយ ដែលទទួលសិទ្ធិគ្រប់គ្រងកូន មានកាតព្វកិច្ចពិភាក្សាជាមួយនឹងភាគីម្ខាងទៀត មុននឹងធ្វើការសម្រេចអ្វីមួយ លើកលែងតែក្នុងករណីចាំបាច់បន្ទាន់ មិនអាចពិភាក្សាគ្នាបាន។
កិច្ចការចាំបាច់ ដែលច្បាប់តម្រូវឲ្យមានការពិភាក្សាគ្នានេះ មានចែងក្នុងមាត្រា ១០៤២ នៃក្រមរដ្ឋប្បវេណី គឺមាន៖
នៅត្រង់ចំណុចនេះ ច្បាប់មិនបានចែងបញ្ជាក់ច្បាស់លាស់ទេ ក៏ប៉ុន្តែ បើយើងពិនិត្យមើលជារួម ដោយសារតែឪពុក ឬម្តាយ ដែលទទួលសិទ្ធិគ្រប់គ្រងកូន គឺជាអ្នកមានអំណាចមេបា ដូច្នេះ គួរតែការសម្រេចរបស់អ្នកមានអំណាចមេបានេះ ដែលត្រូវមានអាទិភាព។ ប្រសិនបើភាគីម្ខាងទៀត គឺឪពុក ឬម្តាយ ដែលគ្មានអំណាចមេបាជំទាស់នឹងការសម្រេចនេះ ដោយយល់ថា ជាការសម្រេចដែលនាំឲ្យប៉ះពាល់ទៅដល់សុខមាលភាពរបស់កូន ទៅដល់ផលប្រយោជន៍របស់កូន គាត់អាចទាមទារទៅតុលាការ សុំឲ្យមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងកូនវិញបាន ដូចដែលមានចែងកំណត់ក្នុង មាត្រា ១០៣៩ នៃក្រមរដ្ឋប្បវេណី៕

- ការងារ និងប្រាក់ចំណូល៖ តើខាងណា ដែលមានការងារ និងប្រាក់ចំណូលជាប់លាប់ជាង ដើម្បីធានាពីការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូន?
- ផ្ទះសម្បែង៖ តើខាងណា ដែលមានលំនៅដ្ឋានជាប់លាប់ មានផ្ទះធំល្ម សម្រាប់ឲ្យកូនរស់នៅសមរម្យ? តើទីលំនៅខាងណា ដែលមានទីតាំងមានអំណោយផលជាង សម្រាប់ការរៀនសូត្ររបស់កូន?
- បុគ្គលិកលក្ខណៈ អកប្បកិរិយា និងមនោសញ្ចេតនាចំពោះកូន៖ រវាងឪពុក និងម្តាយ តើមានខាងណាមួយ ដែលធ្លាប់ប្រើអំពើហិង្សាលើកូនដែរឬទេកន្លងមក? តើធ្លាប់បង្ហាញពីការយកចិត្តទុកដាក់លើកូនប៉ុណ្ណា?
សំណួរ-តើឪពុក ឬម្តាយ ដែលមិនមានអំណាចមេបា (មិនរស់នៅជាមួយកូន) ត្រូវមានសិទ្ធិអ្វីខ្លះ?
ឪពុក ឬម្តាយ ដែលទទួលបានសិទ្ធិគ្រប់គ្រងកូន នៅតែមានចំណងញាតិស្របច្បាប់ជាមួយកូន ជាឪពុក ឬជាម្តាយដដែល។ ការប្រគល់សិទ្ធិឲ្យឪពុកជាអ្នកគ្រប់គ្រងកូន មិនមែនមានន័យថា ចំណងគតិយុត្តរវាងកូន និងម្តាយត្រូវកាត់ផ្តាច់នោះទេ ហើយការប្រគល់សិទ្ធិទៅឲ្យម្តាយគ្រប់គ្រងជាអ្នកគ្រប់គ្រងកូន ក៏មិនមែនមានន័យថា ចំណងគតិយុត្តជាឪពុកត្រូវកាត់ផ្តាច់នោះដែរ។
ឪពុក ឬម្តាយ ដែលមិនបានទទួលសិទ្ធិគ្រប់គ្រងកូន នៅតែមានសិទ្ធិចូលជួប និងប្រាស្រ័យទាក់ទងជាមួយនឹងកូន ហើយក្នុងពេលជាមួយគ្នា នៅតែមានករណីយកិច្ចចូលរួមទទួលបន្ទុកលើសោហ៊ុយ ដែលចាំបាច់ ដើម្បីគ្រប់គ្រងថែរក្សាកូន។ ចំណែកឯឪពុក ឬម្តាយ ដែលទទួលសិទ្ធិគ្រប់គ្រងកូន ត្រូវបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត ក្នុងការចូលជួប សួរសុខទុក្ខ និងប្រាស្រ័យទាក់ទងជាមួយកូន។
របៀបនៃការចូលជួប ការប្រាស្រ័យទាក់ទងជាមួយកូន និងការចូលរួមចំណែក ក្នុងសោហ៊ុយចាំបាច់ ក្នុងការគ្រប់គ្រងថែរក្សាកូន (អាហារកិច្ច) គឺត្រូវកំណត់ តាមរយៈការជជែកពិភាក្សាគ្នា រវាងឪពុក និងម្តាយ។ ប្រសិនបើឪពុកម្តាយមិនមានការព្រមព្រៀងគ្នាទេ គឺតុលាការជាអ្នកសម្រេច ដោយយកផលប្រយោជន៍កូនជាធំ ហើយនៅក្នុងការកំណត់អំពីអាហារកិច្ច តុលាការក៏ត្រូវគិតពិចារណាទៅលើស្ថានភាពនៃជីវភាព និងស្ថានភាពសេដ្ឋកិច្ចរបស់ឪពុកម្តាយដែរ។
ចំណុចសំខាន់មួយទៀត ឪពុក ឬម្តាយ ដែលមិនទទួលបានសិទ្ធិគ្រប់គ្រងកូន នៅតែមានសិទ្ធិទាមទារឲ្យភាគីម្ខាងទៀត រាយការណ៍អំពីស្ថានភាពរបស់កូននេះបាន។ ម្យ៉ាងទៀត ចំពោះកិច្ចការសំខាន់ៗ ដែលទាក់ទងនឹងអាយុជីវិតកូន ទាក់ទងនឹងអនាគតកូន ឪពុក ឬម្តាយ ដែលទទួលសិទ្ធិគ្រប់គ្រងកូន មានកាតព្វកិច្ចពិភាក្សាជាមួយនឹងភាគីម្ខាងទៀត មុននឹងធ្វើការសម្រេចអ្វីមួយ លើកលែងតែក្នុងករណីចាំបាច់បន្ទាន់ មិនអាចពិភាក្សាគ្នាបាន។
កិច្ចការចាំបាច់ ដែលច្បាប់តម្រូវឲ្យមានការពិភាក្សាគ្នានេះ មានចែងក្នុងមាត្រា ១០៤២ នៃក្រមរដ្ឋប្បវេណី គឺមាន៖
- ការអប់រំកូន ដែលហួសពីកម្រិតនៃកាតព្វកិច្ចអប់រំ ដែលកំណត់ដោយច្បាប់ ដូចជា ការបញ្ជូនកូនឲ្យទៅរៀននៅមហាវិទ្យាល័យ ឬបញ្ជូនកូនឲ្យទៅរៀននៅបរទេស ជាដើម។
- ការផ្លាស់ប្តូរទីសំណាក់របស់កូន ពីខេត្តក្រុងមួយ ទៅខេត្តក្រុងមួយទៀត។ ការពិគ្រោះយោបល់គ្នាលើចំណុចនេះ វាមានសារៈសំខាន់ ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ទៅដល់សិទ្ធិ ក្នុងការជួបសួរសុខទុក្ខ និងការប្រាស្រ័យទាក់ទងជាមួយកូន។
- សេចក្តីសម្រេចទាក់ទងនឹងវិជ្ជាជីវៈ ឬអាជីវកម្មរបស់កូន ដូចជា ការសម្រេចឲ្យកូនឈប់រៀន ហើយចាប់ផ្តើមប្រកបការងារអ្វីមួយ ឬក៏ឲ្យកូនផ្អាក ឬបញ្ឈប់ការសិក្សា ដើម្បីទៅបួស ជាដើម។
- សកម្មភាពព្យាបាល ដែលទាក់ទងដល់អាយុជីវិតរបស់កូន។
- ការចាត់ចែងទ្រព្យសម្បត្តិរបស់កូន។
- ការសម្រេចសំខាន់ៗផ្សេងទៀត ដែលទាក់ទងនឹងការគ្រប់គ្រងថែរក្សាកូន និងទ្រព្យសម្បត្តិរបស់កូន។ ការដែលច្បាប់ចែងត្រង់ចំណុចចុងក្រោយនេះ គឺដើម្បីទុកលទ្ធភាពឲ្យឪពុកម្តាយ ធ្វើការពិចារណាដោយខ្លួនឯង អំពីចំណុចសំខាន់ៗផ្សេងៗទៀត ដែលមិនមានចែងនៅក្នុងប៉ុន្មានចំណុចខាងលើ ប៉ុន្តែ ខ្លួនយល់ថា ជាចំណុចសំខាន់ ដែលចាំបាច់ត្រូវធ្វើការពិភាក្សាគ្នា មុននឹងសម្រេចចិត្ត។
នៅត្រង់ចំណុចនេះ ច្បាប់មិនបានចែងបញ្ជាក់ច្បាស់លាស់ទេ ក៏ប៉ុន្តែ បើយើងពិនិត្យមើលជារួម ដោយសារតែឪពុក ឬម្តាយ ដែលទទួលសិទ្ធិគ្រប់គ្រងកូន គឺជាអ្នកមានអំណាចមេបា ដូច្នេះ គួរតែការសម្រេចរបស់អ្នកមានអំណាចមេបានេះ ដែលត្រូវមានអាទិភាព។ ប្រសិនបើភាគីម្ខាងទៀត គឺឪពុក ឬម្តាយ ដែលគ្មានអំណាចមេបាជំទាស់នឹងការសម្រេចនេះ ដោយយល់ថា ជាការសម្រេចដែលនាំឲ្យប៉ះពាល់ទៅដល់សុខមាលភាពរបស់កូន ទៅដល់ផលប្រយោជន៍របស់កូន គាត់អាចទាមទារទៅតុលាការ សុំឲ្យមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងកូនវិញបាន ដូចដែលមានចែងកំណត់ក្នុង មាត្រា ១០៣៩ នៃក្រមរដ្ឋប្បវេណី៕

Milan Tomic
0 យោបល់:
Post a Comment