ជប៉ុន​សន្យា​បញ្ចប់​បញ្ហា​នយោបាយ និង​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា

​​

ដោយ៖​ នួន បូរិន​ | ថ្ងៃចន្ទ ទី30 មិថុនា 2014, 01:57 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
សន្នីសីទសារព័ត៌មាននៅទីស្តីការក្រសួងការបរទេសកម្ពុជា (រូបថត៖ សត្យា ភិរក្ស)


រដ្ឋមន្ត្រីការបរទេស ​ជប៉ុន ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​សន្យា​ជួយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ដែល​អូសបន្លាយ​ជាង​១១​ខែ​ មកនេះ និង​ជួយ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​គ្រប់​ភាគី​អាច​ជឿ​ ទុកចិត្តបាន​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន រួមគ្នា​ជាមួយ​សម​ភាគី​កម្ពុជា លោក ហោ ណាំហុង នៅ​ទីស្ដីការ​ក្រសួងការបរទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែមិថុនា លោក​ហ្វី​មី​អូ​គី​ស៊ី​ដា រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​ប្រាប់​អ្នកសារព័ត៌មាន​តាមរយៈ​អ្នកបក​ប្រែថា បន្ទាប់​ពី​តាមដាន​បី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា យ៉ាង​យកចិត្តទុកដាក់​នោះ គឺ​ជប៉ុន​មាន​កាតព្វកិច្ច​ជួយ​ក្នុង​នាម​ជា​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ចប់វិបត្តិ​នេះ។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ក៏​សន្យា​ជួយ​ធ្វើ​កំណែ​ង​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ​។​

រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ថា ជប៉ុន​គឺជា​ប្រទេស​លំដាប់​ទី​១​ដែល​តែងតែ​ជួយ​កម្ពុជា​នា​ពេលកន្លងមក ហើយ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​ក្លាយទៅជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយគ្នា ​។ លោក​បាន​បញ្ជាក់​ពី​កម្រោង​ក្នុង​ការបង្កើត​ក្រុមឧ​ត្ដម​មន្ត្រី ដើម្បី​ពី​គ្រោះ​យោបល់​ពី​បញ្ហានយោបាយ និង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​។

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​VOD​ថា លោក​ស្វាគមន៍​វត្តមាន​របស់​ជប៉ុន​ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ កម្ពុជា​។ ប៉ុន្តែ​យ៉ាងណា លោក​ស្នើ​ឲ្យ​ជប៉ុន​ធ្វើការ​ដោះស្រាយ​ដោយ​ប្រកាន់​ជំហរ​អព្យាក្រិត និង​ត្រូវ​ពិគ្រោះ​យោបល់​ពី​ភាគី​ទាំងពីរ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ការដោះស្រាយ​នេះ​ប្រកបដោយ​ជោគជ័យ «​ខ្ញុំ​ស្វាគមន៍​នូវ​ទស្សនៈ​ចេតនា របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ចង់​ជួយ​ដោះស្រាយ​បញ្ហា ជាប់គាំង ហើយ​កន្លងមក​គាត់​ក៏​បាន​សន្យាថា នឹង​ជួយ​កែ​ទម្រង់​ការ​បោះឆ្នោត យើង​ស្វាគមន៍​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ​។ ជោគជ័យ​មិន​ជោគជ័យ អាស្រ័យ​លើ​អ្នក​ដែល​ជួយ​ហ្នឹង​។ បើ​អ្នក​ជួយ​គាត់​ឈរ​នៅ​កណ្តាល គាត់​ពិគ្រោះ​ទាំងសងខាង យក​ចំនុច​សម្របសម្រួល​កណ្តា​ល​មួយ ខ្ញុំ​ជឿថា នឹង​ជោគជ័យ តែ​ប្រសិន​ណា​យើង​ស្តាប់​តែមួយ​ចំហៀង នោះ​អត់​ជោគជ័យ​ទេ បើ​ស្តាប់​ទាំងសងខាង រក​ផលប្រយោជន៍​ឲ្យ​ទាំងសងខាង ប្រយោជន៍​ជាតិ នោះ​ខ្ញុំ​ជឿ​ថា​ជោគជ័យ​»​។​

អ្នកវិភាគ​ឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់​ថាជប៉ុន​មិន​អាច​បញ្ចប់វិបត្តិ​នយោបាយ​នៅកម្ពុជា​បាន​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ និងគណបក្ស​ប្រជាជន​កម្ពុជា ចង់​ដោះស្រាយ​បញ្ហា តែ​ប្រកាន់​ជំហរ​រឹង​ខ្លាច​ខូចប្រយោជន៍ «​រឿង​ជួយ​ដំណោះស្រាយ​ជាប់គាំង​ នយោបាយ​ហ្នឹង គឺ​យើង​ស្វាគមន៍ ឥឡូវនេះ គឺ​ជាប់គាំង ហើយ​តាមមើលទៅ​ទាំងសងខាង​ត្រូវ​ការដោះស្រាយ​ឲ្យ​ឆាប់ៗ​ដែរ​។ ក៏ប៉ុន្តែ​មុខមាត់​រៀងខ្លួន មិន​ជឿ​ខ្មែរ​ខ្លួនឯង អត់​ហ៊ាន​ឈោងដៃចាប់​ដៃ​ខ្មែរ​គ្នាឯង នោះ​ត្រូវ​ទាមទារ​អ្នក​ទី​បី​»​។​

​កាល​ពី​ថ្មីៗ​នេះ ជប៉ុន​កម្ពុជា បាន​បញ្ជូន​អ្នកជំនាញ​ខាង​កិច្ចការ​បោះឆ្នោត មក​កាន់​កម្ពុជា​ដែរ ដើម្បី​ជួយ​រៀបចំ​កែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​ប្រតិភូ​ជប៉ុន ពេលនោះ ក៏​បាន​ជួប​ក្រុម​មន្ត្រីជាន់ខ្ពស់​ខាង​កិច្ចការ​បោះឆ្នោត​នៃ​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មក​ដល់ពេលនេះ មិនទាន់​មាន​លទ្ធផល​អ្វី​ពី​ការប្ដេជ្ញា​ចូលរួម​របស់​អ្នកជំនាញ​ជប៉ុន​នៅ​ ឡើយ​ទេ​៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment