ហាង​​​​ភីហ្សា​រុស្ស៊ី​​ប្រើ​​ឧទ្ធ​​ម្ហាគ​ចក្រ​​គ្មាន​អ្នក​បើកបរ​​ដឹក​​ភីហ្សា​​ឱ្យ​អតិថិជន​

​បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ
ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ១៦:១០

​
គេហទំព័របរទេស
​AFP ផ្សាយ​ថា ​ហាង​​ភី​ហ្សា​មួយ​របស់​រុស្ស៊ី​​ បាន​ប្រើ​​វិធី​​សាស្ត្រ​ថ្មី​​ដើម្បី​​ទាក់​ទាញ​​អតិថិជន​ ដោយ​បញ្ជូន​​ភីហ្សា​​តាម​​​​​​យន្ត​​ហោះ​​​គ្មាន​អ្នក​បើកបរ​​(Drone)ធុនតូច ។ ហាង​«ដូដូភីហ្សា» នៅ​ទី​ក្រុង​ SYKTYVKAR ភាគ​​ខាង​ជើង​​ប្រទេស​រុស្ស៊ី ​បាន​ផ្សាយ​វីដេអូ​​ឃ្លីប​​តាម​​ប្រព័ន្ធអីុនធើរ​ណេត​ កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ បង្ហាញ​​ពី​ការ​ដឹក​​ជញ្ជូន​ភីហ្សា​តាម​ផ្លូវ​​​អាកាស​​យក​ទៅ​ប្រគល់​​ជូន​ អតិថិជន​ ។ ​

លោក អីុលយ៉ា ហ្វារ៉ា​​ហ្វូ​ណូវ ​មេ​ការ​នៅ​ក្នុង​ហាង​​បញ្ជាក់​​ប្រាប់ AFPថា «ក្នុង​​រយៈ​ពេល​១​ម៉ោង​​កន្លះ​ យើង​អាច​​លក់​ភីហ្សា​ដោយ​ប្រើ​Drone បាន​​ចំនួន​៦០​នំ ។ ​វាជា​វិធី​សាស្ត្រ​ផ្នែក​ជំនួញ​មួយ ។ ​បើ​លោក​អ្នក​​បញ្ជា​ទិញ​នឹង​បាន​​ទទួល​​ភីហ្សា​​ដែល​បញ្ជូនតាម​​ផ្លូវ​​ អាកាស​» ។

រូប​ភាព​នៅ​ក្នុង​វីដេ​អូ​ឃ្លីប​នោះ បង្ហាញ​បុគ្គ​លិក​​​ហាង​ភីហ្សា ស្ថិត​ក្នុង​ឯក​សណ្ឋាន​ពណ៌​​ទឹក​ក្រូច​ ​និង​​​និស្សិត​​​ម្នាក់​ប​ញ្ហា​​ទិញ​​នំ​​ភីហ្សា​ នៅ​ឧទ្យាន​​សា​ធារណៈ​មួយ​ ។ ​ប៉ុន្មាន​​នាទី​ក្រោយ​​ឃើញ​ Drone ធុន​តូច​​ហោះ​ចូល​ និង​ទម្លាក់​ភីហ្សា​​ដល់​អតិថិជន​​រូប​នោះ ។
លោក​ ហ្វារ៉ា​ហ្វូ​ណូវ ​ប​ន្ត​ទៀតថា «ប្រសិន​​បើ​អ្នក​ដែល​មិន​ធ្លាប់​​បញ្ជា​ទិ​ញ​​ភីហ្សា​​កាល​ពី​មុន​​​ពួក​គេ ​​ប្រហែល​ជា​ចង់​​ធ្វើ​បែប​​នេះ​ដែរ​» ។
ហាង​​​ភីហ្ស​​នេះ​ មាន​បំណង​​ពង្រីក​​ការ​​ប​ញ្ជូន​​ភីហ្សា​​តាម​ផ្លូវ​អាកាស​​ទៅ​សាខា​​​ដទៃ​ ទៀត​ ​នៅ​ក្នុង​ទី​ក្រុង​​ទាំង​១​៨នៅទូទាំង​ប្រទេស​។​​ បញ្ហា​មួយ​នៅ​ក្នុង​​​​​ការ​ប្រើ​វិធី​​សាស្ត្រ​​ដឹក​ជញ្ជូន​​បែប​ថ្ម​ី​នេះ ចាំ​បាច់​​ត្រូវ​​​មាន​​ចំណុច​​កំណត់​​ទី​តាំង​ និង​ផ្លូវ​​នៃការ​​ហោះ​ហើរ​​​យ៉ាង​​ប្រុង​ប្រយ័ត្ន​​ រួម​ទាំង​សុំ​ការ​​​អនុញ្ញាត​​​ជា​មុន​​​ពី​​​អាជ្ញាធរ​ ៕
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment