ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ០១:១៦
ខេត្តក្រចេះ ៖
ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានអះអាងឲ្យដឹងនៅថ្ងៃទី១៧
មិថុនា នេះថា
សាលាដំបូងខេត្តកំពុងតែបើកការស៊ើបអង្កេតស្រាវជ្រាវរកអត្ត
សញ្ញាណជន
ដែលជាប់ពាក់ព័ន្ឋក្នុងជំនួញឈើខុសច្បាប់ចំនួនរាប់រយម៉ែត្រគូប
ដែលសមត្ថកិច្ចបាន
ចាប់បង្រ្កាបបានជាបន្តបន្ទាប់នៅក្នុងព្រៃដែនជម្រក
ក្នុងឃុំឃ្សឹម ស្រុកស្នួល។
លោក ធុច បញ្ចៈសន្តិភាព
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបញ្ជាក់ឲ្យដឹងថា
ចំពោះជនសង្ស័យចំនួន៣នាក់ដែលមានជនជាតិខ្មែរម្នាក់
និងជនជាតិវៀតណាម២នាក់
ដែលត្រូវកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួន
ក្នុងប្រតិបត្តិការបង្រ្កាបឈើខុសច្បាប់នា អំឡុងថ្ងៃនោះ
ក៏និងត្រូវដោះលែងវិញក្រោយពីមានការឃាត់ខ្លួនមកធ្វើការសាកសួរនិង
បានរកឃើញថា ជនទាំងបីនាក់ គ្រាន់តែជាអ្នកធ្វើម្ហូប
និង២នាក់ទៀតគ្រាន់តែជាកម្មករគឺ
មិនមានការពាក់ព័ន្ធស៊ីជម្រៅជាមួយនិងឈើខុសច្បាប់ទាំងនេះ
នោះទេ។
នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម លោក ទៀប
គុន្ឋពិដោ បានបញ្ជាក់ឲ្យដឹកស្របគ្នា កាលពីថ្ងៃទី១៧ មិថុនា នេះថា
ចំពោះឈើអាលេខ១ដែលត្រូវកម្លាំងសមត្ថកិច្ចចុះរុករក
និងត្រូវចាប់បង្រ្កាបបានជាបន្តបន្ទាប់នោះ ជាប្រភេទឈើសុក្រម
កកោះ និងឈើគគី គឺមាន ចំនួន២៧៧ដើម ស្មើរនិងជាង១៥៦មែត្រគូប។
លោកនាយសង្កាត់បានឲ្យដឹងទៀតថា
គឺនៅសល់ឈើហ៊ុបមូលមានចំនួនរាប់សិបដើមទៀត
ដែលត្រូវបាបចាប់បង្រ្កាប់ដូចគ្នានិង
បាននាំមករក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ
តែនៅមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។
និងក៏មានសម្ភារឧប្បករណ៍សម្រាប់បំរើរឲ្យសិប្បកម្មខុសច្បាប់មានចំនួនជា
ច្រើនសម្រាប់និងឈើមានចំនួនរាប់សិម៉ែត្រគូបទៀត
ក៏នៅមិនទាន់បានធ្វើការវាស់វែង ។
0 យោបល់:
Post a Comment