ដោយ ផន រីណា
2011-07-09
2011-07-09

៣-សីហា-២០១០៖ កសិករស្ទូងស្រូវនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។
RFA/Vohar Cheath
លោក ឃួន សាវុធ ប្រធាននាយកដ្ឋានផ្នែកស្ថិតិនៃនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១១នេះ កម្ពុជាបាននាំអង្ករចេញបាន ជិត ៩០.០០០តោន (ប្រាំបួនម៉ឺនតោន) ទៅកាន់ទីផ្សារប្រទេសអឺរ៉ុប និងប្រទេសឯទៀត បើប្រៀបធៀបទៅនឹងឆ្នាំចាស់កន្លងមក ដែលបានត្រឹមតែ ១៧.០០០តោន (មួយម៉ឺនប្រាំពីរពាន់តោន) តែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ហើយតម្លៃនៃការនាំចេញឡើងពី ១៣,៤លានដុល្លារអាមេរិកទៅដល់ ៤៥,៧លានដុល្លារអាមេរិក។
លោកបន្ថែមថា ការកើនឡើងដ៏ខ្លាំងក្លានេះ ដោយសារការលើកលែងពន្ធនាំចេញពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងការការកើនឡើងនូវគុណភាពនៃអង្ករផលិតនៅក្នុងស្រុកខ្មែរ និងដោយសារមានទឹកជំនន់ និងមានការរាំងស្ងួតកើតឡើងនៅក្នុងប្រទេសអឺរ៉ុប។ យោងតាមគេហទំព័រ LIVE TRADING NEWS របស់សហរដ្ឋអាមេរិក ចេញផ្សាយនៅថ្ងៃទី ៨ ខែកក្កដា ប្រទេសកម្ពុជា មានអង្ករបម្រុងទុកសម្រាប់នាំចេញចំនួន ២,៥លានតោនសម្រាប់ឆ្នាំ២០១១នេះ៕
0 យោបល់:
Post a Comment