ដោយ៖ ពេជ្រ សុធារី | ថ្ងៃពុធ ទី25 មិថុនា 2014, 02:46 PM
សភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តបើកសម័យប្រជុំរបស់ខ្លួន លើកទី២ នីតិកាលទី៥ នៅថ្ងៃស្អែក ដោយគ្រោងប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២៤ ខែមិថុនា ឲ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួន៤ ដែលរដ្ឋសភាគ្រោងនឹងលើកយកទៅពិភាក្សា និងអនុម័តនោះ រួមមាន ទី១. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកយុត្តិធម៌ ក្នុងវិស័យរដ្ឋប្បវេណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទី២. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទី៣. សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និងទី៤. សេចក្តីព្រាងច្បាប់ ស្តីពី ការធានារ៉ាប់រង។
បើតាមសេចក្តីជូនដំណឹង សម័យប្រជុំរដ្ឋសភា នឹងធ្វើឡើងនៅម៉ោង៨ព្រឹក ថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា៕
0 យោបល់:
Post a Comment