(អត្ថបទចុះផ្សាយនៅថ្ងៃ
20-06-2014,
3:44 pm) | ដោយ ថ្មីៗ


ខណៈដែលរដ្ឋមន្ត្រីនៃគណៈកម្មាធិការទន្លេមេគង្គ គ្រោងជួបគ្នាក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុម ប្រឹក្សាគណៈកម្មការទន្លេមេគង្គទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា NGO Forum គ្រោងនឹងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើសកម្មភាព ដោយទាមទារឲ្យផ្អាកការសាងសង់ទំនប់វារីអគ្គិសនី សាយាបូរី និងទំនប់ ដន សាហុង មុននឹងនឹងវាហួសពេល។
ក្នុងសេចក្តីថ្លែងថា ដែលមានចំណងជើងថា «ទន្លេមេគង្គគឺជាសរសៃឈាមអាយុជីវិតរបស់ពួកយើង» និងយោងទៅលើការស្រាវជ្រាវរបស់ NGO Forum ការសាងសង់ទំនប់ខាងលើ នឹងធ្វើឲ្យ ប៉ះពាល់ដល់ធនធានជាច្រើន ក្នុងអាងទន្លេមេគង្គ។ ក្រៅពីបាត់បង់ជីវចម្រុះជាច្រើនហើយនោះ ប្រជាជនក្នុងតំបន់ជាង៦០ លាននាក់ ដែលកំពុងពឹងផ្អែកលើធនធានទន្លេ ក៏នឹងត្រូវរងផលប៉ះពាល់ផងដែរ។ ៨០ភាគរយ នៃប្រូតេអ៊ីន និងសត្វពាហនៈ បានមកពីអាហារ ដែលផ្តល់ដោយពពួកសត្វក្នុងទន្លេមេគង្គ។ មិនតែប៉ុណ្ណោះ ទន្លេមេគង្គ ក៏ជាប្រភពដីល្បាប់ ដែល បង្កបង្កើនផលដល់កសិកម្មក្នុងប្រទេសកម្ពុជា។
NGO Forum បានសង្កត់ធ្ងន់ថា ការបង្កើតផែនការទំនប់នៅលើតួទន្លេមេទាំង១១ទំនប់របស់ ប្រទេសឡាវ និងប្រទេសកម្ពុជា រួមបញ្ចូលទាំងទំនប់សាយ៉ាបូរី និងទំនប់ ដន សាហុង គឺ គម្រាមកំហែងដល់ការបំផ្លាញជីវិត និងវប្បធម៌របស់ប្រជាជាតិទាំងមូល៕
រក្សាសិទ្ធិដោយ thmeythmey.com
0 យោបល់:
Post a Comment