ដោយ៖ ពៅ មេត្តា | ថ្ងៃអាទិត្យ ទី15 មិថុនា 2014, 12:02 PM
ពុទ្ធបរិស័ទ ចំណុះជើងវត្តកោះពោធិវង្ស ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាវាយកម្ទេចរបងអគារបុរី ប៉េងហួតដោយចោទថា ក្រុមហ៊ុននោះ បានរំលោភបំពានដីវត្ត។នៅព្រឹកថ្ងៃអាទិត្យនេះ ព្រះសង្ឃ និង ពុទ្ធបរិស័ទប្រមាណ១ពាន់អង្គ/នាក់ បានប្រមូលផ្តុំតវ៉ា ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ជួយដោះស្រាយករណី ម្ចាស់បុរីប៉េងហួតបាន សាងសង់អគាបំពានលើដីវត្ត។ បន្ទាប់ពីព្រះសង្ឃថ្លែងតាមឧបករណ៍បំពងសំឡេងពីការទាមទារដីវត្ត ភ្លាមនោះយុវជនមួយក្រុមបានប្រើញញួរវាយកម្ទេចរបងព័ទ្ធបុរីប៉េងហួត ដែលមិនទាន់សាងសង់ហើយ។ នេះបើតាមវីឌីអូ ដែលបង្ហោះក្នុងហ្វេសប៊ុករបស់លោកសម រង្ស៊ី។

សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
0 យោបល់:
Post a Comment