កាលពីម្សិលមិញធនាគារកាណាឌីយ៉ាបានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតថាតើគេបើកក្រដាស១០០ដុល្លារក្លែងក្លាយពីរសន្លឹកទៅឲ្យអតិថិជនដែលមកបើកលុយតាមមូលប្បទានបត្រដោយរបៀបណា។
អតិថិជនឈ្មោះ អៀម សុភាព ជាអ្នកគ្រប់គ្រងធនធានមនុស្សនៅកាសែត ខេមបូឌា ដេលី បានមានប្រសាសន៍ថា លោកទទួលបានក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយពីរសន្លឹកពីបេឡាករម្នាក់នៅធនាគារកាណាឌីយ៉ាសាខាវិមានឯករាជ្យ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម នៅពេលដែលលោកមកបើកប្រាក់តាមមូលប្បទានបត្រចំនួន២៨៥ដុល្លារ។
លោក សុភាព មិនបានចាប់អារម្មណ៍ថា ក្រដាសប្រាក់នោះក្លែងក្លាយទេ លុះពេលលោកយកទៅបង់នៅក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយក្នុងរយៈពេល៣០នាទីបន្ទាប់ពីការដកប្រាក់ទើបលោកដឹង។ លោកបានមានប្រសាសន៍ថា “ពួកគេបាននិយាយថា វាជាលុយក្លែងក្លាយ មិនមែនជាលុយពិតឡើយ”។
អ្នកស្រី ងួន វណ្ណីដា បុគ្គលិកនៅក្រុមហ៊ុនអង្គរខេមប្រ៊ូ ដែលលោក សុភាព បានយកប្រាក់ទៅបង់នោះ បាននិយាយថា អ្នកស្រីសង្កេតឃើញបញ្ហាខុសប្រក្រតីភ្លាមៗ។ អ្នកស្រីបាននិយាយថា ” គាត់បានឲ្យលុយនោះមកខ្ញុំ ហើយខ្ញុំបានកាន់វា ហើយលុយនោះដូចជាចម្លែក។ បន្ទាប់មកខ្ញុំបានយកទៅជូនចៅហ្វាយរបស់ខ្ញុំដែលបាននិយាយថា “វាមើលទៅដូចក្រដាសអ៊ីចឹង វាមិនមែនជាក្រដាសប្រាក់ឡើយ”។
លោក សុភាព បានមានប្រសាសន៍ថា ” បន្ទាប់មក លោកបានត្រឡប់ទៅធនាគារវិញប្រាប់បេឡាករនោះពីក្រដាសប្រាក់ក្លែងក្លាយ ប៉ុន្តែត្រូវគេប្រាប់ថា មិនអាចជួយបានទេ។ លោកបានមានប្រសាសន៍ថា ” បេឡាកររូបនោះបាននិយាយថា អ្នកស្រីមិនអាចជួយបានទេ។ អ្នកស្រីបាននិយាយថា វាជាកំហុសរបស់ខ្ញុំដែលមិនពិនិត្យមើលលុយនោះ។
ក្រដាសប្រាក់១០០ដុល្លារពីរសន្លឹក...

*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង08:29 ថ្ងៃទី13 ខែ06 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មានខ្មែរ ខេមបូឌា ដេលី ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Cambodialawstudent.blogspot.com មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន ខេមបូឌា ដេលី ។

0 យោបល់:
Post a Comment