vuthy
ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ០០:១២

កោះសន្តិភាព
លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ានជួបពលករខ្មែរ
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការអស់៥លានដុល្លារ ដើម្បីជួយដល់ពលករខ្មែរដែលអាជ្ញាធរថៃចាប់បញ្ជូនមកស្រុកទេស វិញជាក់ស្តែងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន១៧៥៥១៩នាក់ គឹតត្រឹមម៉ោង៣ ថ្ងៃទី១៨មិថុនា ២០១៤ ។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានរាយការណ៍ថានៅច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យនៅពេលអាជ្ញាធរថៃចាប់ពលករខ្មែរបញ្ជូន ចាប់ពីថ្ងៃទី៦ដល់១៨ មិថុនា ២០១៤ វេលាម៉ោង៣រសៀល មានសរុបចំនួន១៧៥.៥១៩នាក់ ក្នុងនោះមានស្រី៦០.២៤២នាក់ កុមារ៤៦៤៧៤នាក់រថយន្តថៃបញ្ជូនមកចំនួន១៧៥៧ជើង ។
លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ថាក្រោយពេល អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរបញ្ជូនមកវិញតាមច្រកទ្វារអន្តរ ជាតិជាប់ព្រំដែនថៃមានប្រមាណ២សែននាក់ក្នុងនោះមានកុមារជិត២០ភា គរយ រហូតដល់ថ្ងៃនេះច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមាន ជ័យសរុបចំនួន១៧៥.៥១៩នាក់។លោកបានបន្តថាដោយគិតបញ្ចូលនៅការចំណាយ ពីសម្បុរសជន ក្រុមហ៊ុន និងអង្កការនានានិងអាជ្ញាធរដែនដីក្រសួងស្ថាប័ន កងកម្លាំងរបស់រាជរដ្ឋាភិបាលបានចំណាយអស់ប្រមាណ៥លានដុល្លារ អាមេរិកក្នុងការផ្តល់សេវាទទួលដឹកជញ្ជូនពលករដល់លំនៅដ្ឋាននិង ម្ហូបអាហារទឹក ថ្នាំសង្កូវ ចំណាយនេះមិនគិតលើការឧត្ថម្ភដល់អ្នកផ្តល់សេវាជាង២០០០នាក់ទេនិង សេវាដឹកជញ្ជូនរថយន្តជាង៣០០គ្រឿងបានដឹកប្រមាណ៣.០០០ជើង ។
ក្នុងឱកាសដែលនាំយកអំណោយមកប្រគល់ជូនគណះកម្មការទទួលពលករខ្មែរ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការចូលរួមពីលោកជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងថ្នាក់ដឹកជាច្រើនរូបទៀត ។
0 យោបល់:
Post a Comment