លោក ស៊ុយ សែម ​៖​ កម្ពុជាកំ​ពុង​ចរចា​លក់ថាមពល​អគ្គិសនី​​ប្រហែល១០០​មេហ្កាវ៉ាត់​​ទៅឲ្យវៀតណាម​​ ឬ ថៃ ​នៅរដូវវស្សានេះ







រាជធានីភ្នំពេញ ​៖ រដ្ឋមន្រ្តីក្រសួងរ៉ែ ​និង ​ថាមពល​ លោក ស៊ុយ សែម​ បានមានប្រសាសន៏ថា ​នៅពេលនេះ​កម្ពុជាមិនខ្វះភ្លើង​អគ្គិសនីប្រើបា្រស់នោះទេ ​ការដាច់ភ្លើង​ដោយសារតែ​ការជួសជុលបណ្តាញ​ ហើយថានៅ​រដូវវស្សាឆ្នាំនេះ​ កម្ពុជានៅ​សល់​ថាមពលអគ្គិសនី ​និងកំពុងចរចាលក់​ថាមពលដែល​នៅសល់នេះ​ឲ្យទៅប្រទេស​វៀតណាម​ ឬ ថៃ ​ប្រហែល​១០០មេហ្កាវ៉ាត់ ។

លោករដ្ឋមន្រ្តីក្រសួងរ៉ែ ​និង​ ថាមពលថ្លែងបា្រប់អ្នករាយការណ៏​ព័ត៌មានបែបនេះ​ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩​ មិថុនា ២០១៤​ ក្រោយពេលលោកបញ្ចប់​ការឆ្លើយដោយផ្ទាល់​មាត់នៅក្នុង​សម័យប្រជុំសភាលើកទី២​ នីតិកាលទី៥ ​ពាក់ព័ន្ឋនិង​ការ​អភិវឌ្ឍ​គម្រោងសាងសង់​ទំនប់វារីអគ្គិសនី​សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ។

បើតាមលោក ​ស៊ុយ សែម ​តាមផែនការពីនេះដល់ឆ្នាំ២០២០ ​ក្រសួងនឹងខិតខំតបណ្តាញ​ខ្សែអគ្គិសនីឲ្យទៅដល់ជិតភូមិទំាងអស់​ ហើយពលរដ្ឋ៧០ភាគរយ​នៅទូទំាងប្រទេសកម្ពុជា​ នឹងមានភ្លើងអគ្គិសនី​ប្រើបា្រស់គ្រប់គ្រាន់ ពីព្រោះដល់ឆ្នាំ២០២០ ​កម្ពុជាមានសមត្ថភាព​ផលិតថាមពល​សម្រាប់ផ្គត់ផ្គង់ការ​ប្រើបា្រស់​ បានប្រមាណ២០០០មេហ្កាវ៉ាត់ ៕

SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 យោបល់:

Post a Comment